លក្ខខណ្ឌដែលអាចស្នើរសុំការរស់នៅអចិន្ត្រៃយ៍(F-5) ពីការិយាល័យអន្តោប្រវេសន៍ និងជនបរទេស (ការិយាល័យ និង ការិយាល័យសាខា) ដែលមានដែនសម្ថកិច្ច លើតំបន់ស្នាក់នៅរបស់ពួកគេ ដោយមានឯកសារត្រឹមត្រូវ យោងតាមលក្ខខណ្ឌ នៃកន្លែងស្នាក់នៅនិមួយៗ។
01ល័ក្ខខ័ណ្ឌ
- 1អ្នកដែលកំពុងស្នាក់នៅក្នុងប្រទេសកូរ៉េជាង5ឆ្នាំដែលមានឋានៈស្នាក់នៅប្រភេទទិដ្ឋាការ(F-2) ក្នុងចំណោមអ្នកដែលមានឋានៈស្នាក់នៅ ចាប់ពី 10. ប្រធាន(D-7) រហូតដល់ 20. សកម្មភាពពិសេស(E-7) ឬឋានៈស្នាក់នៅដែលមាននៅ*តារាង2នៃ1 ក្នុងនាមជាមនុស្សពេញវ័យ ដោយយោងតាម「ច្បាប់រដ្ឋប្បវេណី」របស់ប្រទេសកូរ៉
- 2ប្តី ឬប្រពន្ធរបស់ជនជាតិកូរ៉េ ឬអ្នកដែលមានឋានៈស្នាក់នៅអចិន្រ្តៃយ៍ប្រភេទទិដ្ឋាការ(F-5) ឬអ្នកដែលមិនទាន់គ្រប់ អាយុដែលបានស្នាក់នៅក្នុងប្រទេសកូរ៉េជាង2ឆ្នាំ និងអ្នកដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងចំណោម អ្នកដែលបានស្នើសុំឋានៈស្នាក់នៅដោយសារកើតនៅក្នុងប្រទេសកូរ៉េដែលមានឪពុក ឬម្តាយកំពុងស្នាក់នៅក្នុងប្រទេសកូរ៉េ ដែលមានឋានៈស្នាក់នៅអចិន្ត្រៃយ៍(F-5) ដោយយោងតាមមាត្រា23
- 3អ្នកដែលបានជួលជនជាតិកូរ៉េធ្វើការលើសពី5នាក់ ក្នុងនាមជាវិនិយោគិនបរទេសដែលបានបណ្តាក់ទុន ចំនួន50ម៉ឺនដុល្លារ ដោយយោងតាម「ច្បាប់លើកកំពស់ការវិនិយោគទន់បរទេស」
- 4អ្នកដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថាចាំបាច់ត្រូវបន្តស្នាក់នៅក្នុងប្រទេសកូរ៉េ ក្នុងនាមជាអ្នកដែល កំពុងស្នាក់នៅក្នុងប្រទេសកូរ៉េជាង2ឆ្នាំដែលមានឋានៈស្នាក់នៅប្រភេទទិដ្ឋាការ(F-4) ក្នុងចំណោមតារាង2នៃ1
- 5បុគ្គលដែលមានសញ្ជាតិបរទេសដូចដែលបានកំណត់ក្នុងប្រការ 2 កថាខណ្ឌទី 2 នៃច្បាប់ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ និងស្ថានភាពផ្លូវច្បាប់នៃជនជាតិកូរ៉េនៅបរទេស ប៉ុន្តែអ្នកដែលបំពេញលក្ខខណ្ឌតម្រូវសម្រាប់ការទទួលបានសញ្ជាតិក្រោមច្បាប់សញ្ជាតិ (មិនរាប់បញ្ចូលលក្ខខណ្ឌតម្រូវក្រោមមាត្រា 5 កថាខណ្ឌទី 1- 2 នៃច្បាប់ដូចគ្នា)
- 6អ្នកដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថាចាំបាច់ត្រូវបន្តស្នាក់នៅក្នុងប្រទេសកូរ៉េ ក្នុងនាមជាអ្នកដែល ធ្លាប់មានឋានៈស្នាក់នៅប្រភេទទិដ្ឋាការ(F-2)(រួមបញ្ចូលទាំងអ្នកដែលមានឋានៈស្នាក់នៅដែលពាក់ព័ន្ធនឹងចំណុចខាងលើ)នៃមាត្រា27ឧបសម្ព័ន្ធ1(គឺសំដៅទៅលើមុនពេលប្រកាសជាសាធារណៈ និងអនុវត្តនូវអនុក្រឹត្យលេខ17579ដែលត្រូវបានកែប្រែដោយប្រធានាធិបតី នៅថ្ងៃទី18 ខែ4 ឆ្នាំ2002)នៃ「អនុក្រឹត្យនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍」
- 7អ្នកដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងនាមជាអ្នកដែលត្រូវនឹងលក្ខខណ្ឌ1 ក្នុងចំណោមចំណុចខាង ក្រោម
- 가.អ្នកដែលធ្វើការក្នុងប្រទេសកូរ៉េ នៅពេលស្នើសុំឋានៈស្នាក់នៅអចិន្ត្រៃយ៍ប្រភេទទិដ្ឋាការ(F-5) ក្នុងនាមជាអ្នកដែល បានទទួលកម្រិតសិក្សាថ្នាក់បណ្ឌិតនៃផ្នែកដែលបានគ្រោងទុកនៅក្រៅប្រទេស
- 나.អ្នកដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅក្នុងប្រទេសកូរ៉េ ហើយបានទទួលថ្នាក់បណ្ឌិត
- 8អ្នកដែលស្នាក់នៅក្នុងប្រទេសកូរ៉េរយៈពេលជាង3ឆ្នាំ ហើយនៅពេលស្នើសុំឋានៈស្នាក់នៅអចិន្ត្រៃយ៍ប្រភេទទិដ្ឋាការ(F-5) គឺកំពុងធ្វើការនៅកន្លែងអាជីវកម្មក្នុងប្រទេសកូរ៉េ និងទទួលបានប្រាក់ឈ្នួលលើសពីចំនួនដែលកំណត់ដោយរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ក្នុងនាមជាអ្នកដែលមានសញ្ញាបត្រផ្នែកបច្ចេកវិទ្យាដែលកំណត់ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឬកំរិតសិក្សា លើសពីកំរិតបរិញ្ញាបត្រនៃផ្នែកដែលបានកំណត់ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌
- 9អ្នកដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងចំណោមអ្នកដែលមានសមត្ថភាពអស្ចារ្យផ្នែកពិសេសដូចជា ផ្នែកវិទ្យាសាស្រ្ត ការគ្រប់គ្រង ការអប់រំ សិល្បៈ កីឡា ។ល។
- 10អ្នកដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថាជាមានគុណសម្បត្តិពិសេសនៅក្នុងប្រទេសកូរ៉េ
- 11អ្នកដែលមានអាយុលើសពី60ឆ្នាំ ហើយទទួលប្រាក់សោធនពីបរទេសលើសពីចំនួនដែលកំណត់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌
- 1229 នៃឧបសម្ព័ន្ធ 1-2 ។ ក្នុងនាមជាបុគ្គលដែលចូលរួមក្នុងសកម្មភាពការងារដែលមានស្ថានភាពការងារបណ្តោះអាសន្ន (H-2) និងទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយពិចារណាលើរយៈពេលនៃសេវាកម្ម តំបន់ការងារ លក្ខណៈនៃវិស័យឧស្សាហកម្ម កង្វះកម្លាំងពលកម្ម និងចំណូលចិត្តជាតិសម្រាប់ការងារ។ល។
- 13អ្នកដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថាចាំបាច់ត្រូវបន្តស្នាក់នៅក្នុងប្រទេសកូរ៉េ ក្នុងនាមជាអ្នកដែល បានស្នាក់នៅក្នុងប្រទេសកូរ៉េជាង3ឆ្នាំដែលមានឋានៈស្នាក់នៅប្រភេទទិដ្ឋាការ(F-2)នៃចំណុច24 ក្នុងចំណោមតារាង2នៃ1
- 14អ្នកដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថាចាំបាច់ត្រូវបន្តស្នាក់នៅក្នុងប្រទេសកូរ៉េ ក្នុងនាមជាអ្នកដែលបានបន្តការវិនិយោគលើសពី5ឆ្នាំ បន្ទាប់ពីទទួលបានឋានៈស្នាក់នៅផ្នែកជាងឈើប្រភេទទិដ្ឋាការ(F-2) នៃចំណុច24 ក្នុងចំណោមតារាង2នៃ1 និងប្តី ឬប្រពន្ធ និងកូន (អនុវត្តចំពោះតែកូនដែលមានលក្ខខណ្ឌដែលកំណត់ដោយរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ទេ)
- 15អ្នកដែលមានលក្ខខណ្ឌដែលកំណត់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងដាក់វិនិយោគទន់លើសពី300លានវ៉ុន និងជួលជនជាតិកូរ៉េធ្វើការចាប់ពី2នាក់ឡើងទៅ ក្នុងនាមជាអ្នកដែលបន្តស្នាក់នៅក្នុងប្រទេសកូរ៉េជាង3ឆ្នាំ ដែលមានឋានៈស្នាក់ នៅផ្នែកវិនិយោគប្រភេទទិដ្ឋាការ(D-8)នៃចំណុច11 ក្នុងចំណោមតារាង2នៃ1
- 16អ្នកដែលមានលក្ខខណ្ឌកំណត់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងនាមជាអ្នកដែលបានវិនិយោគទឹកប្រាក់លើពីចំនួន ដែលកំណត់ និងប្រកាសដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងរក្សាស្ថានភាពវិនិយោគលើសពី5ឆ្នាំ
- 17អ្នកដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងនាមជាអ្នកដែលបន្តស្នាក់នៅក្នុងប្រទេសកូរ៉េជាង3ឆ្នំា ដែលមានសមត្ថភាពជំនាញខាងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលមានឋានៈស្នាក់នៅជាការវិនិយោគសាជីវកម្មប្រភេទទិដ្ឋាការ(D-8)នៃចំណុច11ក្នុងចំណោមតារាង2នៃ1 ដោយយោងតាមមាត្រា25 ជំពូក1 ចំណុច4នៃ「អនុក្រឹត្សនៃការអនុវត្តច្បាប់ស្តី ពីការវិនិយោគទុនបរទេស」
- 18អ្នកដែលបានស្នាក់នៅក្នុងប្រទេសកូរ៉េជាង2ឆ្នាំដែលមានឋានៈស្នាក់នៅប្រភេទទិដ្ឋាការ(F-2)នៃចំណុច24 ក្នុងចំណោម តារាង2នៃ1
- តារាង2នៃ1 : អនុក្រឹក្យនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍
- 19បុគ្គលដែលបានស្នាក់នៅក្នុងសាធារណរដ្ឋកូរ៉េជាង 2 ឆ្នាំដែលមានស្ថានភាពលំនៅឋានត្រូវនឹង 24. និវាសនជន (F-2) តារាង (k) នៃឧបសម្ព័ន្ធ 1-2
02ឯកសារចាំបាច់សម្រាប់ដាក់ពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍
ក្រសួងយុត្តិធម៌ Hi Korea (www.hikorea.go.kr) – Information Plaza – សៀវភៅណែនាំព័ត៌មានតាមស្ថានភាពស្នាក់នៅ – សៀវភៅណែនាំព័ត៌មានតាមស្ថានភាពស្នាក់នៅ – ការបញ្ជាក់ទីលំនៅអចិន្ត្រៃយ៍ (F-5)
លិខិតបញ្ជាក់ពីអាស័យដ្ឋានស្នាក់នៅ
កម្រៃជើងសារ៖២សែនវ៉ន(ថ្លៃកម្រៃជើងសារបន្ថែម ៣ម៉ឺនវ៉ន សម្រា ប់ការធ្វើការតអត្តសញ្ញាណប័ណ្ណេជនបរទេស)
- ※ ក្នុងករណីមិដែលនបានរក្សាទំនាក់ទំនងអាពាពិពាហ៍និងករណីជនដែលមានដូនតាជាជនជាតិកូរ៉េ និងមានសញ្ជាតិបរទេ មានប្តីឫប្រពន្ធជាជនជាតិកូរ៉េ ជនដែលមានដូនតាជាជនជាតិកូរ៉េ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (ក្នុងនាមជាជនជាតិកូរ៉េដែលមានសញ្ជាតិបរទេសបុគ្គលនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលសញ្ញាតិកូរ៉េ)ឯកសារ ដែលចាំបាច់មានភាពខុសគ្នាពីករណីផ្សេង សូមទូរស័ព្ទមកកាន់មជ្ឈមណ្ឌលពហុព័ត៌មានសម្រាប់ជនបរទេស (១៣៤៥)។
03ការលប់ចោលឋានៈស្នាក់នៅអចិន្រ្តៃយ៍ (មាត្រា89ជំពូក2នៃច្បាប់គ្រប់គ្រងអន្តោប្រវេសន៍)
ទោះបីជាបានទទួលឋានៈស្នាក់នៅអចិន្រ្តៃយ៍ក៏ដោយ ក៏អាចលុបចោលបានដែរ ដោយសារហេតុដូចផលខាងក្រោម។
- ក្នុងករណីទទួលបានឋានៈស្នាក់នៅអចិន្រ្តៃយ៍ តាមរយៈមធ្យោបាយក្លែងក្លាយ ឬកុហកផ្សេងៗ
- ក្នុងករណីប្រព្រឹត្តបទល្មើសដែលមានចែងក្នុង「ច្បាប់ព្រហ្មទណ្ឌ」, 「ច្បាប់ពិសេសស្តីពីការផ្តន្ទាទោសឧក្រិដ្ឋកម្មហិង្សាផ្លូវ ភេទ」។ល។ ដែលកំណត់ដោយបទបញ្ជារបស់ក្រសួងយុត្តិធម៌ ហើយជាប់ពន្ធនាគារច្រើនជាង2ឆ្នាំ ឬការផ្តន្ទាទោសអោយជាប់ពន្ធនាគារពីបទល្មើសព្រហ្មទណ្ឌត្រូវបានបញ្ជាក់
- ក្នុងករណីក្នុងរយៈពេល5ឆ្នាំចុងក្រោយ បានប្រព្រឹត្តល្មើសនឹងច្បាប់នេះ ឬច្បាប់ដទៃ ហើយបានជាប់ពន្ធនាគារ ឬ រយៈពេលសរុបនៃការផ្តន្ទាទោស និងការប្រកាសអោយជាប់ពន្ធនាគារ មានរយៈពេលច្រើនជាង3ឆ្នាំ
- ក្នុងករណីអ្នកដែលកំណត់ដោយបទបញ្ជាប្រធានាធិបតី បានបំពានលក្ខខណ្ឌដែលពាក់ព័ន្ធដូចជា អ្នកដែលបាន ទទួលឋានៈស្នាក់នៅអចិន្ត្រៃយ៍ ដោយសារមានលក្ខខណ្ឌថានឹងរក្សាការវិនិយោគលើសពីចំនួនទឹកប្រាក់ជាក់លាក់មួយ នៅ ក្នុងប្រទេសកូរ៉េ
- ក្នុងករណីបានប្រព្រឺត្តអំពើផ្ទុយនឹងផលប្រយោជន៍ជាតិរបស់ប្រទេសកូរ៉េដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខជាតិ ទំនាក់ ទំនងការទូត និងសេដ្ឋកិច្ចជាតិ ។ល។
គុណប្រយោជន៍ នៅពេលទទួលបានឋានៈស្នាក់នៅអចិន្ត្រៃយ៍
- មិនបាត់បោះបង់សញ្ជាតិដើមរបស់គេ
- អាចចូលរួមក្នុងការបោះឆ្នោតក្នុងតំបន់នៃអាស័យដ្ឋាន ចាប់ផ្តើមពីរយៈពេល៣ឆ្នាំបន្ទាប់ពីទទួលសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍
- មិនបាត់សុំទទួលលិខិតអនុញ្ញាតចូលក្នុងប្រទេសវិញ ករណីនឹងចូលមកវិញ នៅក្នុងអំឡុងពេល២ឆ្នាំ ចាប់តាំងពីថ្ងៃនៃការចាកចេញដំណើរទៅក្រៅប្រទេស
- មិនមានការរឹតបន្តឹងលើវិសាលភាពនៃសកម្មភាព ឬរយៈពេលស្នាក់នៅឡើយ។
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”។