មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1577-4206
한국생활안내 정보더하기 사이트로 이동

ប្រព័ន្ធផ្តល់តំលៃសេវាសុខាភិបាល

  • Home
  • សុខភាព និងវិជ្ជសាស្រ្ត
  • ប្រព័ន្ធផ្តល់តំលៃសេវាសុខាភិបាល

ប្រព័ន្ធផ្តល់តំលៃសេវាសុខាភិបាល

ប្រព័ន្ធផ្តល់តំលៃសេវាសុខាភិបាលផ្តល់ជូននូវការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកដែលមានការ លំបាកក្នុងការបង់តំលៃព្យាបាល។ ជាគោលការណ៍ ការឧបត្ថម្ភថ្លៃវេជ្ជសាស្ត្រមិនមានសម្រាប់ ជនបរទេសឡើយ ។ ប៉ុន្តែ ជនបរទេសអាចក្លាយជាអ្នកទទួល បានការឧបត្ថម្ភថ្លៃវេជ្ជសាស្ត្រ ដោយយោងទៅតាមច្បាប់ធានាជីវភាពមូលដ្ឋានរបស់ពលរដ្ឋ ។ នៅពេលដែលនរណាម្នាក់ស្ថិត នៅក្រោមការព្យាបាលដោយសារបញ្ហា ជំងឺ គ្រោះថ្នាក់ រឺ ការផ្តល់កំនើតកូន រដ្ឋាភិបាលនឹងចេញ ថ្លៃមន្ទីរពេទ្យ រឺគ្លីនិក។

01ខកំណត់

អ្នកដែលទទួលជំនួយផ្នែកវេជ្ជសាស្រ្តការរស់នៅមូលដ្ឋាន(រួមទាំងជនបរទេស) មានសិទ្ធិសម្រាប់ការទទួលយក ប្រាក់ថ្លៃសេវាសុខភាព។

적용대상 표 : 1종 수급권자, 2종 수급권자를 포함한 표입니다.
ការទទួលបឋម ការទទួលលំដាប់ពី២
- គ្រួសារដែលគ្មានការងារធ្វើ ក្នុងចំណោមអ្នកទទួលផលពីសន្តិសុខចិញ្ចឹមជីវិតមូលដ្ឋានជាតិ
- អ្នកជំងឺគ្មានផ្ទះសម្បែង
- គ្រួសារដែលមិនមានការងាររកប្រាក់ចំណេញក្នុងចំណោមអ្នកដែលត្រូវអនុវត្តច្បាប់ផ្សេងទៀត (ជនរងគ្រោះដោយគ្រោះមហន្តរាយ ពិការរាងកាយ អ្នកទទួលបុព្វហេតុជាតិ/អតីតយុទ្ធជន អ្នកកាន់ទ្រព្យសម្បត្តិវប្បធម៌អរូបី ជនចំណាកស្រុកកូរ៉េខាងជើង សមាជិកនៃចលនាប្រជាធិបតេយ្យ 18 ឧសភា កូនចិញ្ចឹម (អាយុក្រោម 18 ឆ្នាំ) អ្នកគ្មានផ្ទះសម្បែង។ល។)
- គ្រួសារដែលមានសមត្ថភាពការងារក្នុងចំណោមអ្នកទទួលផលនៃសន្តិសុខជីវភាពមូលដ្ឋានជាតិ
- គ្រួសារដែលមានសមត្ថភាពការងារក្នុងចំណោមអ្នកទទួលផលនៃច្បាប់ផ្សេងទៀត

02ប្រាក់ដែលអ្នកជាវត្រូវបង់

អ្នកជាវសេវាធានារ៉ាប់រងសុខភាព នឹងត្រូវបង់ចំណែកខ្វះនៃតំលៃសរុបរបស់ការព្យាបាល។

본인부담금 표 : 구분, 1종 수급권자, 2종 수급권자를 포함한 표입니다.
ការបែងចែក អ្នកជាវបឋម អ្នកជាវលំដាប់ទី២
ការចូលសម្រាកក្នុង មិនគិតថ្លៃ បង់ថ្លៃ ១០ភាគរយ
ការព្យាបាលដែលមិនស្នាក់នៅមន្ទីរពេទ្យ គ្លីនិច(1,000វ៉ុន)
មន្ទីរពេទ្យ(1,500វ៉ុន)
មន្ទីរពេទ្យទូទៅកំរិតខ្ពស់ (2,000វ៉ុន)
គ្លីនិច(1,000វ៉ុន)
មន្ទីរពេទ្យ(15%នៃតំលៃព្យាបាល)
មន្ទីរពេទ្យទូទៅកំរិតខ្ពស់ (15%នៃចំណាយប្រាក់ខែ)
ឱសថស្ថាន ៥០០វ៉ិន សម្រាប់សំបុត្រថ្នាំមួយ (តាមវិជ្ជបញ្ជាមួយសន្លឹក) ៥០០វ៉ិន សម្រាប់សំបុត្រថ្នាំមួយ (តាមវិជ្ជបញ្ជាមួយសន្លឹក)
  • សម្រាប់ព័ត៌មានលម្អិត សូមទូរស័ព្ទទៅមជ្ឈមណ្ឌលប្រឹក្សាសុខភាព និងសុខុមាលភាព (☎129) ដោយគ្មានលេខកូដតំបន់ ឬទាក់ទងអ្នកទទួលបន្ទុកអត្ថប្រយោជន៍ផ្នែកវេជ្ជសាស្ត្រនៅក្រុង/ស្រុក/ស្រុក ឬក្រុមសុខុមាលភាពនៅមណ្ឌលសុខុមាលភាពរដ្ឋបាល si (ទីក្រុង)/myeon/dong(ទីប្រជុំជន)។

03ដំណើការនៃប្រាក់ឧបត្ថម្ភវេជ្ជសាស្ត្រ

អ្នកទទួលបានប្រាក់ឧបត្ថម្ភវេជ្ជសាស្ត្រត្រូវតែដាក់ពាក្យចុះឈ្មោះជាមុននៅស្ថាប័នឧបត្ថម្ភដំណាក់កាលទី១ បន្ទាប់មកបន្តទៅដំណាក់កាលទី២ និងទី៣ ។ (មានករណីលើកលែង)

  • ដំណាក់កាលទី១
    គ្លីនិក
    ស្ថាប័នសុខភាព
    (មណ្ឌលសុខភាព, សាខាមណ្ឌលសុខភាព,មណ្ឌលព្យាបាល)
    មន្ទីរវេជ្ជសាស្ត្រ
  • ស្នើ
    (ពាក្យស្នើប្រាក់ឧបត្ថម្ភវេជ្ជសាស្ត្រ)
    ធ្វើត្រឡប់
    (ពាក្យផ្ញើត្រឡប់ប្រាក់ឧបត្ថម្ភវេជ្ជសាស្ត្រ)
  • ដំណាក់កាលទី២
    មន្ទីរពេទ្យ
    មន្ទីរពេទ្យពហុ
  • ស្នើ
    (ពាក្យស្នើប្រាក់ឧបត្ថម្ភវេជ្ជសាស្ត្រ))
    ធ្វើត្រឡប់
    (ពាក្យផ្ញើត្រឡប់ប្រាក់ឧបត្ថម្ភវេជ្ជសាស្ត្រ)
  • ដំណាក់កាលទី3
    មន្ទីរពេទ្យទំនើបកំរិតខ្ពស់ដំណាក់កាលទី៣
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”