រដ្ឋាភិបាលកូតរ៉េព្រមទាំងឯកជនផ្សេងៗ មានផ្តល់សេវាកម្មជួយដល់ ការរស់នៅរបស់ពួកគេ នៅក្នុងប្រទេសកូរ៉េដូចជា ការសិក្សាភាសាកូរ៉េ វប្បធម៌កូរ៉េ និងកាប្រឹក្សាផ្សេងៗ ។ល។ ជាពិសេស មានប្រយោជន៍ សម្រាប់ជនបរទេសណា ដែលទើមនឹងមកដល់ប្រទេសកូរ៉េ មានផលវិបាកក្នុងការទំនាក់ ទំនង និងការប្រាស្រ័យទាក់ទងគ្នា ជាមួយជនជាតិកូរ៉េ ដោយព្រោះមិនទាន់ស្គាល់ ពីវប្បធម៌របស់កូរ៉េ។
01ការអប់រំភាសាកូរ៉េ
សំរាប់ជនបរទេសដែលស្នាក់នៅក្នុងប្រទេសកូរ៉េ ការសិក្សាភាសាកូរ៉េជាការសំខាន់មួយសំរាប់រស់់នៅក្នងប្រទេសកូរ៉េ និង បង្កើនការយល់ដឹងឲ្យកាន់តែច្រើនពីវប្បធម៌កូរ៉េ ។ ដោយសំណាងល្អ មានអង្គការជាច្រើនក្នុងប្រទេសកូរ៉េ ផ្តល់ឱកាសដល់ជនបរទេស ដែសលើស្នាក់នៅក្នុងប្រទេសកូរ៉េ ឲ្យរៀនភាសាកូរ៉េ ដោយឥតគិតថ្លៃ។ មជ្ឍមណ្ឌលទ្រទ្រង់ គ្រួសារពហុវប្បធម៌ មជ្ឍមណ្ឌលទ្រទ្រង់ពលករបរទេស និងសាលាភាសាកូរ៉េ ជាអង្គការដឹកនាំដែលផ្តល់នូវការអប់រំ ភាសារកូរ៉េ ដល់ជនបរទេ។សដែលស្នាក់នៅក្នុងប្រទេសកូរ៉េ។
02ការអប់រំស្តីពីវប្បធម៌កូរ៉េ និងជីវិតរស់នៅក្នុងប្រទេសកូរ៉េ
កម្មវិធីអប់រំស្តីពីវប្បធម៌កូរ៉េ និងជីវិតរស់នៅក្នុងប្រទេសកូរ៉េ និងជីវិតរស់នៅក្នុងប្រទេសកូរ៉េ ត្រូវបាន ផ្តល់ដើម្បីជួយ ជនបរទេស ស្នាក់នៅក្នុងប្រទេសកូរ៉េ ដោះស្រាយនៅការលំបាកក្នុងជីវិត ដោយសារតែភាពខុសគ្នានៃវប្បធម៌និង ការរស់នៅ។ មានកម្មវិធីនិង ថ្នាក់បង្រៀនការអប់រំ ការយល់ដឹងវប្បធម៌ចំរុះ ច្បាប់ សិទ្ធិមនុស្ស ការរៀបការ គ្រួសារ និងការសម្របខ្លួនទៅនឹង សង្គមកូរ៉េ។
03ការអប់រំខាងព័ត៌មាន
នៅតាមបណ្តាផ្ទះនៅកូរ៉េ ប្រើប្រាស់កំព្យូទ័រ ហើយប្រទេសកូរ៉េមានបណ្តាញប្រព័ន្ឋអ៊ីនធឺណែត ដ៏ជឿនលឿន។ អ្នកអាចទទួលបានពត៌មាន ដោយប្រើប្រាស់ ប្រព័ន្ឋអ៊ីនធឺណែត ហើយរីករាយនិងភាពងាយស្រួល ក្នុងការប្រើប្រាស់ សេវាកម្ម ប្រព័ន្ឋអ៊ីនធឺណែតផ្សេងៗគ្នា ដូចជាការដាក់ប្រាក់ ក្នុងធនាគារ តាមប្រព័ន្ឋអ៊ីនធឺណែត និងសេវាកម្មរដ្ឋាបាល។ អង្គការជាច្រើនដូចជា មជ្ឍមណ្ឌលទ្រទ្រង់គ្រួសារពហុវប្បធម៌ និងមជ្ឍមណ្ឌលអន្តោប្រវេសន៍កូរ៉េ បានរៀបចំនូវកម្មវិធី អប់រំព័ត៌មាន ដើម្បីជួយឲ្យជនបរទេសដែលស្នាក់នៅក្នុងប្រទេសកូរ៉េ រៀនពីរបៀបស្វែងរក ព័ត៌មានតាមអ៊ីមធឺណែត និង របៀបប្រើប្រាស់ផ្សេងៗទៀត។
04ការពិគ្រោះយោបល់
សេវាកម្មពិគ្រោះយោបល់ និងជួយជ់នបរទេសដែលស្នាក់នៅក្នុងប្រទេសកូរ៉េ ដែលមានការលំបាក ដោយផ្តល់សំភារ ឧបករណ៍ ដែលពួលគេចង់បាន ដើម្បីដោះស្រាយនូវបញ្ហារបស់ពួកគេ (កិច្ចការក្នុងគ្រួសារ ការងារ ប្រជាជន និងច្បាប់)។
- ការស្វែងរកការងារផ្សេងៗទៀត និងការចាប់ផ្តើមការសិក្សា ការបកស្រាយ និងសេវាកម្មបកប្រែភាសាត្រូវបានផ្តល់ជូន ហើយលោកអ្នកអាច ទទួលសេវាកម្មទាំងនេះយ៉ាងងាយ តាមរយៈការពិនិត្យមើលឡើងវិញអំពីកម្មវិធី គាំទ្រជាបន្តបន្ទាប់ ពីមជ្ឍមណ្ឌលគាំទ្រសម្រាប់បុគ្គលិកបរទេស និងការមកជួយមជ្ឍមណ្ឌល សមរម្យសម្រាប់ការសាកសួរ។
- របៀបប្រើប្រាស់លំអិត គឺអាចពិនិត្យមើលនៅ'ស្ថាប័នទ្រទ្រងគ្រួសារពហុវប្បធម៍ និងជនបរទេស'ទំព័រខាងក្រោយ។
05ការទប់ស្កាត់អំពើហិង្សាលើស្រ្តីអន្តោប្រវេសន៍
ព័ត៌មាននៃស្ថាប័នគាំទ្រស្ត្រីអន្តោប្រវេសន៍ដែលរងគ្រោះដោយអំពើហិង្សា
កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ស្ត្រីអន្តោប្រវេសន៍ដែលរងគ្រោះដោយអំពើហិង្សា
- ផ្តល់ការគាំទ្រដល់ស្ត្រីអន្តោប្រវេសន៍ដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ, អំពើហិង្សាផ្លូវភេទ, ពេស្យាចារ និងការពារបណ្តោះអាសន្ន(រួមទាំងបុត្រធីតាដែលរួមដំណើរជាមួយ) និងផ្តល់ប្រឹក្សាយោបល់, ផ្តល់ការទ្រទ្រង់ផ្នែកវេជ្ជសាស្ត្រ, ច្បាប់ ។ល។
ផ្ទះជាក្រុមសម្រាប់ស្ត្រីអន្តោប្រវេសន៍ដែលរងគ្រោះដោយអំពើហិង្សា
- ផ្តល់លំនៅដ្ឋានដល់ស្ត្រីអន្តោប្រវេសន៍ដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ, អំពើហិង្សាផ្លូវភេទ, ពេស្យាចារ និងបុត្រធីតាដែលរួមដំណើរជាមួយ
- ផ្តល់អាទិភាពមុនគេនូវប័ណ្ណសម្រាប់ស្នាក់នៅក្នុងផ្ទះដែលជួលដោយរដ្ឋ
មជ្ឈមណ្ឌលប្រឹក្សាស្ត្រីចំណាកស្រុកដែលរងគ្រោះដោយអំពើហឹង្សា(9កន្លែង ទូទាំងប្រទេស)
- គាំទ្រការបកប្រែផ្ទាល់មាត់និងឯកសារ និងការប្រឹក្សាអំពើហឹង្សាក្នុងគ្រួសារ, អំពើហឹង្សាផ្លូវភេទ, ស្រ្តីជនអន្តោ ប្រវេសន៍ និងកុមារដែលរស់នៅជាមួយដែលរងគ្រោះដោយពេស្យាចារ ។ល។
មជ្ឈមណ្ឌលផ្កាឈូករ័ត្ន
- គាំទ្រផ្នែកពិគ្រោះយោបល់លើផ្នែកវេជ្ជសាស្ត្រ ផ្នែកច្បាប់ និង ការស៊ើបអង្កេតដល់ជនរងគ្រោះ ដោយអំពើហិង្សាផ្លូវភេទ, អំពើហិង្សាក្នុងគ្រួសារ, ពេស្យាចារ (សម្រាប់២៤ម៉ោង ៣៦៥ថ្ងៃ)
- ជួយដោះស្រាយស្ថានភាពបន្ទាន់ដែលរងគ្រោះដោយអំពើហិង្សា
មជ្ឈមណ្ឌលប្រឹក្សាលើអំពើហិង្សាផ្លូវភេទ មជ្ឈមណ្ឌលប្រឹក្សាលើភាពរងគ្រោះដោយពេស្យាចារ
- ផ្តល់ការប្រឹក្សាលើករណីមានវិបត្តិ និងការប្រឹក្សាបន្ត, គាំទ្រការពិភាក្សាផ្នែកច្បាប់ដោយឥតគិតថ្លៃ
- ការត្រួតពិនិត្យពីភា្នក់ងារស៊ើបអង្កេត និងអមដោយការសួរចម្លើយសាក្សីរបស់តុលាការ
- ការភ្ជាប់ទៅស្ថាប័នវេជ្ជសាស្ត្រ និងភ្ជាប់ទៅទីកន្លែងការពារជនរងគ្រោះក្នុងតំបន់
សាជីវកម្មជំនួយផ្នែកច្បាប់កូរ៉េ
- ផ្តល់ប្រឹក្សាផ្នែកច្បាប់ទាក់ទងនឹងការរងគ្រោះដោយអំពើហិង្សា និងគាំទ្រផ្នែកច្បាប់ ផ្នែកព្រហ្មទណ្ឌ, ស៊ីវិល, វិវាទក្នុង គ្រួសារ
តើអ្វីទៅជាអំពើហិង្សាក្នុងគ្រួសារដែលសំដៅទៅលើស្ត្រីរៀបអាពាហ៍ពិពាហ៍អន្តោប្រវេសន៍?
1អំពើហិង្សាលើរាងកាយ
- គឺជាស្ថានភាពនៃការប្រើកំលាំងកាយ ទៅលើរាងកាយរបស់ភាគីម្ខាងទៀត ឬការធ្វើអោយខូចខាតអ្វីមួយ
- ការរុញច្រាន, ការវាយតប់, ការធ្វើត្រាប់តាម ឬ ការប្រើប្រាស់កាំបិត ។ល។
2អំពើហិង្សាលើផ្លូវអារម្មណ៍ និង ភាសា
- គឺការធ្វើអោយភាគីម្ខាងទៀតមានការឈឺចាប់ដោយពាក្យសំដីមិនសមគួរ, ការធ្វើអោយនណាម្នាក់ របួសផ្លូវចិត្តដោយ អ្វីមួយ
- ការប្រើភាសាហិង្សា, ការជេរប្រមាថ, ការស្តីបន្ទោស, ការចំអក, ការមើលងាយ, ការព្រងើយកន្តើយ ។ល។
3អំពើហិង្សាលើផ្លូវភេទ
- ទោះយ៉ាងណាក៏ដោយ បើភាគីស្វាមី ឬភរិយា មិនចង់មានទំនាក់ទំនងផ្លូវភេទ ហើយមាន សកម្មភាពចាប់បង្ខំនូវ ទំនាក់ទំនងផ្លូវភេទ វាជាអំពើហិង្សាលើផ្លូវភេទ
- ការបង្ខំអោយមានទំនាក់ទំនងផ្លូវភេទ, បង្ខំមិនអោយមានផ្ទៃពោះ, ការពន្លូតកូន, អំពើហិង្សាផ្លូវ ភេទពេលណាត់ជួបគ្នា, អំពើហិង្សាផ្លូវភេទតាមរយៈ ឌីជីថល(អ៊ីនធើណែ)
4អំពើហិង្សាលើផ្នែកសេដ្ឋកិច្ច
- ប្តី ឬប្រពន្ធ មានសិទ្ធលើផ្នែកសេដ្ឋកិច្ច ហើយមិនអោយភាគីប្តី ឬ ប្រពន្ធនូវសិទ្ធស្វយ័តលើផ្នែកសេដ្ឋកិច្ចនោះ
- ករណីចំណូលផ្ទាល់ខ្លួនត្រូវបាននរណាម្នាក់គ្រប់គ្រង, ការរារំាងមិនអោយមានការងារធ្វើ, ការមិនបង់ថ្លៃចំណាយ លើការរស់នៅប្រចាំថ្ងៃ
ការប្រឹក្សាភាសាកូរ៉េ ទូរស័ព្ទបន្ទាន់សម្រាប់ស្ត្រីមានវិបត្តិ ☎1366
ការប្រឹក្សាភាសាបរទេស មជ្ឈមណ្ឌលប្រឹក្សាតាមទូរស័ព្ទដានូរី ☎1577-1366
ការរាយការណ៍ទៅប៉ូលីស ☎112
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”។