សាលាភូមិមណ្ឌលសង្គមសាលាក្រុងសាលាស្រុកសាលាខណ្ឌគឺជារចនាសម្ព័ន្ធរដ្ឋបាល ដែលយើងតែងទៅរកសេវាប្រចាំថ្ងៃ។ នៅសាលាភូមិមណ្ឌលសង្គមសាលាក្រុងសាលាស្រុកសាលាខណ្ឌ មានផ្ដល់ជូនសេវាកម្មផ្សេងៗ ទាក់ទងទៅនឹងសុខភាពនិងសុខមាលភាពរបស់ប្រជាជន ការគ្រប់គ្រងទិសាធារណផ្សេងៗ ការផ្ដល់ជូនលិខិតនិងការចុះឈ្មោះ ។ល។ នៅសាលាភូមិនិងមណ្ឌលសង្គមអាចនឹងមានកម្មវិធីផ្សេងៗសម្រាប់ប្រជាជនដូចជាមេរៀនផ្សេងៗទាក់ទងនឹងសង្គមរស់នៅ។ សព្វថ្ងៃនេះអ្នកអាចទទួលបានឯកសារផ្សេងៗ តាមរយៈម៉ាស៊ីនបញ្ចេញឯកសារ នៅឯស្ថានីយរថភ្លើងក្រោមដីឬតាមរយៈអ៊ីធឺណេតនៅគេហទំព័រ មីនវ៉ន (www.minwon.go.kr) ដោយមិនចាំបាច់ទៅដល់កន្លែងផ្ទាល់។ ប៉ុន្តែអ្នកមិនអាចទទួលបានឯកសារគ្រប់ប្រភេទតាមរយៈម៉ាស៊ីនបញ្ចេញឯកសារ ឬតាមអ៊ីនធើណេតបានទេ។ ក្នុងការណីទទួលឯកសារតាមរយៈអ៊ីធឺណេតអ្នកត្រូវតែមានម៉ាស៊ីនព្រីននិងមានឯកសារបញ្ជាក់សាម៉ីខ្លួន។ នៅពេលអ្នកត្រូវទទួលឯកសារសំខាន់ អ្នកត្រូវឆែកមើលជាមុនសិន។
អ្នកអាចទូរស័ព្ទទៅលេខ ១១២ ឬក៏ទៅប៉ុស្តិ៍ប៉ូលីសដោយផ្ទាល់នៅពេលអ្នករងគ្រោះដោយសារការក្លែងបន្លំណាមយយ រឺក៏ការលួចប្លន់ គ្រោះថ្នាក់ចរាចរណ៍ រឺស្ថិតនៅក្នុងហេតុការណដូចជាគ្រោះថ្នាក់ រឺឧក្រិដ្ឋកម្ម ផ្សេងៗ។ ប្រសិនបើអ្នកប្រើប្រាស់ទូរស័ព្ទសាធារណៈ អ្នកគ្រាន់តែចុចប៊ូតុងក្រហមហើយចុច១១២បានហើយ។ ប្រសិនបើអ្នកប្រើទូរស័ព្ទដៃ អ្នកគ្រាន់តែចុចលេខ១១២ដោយមិនបាច់ចុចលេខកូតអ្វីទាំងអស់។ នៅពេលអ្នករាយការណ៍អំពី ឧក្រិដ្ឋកម្ម សូមព្យាយាមរាយការណ៍ កន្លែងកើតហេតុ ឈ្មោះកន្លែង ហេតុការណ៍និងអាស័យដ្ឋានដែលអាចទាក់ទងអ្នកអោយបានជាក់លាក់បំផុត។ វានឹងមានប្រយោជនិ៍ច្រើន ប្រសិនបើអ្នកផ្ដល់ព័ត៌មានទាក់ទងនឹងថាតើហេតុការណ៍បានកើតឡើងដូចម្តេច រូបរាងរបស់ជនឧក្រិដ្ឋ តើជនឧក្រិដ្ឋបានរត់ទៅទិសណាជាដើម។
អ្នកអាចទូរស័ព្ទទៅលេខ១១៩នៅពេលអ្នកមានអគ្គីភ័យកើតឡើង និងនៅពេលដែលអ្នកត្រូវនាំនរណាម្នាក់ទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។ ប្រសិនបើអ្នកប្រើទូរស័ព្ទសាធារណៈ អ្នកគ្រាន់តែចុចប៊ូតុងពណ៌ក្រហម ហើយចុចលេខ១១៩ ប្រសិនបើអ្នកប្រើប្រាស់ទូរស័ព្ទដៃ អ្នកគ្រាន់តែចុច១១៩ដោយមិនបាច់ចុចលេខកូដអ្វីទាំងអស់។ នៅពេលដែលមានការរាយការណ៍ពីអគ្គីភ័យអ្នកគយរតែនិយាយពីទីតាំង ជាន់ទី ប្រភេទភ្លើងឆេះនិងអ្វីដែលគួរឱ្យកត់សំគាល់ផ្សេងទៀត។ នៅពេលដែលអ្នកត្រូវយកអ្នកណាម្នាក់ទៅមន្ទីរពេទ្យអ្នកត្រូវផ្តល់ព័ត៌មានគ្រឹះអំពីអ្នកជំងឺ។ អ្នកគួររក្សាទំនាក់ទំនងជាមួយសេវាកម្មរហូតដល់ក្រុមសង្គ្រោះ១១៩មកដល់។ ហើយត្រៀមខ្លួនចំពោះករណីដែលអាចកើតមាន។
អ្នកអាចផ្ញើរសំបុត្រ រឺក៏អីវ៉ាន់តាមប៉ុស្ត៍ប្រៃសនីយដែលនៅក្បែផ្ទះអ្នកបំផុត។ ប៉ុស្តិ៍ប្រៃសនីយមានទទួលបញ្ញើក្នុងស្រុងនិងក្រៅស្រុក ព្រមទាំងផ្តល់នូវសេវាកម្មធនាគារដូចជាការបង់ប្រាស់ថែមទៀតផង។ សំរាប់សេវាកម្មផ្ញើរទៅក្រៅប្រទេសក្នុងល្បឿនលឿនសូមប្រើសេវា អ៊ី អេម អេស (EMS)។
សំបុត្រប្រៃសណីយ៍ធម្មតាត្រូវបានទទួលនិងដឹកជញ្ជូនក្នុងរយៈពេល 3 ថ្ងៃ។ នៅកោះ ឬតំបន់ភ្នំ សំបុត្រអាចចំណាយពេលយូរជាងនេះដើម្បីមកដល់។ អត្រាការប្រាក់ប្រែប្រួលអាស្រ័យលើកន្លែងដែលសំបុត្រប្រៃសណីយ៍ត្រូវបានដឹកជញ្ជូន។ នៅពេលផ្ញើសំបុត្រដែលមានទម្ងន់ ឬទំហំលើសពីស្តង់ដារ ថ្លៃសេវាដែលត្រូវនឹងតម្រូវការលើសត្រូវបានកើតឡើង។
បំណែងចែក | ទម្ងន់ | តម្លៃបញ្ញើ |
---|---|---|
បញ្ញើស្តង់ដារ | ពី 3g ទៅ 5g (កាតប៉ុស្តាល់មានចាប់ពី 2g ដល់ 5g) | 400 វ៉ុន |
៥ក្រាម - ២៥ ក្រាម | 430 វ៉ុន | |
២៥ក្រាម - ៥០ ក្រាម | 450 វ៉ុន | |
បញ្ញើក្រៅស្តង់ដារ | រហូតដល់៥០ ក្រាម | 520 វ៉ុន |
៥០ក្រាម - ១ គីឡូក្រាម | រាល់៥០ក្រាមថែម១២០វ៉ន | |
១គីឡូក្រាម - ២ គីឡូក្រាម | រាល់២០០ក្រាមថែម១២០វ៉ន | |
លើសពី២គីឡូក្រាម - ដល់៦គីឡូក្រាម | រាល់ត្រឹម 1គីឡូក្រាម ត្រូវបន្ថែម 400វន៉ុ |
កញ្ចប់ប្រៃសណីយ៍, មានបង្អួចការិយាល័យប្រៃសណីយ៍សម្រាប់កញ្ចប់ទំនិញនៅតាមបញ្ជរដែលត្រូវទៅទទួលយកដោយផ្ទាល់ និងសេវាទៅយកតាមផ្ទះដោយទៅដល់កន្លែងធ្វើការ ឬផ្ទះតាមការស្នើសុំ។
ចំណាត់ថ្នាក់ | ∼3kg (80㎝) | ∼5kg (100㎝) | ∼7kg (100㎝) | ∼10kg (120㎝) | ∼15kg (120㎝) | ∼20kg (120㎝) | ∼25kg (120㎝) | ∼30kg (160㎝) | |
---|---|---|---|---|---|---|---|---|---|
ការដឹកជញ្ជូននៅថ្ងៃបន្ទាប់ | 4,000 | 4,500 | 5,000 | 6,000 | 7,000 | 8,000 | 10,000 | 12,000 | |
Jeju | ការដឹកជញ្ជូននៅថ្ងៃបន្ទាប់ | 6,500 | 7,000 | 7,500 | 8,500 | 9,500 | 10,500 | 12,500 | 14,500 |
+2 ថ្ងៃ | 4,000 | 4,500 | 5,000 | 6,000 | 7,000 | 8,000 | 10,000 | 12,000 |
ចំណាត់ថ្នាក់ | ∼5kg (80㎝) | ∼10kg (100㎝) | ∼20kg (120㎝) | ∼30kg (160㎝) | |
---|---|---|---|---|---|
ការដឹកជញ្ជូននៅថ្ងៃបន្ទាប់ | 5,000 | 8,000 | 10,000 | 13,000 | |
Jeju | ការដឹកជញ្ជូននៅថ្ងៃបន្ទាប់ | 7,500 | 10,500 | 12,500 | 15,500 |
+2 ថ្ងៃ | 5,000 | 8,000 | 10,000 | 13,000 |
សម្រាប់ការផ្ញើជាលក្ខណៈអន្តរជាតិ មានការខ្ចប់ទំនិញសម្រាប់ផ្ញើតាមយន្តហោះ ដឹងជញ្ជូនតាមសមុទ្រផ្ញើអិចប្រសអន្តរជាតិតាមរយៈក្រុមហ៊ុន EMS និង ព្រីមៀម EMS។ តើអ្វីជា EMS? EMS អាចជួយផ្តល់សេវាបន្ទាន់ និងមានសុវត្តិភាពសម្រាប់ ការចែកចាយលិខិត ឯកសារ និងទំនិញរហូតដល់៣០គីឡូទីកាន់ប្រទេសជាង កៅសិបប្រាំបួននៅលើពិភពលោក។ វត្ថុដែលអាចទទួលបាន លិខិត ឯកសារ លិខិតឥណទាន សៀវភៅមូលប្បទានបត្ររបស់ស្ថាប័នហិរញ្ញវត្ថុ សំណាក ផលិតផល ខែ្សអាត់សម្លេង ខ្សែអាត់វីដេអូនិងទំនិញផ្សេងៗទៀត។ អាចត្រូវបានចែកចាយតាមរយៈ EMS។ សម្រាប់ប្រទេសមួយ ចំនួនទម្ងន់កញ្ចប់ទំនិញដែលត្រូវផ្ញើ ត្រូវបានកំណត់ត្រឹមតែ ២០គីឡូវក្រាម ប្រទេសទាំងនោះរួមមានទាំងប្រទេសអហ្សង់ទិន និង បង់ក្លាដែស។ ដោយសារការចែកចាយទំនិញចំនួនត្រូវបានហាមឃាត់ក្នុងប្រទេសមួយចំនួន លោកអ្នកត្រូវបានផ្តល់អនុសាសន៍ឱ្យស៊ើបអង្កេតករណីនេះមុនពេលប្រើប្រាស់សេវាកម្មនេះ។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការទទួល ការទូទាត់គង ការដឹកជញ្ជូន បទប្បញ្ញាត្តិរបស់ប្រទេសមួយនិងការណែនាំទាក់ទងនឹងការចែកចាយ ចូរទាក់ទងតាមទូរស័ព្ទលេខ ☎1588-1300 ឬចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន EMS (ems.epost.go.kr) ឬគេហទំព័រព្រីមៀមរបស់ក្រុមហ៊ុនEMS (www.emspremium.com)។
បំណែងចែក | ថ្ងៃធ្វើការ | ម៉ោងធ្វើការ | ចំណាំ | |
---|---|---|---|---|
បង្អូចប្រៃសណីយ | កិច្ចការប្រជាជន | ថ្ងៃធម្មតា (ចន្ទ-សុក្រ) | 09:00~16:30 | មិនប្រើនៃថ្ងៃឈប់សម្រាកសាធារណៈ |
CD/ATM* | ថ្ងៃធម្មតា (ចន្ទ-សុក្រ) | 09:00~18:00 | មិនប្រើនៃថ្ងៃឈប់សម្រាកសាធារណៈ | |
៣៦៥ខននើ | ពេញមួយឆ្នាំ (ចន្ទ-អាទិត្យ) | (ទូទៅ) 07:00~23:30 | កន្លែងមួយចំនួន(៤៥០កន្លែង)ដំណើរការ05:00 - ថ្ងៃបន្ទាប់04:00 (២៣ម៉ោង) |
បណ្ណាល័យគឺជាកន្លែងប្រមូលផ្តុំឯកសារសិក្សា វប្បធម៌ និងផ្តល់ប្រយោជនដល់ប្រជាជនតាមរយៈសំភារៈផ្សេងៗមានដូចជា សៀវភៅ គ្រឿងផ្សាយព័ត៌មានជាដើម។ ប្រជាជនអាចប្រើប្រាស់និងខ្ចីសំភារៈបណ្ណាល័យដោយឥតគិតថ្លៃ។ ដើម្បីដឹងពីព័ត៌មានទាក់ទងនឹងបណ្ណាល័យដែលនៅជិតផ្ទះអ្នកបំផុត សូមទាក់ទងការិយាល័យរបស់ទីក្រុងរបស់អ្នក។