ប្រព័ន្ធអប់រំរបស់កូរ៉េត្រូវបានចែកជា ៦ឆ្នាំ សំរាប់បឋមសិក្សា ៣ឆ្នាំសំរាប់អនុវិទ្យាល័យ ៣ឆ្នាំសំរាប់ វិទ្យាល័យ និង៤ឆ្នាំ សំរាប់សកលវិទ្យាល័យ (រឺ ២ឆ្នាំសំរាប់វគ្គបណ្តុះបណ្តាល)។ មុខវិជ្ជានៅបឋម សិក្សា រយ:ពេល ៦ឆ្នាំ និងមុខវិជ្ជានៅអនុវិទ្យាល័យរយ:ពេល ៣ឆ្នាំ ត្រូវបានបង្កើតឡើងជាការ អប់រំដ៏ចាំបាច់ ហើយដោយឥតគិតថ្លៃ។
នៅប្រទេសកូរ៉េឆ្នាំសិក្សាមូលដ្ឋានត្រូវបានបែងចែកជាពីរឆមាស។ឆមាសទីមួយគិតចាប់ពីថ្ងៃទី1 ខែមីនាដល់កាលបរិច្ឆេទដែលបានកំណត់ដោយនាយកសាលា។ដោយគិតពីចំនួនថ្ងៃសិក្សា ថ្ងៃឈប់សម្រាកនិងកម្មវិធីសិក្សា។ឆមាសទីពីរចាប់ផ្តើមនៅថ្ងៃបន្ទាប់ពីថ្ងៃចុងក្រោយនៃឆមាសទីមួយ ហើយបញ្ចប់នៅថ្ងៃចុងក្រោយនៃខែកុម្ភៈនៃឆ្នាំបន្ទាប់។ ជាទូទៅ ឆមាសទីមួយចាប់ផ្តើមនៅដើមខែមីនា ហើយឆមាសទីពីរចាប់ ផ្តើមនៅចន្លោះចុងខែសីហា និងដើមខែកញ្ញា កម្មវិធីសិក្សាសម្រាប់ថ្នាក់បឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យ ចែកចេញជាពីរផ្នែក៖ កម្មវិធីសិក្សាស្តង់ដារ និងសកម្មភាពសិក្សាច្នៃប្រឌិតដែលផ្តួចផ្តើមដោយផ្ទាល់។
សម្រាប់ការផ្តល់ការអប់រំភាសាកូរ៉េដល់ជនអន្តោប្រវេសន៍ថ្មីៗ និងសិស្សបរទេស (ឬ សិស្សមត្តេយ្យសិក្សា) ដែលខ្វះជំនាញភាសាកូរ៉េ ថ្នាក់ភាសាកូរ៉េត្រូវបានបើកនៅក្នុងថ្នាក់មត្តេយ្យ បឋមសិក្សា មធ្យម និងវិទ្យាល័យ ដើម្បីគាំទ្រដល់ការអប់រំភាសាកូរ៉េ និងវប្បធម៌។ មានថ្នាក់រៀនភាសាកូរ៉េចំនួន 444 ដែលត្រូវបានផ្តល់ជូននៅក្នុងសាលារៀនចំនួន 291 នៅទូទាំងប្រទេស (គិតត្រឹមឆ្នាំ 2022) ហើយប្រសិនបើសាលារៀនរបស់កូនអ្នកមិនដំណើរការថ្នាក់ភាសាកូរ៉េទេ ការគាំទ្រសម្រាប់ការអប់រំភាសាកូរ៉េអាចទទួលបានតាមរយៈ 'Visit-Based Korean Language Education'។ រីករាយក្នុងការពិនិត្យមើលថ្នាក់រៀនភាសាកូរ៉េនៅក្នុងតំបន់របស់អ្នកតាមរយៈការិយាល័យអប់រំនៅក្នុងក្រុង ឬ គេហទំព័រអប់រំពហុវប្បធម៌ (www.edu4mc.or.kr)។
ដើម្បីជួយសម្រួល និងកែលម្អការអប់រំពីរភាសា សៀវភៅសិក្សាពីរភាសា និងសៀវភៅអេឡិចត្រូនិកត្រូវបានបង្កើតឡើង និងចែកចាយ។ ការប្រលងនិយាយពីរភាសាត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។អ្នកអាចទស្សនា MiraeAsset Park Hyeon Joo Foundation (foundation.miraeasset.com) ឬមជ្ឈមណ្ឌលជាតិសម្រាប់ការអប់រំពហុវប្បធម៌ (www.edu4mc.or.kr) ដើម្បីទាញយកកំណែ សៀវភៅអេឡិចត្រូនិកនៃសៀវភៅសិក្សាពីរភាសា (Language to learn with Mom and Dad*, etc.).ការប្រលងការនិយាយពីរភាសាត្រូវបានជ្រើសរើសសិស្សតាមរយៈការប្រកួតដែលដំណើរការដោយសាលា នៅក្នុងស្រុក ជាមួយនឹងការប្រកួតថ្នាក់ជាតិដែលធ្វើឡើងជារៀងរាល់ដើមខែធ្នូ។
យើងគាំទ្រការបង្ហាត់បង្រៀនគ្រូម្នាក់សម្រាប់សិស្សម្នាក់ជាមួយនិស្សិតមហាវិទ្យាល័យ ដើម្បីជួយសម្រួលដល់ការសម្របខ្លួនតាមសាលា និងការរៀនជាមូលដ្ឋាន។ អ្នកណែនាំសិស្សមហាវិទ្យាល័យទៅមើលសាលារៀនដែលចូលរួមដោយនិស្សិតពហុវប្បធម៌ ដើម្បីជួយពួកគេរៀនបន្ទាប់ពីសាលា ឬ អំឡុងពេលសម្រាកឆមាស។ អ្នកអាចចូលរួមដោយផ្ញើពាក្យសុំទៅសាលា ឬ មជ្ឈមណ្ឌលកុមារក្នុងស្រុករបស់អ្នក។
សាលាជំនួសដែលបានទទួលស្គាល់នូវសមត្ថភាពសិក្សា គឺត្រូវបានកំពុងដំណើរការ សម្រាប់សិស្សពហុវប្បធម៌ដែលបោះបង់ចោលការសិក្សា ឬ ចង់រៀនជំនាញដែលត្រូវនឹងខ្លួនផ្ទាល់។
ម្ុឈ្មោះសាលារៀន | កំរិតសាលា | លក្ខណៈពិសេស | ថ្លៃសិក្សា | លេខទូរស័ព្ទ |
---|---|---|---|---|
សាលាជីគូឆូន (សេអ៊ូល គូរ៉ូគូ ) www.globalsarang.com | សាលាបឋមសិក្សា · អនុវិទ្យាល័យ · វិទ្យាល័យ |
| ឥតគិតថ្លៃ | 02-6910-1004 |
វិទ្យាល័យទេសចរណ៍ សេអ៊ូលដាសុំ (សាលាសេអ៊ូលដាសុំ, សេអ៊ូលជុងណូគូ) www.sds.hs.kr | វិទ្យាល័យ |
| ឥតគិតថ្លៃ | 070-8685-7798 |
វិទ្យាល័យហាន់គុកផូលីធិកដាសុំ (ឈុងប៊ុក ជេឆន) dasom.kopo.ac.kr | វិទ្យាល័យ |
| ឥតគិតថ្លៃ (ថ្លៃបន្ទប់ ស្នាក់នៅគឺ ឥតគិតថ្លៃ) | 043-649-2800 |
សាលាអ៊ីនឆនហាន់នូរី (អ៊ីនឆន ណាំដុងគូ) (www.hanuri.icesc.kr) | បឋម អនុវិទ្យាល័យ វិទ្យាល័យ |
| ថ្នាក់បឋមនិង អនុវិទ្យាល័យ: ឥតគិតថ្លៃ វិទ្យាល័យ: បង់ថ្លៃ (ថ្លៃបន្ទប់ស្នាក់នៅដាច់ដោយឡែក) | 032-442-2104 032-442-2109 |
សាលាហេមីល (កាងវ៉នដូ ហុងឆនគូន) (haemillschool.com) | អនុវិទ្យាល័យ |
| ឥតគិតថ្លៃ (រួមបញ្ចូលទាំងថ្លៃស្នាក់នៅ) | 033-433-8761 |
សាលារៀនអន្តរជាតិ ជាសាលារៀនសម្រាប់អប់រំកូនៗ របស់ជនបរទេស កូនរបស់ជនជាតិកូរ៉េ ដែលបានទៅរស់នៅបរទេសយ៉ាងតិចបីឆ្នាំជាមួយកូនៗរបស់ពួកគេ ហើយត្រឡប់មកប្រទេសកូរ៉េវិញ។ សាលាទាំងនោះត្រូវបានបង្កើតឡើងដើម្បីផ្តល់ការអប់រំសម្រាប់អ្នកដែលមិនមានលទ្ធភាពបន្តការសិក្សានៅសាលាកូរ៉េធម្មតា ដោយសារកង្វះជំនាញភាសាកូរ៉េ។ មានសាលាអន្តរជាតិ/បរទេសចំនួន 39 សាលា នៅក្នុងប្រទេសកូរ៉េ ក្នុងនោះ 18 សាលានៅទីក្រុងសេអ៊ូល, 6 សាលានៅ ហ្យុងហ្គីដូ, 5 សាលានៅប៊ូសាន, 2 សលា នៅ អ៊ីនឈុន, 2 សាលានៅ ហ្យុងសាងណាមដូ, 2 សាលានៅ ដេហ្គូ និងមានសាលាមួយៗនៅ ដេជុន, ក្វាងជូ, អ៊ុលសាន និង ហ្គាងវ៉ុនដូ។