មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri : 1577-1366
가족상담전화 : 1644-6621
21F, 173, Toegye-ro, Jung-gu, Seoul (Chungmuro 3-ga, Namsan Square Building)
Copyright ⓒ KOREA INSTITUTE FOR HEALTHY FAMILY. All Rights Reserved
ធាតុអាកាស នៃប្រទេសកូរ៉េ គិតតាមសីតុណ្ហភាព ដោយមានរដូវ ចំនួន៤ផ្សេងគ្នា។
ពេលព្រឹកនិងល្ងាចត្រជាក់ ហើយពេលថ្ងៃកក់ក្តៅ និងមានផ្ការីកយ៉ាងស្រស់ស្អាត ចាប់ពីខែ មិនាដល់ខែ ឧសភា។ ផ្កានិងដើមឈើទាំងឡាយ រីកស្រស់បំព្រង នៅរដូវនេះ។ ចំនែកសំលៀកបំពាក់រងារ នៅតែត្រូវការចាំបាច់នៅក្នុង ខែមីនា។ ប្រជាជនទាំងឡាយ ចូលចិត្តស្លៀកពាក់ខោអាវស្តើងៗ និងភ្លឺនៅខែ មេសា ហើយជួនកាលមានអាកាសធាតុ ក្តៅខ្លាំង ដូចរដូវក្តៅ ក្នុងខែឧសភា។
រដូវនេះមានសីតុណ្ហភាពចាប់ពី ២៥អង្សាសេ រហូតដល់ ៣៥អង្សាសេ ចាប់ពីខែមិថុនាដល់ខែសីហា។ វាមានភ្លៀងធ្លាក់ខ្លាំង ដែលហៅថា ឆាំងម៉ា ដែលជារឿយតែងតែធ្លាក់នៅចន្លោះចុងខែមិថុនា និង ចុងខែកក្កដា។ រដូវនេះមានខ្យល់ព្យុះទីហ្វុង ដែលនាំមកនូវ ជាមួយភ្លៀងធ្លាក់ហើយ និង ខ្យល់បក់បោកយ៉ាងខ្លាំងមកកាន់ ប្រទេស នេះ នៅចន្លោះខែសីហា និងខែកញ្ញា។
ចាប់ពីខែកញ្ញា រហូតដល់ខែវិច្ឆកា នៅក្នុងសីតុណ្ហភាព 10-25°C មេឃភ្លឺស្រឡះ ហើយមានលក្ខណៈស្ងួត។ នៅក្នុងខែវិច្ឆិកា មានសីតុណ្ហភាពត្រជាក់ ដូចនៅក្នុងរដូវរងារដែរ។ ដូច្នេះអ្នកគួរតែរៀបចំសំលៀកបំពាក់ដើម្បីការពារ នូវភាពត្រជាក់ និងម៉ាស៊ីនកំដៅទុកជាមុនជាការល្អ។ ស្លឹកឈើនៅរដូវនេះ មានទេសភាព ស្រស់ស្អាតខ្លាំងណាស់។
នៅរដូវនេះ អាកាសធាតុត្រជាក់ខ្លាំងចាប់ពី -10°C រហូតដល់ 10អង្សាសេចាប់ពីខែធ្នូរហូតដល់ ខែ់កម្ភៈ។ វាមានអាកាស ធាតុ ត្រជាក់នៅកំឡុងពេល ៣ថ្ងៃ ហើយមានអាកាសធាតុត្រជាក់តិចៗ នៅកំឡុង៤ថ្ងៃ។ មានព្រិលធ្លាក់និង ខ្យល់ត្រជាក់ យ៉ាងខ្លាំង។ សំលៀកបំពាក់ខែរងារ និងម៉ាស៊ីនកំដៅ ត្រូវបានប្រើប្រាស់ ជាចាំបាច់។ អាកាសធាតុចាប់ផ្តើមក្តៅបន្តិច នៅ ចុងខែកម្ភះ។