មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1577-4206
한국생활안내 정보더하기 사이트로 이동

ព័ត៌មានស្តីពីការការពារព័ត៌មានផ្ទាល់ខ្លួន

  • Home
  • ឯកសារយោង
  • ព័ត៌មានស្តីពីការការពារព័ត៌មានផ្ទាល់ខ្លួន

ព័ត៌មានស្តីពីការការពារព័ត៌មានផ្ទាល់ខ្លួន

(1)និយមន័យនៃព័ត៌មានផ្ទាល់ខ្លួន

ព័ត៌មានផ្ទាល់ខ្លួន ដែលជាព័ត៌មានអំពីបុគ្គលដែលកំពុងរស់នៅ អនុញ្ញាតឱ្យកំណត់អត្តសញ្ញាណបុគ្គលជាក់លាក់តាមរយៈការប្រើប្រាស់ ឬ ភ្ជាប់ជាមួយព័ត៌មានផ្សេងទៀតរបស់ខ្លួនដូចជាឈ្មោះ លេខចុះបញ្ជីស្នាក់នៅ លេខលិខិតឆ្លងដែន និងលេខចុះឈ្មោះជនបរទេស។

(2)ប្រភេទ និងអត្ថន័យនៃព័ត៌មានផ្ទាល់ខ្លួន

  1. 1 ព័ត៌មាន​ផ្ទាល់ខ្លួន
    • ព័ត៌មានទូទៅ៖ ឈ្មោះ លេខចុះបញ្ជីស្នាក់នៅ អាស័យដ្ឋាន ព័ត៌មាសម្រាប់ទំនាក់ទំនង ថ្ងៃខែឆ្នាំកំណើត ឬ ទីកន្លែងកំណើត ភេទ ។ល។
    • ព័ត៌មានគ្រួសារ៖ ទំនាក់ទំនងក្នុងគ្រួសារ និងព័ត៌មានសមាជិកគ្រួសារ ។ល។
  2. 2 ព័ត៌មានរូបរាងកាយ
    • ព័ត៌មានរូបរាងកាយ៖ ទម្រង់មុខ ភ្នែក សំឡេង ព័ត៌មានហ្សែន ស្នាមម្រាមដៃ កម្ពស់ ទម្ងន់ ។ល។
    • ព័ត៌មានវេជ្ជសាស្ត្រ ឬ សុខភាព៖ ព័ត៌មានពិនិត្យរាងកាយ ដូចជាស្ថានភាពសុខភាព កំណត់ត្រាវេជ្ជសាស្ត្រ ពិការភាពរាងកាយ កម្រិតពិការភាព ប្រវត្តិជំងឺ ប្រភេទឈាម IQ ការធ្វើកោសល្យវិច័យ ។ល។
  3. 3 ព័ត៌មានផ្លូវចិត្ត
    មនោគមវិជ្ជា សាសនា តម្លៃ សមាជិកភាពគណបក្សនយោបាយ ឬ សហជីព និងប្រវត្តិសកម្មភាព ។ល។
  4. 4 ព័ត៌មានសង្គម
    ប្រវត្តិនៃការអប់រំ កម្រិតសិក្សា កំណត់ត្រាជីវិតនៅសាលា ស្ថានភាពបរិច្ចារកិច្ចយោធា លេខ និងឋានន្តរស័ក្តិយោធា ប្រភេទនៃការបញ្ចប់កាតព្វកិច្ចប្តូរយោធា អង្គភាពកាតព្វកិច្ច មុខតំណែងការងារ និយោជក កន្លែងធ្វើការ កំណត់ត្រាវាយតម្លៃការងារ កំណត់ត្រាព្រហ្មទណ្ឌ កំណត់ត្រាសវនាការ ប្រវត្តិនៃការផាកពិន័យ ។ល។
  5. 5 ព័ត៌មានទ្រព្យសម្បត្តិ
    ចំនួនប្រាក់បៀវត្សរ៍ ចំណូលការប្រាក់ ចំណូលអាជីវកម្ម លេខប័ណ្ណឥណទាន លេខគណនី ព័ត៌មានវាយតម្លៃឥណទាន កម្មសិទ្ធិផ្ទះ កម្មសិទ្ធិដីធ្លី យានជំនិះផ្ទាល់ខ្លួន ហាង និងអគារ ។ល។

(3)ព័ត៌មានអំពីវិធីការពារព័ត៌មានផ្ទាល់ខ្លួន

  1. 1 ធ្វើឱ្យពាក្យសម្ងាត់របស់អ្នកពិបាកឱ្យអ្នកដទៃទាយហើយប្តូរវាឱ្យបានទៀងទាត់
    • កំណត់ពាក្យសម្ងាត់របស់អ្នកជាអក្សរប្រាំបីឬវែងជាងនេះ
    • ដោយមានការរួមបញ្ចូលគ្នារវាងអក្សរ លេខ និមិត្តសញ្ញាពិសេស។​ បីឬច្រើនខ្ទង់​ នៅពេលចុះឈ្មោះជាសមាជិក។
  2. 2 កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅអ្នកដទៃ ឬផ្សព្វផ្សាយវាច្រើនពេកនៅលើបណ្តាញសង្គម ។ល។
    • គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនដោយប្រុងប្រយ័ត្នដូចជា អត្តសញ្ញាណប័ណ្ណ លេខសំងាត់ និងលេខអត្តសញ្ញាណ ប័ណ្ណ ដើម្បីមិនត្រូវបានបង្ហាញ ហើយកុំជូនដំណឹងដល់មិត្តភក្តិរបស់អ្នក ឬអ្នកដទៃ។
    • កុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនហួសហេតុដូចជា ព័ត៌មានទំនាក់ទំនង ព័ត៌មានទីតាំង និងអាស័យដ្ឋាន នៅលើ បណ្តាញសង្គមរបស់អ្នក។
    • ប្រសិនបើអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួនសម្រាប់ហេតុផលដូចជា ការចុះឈ្មោះសមាជិកភាព ឬការទទួលរង្វាន់ ។ល។ អ្នកគួរតែអានដោយយកចិត្តទុកដាក់នូវធាតុដូចជា ការប្រមូលព័ត៌មានផ្ទាល់ខ្លួន វិសាលភាពការ ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន រយៈពេល និងគោលបំណង ។ល។
  3. 3 កុំចុចលើអាស័យដ្ឋានអ៊ីនធ័រណេតនៃសារ ឬអ៊ីមែល(URL) ដែលមិនស្គាល់
    • ព័ត៌មានផ្ទាល់ខ្លួនអាចត្រូវបានដកស្រង់ និងរំលោភបំពាន តាមរយៈកម្មវិធីដែលភ្ជាប់ជាមួយសារ ឬអ៊ីមែល។ ប្រសិនបើអ្នកទទួលបានសារ ឬអ៊ីមែលពីប្រភពមិនស្គាល់ សូមកុំទាញយកឯកសារភ្ជាប់ ឬចុចលើ URL។
    • សារ និងអ៊ីមែលគួរឱ្យសង្ស័យ គួរតែត្រូវបានលុបចោលភ្លាមៗដោយមិនចាំបាច់ពិនិត្យ។
  4. 4 យកចិត្តទុកដាក់ជាពិសេសចំពោះការការពារព័ត៌មានផ្ទាល់ខ្លួនក្នុងប្រតិបត្តិការហិរញ្ញវត្ថុ
    • នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ មានករណីជាច្រើននៃការលួចចូលគណនីធនាគារតាមអ៊ិនធរណេត លេខ បញ្ជាក់ពីសាមីខ្លួន ។ល។ ដែលបណ្តាលឱ្យខូចខាតផ្នែកហិរញ្ញវត្ថុ។ នៅពេលផ្តល់ និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន ទាក់ទងនឹងហិរញ្ញវត្ថុ ត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀត។
    • នៅពេលរក្សាទុកព័ត៌មានហិរញ្ញវត្ថុដូចជា លេខកាតឥណទានក្នុងកំឡុងពេលប្រតិបត្តិការហិរញ្ញវត្ថុ គឺត្រូវកំណត់លេខសម្ងាត់ ហើយចៀសវាងការប្រើប្រាស់កុំព្យូទ័រសាធារណៈដូចជា បន្ទប់កុំព្យូទ័រ ។ល។
  5. 5 ពិនិត្យស្ថានភាពមូលដ្ឋានដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់កូនអ្នក
    នៅក្រោមច្បាប់របស់កូរ៉េ ព័ត៌មានផ្ទាល់ខ្លួនរបស់កុមារដែលមានអាយុក្រោម 14 ឆ្នាំអាចប្រមូលបានលុះត្រាតែមានការយល់ព្រមពីតំណាងស្របច្បាប់ (អាណាព្យាបាល) របស់ពួកគេ។ អាណាព្យាបាលត្រូវតែបញ្ជាក់យ៉ាងច្បាស់អំពីខ្លឹមសារនៃសេវាកម្មដែលតម្រូវឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់កុមារ និងវិសាលភាពនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន។
  6. 6 ប្រើ​មជ្ឈមណ្ឌលហៅទូរស័ព្ទលេខ ☎​ 118 សម្រាប់ការសាកសួរព័ត៌មានផ្ទាល់ខ្លួន
    ទូរស័ព្ទទៅលេខ ☎ 118 សម្រាប់បញ្ហាអ៊ីនធឺណិតដូចជាការលួចព័ត៌មានផ្ទាល់ខ្លួនសារឥតបានការ។ ល។ (24 ម៉ោងក្នុងមួយថ្ងៃ 365 ថ្ងៃក្នុងមួយឆ្នាំ)

(4)ព័ត៌មានស្តីពីការអប់រំការពារព័ត៌មានផ្ទាល់ខ្លួន

  • ប្រសិនបើការបណ្តុះបណ្តាលអំពីគំនិតព័ត៌មានផ្ទាល់ខ្លួន និងវិធីសាស្រ្តការពារគឺចាំបាច់ សូមចូលរួមក្នុងការបណ្តុះបណ្តាលតាមអ៊ីនធឺណិតនៅលើ “វិបផតថលរព័ត៌មានផ្ទាល់ខ្លួន (www.privacy.go.kr)”។
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”