មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri : 1577-1366
가족상담전화 : 1644-6621
21F, 173, Toegye-ro, Jung-gu, Seoul (Chungmuro 3-ga, Namsan Square Building)
Copyright ⓒ KOREA INSTITUTE FOR HEALTHY FAMILY. All Rights Reserved
ជនជាតិកូរ៉េជាធម្មតាស្លៀកសំលាក់បំពាក់បែបពួកបស្ចិមប្រទេស។ ។ គេស្លៀកខោអាវវែងនៅរដូវផ្ការីក និងរដូវស្លឹក ឈើជ្រុះ ហើយពេលអាកាសធាតុក្តៅនៅរដូវក្តៅ គេស្លៀកខោអាវខ្លីស្របទៅតាមការផ្លាស ប្តូរនៃរដូវកាល។ ពេលអាកាសធាតុ ត្រជាក់នៅរដូវរងា គេពាក់អាវពីក្រៅ ដូចជាអាវធំ ឬ អាវរងារ ជាដើម។ ពេលទៅក្រុមហ៊ុនឬមានកម្មវិធីជួបជុំក្រុមគ្រួសារសំខាន់ៗជាដើម គេស្លៀកពាក់ឈុតឯកសណ្ឋានធម្មតា។
សំលៀកបំពាក់ប្រពៃណីកូរ៉េមានឈ្មោះថា "ហាន់ប៊ុក" ។ ខ្សែត្រង់ និងខ្សែកោង ត្រូវបានបញ្ចូលគ្នា យ៉ាងសក្តិសម បង្កើតបានជា ហាន់ប៊ុក ដ៏ស្រស់ស្អាតនិងប្រណីត។ ប្រភេទរបស់ ហាន់ប៊ុកមាន យ៉េប៊ុកសំលៀកបំពាក់ផ្លូវការ និង ផ្យុងសាំងប៊ុក សំលៀកបំពាក់ធម្មតាដែលត្រូវបានបែកចែកទៅតាមភេទអាយុ និងរដូវកាល។ ជាទូទៅ ហាន់ប៊ុក បុរសមានខោ និងអាវ ហាន់ប៊ុកនារីមានសំពត និងអាវ។ បន្ថែមពីលើនេះទៀតមានអាវកាក់ អាវក្រៅ(Ma Go Ja) អាវផាយ ។ល។
ស្លៀកខោហើយពាក់អាវ។ ពេលស្លៀកខោ ត្រូវចងខ្សែចង្កេះពីស្តាំទៅឆ្វេង។ ជើងខោត្រូវចងដោយ ស្សែរដេនីម(Go Reum) រួចពាក់អាវកាក់ និងអាវក្រៅពីលើ។ ពាក់អាវផាយពីលើនៅពេលគោរព(Jeol) ឬធ្វើដំណើរទៅក្រៅ។
ស្លៀកខោក្នុង ស្រោមជើងកូរ៉េ សំពត់ក្នុងហើយ រុំសំពត់ក្រៅតាមទិសដៅទៅឆ្វេង។ ក្រោយពីពាក់អាវក្នុងនិងអាវក្រៅ រួចហើយ ត្រូវទាញវាទៅខាងមុខដើម្បីកុំឱ្យចេញទៅខាង ក្រោយ ។ ខ្សែអាវ ត្រូវចងជារាង បូដោយចុងសងខាងមាន ប្រវែងស្មើគ្នា។