ជនបរទេសដែលស្ថិតក្នុងប្រភេទដូចខាងក្រោមនិងមានលក្ខណៈគ្រប់គ្រាន់ ក្នុងការដាក់ពាក្យសុំសញ្ជាតិនៅការិយាល័យអន្តោប្រវេសន៍ទាំង 19 ឬការិយាល័យរដ្ឋាភិបាលបរទេសនៃយុត្តាធិការដែលទទួលខុសត្រូវចំពោះកិច្ចការសញ្ជាតិ។បេក្ខជនត្រូវរៀបចំឯកសារចាំបាច់ទាំងអស់ដោយយោងទៅតាមការចែករំលែកព័ត៌មាន (សញ្ជាតិ/សញ្ជាតិ) ដែលមាននៅលើគេហទំព័រ របស់រដ្ឋាភិបាលសម្រាប់ជនបរទេស (www.hikorea.go.kr) ជាមួយការិយាល័យអន្តោប្រវេសន៍នៃយុត្តាធិការ។
01លក្ខខ័ណ្ឌ
- 1បុគ្គលដែលមានឋានៈស្នាក់នៅដែលអាចស្នាក់នៅជាអចិន្ត្រៃយ៍ នៅប្រទេសកូរ៉េអស់រយៈពេលជាង ៥ ឆ្នាំ ក្នុងនាមជាមនុស្សពេញវ័យ ក្រោម「ច្បាប់រដ្ឋប្បវេណី」។
- 2ជនបរទេសដែលមានឱពុកឬម្តាយជាជនជាតិកូរ៉េ ជនបរទេសដែលកើតនៅកូរ៉េហើយឱពុកឬម្តាយរបស់ពួកគេក៏កើតនៅ កូរ៉េ និងជនបរទេសដែលត្រូវបានពលរដ្ឋកូរ៉េចិញ្ចឹមបន្ទាប់ពីពួកគេឈានដល់អាយុស្របច្បាប់
- 3បុគ្គលដែលរៀបការ ឬបានរៀបការជាមួយជនជាតិកូរ៉េ (សម្រាប់ព័ត៌មានលម្អិត សូមមើលលក្ខខណ្ឌនៃ ការចូលសញ្ជាតិ(រៀបការ) សម្រាប់អ្នករៀបការអន្តោប្រវេសន៍ដែលមានចែងដូចខាងក្រោម
- 4បុគ្គលដែលមានឪពុក ឬម្តាយ ជាជនជាតិកូរ៉េ
- ក្នុងករណីកូនដែលមានឪពុក ឬម្តាយ បានចូលសញ្ជាតិកូរ៉េ គឺអាចដាក់ពាក្យសុំលិខិតអនុញ្ញាតចូល សញ្ជាតិពិសេស ដោយមិនគិតពីអាយុ ឬស្ថានភាពអាពាហ៍ពិពាហ៍ និងរយៈពេលស្នាក់នៅក្នុងប្រទេសកូរ៉េ (ប៉ុន្តែ លើកលែង ចំពោះបុគ្គលដែលត្រូវបានគេចិញ្ចឹម បន្ទាប់ពីពេញវ័យ)។
- 5បុគ្គលដែលមានគុណសម្បត្តិពិសេសនៅប្រទេសកូរ៉េ
- 6បុគ្គលដែលមានសមត្ថភាពល្អឥតខ្ចោះ ហើយត្រូវបានគេទទួលស្គាល់ថា បានចូលរួមចំណែកក្នុងការអភិវឌ្ឍ ប្រទេសកូរ៉េ
លក្ខខណ្ឌនៃការចូលសញ្ជាតិ(រៀបការ)សម្រាប់អ្នករៀបការអន្តោប្រវេសន៍
- 1សម្រាប់ជនបរទេសបុគ្គលដែលបានស្នាក់នៅប្រទេសកូរ៉េលើសពី២ឆ្នាំ ក្នុងឋានះជាអ្នកធ្វើការជាមួយជនជាតិកូរ៉េ។
- 2សម្រាប់ជនបរទេសបុគ្គលដែលបានរៀបការជាមួយជនជាតិកូរ៉េរយះពេលជាង៣ឆ្នាំ និងបន្តការស្នាក់នៅកូរ៉េមួយឆ្នាំក្នុងឋានះជាអ្នកបានរៀបការ។
- 3ខណៈបុគ្គលដែលបានរៀនការជាមួយជនជាតិកូរ៉េ ជនជាតិបរទេសបុគ្គលដែលមានប្តី ឫប្រពន្ធជាជាតិកូរ៉េបានទទួលមរណៈភាព បាត់ខ្លួន ឫហេតុការណ៍អ្វីមួយបានកើតឡើង ដោយក្មានមូលហេតុ ភាគីម្ខាងទៀតអាចស្នាក់នៅបាន ដូចក្នុងករណី ①និង②
- 4ជនបរទេសបុគ្គលដែលចិញ្ខឹមកូនមិនទាន់ពេញវ័យ ឬបុគ្គលដែលចាំបាច់និងចិញ្ជឹមពួកគេដោយយោងទៅតាមការរៀបអាពាហពិពាហ៍ជាមួយប្តីឬប្រពន្ធជនជាតិកូរ៉េ និងអាចស្នាក់នៅបានដូចករណី ①និង②។
02តម្រូវការ
- 1ត្រូវតែបំពេញតាមតម្រូវការនៃការវិនិច្ឆ័យដែលបានកំណត់ដោយបទប្បញ្ញត្តិរបស់ក្រសួងយុត្តិធម៌ដូចជាការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ ។ល។
- 2អាចរកស៊ីដោយពឹងផ្អែកលើទ្រព្យសម្បត្តិ ឬជំនាញរបស់ខ្លួន ឬដោយគ្រួសារដែលពួកគេរស់នៅជាមួយគ្នា។
- 3ត្រូវមានចំណេះដឹងមូលដ្ឋាន ក្នុងនាមជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េដូចជា សមត្ថភាពភាសាកូរ៉េ និងការយល់ដឹងអំពីទំនៀមទម្លាប់របស់កូរ៉េ ។ល។
- 4ត្រូវបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថា ការអនុញ្ញាតិអោយចូលសញ្ជាតិ មិនបង្កគ្រោះ ថ្នាក់ដល់សន្តិសុខសណ្តាប់ធ្នាប់ ឬសុខុមាលភាពសាធារណៈ។
03ឯកសារចាំបាច់សម្រាប់ស្នើរសុំសញ្ជាតិក្នុងការសម្របសម្រួល (អាពាហ៍ពិពាហ៍)
- ចំពោះឯកសារដែលត្រូវការនៅពេលដាក់ពាក្យស្នើរសុំចូលសញ្ជាតិសម្របសម្រួល (អាពាហ៍ពិពាហ៍) ដែលយោងទៅតាមការចែករំលែកព័ត៌មាន (សញ្ជាតិ/សញ្ជាតិ) ដែលមាននៅលើគេហទំព័រ របស់រដ្ឋាភិបាល(www.hikorea.go.kr)
លិខិតសុំការអនុញ្ញាតចូលសញ្ជាតិកូរ៉េ(ភ្ជាប់មកជាមួយរូបថតពណ៏ ១សន្លឹក មានទំហំ 3.5cm×4.5cmដោយអាចទាញយកបានពីគេ ហទំព៏រ)។
ឯកសារថតចម្លងលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណដើមពីប្រទេសកំណើត (រួមទាំងការចុះឈ្មោះស្នាក់នៅក្នុងករណីជនជាតិចិន)
ត្រូវបង្ហាញឯកសារដើមនៅពេលដាក់ពាក្យ
វិញ្ញាបនបត្រកំណត់ត្រាឧក្រិដ្ឋកម្មជាមួយការបញ្ជាក់ភាពត្រឹមត្រូវចេញពីរដ្ឋាភិបាលក្នុងប្រទេសកំណើត (ប្រទេសភាគីទីបី) ឬការបញ្ជាក់កុងស៊ុលពីស្ថានទូតកូរ៉េក្នុងប្រទេសចេញ)
ត្រូវថតចម្លងឯកសារមួយចំនួនមួយច្បាប់ដូចជា៖ សៀវភៅគ្រួសាររបស់ប្តី ឫប្រពន្ធជាជនជាតិកូរ៉េ លិខិតបញ្ជាក់សំខាន់ លិខិតបញ្ជាក់ពីការរៀបអាពាហ៍ពិពារហ៍(លំអិត) លិខិតចុះឈ្មោះស្នាក់នៅ។
- ក្នុងករណីមានកូនក្នុងពេលរៀបការ ត្រូបានបញ្ជូលក្នុងបញ្ជីរៀបការ។
ឯកសារដែលបង្ហាញថាអ្នក ឬសមាជិកគ្រួសាររបស់អ្នកមានមធ្យោបាយ/លទ្ធភាពក្នុងការចិញ្ចឹមជីវិត ឬធានានូវជីវភាពរស់នៅ (ភស្តុតាងនៃឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ខាងក្រោម)
- ឯកសារដែលបង្ហាញពីកម្មសិទ្ធិនៃទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលមានតម្លៃជាង 30 លានវ៉ុន (សមតុល្យធនាគារ ប្រាក់សន្សំភាគហ៊ុន)
- វិញ្ញាបនប័ត្រចុះបញ្ជីអចលនទ្រព្យដែលមានតម្លៃលើសពីចំនួនស្តង់ដារយោងតាមចំនួនពាណិជ្ជកម្មជាក់ស្តែងឬតម្លៃដែលប្រកាសដោយធនាគារពាណិជ្ជ។ឬច្បាប់ចម្លងនៃកិច្ចសន្យាជួលអចលនទ្រព្យដែលមានតម្លៃជាង 3០ លានវ៉ុ
- ឯកសារដែលទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីប្រៀបធៀបទៅនឹងឯកសារខាងលើ
ការផ្តល់ដំណឹងពីទំនាក់ទំនងគ្រួសារទៅតុលាការកំពូល(អាចទាញយកបានពីគេហទំព័រ(www.hikorea.go.kr )និងឯកសារដែលអាចបញ្ជាក់ពីទំនាក់ទំនាក់ទំនងគ្រួសារនៅក្នុងស្រុកកំណើត(ភ្ជាប់មកជាមួយឯកសារបកប្រែជាភាសាកូរ៉េ)។
- នេះមានន័យថា ត្រូវមានសម្ភារៈដែលអាចពន្យល់ពីឋានៈបុគ្គល (ចាំបាច់ការទទួលស្គាល់ពីក្រសួងការបរទេសចិន) មិនរៀបអាពាហពិពាហ៍ កូនចិញ្ជឹម។ល។ ការសុំចូលសញ្ញាតិរបស់ឪពុកម្តាយ ប្តីប្រពន្ធ និងកូនដែលដាក់ពាក្យសុំ។
ប្រសិនបើអ្នកស្នើសុំការអនុញ្ញាតឱ្យចូលសញ្ជាតិ។ល។ ជាជនជាតិកូរ៉េ-ចិន (រួមទាំងករណីដែលឪពុកម្តាយ ឬប្តីឬប្រពន្ធជាជនជាតិកូរ៉េ-ចិន) ទម្រង់អត្តសញ្ញាណដែលមានសុពលភាព (អត្តសញ្ញាណប័ណ្ណស្នាក់នៅ បញ្ជីឈ្មោះគ្រួសារ។ល។) ដែលបញ្ជាក់ថាគាត់ជា កូរ៉េ-ចិន (កូរ៉េ-ចិន)
តម្លៃ ៣សែនវ៉ន (មជ្ឈមណ្ឌលបង់ពន្ឋតែម)។
ឯកសារដែលបញ្ជាក់ពីការបែកបាក់គ្នា នៃអាពាហពិពាហ៍ ជាមួយប្តីឬ ប្រពន្ធជនជាតិកូរ៉េ។
현황 : 명칭, 주소, 운영시간, 상담언어 및 상담내용을 포함한 표입니다. ក្នុងករណីស្វាមី រឺភរិយា ជនជាតិកូរ៉េបានបាត់ខ្លួន ស្លាប់ លែងលះ ។ល។ | ក្នុងករណីស្វាមី រឺភរិយាជនជាតិកូរ៉េបានបាត់ខ្លួន គឺត្រូវមានលិខិបញ្ជាក់ការបាត់ខ្លួន, ក្នុងករណីស្វាមីភរិយាជនជាតិកូរ៉េ បានទទួលអនិច្ចកម្ម គឺត្រូវមានលិខិតមរណៈភាព និងក្នុងករណីលែងលះ ឬនៅបែកគ្នាជាមួយ ស្វាមី រឺភរិយាជនជាតិកូរ៉េ គឺត្រួវមានដីការ បញ្ជាក់ថាស្វាមី រឺភរិយាជនជាតិកូរ៉េ ជាអ្នកទទួលខុសត្រូវចំពោះការបែកបាក់គ្នា |
ករណីត្រូវបាន ចិញ្ចឹមអប់រំកូន | ត្រូវមានលិខិបញ្ជាក់ការពិតថាត្រូវតែចិញ្ចឹមបីបាច់កូនឬកំពុងតែចិញ្ចឹមបីបាច់ និងសៀវភៅ គ្រួសាររបស់(ឈ្មោះ)កូនជនជាតិកូរ៉េ |
ឯកសារបន្ថែមដែលជនអន្តោប្រវេសន៍ដោយអាពាហពិពាហ៍ត្រូវតែភ្ជាប់មកជាមួយ ដើម្បីពន្យាពេលស្នា ក់នៅ,ស្នើសុំសិទ្ធិធ្វើជាពលរដ្ឋកូរ៉េនិង ស្នើសុំសញ្ញា តិកូរ៉េប្រសិនបើជនអន្តោប្រវេសន៍ ដោយអាពាហ៍ពិពាហ៍មិនមែ នជា អ្នកទទួលខុសត្រូវលើការលះលែង , មួយច្រើនក្នុងចំនោមឯកសារខាងក្រោម រលះលែង , មួយរច្រើន។
- លិខិតថ្កោលទោសរឺសេចក្តីសំរេចនៃការលែងលះ(ដែលមានការបញ្ជាក់ពីទំនួលខុសត្រូវរបសល់ស្វាមីរឺភរិយា ជាជនជាតិកូរ៉េ)
- ប្រសិនបើជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ កំពុងបំពេញសុំណុំក្តីលែងលះ ដោយហេតុផលនៃ អំពើហឹង្សារបស់ស្វាមី រឺភរិយាជាជនជាតិកូរ៉េ ដីការបញ្ជាក់អំពីការមិនទាន់កាត់ក្តីពីសុភាចារបុរស (អ្នកកាត់ក្តី)ដែលជាការពន្យាពេលនៃដីការបណ្តោះអាសន្ន រឺជាការមិនទាន់មាននៃការចោទប្រកាន់
- បើជនអន្តោប្រវេសន៍រៀបការ ត្រូវបានវាយដោយប្តីឬប្រពន្ធជាតិកូរ៉េ លិខិតបញ្ជាក់ខាងវិទ្យាសាស្រ្ត (ការបញ្ជាក់អំពីរបួសស្នាម លម្អិត ដែលបង្ករដោយការរំលោភបំពាន ពីប្តីឬប្រពន្ធជនជាតិកូរ៉េ) និង រូបភាពនៃរបួសស្នាម
- ប្រសិនបើ ស្វាមី រឺ ភរិយាជាជនជាតិកូរ៉េ របស់អន្តោប្រវេសន៍ ដោយអាពាហ៍ពិពាហ៍ ក្ស័យធុនៈ សេចក្តី បញ្ញាក់ពីភាពក្ស័យធុន របស់ស្វាមី រឺភរិយាជាជនជាតិកូរ៉េ
- ក្នុងករណីមិនដឹងថាប្តីឬប្រពន្ធនៅឯណាៈ លិខិតបញ្ជាក់ថតចម្លង
- ឯកសារបញ្ជាក់បន្ថែមដែលបង្ហាញពិមូលហេតុ បែកបាក់គ្នានៃទំនាក់ទំនងប្តីឬប្រពន្ធ ដែលបានសរសេ ដោយសាច់ញ្ញាតិជាក្មួយរបស់ប្តីឬ ប្រពន្ធ។
- ឯកសារបញ្ញាក់បន្ថែម ដែលបង្ហាញពីមូលហេតុបែកបាក់គ្នា នៃទំនាក់ទំនងប្តីប្រពន្ធ គឺអាចរាប់បញ្ចូលជា ប្តីឫប្រពន្ធរបស់អ្នកណាម្នាក់ដែលបានសរសេដោយប្រធានភូមិពាក់ព័ន្ធ នៅពេលទំនាក់ទំនងប្តីឫប្រពន្ធ បែកបាក់ (លម្អិតមូលហេតុពីការបែកបាក់រវាងប្តីប្រពន្ធ ដែលចាំបាច់ត្រូវសរសេរៀបរាប់)
- ឯកសារផ្សេងៗទៀត ដែលអាចប្រៀបធៀបបានចំពោះដំណើរការៈ ការបញ្ជាក់អំពីអង្គភាពដែលបាន បញ្ជាក់ថាត្រឹមត្រូវ។
(1)ដំណើរការនៃការសុំសញ្ជាតិកូរ៉េ
-
1ការដាក់ពាក្យសុំចូលសញ្ជាតិ
- ដើម្បីស្នើសុំការអនុញ្ញាតឱ្យចូលសញ្ជាតិ អ្នកត្រូវតែចងក្រងឯកសារដែលត្រូវការខាងលើ ហើយពិនិត្យមើលការិយាល័យកិច្ចការសញ្ជាតិ/អន្តោប្រវេសន៍ចំនួន 19 សម្រាប់មួយដែលមានយុត្តាធិការនៃអាសយដ្ឋានរបស់អ្នក។ បន្ទាប់ពីធ្វើការកក់ទុកសម្រាប់ពាក្យសុំញត្តិស៊ីវិល Hi Korea (ពាក្យស្នើសុំអនុញ្ញាតសញ្ជាតូបនីយកម្ម) អ្នកដាក់ពាក្យត្រូវតែបង្ហាញនៅថ្ងៃនោះដើម្បីដាក់ និងទទួលពាក្យសុំ។
-
2រង្វាយតម្លៃលក្ខខ័ណ្ឌ
- នៅពេលដាក់ពាក្យសុំ នីតិវិធីមានដូចជា ការត្រួតពិនិត្យឯកសារ, ការវាយតម្លៃទូទៅនៃកម្មវិធីសមាហរណកម្មសង្គម, ការសម្ភាសន៍ និងការវាយតម្លៃជាក់ស្តែង។ល។ ត្រូវបានធ្វើឡើង។
- ការជូនដំណឹងជាលក្ខណៈបុគ្គលត្រូវបានធ្វើឡើង ២ ~ ៤ សប្តាហ៍ មុនកាលបរិច្ឆេទសម្ភាសន៍ ដូច្នេះប្រសិន បើព័ត៌មានទំនាក់ទំនង ឬអាសយដ្ឋាន ត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីដាក់ពាក្យសុំ អ្នកត្រូវរាយការណ៍អំពី ការផ្លាស់ប្តូរព័ត៌មានទំនាក់ទំនង ឬទីកន្លែងស្នាក់នៅ ទៅកាន់ការិយាល័យអន្តោប្រវេសន៍ដែលមាន សមត្ថកិច្ច។
- អ្នករៀបការអន្តោប្រវេសន៍ ដែលរក្សាការរួមរស់ក្នុងអាពាហ៍ពិពាហ៍ធម្មតា ត្រូវបានរួចផុតពីការវាយ តម្លៃទូទៅនៃកម្មវិធីសមាហរណកម្មសង្គម ហើយតាមរយៈបទសម្ភាសន៍ជំនាញភាសាកូរ៉េ និងគុណសម្បត្តិ ជាមូលដ្ឋានរបស់ពលរដ្ឋកូរ៉េ ត្រូវបានវិនិច្ឆ័យ។
- ក្នុងករណីអ្នកបែកបាក់អាពាហ៍ពិពាហ៍ ការវាយតម្លៃទូទៅនៃកម្មវិធីសមាហរណកម្មសង្គម មិនត្រូវបាន លើកលែងទេ។
- ប្រសិនបើអ្នកបោះបង់ចោលសម្ភាសន៍លើកដំបូង អ្នកអាចត្រូវបានសម្ភាសន៍ម្តងទៀត (ឱកាសសរុប ចំនួន ២លើក ត្រូវបានផ្តល់ជូន)
-
3ពិធីទទួលសញ្ញាបត្រសញ្ជាតិនិងសញ្ជាត
- វិញ្ញាបនប័ត្រត្រូវបានផ្តល់ជូនបន្ទាប់ពីការពិនិត្យឡើងវិញសម្រាប់ការចូលសញ្ជាតិ អ្នកដែលចូលរួមត្រូវតែចូលរួមក្នុងពិធីទទួលវិញ្ញាបនបត្រសញ្ជាតិ(កាលបរិច្ឆេទនឹងត្រូវបានជូនដំណឹងជាមុនដោយការិយាល័យអន្តោប្រវេសន៍សមស្របនិងការិយាល័យរដ្ឋាភិបាលបរទេសនៃយុត្តាធិការ)។ នៅពេលទទួលបានវិញ្ញាបនប័ត្រសញ្ជាតិនៅឯពិធីទទួលវិញ្ញាបនប័ត្រសញ្ជាតិ បន្ទាប់ពីបុគ្គលម្នាក់បានធ្វើសម្បថសញ្ជាតិរួចរាល់ហើយពួកគេនឹងទទួលបានសញ្ជាតិកូរ៉េ។ ពេលវេលាដែលត្រូវពិនិត្យឡើងវិញអំពីសញ្ជាតិនឹងត្រូវបានប្រកាសរៀងរាល់ខែតាមរយៈគេហទំព័រអេឡិចត្រូនិករបស់រដ្ឋាភិបាល (www.hikorea.go.kr) សេវាកម្មអន្តោប្រវេសន៍កូរ៉េ ឬព័ត៌មានសញ្ជាតិដ៏ទូលំទូលាយរបស់ Kakao Talk Plus Friend ។
- បន្ទាប់ពីទទួលបានវិញ្ញាបនប័ត្រសញ្ជាតិហើយ ឈ្មោះនិងថ្ងៃខែឆ្នាំកំណើតនៅលើវិញ្ញាបនបត្រគួរតែត្រួតពិនិត្យអោយបានច្បាស់លាស់។
-
4ការលះបង់ចោលសញ្ញាតិបរទេស(ស្ថានទូតប្រទេសរបស់ខ្លួន)ឬសច្ចារមិនប្រើប្រាស់សញ្ញាតិបរទេស (ការិយាល័យអន្តោប្រវេសន៍ និងជនបរទេស(ការិយាល័យ))
អ្នកត្រូវតែសច្ចារចំពោះមន្រ្តីច្បាប់ថា ខ្លួននិងបោះបង់ចោល សញ្ញាតិដើមបរទេស ឫមិនប្រើសញ្ញាតិ បរទេសដើមរបស់ខ្លួននៅក្នុងរយៈពេល ១ឆ្នាំចាប់ពីថ្ងៃទទួលបានសញ្ជាតិ។
- ប្រសិនបើអ្នកដាក់ពាក្យសុំមិនបោះបង់សញ្ជាតិបរទេសរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីទទួលបានសញ្ជាតិកូរ៉េ ឬខកខានមិនបានដាក់ការសន្យាចំពោះការមិនប្រើប្រាស់សញ្ជាតិបរទេស សញ្ជាតិកូរ៉េរបស់អ្នកនឹងត្រូវដកហូតវិញ។ ដើម្បីទទួលបានសញ្ជាតិកូរ៉េឡើងវិញអ្នកត្រូវដាក់ពាក្យស្នើសុំដោយរាយការណ៍ពីការបដិសេធនិងតម្រូវអោយដាក់ពាក្យសុំឡើងវិញដើម្បីស្វែងរកសញ្ជាតិកូរ៉េឬការស្តារសញ្ជាតិឡើងវិញ។
បេក្ខជនដែលបោះបង់សញ្ជាតិដើមកំណើតរបស់ពួកគេ តម្រូវអោយបញ្ជូនវិញ្ញាបនប័ត្រផ្លូវការនៃការលះបង់ដែលចេញដោយស្ថានទូត (ស្ថានកុងស៊ុល) របស់ពួកគេ ទៅកាន់ការិយាល័យអន្តោប្រវេសន៍និងការិយាល័យរដ្ឋាភិបាលបរទេសនៃយុត្តាធិការ ហើយទទួលបានឯកសារបញ្ជាក់។
- សូមទាក់ទងស្ថានទូតសម្រាប់ឯកសារដែលត្រូវការ។ ល។ សម្រាប់ការបោះបង់សញ្ជាតិបរទេស។
អ្នកអាចធ្វើសច្ចារបោះបង់ចោសញ្ញាតិដើម ទាល់តែរយៈពេលរក្សាទុកការទំនាក់ទំនងប្តីប្រពន្ធ។ បន្ទាប់ពី ធ្វើការសច្ចាររួចហើយអ្នកអាចទទួលលិខិត បញ្ជាក់មិនប្រើប្រាស់សញ្ញាតិបរទេសតទៅទៀត។
- បន្ទាប់ពីអ្នកដាក់លិខិតបញ្ជាក់ មិនប្រើប្រាស់សញ្ញាតិបរទេសរួចហើយ អ្នកអាចថែរក្សាទុកសញ្ញាតិ ដើមរបស់អ្នកបាន ប៉ុន្តែអ្នកត្រូវទទួលស្គាល់ថា ខ្លួនឯងជាសញ្ញាតិកូរ៉េ នៅក្នុងប្រទេសកូរ៉េ។ ឧទាហរណ៍ នៅពេលចេញចូលប្រទេសកូរ៉េ អ្នកអាចប្រើបានតែលិខិតឆ្លងដែនកូរ៉េប៉ុណ្ណោះ ទាំងនៅ ក្នុង ព្រលានយន្តហោះនិងកំពង់ផែកនុងប្រទេសកូរ៉េ។
- សម្រាប់ប្រទេសមួយចំនួន ដែលមិនអនុញ្ញាតឲ្យមានសញ្ញាតិច្រើនជាងពីបាន (ដូចជាប្រទេសចិន) អ្នកអាចបាត់បង់ សញ្ញាតិដើមខ្លួនតាមច្បាប់បរទេសនីមួយៗ។ សូមសួរស្ថានទូតប្រទេសរបស់ខ្លួន អំពីការ អនុញ្ញាតឲ្យមានសញ្ញាតិ ច្រើនជាងពីរ ឫអត់)។
-
5រាយការចុះឈ្មោះស្នាក់នៅ
- • ជាមួយនឹងការ ជូនដំណឹងអំពីឯកសារបញ្ញាក់អំពីការលះបង់ចោលងារ ជាជន ជាតិបរទេស (ឫឯកសារបញ្ជាក់អំពីការស្បថ មិនប្រើនាមជានជនជាតិបរទេស) និងរូបថតអត្តសញ្ញាណ ២សន្លឹក (3㎝×4㎝) សូមចូលទៅកាន់មជ្ឈមណ្ឌលសហគមន៍នៃទីក្រុង ឬភូមិដែលលោកអ្នកកំពុងរស់ នៅ និងរបាយការសម្រាប់ការចុះឈ្មោះស្នាក់នៅ បន្ទាប់មកនិងមានការចេញអត្តសញ្ញានប័នជូន។
-
6ការប្រគល់ជូនលិខិតចុះឈ្មោះ ជនជាតិបរទេសវិញ (អ្នកអាចប្រើតាមប្រៃសណីយ៍ ទៅកាន់ ការិយាល័យអន្តោប្រវេសន៍ និងជនបរទេស(ការិយាល័យ)
- អ្នកត្រូវប្រគល់ជូន លិខិតចុះឈ្មោះជនបរទេសវិញ ក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីចុះឈ្មោះស្នាក់នៅ (ក្រោយពី ៣០ថ្ងៃ អ្នកនិងទទួលការផាកពិន័យ)
- ប្រសិនបើចង់ អ្នកអាចប្រគល់ជូនលិខិតចុះឈ្មោះជនបរទេសវិញ នៅពេលដែលអ្នកទទួលលិខិត បញ្ជាក់ ការបោះបង់ចោលសញ្ញាតិបរទេស រឺលិខិតបញ្ជាក់ពី ការធ្វើសច្ចារមិនប្រើប្រាស់សញ្ញាតិបរទេស
(2)ការចេញអត្តសញ្ញាណប័ណ្ណ
អ្នកនឹងទទួបានអត្តសញ្ញាណប័ណ្ណ បន្ទាប់ពីការចុះឈ្មោះជាពលរដ្ធរបស់អ្នក។អត្តសញ្ញាណប័ណ្ណអាចគឺជាកាតសម្គាល់ដែលបញ្ជាក់ថា អ្នកមានសញ្ជាតិកូរ៉េ អត្តសញ្ញាណប័ណ្ណនឹងត្រូវបានប្រើប្រាស់ពេលអ្នកប្រើភ្នាក់ងារ និងសេវារដ្ធបាល និងនៅពេលបញ្ជាក់ឯកសារស៊ីលផ្សេងៗ
អ្នកមិនត្រូវឲ្យនរណាម្នាក់ខ្ចីអត្តសញ្ញាណប័ណ្ណរបស់អ្នក ឫប្រាប់លេខអត្តសញ្ញាណប័ណ្ណទៅនរណាម្នាក់ឡើយ។អត្តសញ្ញាណប័ណ្ណរបស់អ្នកអាចត្រូវបានប្រើប្រាស់ក្នុងគោលបំណងឧក្រិដ្ធកម្ម។
- ការចេញឡើងវិញប័ណ្ណចុះបញ្ជីអ្នករស់នៅ៖ បើលោកអ្នកបាត់បង់ប័ណ្ណចុះបញ្ជីអ្នករស់នៅនោះ លោកអ្នកអាចទទួលវាឡើងវិញនៅការិយាល័យ eup ,myeon, dong របស់លោកអ្នកតាមរយះការរៀបចំទំហំ(3×4cm)រូបថតរបស់លោកអ្នក ដែលអាចថតរូបក្នុងរយះពេល៦ខែមុន។
- ក្នុងករណីនៃការផ្លាស់ប្តូរលំនៅស្ថាន៖ លោកអ្នកត្រូវរាយការណ៍អំពីលំនៅស្ថានរបស់លោកអ្នកចំពោះ eup ,myeon, dong ការិយាល័យថ្មីរបស់លោកអ្នក ក្នុងរយះពេល១៤ថ្ងៃ។
ប្រសិនបើអ្នកមិនរាយការណ៍ពីទីកន្លែងស្នាក់នៅទេ នោះការចុះឈ្មោះបញ្ជីរស់នៅត្រូវលុបចោល ពេលត្រូវបានគេត្រួតពិនិត្យរកឃើញការពិត។
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”។