01លក្ខណពិសេសរបស់គ្រួសារកួរ៉េ
ក្រុមគ្រួសារកូរ៉េមានលក្ខណៈប្លែកពីគេ។ ជនអន្តោប្រវេសដោយអាពាហពិពាហទាំងឡាយអាចមានភាព ងាយ ស្រួលក្នុងការសំរបជីវិតទៅនឹងគ្រួសារថ្មីនឹងការស្វែងយល់ពីវប្បធម៌នៃប្រទេសកូរ៉ ប្រសិនបើគេយល់ ដឹងអំពីអត្តចរិកនៃក្រុមគ្រួសារកូរ៉េ។ គួររំលឹកផងដែរថាវប្បធម៌នៅក្នុងគ្រួសារអាចខុសគ្នាទៅតាមគ្រួសារ នឹង តាមតំបន់។ វប្បធម៌កួរ៉េមានលទ្ធិខុងជឺជាមូលដ្ធាន។ ដូច្នេះ វប្បធម៌នៅក្នុងគ្រួសារកូរ៉េ មានលក្ខណៈ ស្រដៀងទៅ នឹងវប្បធម៌នៅក្នុងគ្រួសារក្នុងប្រទេស ដែលយកលទ្ធិខុងជឺជាមួលដ្ធាន។ ក៏ប៉ុន្តែវប្បធម៌នៅ ក្នុងគ្រួសារកូរ៉េនេះ ក៏កំពុងតែត្រូវបាន កែប្រែយ៉ាងឆាប់រហ័សដោយសារតែ ការរីកចំរើនយ៉ាងខ្លាំង នៃវិស័យ ឧស្សាហកម្ម។
(1)ទំនាក់ទំនងក្នុងគ្រួសារ
- ភាព សុខុដមក្នុងគ្រួសារប្រៀបបានទៅនឹងសុភមង្គលរបស់សមាជិកម្នាក់ៗនៃក្រុមគ្រួសារ។
- ឋានៈ គឺសំខាន់នាស់នៅក្នុងគ្រួសារ។ កូនៗ គួរតែត្រូវបានអប់រំអោយចេះគោរព ចាស់ទុំ នឹងចេះបញ្ចេញយោបល់អោយបានសមរម្យ។
- ដោយសារមានករណីកុមារពេញវ័យរស់នៅជាមួយឪពុកម្តាយវ័យចាស់ ដូច្នេះទស្សនៈរបស់ឪពុកម្តាយវ័យចាស់ដែលចង់រស់នៅជាកូនដែលពឹងផ្អែកលើខ្លួនឯងក្នុងនាមជាមនុស្សពេញវ័យ កំពុងកើនឡើង។
- តាមរយៈការផ្លាស់ប្តូរទស្សនៈ និងសង្គមចម្រុះ និងមូលហេតុជាច្រើនទៀត ធ្វើអោយទម្រង់នៃគ្រួសារមានភាពចម្រុះដែរ។ ការទទួលយកដោយផ្ទាល់ខ្លួន និងសង្គមអំពីទម្រង់ផ្សេងៗនៃគ្រួសារ កំពុងកើនឡើងដូចជា គ្រួសារដែលមានតែឪពុក ឬម្តាយ, គ្រួសារមានតែជីដូន និងជីតា, គ្រួសារពហុវប្បធម៌, គ្រួសារដែលសុំ កូនមកចិញ្ចឹម, គ្រួសារដែលរៀបការម្តងទៀត, គ្រួសារដែលមានតែម្នាក់ឯង ។ល។
(2)ទំនាក់ទំនងរវាងស្វាមី និង ភរិយា
- ទំនាក់ទំនងរវាងស្វាមី និងភរិយាជារឿងសំខាន់ ក៏ប៉ុន្តែតួនាទីជាកូន និងជាឪពុកម្តាយក៏នៅចារឿងមិនអាច ប៉ភ្លេចបានដែរ។/li>
- ស្វាមី និងភរិយាពិភាក្សាអំពីបញ្ហាគ្រួសារ ដើម្បីធ្វើការសម្រេចចិត្តរួមគ្នា ហើយទស្សនៈដែលថា ត្រូវតែរក្សាទំនួលខុសត្រូវចំពោះការងារផ្ទះ ការទ្រទ្រង់គ្រួសារដូចគ្នារវាងស្រ្តី និងបុរស ការមើលថែទាំកូន កំពុងកើនឡើង។
- កាលណាកម្រិតនៃការពេញចិត្តនៃទំនាក់ទំនងរវាងស្វាមី ឬភរិយា កាន់តែខ្ពស់ កម្រិតនៃការពេញចិត្តអំពីការចែករំលែកការថែទាំកូនកាន់តែខ្ពស់ នោះកម្រិតពេញចិត្តជារួមនៃទំនាក់ទំនងរវាង ស្វាមី និងភរិយា ក៏កាន់តែខ្ពស់ដែរ។
(3)ការសំរបទៅនឹងជីវិតក្នុងគ្រួសារ
តាមរយៈអាពាហ៍ពិពាហ៍ ទំនាក់ទំនងគ្រួសារ របៀបនៃការរស់នៅ វិធីនៃការគិត គឺខុសគ្នាដែលបង្កើតបានជា គ្រួសារមួយ។ ដូច្នេះការតម្រូវទៅតាមគម្លាតនៃការគិតអំពីជីវិតក្នុងគ្រួសារនៅដំណាក់កាលដំបូងនៃអាពាហ៍ ពិពាហ៍ គឺមានសារៈសំខាន់ខ្លាំងណាស់។ ក្នុងករណីអាពាហ៍ពិពាហ៍អន្តរជាតិដែលមនុស្សពីរនាក់ជួបគ្នាដែលមាន វប្បធម៌ខុសគ្នា ត្រូវចងចាំថាការខ្វែងគំនិតគ្នាក្នុងការគិតអំពីជីវិតគ្រួសារអាចធំជាងនេះ។ ក្នុងករណីមានការ លំបាកក្នុងជីវិតគ្រួសារដោយសារការខ្វែងគំនិតគ្នារវាងស្វាមី ឬភរិយា គឺសូមអនុវត្តវិធីសាស្ត្រដូចខាងក្រោម។
- ព្យាយាមស្វែងយល់អំពីវប្បធម៌នៅក្នុងគ្រួសាររបស់ដៃគូរអាពាហ៍ពិពាហ៍
- រៀនសូត្រអំពី ទំនៀមទំលាប់នៅក្នុងគ្រួសារ ស្វាមី និងសាច់ថ្លៃ
- ដោះស្រាយបញ្ហាតាមរយៈការពីភាក្សា
- ចេះស្វែករជំនួយពីអ្នកដទៃ
- ការប្រើប្រាស់មជ្ឈមណ្ឌលប្រឹក្សាតាមទូរស័ព្ទដានូរី(☎១៥៧៧-១៣៦៦) ដែលជាស្ថាប័នប្រឹក្សាជំនាញ
- បើលោកអ្នកមិនអាចដោះស្រាយបញ្ហាជាមួយវីធីសាស្រ្តខាងលើទេ លោកអ្នកត្រូវប្រឹក្សាយោបល់ដ៏ល្អបំផុត ជាមួយអ្នកប្រឹក្សាយោបល់ដែលមានវិជ្ជាជីវៈ។ ទទួលជំនួយពីមជ្ឈមណ្ឌសគាំទ្រនៅជិតៗសម្រាប់ក្រុមគ្រួសារពហុវប្បធម៌ Danuri Helpline (☎១៥៧៧–១៣៦៦) ។
02សុជីវៈធម៌ភាសា
នៅក្នុងប្រទេសកូរ៉េ ហូឈីង នឹង ជីឈីងត្រូវបានគេប្រើប្រាស់សំរាប់មនុស្សម្នាក់ អាចខុសៗគ្នាទៅតាមពេលវេលា។ ឈ្មោះកូរ៉េ និងឈ្មោះជាអក្សរចិនត្រូវបាន ប្រើច្រលូកច្រលំគ្នា ។ ចូរគួរតែមានការប្រុងប្រយ័ត្ន បើសិនប្រើពាក្យហូឈីង និងជីឈីងមិនបានត្រឹមត្រូវ វាអាចក្លាយជាមនុស្សអសុជីវធម៌។ ពាក្យ 'ហូឈីង' ត្រូវបានប្រើសំរាប់ហៅនរណាម្នាក់ដោយ ផ្ទាស់ និងចំណែកឯ 'ជីឈីង' គឺត្រូវបានប្រើសំរាប់និយាយទៅនរណាម្នាក់ទៀត នៅពេលថ្លែងប្រាប់មនុស្សទាំងអស់ ចង្អុលបង្ហាញ គឺ 'ឈីងហូ' ។
(1)ការបង្ហាញពីការគោរព និងលក្ខណៈធម្មតា
នៅក្នុងប្រទេសកូរ៉េ មានកាបែកចែកការនិយាយជាពីរផ្សេងគ្នា ។ ទៅតាមទំនាក់ទំនង និងឋានៈនៅក្នុងសង្គមការនិយាយ បែបគោរពឬគួរសម ប្រើពេលនិយាយចំពោះមនុស្សចាល់ ចំណែកឯគួរសមតិចជាងនេះ ប្រើនៅពេលដេមនស្សនិយាយ ទៅកាន់ អ្នក មានអាយុ ស្មើរគ្នា ឬ តិចជាង ។
- ការនិយាយបែបគោរព ឬ គួរសម ប្រើពេលនិយាយចំពោះមនុស្សចាស់ ចំណែកឯគួសមតិចជាងនេះ ប្រើនៅពេលដែលមនុស្សនិយាយទៅកាន់ អ្នកមានអាយុស្មើរគ្នា ឬ តិចជាង ។
- ការនិយាយធម្មតាប្រើចំពោះមិត្តភ័ក្រ្ត ឬអ្នកមានអាយុតិចជាងយើង
ឧទាហរណ៍)
ញុំាបាយ (ពាក្យធម្មតា) / ពិសារបាយ (ពាក្យគោរព)
អរគុណ (ពាក្យធម្មតា) / សូមអរគុណ (ពាក្យគោរព)
លាហើយ (ពាក្យធម្មតា) / សូមជំរាបលា (ពាក្យគោរព)
03ការប្រារព្ធថ្ងៃសំខាន់សម្រាប់គ្រួសារ
នៅក្នុងជិវិតគ្រួសារមានព្រឹត្តិការណ៍សំខាន់ៗដូចជា ថ្ងៃខួបកំណើត ការរៀបអាពាហពិពាហ៍ ពិធីបុណ្យសពរបស់សមាជិក គ្រួសារមិត្តភ័ក្រ្តឬសាច់ញាតិ ។ វាមានសារៈសំខាន់ចំពោះគ្រួសារផង និងចំពោះសមាជិករៀងៗខ្លួនផងដូច្នេះអ្នក គួរតេចំណាយពេលមួយចំនួនសំរាប់សមាជិគ្រួសារចំពោះព្រឹត្តិការណ៍ទាំងនេះ ។
(1)ខួបកំណើត
- បែកអ៊ីលថ្ងៃទី១០០ក្នុងប្រទេសកូរ៉េ ១០០ថ្ងៃរាប់ចាប់ពីថ្ងៃដែលទារកកើតគេរៀបចំពិធីដ៏ធំមួយ។ នៅថ្ងៃទី១០០គេបម្រើអាហារសាមញ្ញជាច្រើនរួមបញ្ចូល អន្សមចមហ៊ុយ នំទឹកឃ្មុំធ្វើអំពីសណ្តែកក្រហម
- ថ្ងៃខួបកំណើតលើកដំបូងៈ សាច់ញាតិ និងមិត្តភ័ក្រ្តជិកស្និទ្ធ ត្រូវបានអញ្ជើញមកចួលរួមក្នុងពិធីខួបកំណើតដំបូង។ ការស្លៀកពាក់ សម្លៀកបំពាក់ប្រពៃណីកូរ៉េឱ្យកូនង៉ែត ហើយរៀបចំដាក់តុពិសេសក្នុងការប្រារពពិធីខួបកំណើតដំបូងរបស់កូនង៉ែត។ តាមបែបប្រពៃណី បុរាណ ការរៀបចំលុលកី (នំចំហុយធ្វើពីអង្ករពណ៌ស), សុងផ្សុង (នំធ្វើពីអង្ករមានរាងដូចព្រះច័ន្ទ ពាក់កណ្តាលពេញបរមី) និងស៊ូស៊ូក្យ៉ង់ដាន់ (ប្រភេទនំផ្អែម…) ដាក់លើតុ។ ហើយជូនពរកូនង៉ែតអោយមានសុខភាពល្អ និងសំណាងល្អ ហើយក៏ធ្វើពិធីពិសេសនៃការចាប់វត្ថុ(មើលថាតើកូនង៉ែតនឹងចាប់យកវត្ថុអ្វី) ហើយជូនការដូរដល់គេជាមួយនឹងពាក្យជូនពរ។ ថ្មីៗនេះមានភោជនីយដ្ឋានខ្លះមានទទួលរៀបចំតុខួបកំណើតលើកដំបូងជំនួសឪពុកម្តាយរបស់កូនង៉ែត។
- ថ្ងៃខួបកំណើតនៅប្រទេសកូរ៉េគេចំអិនស៊ុបធ្វើពីសារាយសមុទ្រសំរាប់អាហារពេលព្រឹកនៅថ្ងៃកំណើត ពេលខ្លះសាច់ញាតត្តិ នឹងមិត្តភ័ក្រ្ត ត្រូវបានគេអញ្ជើញឱ្យចូលរួមទាំងអស់គ្នា ។ អ្នកចូលរួមកម្មវិធី មានជួនជាកាដូរ ឬជាលុយ ។
(2)ការរៀបអាពាពិពាហ៍
នៅកូរ៉េមានពិធីរៀបការពីរយ៉ាង គឺតាមប្រពៃណី និងតាមសម័យ ប៉ុន្តែសព្វថ្ងៃនេះ ពិធីរៀបការតាមប្រពៃណី លែងនិយមធ្វើស្ទើតែទាំងស្រុង ជំនួសអោយពិធីរៀបការតាមសម័យវិញ។ ការរៀបអាពាហពិពាហ៍ សម័យថ្មីគឺធ្វើឡើងនៅកន្លែងសាលរៀបអាពាពិពាហ៍ សណ្ឋាគារ ព្រះវិហារ និងវត្តអារាម ។ល។ សម្រាប់ពិធី រៀបអាពាហពីពាហ៍ កូនកំលោះពាក់អាវរាត្រីសម្រាប់បុរស កូនក្រមុំស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍។ ទោះបីជាការរៀបអាពាហ៍ពិពាហ៍សម័យថ្មីក៏ដោយ ក៏កូនកំលោះ និងកូនក្រមុំ ធ្វើការគោរពថ្វាយជាផ្លូវការ ទៅដល់ឪពុកម្តាយ និងសាច់ញាតិដូចការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីដែរ។ ការគោរពថ្វាយនេះ ត្រូវបាន ហៅថា ‘ផេបេក’។
(3)ហ្វាន់កាប់ និងកូហ្វោយន់ ភោជនីយដ្ឋាន ដើម្បីបួងសួងឱ្យអាយុយ៉ឺនយូរ ។
- ហ្វានកាន់ៈ ខួបកំណើតលើកទី៦០ " មានន៍យថា គឺថាថ្ងៃខួបកំណើតអាយុ៦០ឆ្នាំ (អាយុ ៦១ នៅប្រទេសកូរ៉េ) ។ វាគឺជាពិធីដែលបុត្រាបុត្រីរៀបឡើងសម្រាប់ឪពុកម្តាយ ដើម្បីជូនពរឱ្យគាត់មានសុខភាពល្អ និងរស់បានយូរអង្វែង ។ សព្វថ្ងៃនេះ គេក៏បានធ្វើពិធីធម្មតាផ្សេងៗជំនួស ដើម្បីជួនពរឱ្យគាត់រស់នៅបានយូរផងដែរ។ នៅក្នុងអតីតកាលគេបានធ្វើពិធីទាំងនោះ ប៉ុន្តែមួយរយៈនេះ គេបានផ្តល់នូវការធ្វើដំណើរកំសាន្ត ឬជូនជាអំណោយដែលស្មោះត្រង់ជាមួយទឹកប្រាក់ដល់ពួកគាត់ផងដែរ ។
- កូហ្វោយន់ : ខួបកំណើតលើកទី៧០ មានន័យថាគឺជាថ្ងៃខួបកំណើតអាយុ៧០ឆ្នាំ(អាយុ៧១នៅក្នុងប្រទេសកូរ៉េ)។ បានអញ្ជើញអ្នកជិតស្និទ្ធចូលរួមពិធីខួបកំណើតដែលធ្វើឡើងធំជាងរាល់ឆ្នាំ និងជូនអំណោយផងដែរ។
(4)ពីធីបុណ្យសព
សមាជិកគ្រួសារត្រូវស្លៀកសំលាក់បំពាក់កាន់ទុក្ខ និងបំពាក់សំលៀកបំពាក់ដល់សាកសព។ ជាទូទៅ សំលៀក បំពាក់ត្រូវបានរៀបចំមុនតាំងពីមនុស្សនៅរស់ ។ សំលៀកបំពាក់ខុសៗគ្នាទៅតាមសមាជិកគ្រូសារ ឬតាមតំបន់ ។ ពេលខ្លះសពត្រូវបំពាក់សំលៀកបំពាក់សាច់អំបោះពណ៌ស ឬខ្មៅ ។ ចំពោះភ្ញៀវចូល រួមក្នុងពិធីហាមដាច់ខាតចំពោះការស្លៀកពាក់មានពណ៌ឆ្លុះ ឬពណ៌ស ឬខ្មៅ ។ ក្នុងអំឡុងពិធីមួនសាំ អ្នកគួរតែគោរព និងបួងសួងដល់វីញ្ញាណខ័ន្ធសពជាមួយសមាជិកគ្រួសារដែលមានទុក្ខ ។ ថវិកាបានផ្តល់ដែរ ដល់គ្រួសារនៃសពដើម្បី បង្ហាញពីការអាណិតអាសូរ ។
- មួនសាំ ការសួរសុខទុក្ខគ្រួសារសពបង្ហាញពីការអាណិតអាសូរ ។
(5)ពីធីបុណ្សផ្សេងៗ
ពិធីគោរពដល់ឪពុកម្តាយដែលបានស្លាប់ទៅ គឺធ្វើឡើងនៅយប់មុនថ្ងៃដែលពួកគាត់បានស្លាប់ ហើយរបៀបធ្វើ ពិធី មានភាពផ្សេងគ្នា។ អ្នកចូលរួមស្លៀកសំលៀកបំពាក់សាមញ្ញ ដើម្បីគោរពដល់វិញ្ញាណអ្នកស្លាប់។ វាអាចមាន ភាពខុសគ្នា អាស្រ័យទៅតាមសាសនានៃបុគ្គលម្នាក់ៗ និងវប្បធម៌គ្រួសារ។
- ពិធិរំលឹកដល់ដូនតាៈ នេះជាពិធីរំលឹកពីដួនតារបស់ខ្លួន នៅយប់ថ្ងៃដែលពួកគេបានស្លាប់ ។ តាមធម្មតាជនជាតិកូរ៉េធ្វើពិធីរំលឹកជួនដួនតារាប់ចាប់ពីជំនាន់មុន ។
- កម្មវិធីរំលឹកដល់គ្រួសារៈ ធ្វើឡើងក្នុងពិធីផ្សេងៗ ដូចជាថ្ងៃចូលឆ្នាំ ហាន់ស៊ីក និង ជូសក់ ។