មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1577-4206
한국생활안내 정보더하기 사이트로 이동

ស្ថាប័នទ្រទ្រង់គ្រួសារពហុវប្បធម៌ និងជនបរទេស

  • Home
  • សេវាកម្មទ្រទ្រង់គ្រួសារពហុវប្បធម៌ និងជនបរទេស
  • ស្ថាប័នទ្រទ្រង់គ្រួសារពហុវប្បធម៌ និងជនបរទេស

ស្ថាប័នទ្រទ្រង់គ្រួសារពហុវប្បធម៌ និងជនបរទេស

Danuri Helpline ☎១៥៧៧-១៣៦៦ (មជ្ឍមណ្ឌលព័ត៌មានចម្រុះតាមទូរស័ព្ទសម្រាប់គ្រួសារពហុវប្បធម៌) មជ្ឍមណ្ឌល ផ្តល់ជំនួយដល់គ្រួសារពហុវប្បធម៌ និងមជ្ឈមណ្ឌលគាំទ្រសម្រាប់កម្មករបរទេស កំពុងត្រូវបានប្រតិបត្តិការ ក្រោមជំនួយ របស់រដ្ឋាភិបាល និងការឧបត្ថម្ភ ពីអាជីវកម្មឯកជន។ មានមជ្ឈមណ្ឌលសម្រាប់ ពលករបរទេសផ្សេងៗទៀត ដែលបានរួមសហការណជាមួយ តំបន់ ឬវិទ្យាស្ថានឯកជន ។ល។ នៅក្នុងទីក្រុងអាន់សាន ក្នុងខេត្តខ្យង់គី មាន មជ្ឈមណ្ឌល កិច្ចការបរទេសមួយ បានកសាងឡើង ជាកន្លែងដែដលសំបូរជនបរទេសរស់នៅ និងមានផ្តល់ សេវាកម្មជា ច្រើន ។ វិទ្យាស្ថានមួយចំនួន មានផ្តល់ជូនសេវាកម្មសម្រាប់ជនជាតិកូរ៉េធម្មតា ដូចជាមណ្ឌលសហគមន៍ មណ្ឌលវប្បធម៌តាមតំបន់ ហើយក៏មានផ្តល់ជួនសេវាកម្មទាំងនេះ ដល់ជនបរទេស ផងដែរ។ រដ្ឋាភិបាលកំពុងតែមានការគ្រប់គ្រង

01Danuri Helpline ☎1577-1366

  • វាគឺជាសេវាកម្មដែលផ្តល់ព័ត៌មានអំពីជីវិតប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូង ជំនួយប្រឹក្សាអំពីវិបត្តិ ជំនួយសង្គ្រោះបន្ទាន់ ការបកប្រែប្រចាំថ្ងៃ និងការហៅទូរ័ព្ទមានគ្នាបីនាក់ក្នុងពេលតែមួយទៅកាន់គូស្វាមីភរិយាអន្តោប្រវេសន៍/ជនចំណាកស្រុកដែលបានរៀបការរួច និងគ្រួសារពហុវប្បធម៌ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
  • លោកអ្នកអាចទទួលបានការប្រឹក្សាជាភាសាកំណើតបានដោយមានភាពងាយស្រួល ជាមួយអ្នកប្រឹក្សាជំនាញ ដែលជាស្ត្រីចំណាកស្រុកដែលមានបម្រើជូនចំនួន១៣ភាសា*ផងដែរ។
    • ផ្តល់ការប្រឹក្សាជាភាសាកូរ៉េ អង់គ្លេស ចិន វៀតណាម តាកាឡុក(ហ្វីលីពីន) ខ្មែរ(កម្ពុជា) ម៉ុងហ្គោលី រុស្ស៊ី ជប៉ុន ថែ ឡាវ អ៊ូសបេគីស្ថាន នេប៉ាល់។
  • វាអាចប្រើបាន 24 ម៉ោងក្នុងមួយថ្ងៃ ពេញមួយឆ្នាំ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់/ការប្រឹក្សា និងការការពារសម្រាប់ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ និងយេនឌ័រ/ផ្លូវភេទ និងផ្តល់សេវាកម្មផ្សេងៗជាច្រើនទៀតដូចជា ការប្រឹក្សាជីវិត សញ្ជាតិ ការស្នាក់នៅ និងបញ្ហាទិដ្ឋាការ ការបកប្រែផ្ទាល់មាត់ និងការបកប្រែ សម្រាប់សេចក្តីថ្លែងការណ៍របស់តុលាការ ដើម្បីឆ្លើយតបទៅនឹងការលំបាក ឬព័ត៌មានដែលត្រូវការដោយគ្រួសារពហុវប្បធម៌។
  • បន្ទាន់ពីការប្រឹក្សាយោបល់ ទីភ្នាក់ងារពាក់ពន្ទ័មជ្ឈមណ្ឌលជំនួយ(ក្រុមគ្រួសារពហុវប្បធម៏ទូទាំងប្រទេស ប្រឹក្សាយោបល់មជ្ឈមណ្ឌល អំពីអំពើហិង្សាក្នុងគ្រួសារ មជ្ឈមណ្ឌលការរំលោភបំពានផ្លូវភេទ មជ្ឈមណ្ឌលកាពារជនរងគ្រោះអំពីអំពើហិង្សាក្នុងគ្រួសារប៉ុលិស មេធាវី មន្ទីរពេទ្យ អង្គការសុខុមាលភាព អង្គការស្ត្រី មជ្ឈមណ្ឌលហ៊េផារ៉ាគីនៅក្នុងមន្ទីរពេទ្យទូទាំងប្រទេស) ធ្វើការជាមួយគ្នាដើម្បីដោស្រាយបញ្ហានានា។
  • ជាគោលការណ៍វគ្គផ្តល់ប្រឹក្សាទាំងអស់ជាការសំងាត់ អត្តសញ្ញាណរបស់អ្នកទទួលទូរស័ព្ទមិនត្រូវបានបង្ហាញនោះទេ។

(1)ការមើលលើកម្មវិធី

서비스 제공내용 : 구분 및 내용을 포함한 표입니다.
ប្រភេទ ខ្លឹមសារ
ធម្មតា
  • ផ្តល់ប្រឹក្សា ១៣ភាសា
  • (one-call, one-stop)សេវាកម្មភ្ជាប់ដោយផ្ទាល់ ក្នុងករណីភ្ជាប់ទូរស័ព្ទទៅស្ថាប័នផ្សេងទៀត
សកម្មភាពនានា ដែលពាក់ព័ន្ធនិង សេវាកម្មជំនួយបន្ទាន់ និងការប្រឹក្សា យោបល់អំពីការសង្គ្រោះបន្ទាន់ និងការ រំលោភបំពាន
  • ផ្តល់់ការប្រឹក្សាតាមរយៈភាសាកំណើតបស់ខ្លួន ២៤ម៉ោងក្នុងមួយថ្ងៃ ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំសម្រាប់ ស្រ្តីអន្តោប្រវេសន៍ ដែលរងគ្រោះអំពើហឹង្សា
  • ប្រតិបត្តិការមណ្ឌលស្នាក់នៅគ្រាអាសន្ន (កុមារអាចត្រូវរួមតំណើរបាន)
  • ធ្វើការងារជាមួយស្ថាប័នការពារស្រ្តីដែលរងគ្រោះដោយ អំពើហិង្សាក្នុងគ្រួសារ អំពើហឹង្សាផ្លូវភេទ និងបេស្យាកម្ម
  • ធ្វើការងារពាក់ព័ន្ធនឹង សេវាកម្មវេជ្ជសាស្រ្ត ច្បាប់ ព្រះរាជអាជ្ញា និងសេវាកម្មនគរបាល
  • ផ្តល់សេវាកម្មប្រឹក្សាដល់ទីកន្លែង នៅជុងអាំង និងតំបន់ផ្សេងៗ
  • ផ្តល់សេវាកម្មប្រឹក្សាដល់ទីកន្លែង នៅទីក្រុងសេអ៊ូលនិងតំបន់ផ្សេងៗ
ការផ្តល់ជូនព័ត៌មានអំពីជីវិតរស់នៅ ក្នុងប្រទេសកូរ៉េ
  • ផ្តល់ព័ត៌មានអំពីជីវិតរស់នៅដែលរួមបញ្ចូលរវាងគ្រួសារពហុវប្បធម៌ និង ជនអន្តោប្រវេសន៍
  • ការផ្តល់ព័ត៌មានតាមវដ្តជីវិតនៃគ្រួសារពហុវប្បធម៌ និងគូស្វាមីភរិយាអន្តោប្រវេសន៍/ជនចំណាកស្រុកដែលបានរៀបការរួច
  • ផ្តល់ព័ត៌ទាក់ទងនឹងពហុវប្បធម៌
ការបកស្រាយ និងសេវាកម្ម ប្រាស្រ័យទាក់ទងភាគីចំនួន 3
  • ផ្តល់សេវាកម្មបកប្រែបីភាគី ករណីគ្រួសារពហុវប្បធម៌ និងជនចំណាកស្រុក ដើម្បីដោះស្រាយផល លំបាកនៃការប្រាស្រ័យទាក់ទងជាមួយ (ស្ថានីយនគរបាល គ្រាអាសន្ន មន្ទីពេទ្យ មជ្ឃមណ្ឌល ប្រជាជន ទីភ្នាក់ងារអប់រំ ធនាគារ)
  • ការផ្តល់ជូនសេវាកម្មសម្រាប់ការទំនាក់ទំនងនៅក្នុងគ្រួសារ

(2)របៀបប្រើប្រាស់

ការផ្តល់ប្រឹក្សាតាមទូរស័ព្ទ(អាចការហៅទូរស័ព្ទបីភាគីបាន)
  1. 1 វិបផតថល Danuri
    • គេហទំព័រ៖ www.liveinkorea.kr
    • របៀបប្រើ៖ ម៉ឺនុយរហ័ស → ការប្រឹក្សាតាមអនឡាញ
  2. 2 វិទ្យាស្ថានកូរ៉េសម្រាប់គេហទំព័រសុខភាពគ្រួសារ
    • គេហទំព័រ៖www.kihf.or.kr
    • របៀបប្រើ៖ ទំនាក់ទំនងសាធារណៈ → ការប្រឹក្សាតាមអនឡាញ
  3. 3 ភាសារក្នុងការផ្តល់សេវាកម្មៈ ភាសាកូរ៉េ អង់គ្លេស, ចិន, វៀតណាម , តាកាឡុក(ភីលីពីន), ខ្មែរ (កម្ពុជា), ម៉ុងហ្គោលី, រុស្សី, ជប៉ុន, ថៃ, ឡាវ, ឧបេគីស្ថាន, នេប៉ាល់ (១៣ភាសា)
ការផ្តល់ការប្រឹក្សាតាមអ៊ីនធឺណិត
  • គេហទំព័រ : www.liveinkorea.kr
  • របៀបប្រើប្រាស់ៈ មឺនុយរហ័ស → មជ្ឈមណ្ឌលផ្តល់ប្រឹក្សាតាមអ៊ីនធឺណិត
  • ភាសាក្នុងការផ្តល់សេវាកម្មៈ ភាសាកូរ៉េ , អង់គ្លេស, ចិន , វៀតណាម , តាកាឡុក(ភីលីភីន), ខ្មែរ (កម្ពុជា), ម៉ុងហ្គោលី រុស្សី, ជប៉ុន, ថៃ, ឡាវ, ឧបេគីស្ថាន, នេប៉ាល់ (១៣ភាសា)
ការផ្តល់ប្រឹក្សាទៅដល់ទីកន្លែង និង ប្រឹក្សាផ្ទាល់នៅមជ្ឈមណ្ឌល
  • ប្រឹក្សាទៅដល់ទីកន្លែង : ភ្នាក់ងារប្រឹក្សារបស់មជ្ឈមណ្ឌលដានូរី ទៅប្រឹក្សាដោយផ្ទាល់ដល់ទីកន្លែង
  • ប្រឹក្សាផ្ទាល់នៅមជ្ឈមណ្ឌល : ការប្រឹក្សា ដោយមកមជ្ឈមណ្ឌលដានូរីដោយផ្ទាល់
  • របៀបប្រើប្រាស់ : ត្រូវកក់ជាមុន បន្ទាប់ពីសម្របសម្រួល កាលវិភាគរវាងគ្នាទៅវិញទៅមក ជាមួយភ្នាក់ងារប្រឹក្សា
ជម្រកស្នាក់នៅបន្ទាន់
  • ម៉ោងប្រតិបត្តិការ: 24ម៉ោងក្នុងមួយថ្ងៃ 365ថ្ងៃក្នុងមួយឆ្នាំ អាចបានជានិច្ច
  • របៀបប្រើប្រាស់: អាចទទួលការប្រឹក្សាយោបល់ និង អាចប្រព្រឹត្តទៅបាន នៅតាមតំបន់ ដូចជា សេអ៊ូល, ស៊ូវន, ដេចន, ក្វាងជូ, ពូសាន, ក្យង់ប៊ូក គូមី, ចនប៊ូក ចនជូ ។ល។
긴급피난처 : 지역, 대표상담전화 및 지역별 직통전화를 포함한 표입니다.
តំបន់នានា តុប្រឹក្សាយោបល់ លេទទំនាក់ទំនងផ្ទាល់តាមតំបន់នីមួយៗ
សេអ៊ូល ☎1577-1366 1577-1366
ក្យង់គី ស៊ូវ៉ន 031-257-1841
ដេចន 042-488-2979
ក្វាងជូ 062-366-1366
ពូសាន 051-508-1366
គូមី(ក្យង់សាងប៊ូកដូ) 054-457-1366
ចនជូ(ចលឡាប៊ូកដូ) 063-237-1366
  • កន្លែងប្រឹក្សា និងកន្លែងជ្រកកោនបន្ទាន់ចំនួន៦នៅតាមតំបន់ក្រៅពីក្រុងសេអ៊ូល (ដំណើរការ365ថ្ងៃ 24ម៉ោង) បើកដំណើការ 365ថ្ងៃ (រួមបញ្ចូលទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សំរាក) (9:00~18:00) ។ ទូរស័ព្ទក្រៅពីម៉ោងនេះ នឹងត្រូវបានភ្ចាប់ទៅកាន់ក្រុងសេអ៊ូល ហើយអ្នក នឹងបានភ្ជាប់ទៅកាន់បរិក្ខាការពារស្រ្តីអន្តោប្រវេសន៍។

02មជ្ឈមណ្ឌលទ្រទ្រង់គ្រួសារពហុវប្បធម៌

មជ្ឈមណ្ឌលទ្រទ្រង់គ្រួសារពហុវប្បធម៌ ផ្តល់នូវកម្មវិធី អប់រំបណ្តុំដើម្បីលើកកំពស់ទំនាក់ទំនងក្នុងគ្រួសារ (គ្រួសារ សមភាពភេទសិទ្ធមនុស្ស ។ល។) ការអប់រំភាសាកូរ៉េ ការអប់រំដល់លំនៅដ្ឋាន ការប្រឹក្សាព័ត៌មាន សេវាកម្មបកប្រែ សម្រាប់ជនរៀបការអន្តោប្រវេសន៍ សេវាកម្មទ្រទ្រង់ការអភិវឌ្ឈន៍ ភាសារបស់កុនជាដើម ដើម្បីការសម្របខ្លួនគ្រាដំបូង របស់គ្រួសារពហុវប្បធម៌ នៅក្នុងសង្គមកូរ៉េ។ បច្ចុប្បន្ន ឆ្នាំ2022, មានមជ្ឈមណ្ឌលចំនួន 231 កំពុងដំឡើង និងដំណើរការទូទាំងប្រទេស។

(1)ខ្លឹមសារកម្មវិធី

프로그램 내용 : 구분,공통필수,선택 및 비고를 포함한 표입니다.
ប្រភេទ តម្រូវការទូទៅ ការជ្រើសរើស (ឧទាហរណ៍) កំណត់សំគាល់
គ្រួសារ
  • គម្រោងសហគមន៍សម្រាប់គ្រួសារពហុវប្បធម៌ដែលនិយាយពីរភាសា (10 ម៉ោងក្នុងមួយឆ្នាំ)
  • ការផ្តល់ព័ត៌មានស្តីពីការចូលរៀន និងការប្រឡងចូលសម្រាប់គ្រួសារពហុវប្បធម៌ (សម្រាប់ឪពុកម្តាយ 4 ម៉ោងក្នុងមួយឆ្នាំ)
  • ចែកចេញជាពីរលើក
  • កម្មវិធីទំនាក់ទំនងគ្រួសារ
  • កម្មវិធីកែលម្អទំនាក់ទំនងក្នុងគ្រួសារ
  • ការយល់ដឹងអំពីអាពាហ៍ពិពាហ៍ និងគ្រួសារ
  • អត្ថន័យ និងតួនាទីរបស់គ្រួសារ
  • ការអប់រំនៃភាពជាឪពុក
  • កម្មវិធីលើកកម្ពស់ទំនាក់ទំនងរវាងឪពុកម្ដាយ និងកូន
  • កម្មវិធីអប់រំកុមារ
  • ការអប់រំតួនាទីមាតាបិតា និងគោលការណ៍ណែនាំសុខភាពកុមារ
  • ការណែនាំអំពីជីវិតរបស់កុមារ / គម្រោងសម្រាប់ការគាំទ្រការលូតលាស់របស់កុមារ
  • គម្រោងលើបណ្តាញសុវត្ថិភាពសង្គមសម្រាប់កុមារនៃគ្រួសារពហុវប្បធម៌
ប្រចាំឆ្នាំ
តម្រូវឱ្យ 14 ម៉ោង,
ជ្រើសរើស 26 ម៉ោង ឬច្រើនជាងនេះ។
(មជ្ឈមណ្ឌលតែងតាំងគ្រូបង្វឹកពីរភាសាផ្តល់ជូនកម្មវិធីច្រើនជាង 160 ម៉ោងជាតម្រូវការទូទៅ)
សមភាពយេនឌ័រ និងសិទ្ធិមនុស្
  • ការអប់រំសមភាពយេនឌ័រក្នុងគ្រួសារ
  • ការអប់រំការយល់ដឹងពីពហុវប្បធម៌
  • ការអប់រំលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស
  • កម្មវិធីសម្រាប់ការរៀបអាពាហ៍ពិពាហ៍ជនអន្ដោប្រវេសន៍ និងប្តីប្រពន្ធ និងឪពុកម្តាយជនជាតិកូរ៉េ (កម្មវិធីរួមគ្នា) ។ល។ (២ ម៉ោង)
  • ការឆ្លើយតប និងការបង្ការក្នុងការអប់រំដល់ជនរងគ្រោះដោយអំពើហិង្សា
  • កម្មវិធីអប់រំសិទ្ធិមនុស្សសម្រាប់ជនអន្តោប្រវេសន៍រៀបការ
  • ច្បាប់ និងប្រព័ន្ធទាក់ទងនឹងគ្រួសារពហុវប្បធម៌
  • សិទ្ធិមនុស្សរបស់ជនអន្តោប្រវេសន៍
  • ការអប់រំស្តីពីការទប់ស្កាត់អំពើហិង្សា
ដំណើរការជាង 20 ម៉ោង។
សមាហរណកម្មសង្គម
  • ការអប់រំលើចំណេះដឹងមូលដ្ឋាននៃការងារ
  • ការចុះឈ្មោះតាមរយៈ Worknet ដែលទាក់ទងនឹងប្រព័ន្ធ e-Saeil នៅពេលដែលអ្នកស្វែងរកការងារកម្មវិធីនេះ និងទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌល Saeil
  • ការគាំទ្រយ៉ាងសកម្មក្នុងពេលផ្តល់ការងារបណ្តុះបណ្តាលដល់ជនអន្តោប្រវេសន៍រៀបការនៅមជ្ឈមណ្ឌល Saeil (ការរចនា និងការជ្រើសរើសបុគ្គលិកសម្រាប់កម្មវិធីសិក្សា។ល។)
- ការចុះឈ្មោះការងារទាក់ទងនឹងប្រព័ន្ធ e-Saeil និងភ្ជាប់ទៅមជ្ឈមណ្ឌល Saeil (ច្រើនជាង 10 ករណី)
  • ការអប់រំដើម្បីជំរុញក្រុមចែករំលែកគ្រួសារពហុវប្បធម៌ (4 ម៉ោងឬច្រើនជាងនេះ)
  • សកម្មភាពក្រុមចែករំលែកសម្រាប់គ្រួសារពហុវប្បធម៌
  • ការអប់រំលើការលើកកម្ពស់សង្គមកូរ៉េ
  • ការអប់រំអ្នកប្រើប្រាស់ និងសេដ្ឋកិច្
  • ប្រតិបត្តិការ និងទំនាក់ទំនងនៃក្រុមគាំទ្រការសិក្សា
  • ក្រុមពហុវប្បធម៌ដែលជួយខ្លួនឯងបាន
  • ការកែលម្អការយល់ដឹងនៃពហុវប្បធម៌
  • កម្មវិធីជួយណែនាំគាំទ្រសម្រាប់ជនអន្តោរប្រវេសន៍រៀបអាពាហ៍ពិពាហ៍តាមរយៈការរៀបចំទីតាំងក្នុងពេលប្រារព្ធកម្មវិធី (កម្មវិធីនៃ​កញ្ចប់​ជំនួយ​​របស់​ជនអន្តោ​ប្រវេសន៍ក្នុងពេល​អាពាហ៍​ពិពាហ៍​) ។ល។
    • (ការជ្រើសរើគំរោងនាពេលអនាគត​ ដូចជាការការជ្រើសរើសក្នុងមធ្យោបាយធ្វើដំណើរ។ល៕)
    • គ្រួសារដែលមានសុភមង្គល & គ្រួសារពហុវប្បធម៌ ដែលរួមបញ្ជូលគ្នាជាមួយភ្នាក់ងារប្រតិបត្តិសេវាកម្មដើម្បីដំណើរកាលទូទៅក្នុងគម្រោង
  • ការអប់រំសុវត្ថិភាពគ្រោះមហន្តរាយ
  • ការផ្លាស់ប្តូរគ្រួសារពហុវប្បធម៌ និងកន្លែងទំនាក់ទំនង
  • ការអប់រំអំពីការបោះឆ្នោត
ដំណើរការលើសពី 15 ម៉ោង។ (រួមទាំងការអប់រំមូលដ្ឋាន 4 ម៉ោងសម្រាប់អ្នកស្ម័គ្រចិត្ត)
ការប្រឹក្សាយោបល់ ការប្រឹក្សាគ្រួសារ
  • ការប្រឹក្សាបុគ្គល
  • ការប្រឹក្សាជាក្រុម
  • ការគ្រប់គ្រងភារកិច្ច
  • ជំនួយបន្ទាន់សម្រាប់គ្រួសារដែលមានវិបត្តិ
  • ទំនាក់ទំនងជាមួយភ្នាក់ងារប្រឹក្សាខាងក្រៅ
បានប្រារព្ធឡើងច្រើនជាង 80 វគ្គជារៀងរាល់ឆ្នាំ

(2)របៀបប្រើប្រាស់កម្មវិធី

មជ្ឈមណ្ឌលជំនួយដល់គ្រួសារដែលមានវប្បធម៌ចម្រុះ មានដំណើរការនៅតាមតំបន់ផ្សេងៗ។ ប្រសិនបើអ្នកទូរស័ព្ទទៅ Danuri Helpline តាមលេខ ☎1577-1366 អ្នកអាចភ្ជាប់មណ្ឌលដែលនៅជិតបំផុតបាន។ (ហើយអ្នកនឹងងអាច ទទួលបានជំនួយជាមិនខាន (ម៉ោង ធ្វើការពី ម៉ោង 09:00 ដល់ 18:00 ល្ងាច) (សូមពិនិត្យមើលផ្នែកបន្ថែមសន្លឹកទី10)

  • ផ្តល់ការប្រឹក្សាយោបល់សម្រាប់ប្តីប្រពន្ធ, ផ្តល់សេវាបកប្រែផ្ទាល់មាត់ និងឯកសារ
    • www.liveinkorea.kr
    • ទាញយក APP
      • ទូរស័ព្ទ Android : Play store > សរសេរចូល ដានូរី > ប្រើប្រាស់
      • អាយហ្វូន : App store >សរសេរចូល ដានូរី > ប្រើប្រាស់

03មជ្ឈមណ្ឌលយុវវ័យឥន្ទធនូ នៃមូលនិធិទ្រទ្រង់យុវវ័យអន្តោប្រវេសន៍

មជ្ឈមណ្ឌលយុវវ័យឥន្ទធនូ នៃមូលនិធិទ្រទ្រង់យុវវ័យអន្តោប្រវេសន៍ គឺជាស្ថាប័នវិជ្ជាជីវៈដែលទ្រទ្រង់ដល់ក្មេងជំទង់អន្តោប្រវេសន៍(ក្មេងភៀសខ្លួនពីកូរ៉េខាងជើង ក្មេងជំទង់ចូលមកប្រទេសកូរ៉េក្រោយពេលធំធាត់នៅប្រទេសកណើតខ្លួន ក្មេងជំទង់ពហុវប្បធម៌) ដែលត្រូវបានកំណត់ដោយយោងតាមមាត្រាទី១៨នៃច្បាប់ស្តីពីការទ្រទ្រង់សុខុមាលភាពកេ្មង ជំទង់។ ហើយក៏ជាមូលនិធិមិនស្វែងរកប្រាក់ចំណេញដែលអនុវត្តនូវភារកិច្ច ដើម្បីលើកកម្ពស់ការស្នាក់នៅក្នុងប្រទេស កូរ៉េ និងលើកកម្ពស់សមត្ថភាពសិក្សា និងសមត្ថភាពឯករាជ្យ ដោយយោងតាមមាត្រាទី៣០នៃច្បាប់ដូចខាងលើ។ (*ក្មេងជំទង់អន្តោប្រវេសន៍ គឺជាក្មេងដែលបានរស់នៅធំធាត់នៅក្នុងសង្គមដ៏ទៃ ហើយបន្ទាប់មកសាមីខ្លួន ឫឪពុកម្តាយ របស់គេបានប្តូមកនៅប្រទេសកូរ៉េ ដែលតម្រូវឲ្យគេត្រូវរីកលូតលាស់នៅក្នុងសង្គមដែលមានវប្បធម៌មានភាពខុសប្លែក ខ្លាំង សម្រាប់គេ)

(1)មាតិកា នៃការទ្រទ្រង់

Rainbow Youth Center of the Migrant Youth Foundation
ធាតុ មាតិកា
កម្មវិធីគាំទ្រការអប់រំសម្រាប់យុវជនដែលមានប្រវត្តិពហុវប្បធម៌ សាលាឥន្ទធនូ
  • ប្រតិបត្តិការតាមរយៈអង្គការចំនួន 20 នៅក្នុងតំបន់ចំនួន 17 គិតត្រឹមឆ្នាំ 2021 (ប្រតិបត្តិការដឹកជញ្ជូន)​
  • គាំទ្រដល់ការអប់រំភាសាកូរ៉េការអភិវឌ្ឍជំនាញពិសេសបទពិសោធន៍សង្គមនិងវប្បធម៌សម្រាប់យុវជនដែលមានប្រវត្តិពហុវប្បធម៌
  • ប្រតិបត្ដិការកម្មវិធីពេញមួយថ្ងៃនិងកម្មវិធីរៀងរាល់ម៉ោង (បន្ទាប់ពីម៉ោងសិក្សាចុងសប្តាហ៍និងកម្មវិធីពេលយប់)
    • ខ្លឹមសារនៃកម្មវិធីអាចខុសគ្នាដោយទីភ្នាក់ងារប្រតិបត្តិការដែលបានកំណត់
កម្មវិធីសម្រាប់ការអភិវឌ្ឍអាជីព
• Rainbow Job!
• Catch Tomorrow
  • ប្រតិបត្តិការតាមរយៈអង្គការចំនួន 5 នៅទីក្រុងសេអ៊ូល ក្យុងគីជាដើមនៅឆ្នាំ 2021
  • Rainbow Job: យុវជនអន្តោប្រវេសន៍ដែលត្រូវការការគាំទ្រការអភិវឌ្ឍអាជីព/li>
  • Catch Tomorrow: ការអប់រំអាជីពរួមទាំងការអនុវត្តវិជ្ជាជីវៈនិងការអប់រំគុណភាពមូលដ្ឋានផ្តល់ជូនដល់យុវជនអន្តោប្រវេសន៍ដែលមានបំណងចង់ចូលទៅក្នុងសង្គម (វគ្គសិក្សាសម្រាប់ការទទួលបានវិញ្ញាបនប័ត្រវិជ្ជាជីវៈនិងការអប់រំអាជីព)
កម្មវិធីសង្គមណែនាំសម្រាប់យុវវ័យជនភៀសខ្លួនកូរ៉េខាងជើង
• បទពិសោធន៍វប្បធម៌ប្រៀបធៀប
• ជំហានដំបូងឆ្ពោះទៅអនាគត
  • ការគាំទ្រការតាំងទីលំនៅសហគមន៍តាមរយៈការរស់នៅជាមូលដ្ឋាននិងកម្មវិធីបទពិសោធន៍វប្បធម៌សម្រាប់យុវវ័យជនភៀសខ្លួនកូរ៉េ
  • ការគាំទ្រផ្នែកអប់រំផ្សេងៗគ្នា (ភេទ សិទ្ធិមនុស្ស អាជីព សុខភាព) ដែលត្រូវការសម្រាប់យុវវ័យជនភៀសខ្លួនកូរ៉េដើម្បីជួយដល់ការតាំងទីលំនៅរបស់សហគមន៍មូលដ្ឋាន
ការប្រឹក្សានិងកម្មវិធីទាក់ទងសហគមន៍មូលដ្ឋាន
ព័ត៌មានផ្ទាល់ខ្លួន
☎ 02-722-2585
  • គាំទ្រការប្រឹក្សាផ្លូវចិត្តតាមទម្រង់ផ្សេងៗដូចជា ការប្រឹក្សាផ្ទាល់មាត់ ការប្រឹក្សាដោយមិនទាក់ទង ការប្រឹក្សាតាមអ៊ីនធឺណិត និងការប្រឹក្សាជាក្រុម
  • គាំទ្រដល់ការផ្តល់ប្រឹក្សាពីរភាសា និងការប្រឹក្សាតាមតម្រូវការដោយពិចារណាលើលក្ខណៈរបស់យុវជនដែលមានប្រវត្តិពហុវប្បធម៌
  • ការស្ថាបនាបណ្តាញមូលដ្ឋាននិងបរិយាកាសផ្តល់ប្រឹក្សាប្រកបដោយស្ថិរភាពដូចជាការប្រឹក្សាយោបល់ទៅកាន់តំបន់មូលដ្ឋាននិងការបញ្ជូនអ្នកគ្រប់គ្រងសំណុំរឿង
ការលើកកម្ពស់អ្នកបកប្រែប្រឹក្សា
  • ការលើកស្ទួយអ្នកបកប្រែផ្តល់ប្រឹក្សាដែលជួយក្នុងការទំនាក់ទំនងរវាងអ្នកប្រឹក្សាយុវជននិងអ្នកប្រឹក្សាក្នុងកំឡុងពេលប្រឹក្សានិងព្យាបាលផ្លូវចិត្ត
  • ​ការបកស្រាយការប្រឹក្សាផ្តល់ជាបីភាសាដូចជា​ ចិន វៀតណាម និងរុស្ស៊ី (សេអ៊ូលនិងតំបន់ទី្រកុង)
សូចនាករនៃការសម្របសម្រួលផ្នែកសង្គមនៃយុវជនដែលមានប្រវត្តិពហុវប្បធម៌
  • ការអភិវឌ្ឍន៍និងការចែកចាយសូចនាករសម្របសម្រួលសង្គមដោយពិចារណាលើលក្ខណៈវប្បធម៌របស់យុវជនដែលមានប្រវត្តិពហុវប្បធម៌ (អនុវត្ត៖ យុវជនមកពីវប្បធម៌ភាសា ចិន វៀតណាម និងរុស្ស៊ី)
ការលើកកម្ពស់ធនធានមនុស្សដើម្បីគាំទ្រយុវជនដែលមានប្រវត្តិពហុវប្បធម៌
  • ខ្លឹមសារអប់រំ៖ វគ្គបណ្តុះបណ្តាលសម្រាប់កម្មករនៃទីភ្នាក់ងារទាក់ទងនឹងយុវជនដែលមានប្រវត្តិវប្បធម៌ចម្រុះ វគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពពហុវប្បធម៌របស់អ្នកដឹកនាំយុវជននាពេលអនាគត និងវគ្គសិក្សាដើម្បីពង្រឹងសមត្ថភាពពហុវប្បធម៌របស់គ្រូយុវជន
  • មុខវិជ្ជាអប់រំ៖ កម្មករនៃទីភ្នាក់ងារទាក់ទងនឹងយុវជនដែលមានប្រវត្តិពហុវប្បធម៌ គ្រូបង្រៀនយុវជន; គ្រូអនាគតយុវជន
  • វិធីសាស្រ្តប្រតិបត្ដិការ: ការអប់រំដោយផ្ទាល់ឬដោយមិនផ្ទាល់
ការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីយល់ដឹងពហុវប្បធម៌របស់យុវជន​​ ​“Dagagam”
  • ខ្លឹមសារអប់រំ៖ សមត្ថភាពស្នូលនៃការយល់ដឹងពីវប្បធម៌ដូចជាប្រភេទផ្សេងៗនៃការយល់ដឹងការអាណិតអាសូរ ការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការប្រឆាំងការការលំអៀង ការប្រឆាំងការរើសអើងនិងភាពជាពលរដ្ឋសកល (សមាសភាពទី 12)
  • មុខវិជ្ជាអប់រំ៖ សិស្សបឋមសិក្សាថ្នាក់ឧត្តមនិងសិស្សមធ្យមសិក្សាទាំងអស់
  • វិធីសាស្រ្តប្រតិបត្ដិការ៖ ផ្តល់ជូននូវការមកទស្សនាការអប់រំដោយបញ្ជូនគ្រូបណ្តុះបណ្តាលជំនាញឯកទេស​ Dagagam

(2)វិធីប្រើប្រាស់

  • មជ្ឈមណ្ឌលយុវជនឥន្ទធនូនៃមូលនិធិយុវជនចំណាកស្រុកដំណើរការកម្មវិធីផ្សេងៗសម្រាប់យុវជនដែលមានប្រវត្តិពហុវប្បធម៌ពីអាយុ 9 ទៅ 24 ឆ្នាំដោយសហការជាមួយអង្គការក្នុងស្រុក។
  • ការប្រើប្រាស់កម្មវីធី​ និងកម្មវិធី
    ​​​​​​​ ☎ 02-733-7587 ∥ ការសាកសួរតាមទូរស័ព្ទឬពាក្យសុំចូល/តាមអ៊ីនធឺណិត
  • សេវាកម្មព័ត៌មានផ្ទាល់ខ្លួន
    ​​​​​​​​ ☎ 02-722-2585 ∥ ម៉ោងប្រឹក្សាថ្ងៃធ្វើការ​​​ 09:00~18:00
    ការប្រឹក្សាតាមទូរស័ព្ទឬអនឡាញ II ទំព័រដើម-ការប្រឹក្សា ទីធ្លា-ការប្រឹក្សាតាមអ៊ីនធឺណិត
  • ទស្សនាគ្រឹះ
    ☎ 02-7826-1562 ∥ ដំណើរការរៀងរាល់ថ្ងៃពុធទី 3 នៃខែ
    ការប្រឹក្សាតាមទូរស័ព្ទឬអនឡាញ II ទំព័រដើម-ការប្រឹក្សា ទីធ្លា-ទស្សនាគ្រឹះ

04មជ្ឈមណ្ឌលប្រឹក្សាសម្រាប់ពលករបរទេស

សេចក្តីសង្ខេបឡើ់ងវិញ
  • មជ្ឈមណ្ឌលជំនួយសម្រាប់ពលករបរទេស និង មជ្ឈមណ្ឌលព័ត៌មាន មានមុខងារ ជួយដោះស្រាយបញ្ហាលំបាក រវាង ពលករបរទេសដ និងថៅកែ របស់ពូកគេ ដែលអាចផ្តល់ប្រឹក្សាតាម រយៈទូរស័ព្វគ្រប់ពេល និងគ្រប់ទីកន្លែង ដោយគ្មានការរាំងស្ទះ។
ស្ថានភាព
현황 : 명칭, 주소, 운영시간, 상담언어 및 상담내용을 포함한 표입니다.
ឈ្មោះ មជ្ឈមណ្ឌលប្រឹក្សាពលករបរទេស (☎1577-0071)
អាស័យដ្ឋាន អគារ Gojan 2-gil 16 Edmerald Fl.3 ស្រុក Danwon ក្រុង Ansan ខេត្ត Gyeonggi032
ម៉ោងធ្វើការ បើកពេញមួយឆ្នាំ (៩: 00 - ១៨:00)
  • ក្នុងករណីណាត់ពេលប្រឹក្សាតាមទូរស័ព្វក្រៅម៉ោងធ្វើការ អ្នកនិងទទួលការហៅទូរស័ព្វពីមជ្ឈមណ្ឌលមកវិញ ក្នុងម៉ោងធ្វើការនៅថ្ងៃបន្ទាប់។
ភាសាផ្សេងៗ សម្រាប់ប្រឹក្សា ១៧ភាសារួមមាន កូរ៉េ ចិន វៀតណាម ហ្វីលីពីន អង់គ្លេស ថៃ ឥណ្ឌូនេស៊ី ស្រីលង្ការ ម៉ុងហ្គើលី អ៊ូកបេ (កម្ពុជា) បង់ក្លាដែស អ៊ុឌុ (ប៉ាគិស្ថាន) នេប៉ាល់ មីយ៉ាន់ម៉ា គីហ្សីស្ថាន និងទីម័រខាងកើត
ផ្នែកត្រូវប្រឹក្សា ប្រឹក្សាលើបញ្ហាផ្ទាល់ខ្លួន ផ្តល់ព័ត៌មានចាំបាច់សម្រាប់ការរស់នៅប្រទេសកូរ៉េ និងរបៀបសម្របខ្លួននៅកន្លែងធ្វើការ សម្រាប់ជនបរទេសៀ និងថៅកែ

05ការិយាល័យអន្តោប្រវេសន៍ និងជនបរទេស
(ការិយាល័យ)

ការិយាល័យអន្តោប្រវេសន៍ និងជនបរទេស(ការិយាល័យ) (សំដៅចំពោះឧបសម្ព័ន្ធសម្រាប់សេចក្តីលម្អិតអំពីការិយាល័យ អន្តោប្រវេសន៍ និងជនបរទេស(ការិយាល័យ)) ទទួលខុសត្រូវ ចំពោះកិច្ចការរដ្ឋាបាលទូទៅជាបន្តរបន្ទាប់ដែលពាក់ព័ន្ធ នឹងស្ថានភាពរបស់ជនបរទេសនៅប្រទេសកូរ៉េ ការត្រួតពិនិត្យ មើលផ្នែកអន្តោប្រវេសន៍ អំពីអ្នកដំណើរក្នុងស្រុក និងក្រៅស្រុក លិខិតបញ្ជាក់អំពីការចេញទិដ្ឋាការការចុះបញ្ចី ជន បរទេសការអនុញ្ញាតិសិទ្ធិឲ្យស្នាក់នៅផ្សេងៗគ្នា ការអនុញ្ញាតិចំពោះការប្តូប្រភេទឋានៈនៃការស្នាក់នៅ ការត្រួតពិនិត្យ មើលការរំលោភបំពាន សញ្ញាតិនិងជនភៀសខ្លួន ជាដើម។ ម្យ៉ាងវិញទៀត មានកម្មវិធីផ្សេងៗដែលអប់រំ និងផ្តល់ ព័ត៌មានដូចជាៈ កម្មវិធីសមាហរណកម្មសង្គម ដើម្បីទ្រទ្រង់ការរស់នៅ របស់ជនអន្តោប្រវេសន៍ និងកម្មវិធីទ្រទ្រង់ការ សម្របខ្លួនគ្រាដំបូងសម្រាប់ជនអន្តោប្រវេសន៍ កម្មវិធីផ្តល់ព័ត៌មានសម្រាប់អាពាហពិពាហ៍ជាមួយជនបរទេស

06គេហទំព័ត៌ពហុភាសា

ដោយសារប្រទេសកូរ៉េ មានបណ្តាញ ICTដែលជឿនលឿននោះ ជនអន្តោប្រវេសន៍បរទេសអាចទទួលព័ត៌មានអំពី ជីវិតរស់នៅក្នុងប្រទេសកូរ៉េ តាមរយៈវែបសាយ ហើយអាចប្រើប្រាស់កម្មវិធីសិក្សាតាមសៃប័រ(cyber educational) ដូចជាកម្មវិធីសិក្សាភាសាកូរ៉េ និងការសិក្សាវប្បធម៌កូរ៉េ។ ជាពិសេសវែបសាយនានាបានដំណើរការតាមរយៈ អង្គការ នានាដែលឧបត្ថម្ភ គាំទ្រអ្នករស់នៅ ជាជនបរទេសមានប្រយោជន៍ខ្លាំងណាស់ ដោយសាពួកគេឧបត្ថម្ភ គាំទ្រ ភាសាវប្បធម៌។

다국어 지원 웹사이트 : 웹사이트 주소, 운영기관 및 제공서비스를 포함한 표입니다.
អាសយដ្ឋានគេហទំព័រ ស្ថាប័នប្រតិបត្តិការ សេវាកម្មដែលផ្តល់
ប្រតិបត្តិការសាធារណៈ
ដានូរី (គេហទំព័រដែលទ្រទ្រង់គ្រួសារពហុវប្បធម៌) www.liveinkorea.kr វិទ្យាស្ថានលើកកំពស់ សុខភាពគ្រួសារកូរ៉េ ដំណើរការនូវវេបសាយដែលផ្តល់នូវព័ត៌មានអំពីជីវិតរស់នៅក្នុងប្រទេសកូរ៉េ, ព័ត៌មានសិក្សា, ព័ត មាន មជ្ឈមណ្ឌល, បន្ទប់ផ្តល់ ប្រឹក្សា, បន្ទប់ផ្ទុក ឯកសារ, ព័ត៌មានពហុវប្បធម៌ និងផ្តល់ការប្រឹក្សា និងបក ប្រែជាភាសាកំណើតសម្រាប់ស្រ្តី អន្តោប្រវេសន៍ ដែលរងគ្រោះដោយអំពើហិង្សា ដែលស្ថិតក្នុងស្ថានភាពបន្ទាន់ដូចជា អំពើ ហិង្សាក្នុងគ្រួសារ អំពើហិង្សាលើផ្លូវភេទ និង ពេស្យាចារ ។ល។
HI KOREA www.hikorea.go.kr ផ្តល់ព័ត៌មានអំពីអន្តោប្រវេសន៍ ស្នាក់នៅ សញ្ជាតិ ការងារ ការវិនិយោគ ភាពងាយស្រួលនៃការរស់នៅ។ល។ សេវាញត្តិស៊ីវិលតាមប្រព័ន្ធអេឡិចត្រូនិកទាក់ទងនឹងការស្នាក់នៅ សេវាកក់សំបុត្រទស្សនានៅការិយាល័យអន្តោប្រវេសន៍ សេវាប្រឹក្សាយោបល់។ល។
កញ្ចប់ពហុវប្បធម៌ www.kidsnfm.go.kr សារមន្ទីរប្រពៃណីនិងទំនៀមទំលាប់ជាតិកូរ៉េ ការណែនាំអំពីវប្បធម៌របស់ប្រទេសនីមួយៗ
ព័ត៌មានច្បាប់ស្តីពីជីវិតរស់នៅដែលងាយស្រួលស្វែងរក www.easylaw.go.kr/CSM ការិយាល័យច្បាប់ ផ្តល់នូវព័ត៌មានដែលងាយស្រួយល់ មាន១២ភាសាស្តីពីច្បាប់ដែលជនបរទេសត្រូវការសម្រាប់ជីវិតរស់នៅក្នុងប្រទេសកូរ៉េដូចជា អ្នករៀបការអន្តោប្រវេសន៍ ពលករបរទេស ប័ណ្ណបើកបរ ការជួលផ្ទះប្រតិបត្តិការសាច់ប្រាក់ ។ល។
korea.net www.korea.net ភ្នាក់ងារលើកកម្ពល់វប្បធម៌ក្រៅប្រទេស ព័ត៌មានស្តីពីប្រទេសកូរ៉េ, សេដ្ឋកិច្ច, ប្រវត្តិសាស្រ្ត, វប្បធម៌, ទេសចរណ៍
រដ្ឋាភិបាល 24 www.gov.kr ក្រសួងរដ្ឋបាលនិងសន្តិសុខសាធារណៈ ព័ត៌មានដ៏ទូលំទូលាយអំពីអត្ថប្រយោជន៍ផ្សេងៗដែលផ្តល់ដោយរដ្ឋាភិបាលកូរ៉េ រួមទាំងសេវាចេញវិញ្ញាបនបត្រតាមអនឡាញ ការអប់រំ និងការប្រឹក្សា។
ការទស្សនាប្រទេសកូរ៉េ www.visitkorea.or.kr អង្គការទេសចរណ៍កូរ៉េ ផ្តល់ព័តមានស្តីពីដំណើរកំសាន្ត និងព្រឹត្តិការណ៍នៅក្នុងប្រទេសកូរ៉េ, អាហារដ្ឋាន, កន្លែងស្នាក់នៅ ។ល។
ធូរ៉េន www.ebsd.co.kr EBS ផ្តល់មាតិកាពហុវប្បធម៌ EBS និងកម្មវិធីដែលអាចរៀនភាសាកូរ៉េ និងវប្បធម៌កូរ៉េ
វិទ្យាស្ថាននូរីសេជុង nuri.iksi.or.kr/front/main/main.do មូលនិធិវិទ្យាស្ថានសេជុង គេហទំព័រដលរៀនភាសាកូរ៉េ និងវប្បធម៌កូរ៉េ តាមរយៈអនឡាន
សាជីវកម្មធានារ៉ាប់រងសុខភាពជាតិ www.nhis.or.kr សាជីវកម្មធានារ៉ាប់រងសុខភាពជាតិ ផ្តល់ព័ត៌មាន និង ណែនាំអំពីប្រព័ន្ធធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍
វិទ្យុពិភពលោកKBS world.kbs.co.kr KBS ណែនាំនូវកម្មវិធីព័ត៌មានពហុភាសា, ព្រឹត្តិការណ៍បច្ចុប្បន្ន, ការកំសាន្ត ។ល។
ហាន់អ៊ូលថារី ក្រុងសេអ៊ូល www.mcfamily.or.kr ក្រុងសេអ៊ូល ផ្តល់ព័ត៌មានស្តីពីកម្មវិធីទ្រទ្រង់គ្រួសារពហុវប្បធម៌ក្រុងសេអ៊ូល, សហគមន៍, ការអប់រំភាសាកូរ៉េ, ការស្វែងរកការងារ, ការបណ្តុះបណ្តាលការងារ, មធ្យោបាយធ្វើដំណើរ
មជ្ឈមណ្ឌលសកល ក្រុងសេអ៊ូល global.seoul.go.kr មជ្ឈមណ្ឌលកិច្ចការស៊ីវិលឯកជនសម្រាប់ជនបរទេសក្រុងសេអ៊ូល, សេវាទ្រទ្រង់ជីវិតរស់នៅសម្រាប់ជនបរទេស, ការចេញប័ណ្ណបើកបរសម្រាប់ជនបរទេស និងការផ្តល់ប្រឹក្សាលើផ្នែកពន្ធដារ ។ល។
ការិយាល័យទ្រទ្រង់ពហុវប្បធម៌ក្រុងអានសាន global.iansan.net ខេត្តក្យង់គី ក្រុងអានសាន ការណែនាំពីមជ្ឈមណ្ឌលសហគមន៍ សម្រាប់ជនបរទេសក្រុងអានសាន និង កម្មវិធីទ្រទ្រង់គ្រួសារពហុវប្បធម៌, វេបសាយមាន៨ភាសា, ការអប់រំភាសាកូរ៉េ, ការបកប្រែ, ការផ្តល់ប្រឹក្សា, ការផ្តល់ព័ត៌មានទាក់ទងនឹងជីវិតរស់នៅផ្នែកវេជ្ជសាស្ត្រនិងច្បាប់ ។ល។
ដាអ៊ូលលីមឈុងណាំ www.dawoolim.net ខេត្តឈុងឆង់ណាំ ផ្តល់ព័ត៌មានដែលចាំបាច់សម្រាប់ជីវិតរស់នៅក្នុងតំបន់ឈុងណាំ និងការស្នាក់នៅក្នុងប្រទេសកូរ៉េ (ព័ត៌មានមជ្ឈមណ្ឌល, ការណែនាំអពីជីវិតរស់នៅក្នុងប្រទេសកូរ៉េ, ការណែនាំអំពីវប្បធម៌នៃប្រទេសនីមួយៗ, ការប្រើប្រាស់ភាសាសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ)
សេវាសោធននិវត្តន៍ជាតិ www.nps.or.kr សេវាសោធននិវត្តន៍ជាតិ ផ្តល់ព័ត៌មានទាក់ទងនឹងការទិញ និងប្រកាសធានារ៉ាប់រងជាតិ, វិធីនៃការបង់ថ្លៃធានារ៉ាប់រង ប្រាក់សោធននិវត្តន៍ជាតិ

07កម្មវិធីទូរស័ព្ទពហុភាសា

다국어 지원 모바일앱 : 모바일명, 운영기관명, 내용 및 제공서비스를 포함한 표입니다.
ឈ្មោះតាម ទូរស័ព្ទស្មាត ឈ្មោះស្ថាប័ន ប្រតិបត្តិការ ខ្លឹមសារ សេវាកម្មដែលផ្តល់
ដានូរី (Danuri) វិទ្យាស្ថានលើក កម្ពស់សុខភាព គ្រួសារកូរ៉េ សៀវភៅណែនាំស្តីពីជីវិតរស់នៅក្នុប្រទេសកូរ៉េ, ព័ត៌មានមជ្ឈមណ្ឌលទ្រទ្រង់គ្រួសារពហុវប្បធម៌ទូទាំងប្រទេស, ព័ត៌មានលេខទូរស័ព្ទបន្ទាន់ អែនត្រយ, IOS
តំបន់រួម ការិយាល័យគោលនយោបាយជនបរទេសអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌ ព្រឹត្តិប័ត្រព័ត៌មានដែលចេញផ្សាយដោយការិយាល័យអន្តោប្រវេសន៍ និងសេវាអន្តោប្រវេសន៍កូរ៉េ ស្ថិតក្រោមក្រសួងយុត្តិធម៌ ផ្តល់ព័ត៌មានអំពីគោលនយោបាយទិដ្ឋាការសម្រាប់ការមកដល់/ចេញដំណើរ គោលនយោបាយអន្តោប្រវេសន៍ ការណែនាំអំពីការិយាល័យ និងកាតព្វកិច្ចអន្តោប្រវេសន៍ និងព័ត៌មានមានប្រយោជន៍សម្រាប់ជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកូរ៉េ។ អែនត្រយ, IOS
ព័ត៌មានច្បាប់ស្តីពីជីវិតរស់នៅដែលងាយស្រួលស្វែងរក ការិយាល័យច្បាប់ ផ្តល់នូវព័ត៌មានដែលងាយស្រួយល់ មាន១២ភាសា ស្តីពីច្បាប់ដែលជនបរទេសត្រូវការសម្រាប់ជីវិតរស់នៅក្នុងប្រទេសកូរ៉េដូចជា អ្នករៀបការអន្តោប្រវេសន៍, ទិដ្ឋាការ និងលិខិតឆ្លងដែន, ធានារ៉ាប់រងលើការខាងបង់អាជីវកម្ម, ពលករបរទេស, ប័ណ្ណបើកបរ, ការជួលផ្ទះ, ប្រតិបត្តិការណ៍សាច់ប្រាក់ ។ល។ m.easylaw.go.kr/MOM
My Seoul ក្រុងសេអ៊ូល ផ្តល់ព័ត៌មានរដ្ឋបាលសម្រាប់ជនបរទេស, គ្រួសារពហុវប្បធម៌, ព័ត៌មានការងារ, ព័ត៌មាននៃការរៀនភាសាកូរ៉េ, ការសន្ទនាគ្នាសម្រាប់ពហុភាសា, ទូរស័ព្ទក្រៅប្រទេស, ទូរស័ព្ទទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ, ការគណនាប្រាក់ខែ, ព័ត៌មាននៃមជ្ឈមណ្ឌលប្រឹក្សាតាមទូរស័ព្ទដាសាន អែនត្រយ, IOS
គំនូរព្រាងនៃ សុភមង្គល ពហុវប្បធម៌ ប៊ូសានក្វាង យ៉កស៊ី ព័ត៌មានជីវិតរស់នៅក្នុងប្រទេសកូរ៉េ, ព័ត៌មានរៀនភាសាកូរ៉េ , ព័ត៌មានការងារ, ព័ត៌មានប្រឹក្សា, ការណែនាំ និងកាលវិភាគនៃកម្មវិធី , ព័ត៌មានមជ្ឈមណ្ឌលទ្រទ្រង់គ្រួសារពហុវប្បធម៌ក្រុងប៊ូសាន និងមជ្ឈមណ្ឌលសកល អែនត្រយ, IOS
វិទ្យុពិភពលោកKBS KBS ការផ្តល់វីដេអូ និង អត្ថបទនៃកម្មវិធិផ្សេងៗដែលទាក់ទងនឹងប្រទេសកូរ៉េ ដូចជាព័ត៌មានសម្រាប់១១ភាសា, ព្រឹត្តិការណ៍បច្ចុប្បន្ន, ការកំសាន្ត អែនត្រយ, IOS
APP សម្រាប់ត្រៀមខ្លួនពេលមានអាសន្ន ក្រសួងរដ្ឋបាលសាធារណៈនិងសន្តិសុខ សេវាកម្មព័ត៌មានអំពីគ្រោះមហន្តរាយសម្រាប់ជនបរទេសដែលរស់នៅក្នុងប្រទេសកូរ៉េ អែនត្រយ, IOS
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”