01ការត្រៀមរៀបចំសម្រាប់ទារក
ការពិនិត្យដែលចាំបាច់សំរាប់ប្តីប្រពន្ធដែលត្រៀមមានផ្ទៃពោះ
- ការពិនិត្យមុនពេលមានផ្ទៃពោះ និងការចាក់ថ្នាំបង្ការ គឺត្រូវការចាំបាច់ សំរាប់សុខភាពម្តាយ និង ទារក។
임신 전 검사 표 : 구분, 검사 필요성, 예방처치를 포함한 표입니다. ផ្នែក | តំរូវការនៃការពិនិត្យ | ការការពារ |
កិញ្រ្ចិល | នៅពេលឆ្លងរោគក្នុងពេលមានផ្ទៃពោះនៅដំណាក់កាលដំបូង គឺអាចប៉ះពាល់ដល់រូបរាងទារក | ប្រសិនបើមិនមានប្រព័ន្ធភាពសុំាទេ គឺត្រូវចាក់វ៉ាក់សាំងការពារជំងឺ(MMR*) យ៉ាងតិចបាន១ដង - អាចមានផ្ទៃពោះបាន បន្ទាប់ពីចាក់វ៉ាក់សាំងបាន៣ខែ
|
ជំងឺ រលាក ថ្លើម ប្រភេទB | ក្នុងករណីស្រ្តីមានផ្ទៃពោះឆ្លងជំងឺរលាកថ្លើមប្រភេទBនៅពេលសំរាលកូន គ្រោះថ្នាក់នៃការឆ្លងដល់ទារក គឺមានកំរិតខ្ពស់ | - ប្រសិនបើមិនមានប្រព័ន្ធភាពសុំាទេ គឺត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទB នៅមុនពេលមានផ្ទៃពោះ(សរុប ៣ដងគឺនៅចន្លោះ ០, ១, ៦ខែ)
- ក្នុងករណីស្រ្តីមានផ្ទៃពោះមានជំងឺរលាកថ្លើមប្រភេទB គឺត្រូវការពារ កូន(ទារក) ក្រោយពីសំរាលកូនរួច
- 2. ការគ្រប់គ្រងសុខភាពសំរាប់កូនតូច → សូមមើលកិច្ចការការពារ និង ការឆ្លងរាលដាលនៃជំងឺរលាថ្លើមប្រភេទB
|
- MMR: វ៉ាក់សាំងរួមគ្នាសំរាប់ការពារជំងឺកិញ្រ្ចិល និង ក្រឡទែន
- ទោះបីជានៅអតីតកាលធ្លាប់បានចាក់វ៉ាក់សាំងក៏ដោយ ប្រសិនបើលទ្ធផលនៃការពិនិត្យសារធាតុទប់ទល់នឹងរោគផ្សេងៗ មិនមែន វិជ្ជមានទេនោះ គឺត្រូវចាក់វ៉ាក់សាំងម្តងទៀត ហើយសរុបមិនអោយលើសពី៣ដងឡើយ
រោគសញ្ញាជំងឺជីខាពីកំណើត
- នៅពេលស្រ្តីមានផ្ទៃពោះត្រូវបានរកឃើញថាមានវីរុសជីខាមុនពេលសំរាលកូននោះ គឺអាចបណ្តាលអោយបាត់បង់ផ្នែកសរសៃប្រសាទដែលនាំអោយទារកខូចទ្រង់ទ្រាយខួរក្បាលដូចជា ជំងឺក្រិនក្បាលធ្ងន់ធ្ងរ ។ល។ តាមរយៈ ការឆ្លងរាលដាលដល់ទារកក្នុងផ្ទៃ
- អ្នកដែលមកពីប្រទេសដែលមានវីរុសជីខាកើតឡើងដូចជាតំបន់អាស៊ីអាគ្នេយ៍ ហើយបានចូលមកក្នុង ប្រទេសកូរ៉េនោះ(ទាំងប្រុស និងស្រី) គឺត្រូវតមរួមភេទ ឬ ប្រើប្រាស់ស្រោមអនាម័យ រយៈពេល៦ខែសិន ទើបអាចមានផ្ទៃពោះបាន។
02ការពិនិត្យដែលអ្នកមានផ្ទៃពោះត្រូវឆ្លងកាត់
ដើម្បីអាចគ្រប់គ្រងសុខភាពអ្នកមានផ្ទៃពោះបាន អ្នកមានផ្ទៃពោះត្រូវតែធ្វើការពិនិត្យដូចរាយរាប់ ខាងក្រោម។ ក្រៅពីការពិនិត្យនេះ អ្នកមានផ្ទៃពោះ រឺក៏កូនក្នុងផ្ទៃអាចនឹងត្រូវការពិនិត្យបន្ថែមអាស្រ័យលើ សុខភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ។
ការធ្វើតេស្តទូទៅ ដែលស្ត្រីមានផ្ទៃពោះត្រូវឆ្លងកាត់
임산부가 받아야 하는 일반적인 검사항목과 검사 내용 표 : 검사별 설명을 포함한 표입니다. ការពិនិត្យឈាម | ការពិនិត្យឈាមធម្មតា | ដើម្បីវាយតម្លៃលើសុខភាពរបស់ស្រ្តីមានផ្ទៃពោះ និងពិនិត្យមើលដើម្បីឲ្យដឹងថាគ្មានបញ្ហារហូតដល់ពេល សម្រាលកូន មានធ្វើការពិនិត្យដូចជា ការពិនិត្យឈាម (ជាតិក្រហមនៃឈាមកោសិកាឈាម និងកោសិកាឈាមក្រហមជាដើម) ជម្ងឺអេដស៍ និងរោគកញ្ជ្រឹល ។ |
ការធ្វើតេស្តប្រភេទឈាម | ធ្វើតេស្តប្រភេទឈាម អា មេ សេ និង កត្តា ហ្រចាក់ថ្នាំ ហ្រ ប្រូតេអ៊ីនស៊ាំទៅលើស្ត្រីដែលមាន ហ្រ អវិជ្ជាមាននៅពេលដែលមានផ្ទៃពោះរយ:ពេល ២៨សប្តាហ៍។ |
ការពិនិត្យរោគស្វាយ | វាជាជម្ងឺដែលបណ្តាលឲ្យទារកស្លាប់ច្រើន ហើយការពិនិត្យនេះគឺដើម្បីឲ្យដឹងពីវត្តមាននៃជម្ងឺស្វាយដែលអាចបង្កជម្ងឺឆ្លងដល់ទារក។ |
ការពិនិត្យរោគថ្លើម | ធ្វើតេស្តរកមើលមេរោគថ្លើមប្រភេទ B អាចងាយនឹងឆ្លងកាន់តែធ្ងន់ធ្ងរឡើងពេលមានផ្ទៃពោះ តាមរយ:ទងសុកទៅទារកក្នុងកំឡុងពេល សម្រាល ឬពេលបំបៅដោះកូន។ |
ការពិនិត្យតំរងនោម | ការពិនិត្យតំរងនោមគឺការធ្វើតេស្តជាតិស្ករ និងជាតិប្រូតេអ៊ីន និងការធ្វើតេស្តថាមានដំបៅក្លាយនៅតំរងនោម រឺក៍អត់។ |
ការឆ្លុះអេកូ | ការឆ្លុះអេកូអាចអោយយើងដឹងពីការលូតលាស់, ទីតាំង, ទំហំរបស់ទារកក្នុងផ្ទៃ ព្រមទាំងឆ្លុះមើលថាមានបញ្ហាទាក់ទងនឹងទារករឺអត់។ |
03ចំនុចដែលត្រូវប្រុងប្រយ័ត្នដើម្បីអោយកូនកើតមកប្រកបដោយសុខភាពល្អ
- ប្រសិនបើម្តាយមានសុខភាពល្អ កូនដែលកើតមកក៏មានសុខភាពល្អដែរ។ បើសិនជាម្តាយមាន
គម្រោងចង់មានផ្ទៃពោះ អ្នកម្តាយត្រូវតែមានសុខភាពល្អ។ ប្រសិនជាអ្នកមានជំងឺ សូមទៅពិភាក្សា ជាមួយគ្រូពេទ្យដើម្បីទទួលការព្យាបាល។ - សូមកុំលេបថ្នាំតាមតែអំពើចិត្ត
សង្កូវផ្សេង ត្រូវតែជៀសវាងនៅពេលមានផ្ទៃពោះ ។ ថ្នាំ(ឱសថ) អាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ទារក ។ ជាពិសេស អ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងកំឡុងពេលមានផ្ទៃពោះនៅដំណាក់កាលដំបូង ពីព្រោះដៃ ជើង បេះដូង និងប្រព័ន្ធសរសៃរប្រសាទរបស់ទារកលូតលាស់។ អ្នកត្រូវតែទទួល ការព្យាបាលជំងឺជាមួយលោកគ្រូពេទ្យរួមផ្សំ និងការលេបថ្នាំ ក្នុងករណីមានជម្ងឺរាំរៃ ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ឬ ជំងឺដែលបង្កបញ្ហាធំចំពោះស្ត្រីមានផ្ទៃពោះ និងទារក ដូចជា ឡើងកំដៅយូរដោយសារឆ្លងជំងឺ។ - សូមជៀសវាងសុរា និងបារី
ការផឹកស្រាអាចបង្ករឲ្យទារកក្នុងផ្ទៃបាត់បង់អវ:យវ:ណាមួយ ដូច្នេះត្រូវបញ្ឈប់ការផឹកស្រានៅ ពេលមានផ្ទៃពោះ ។ ការជក់បារីអាចបង្កឲ្យការលូតលាស់របស់ទារកនៅក្នុងផ្ទៃមិនប្រក្រតី ដូច្នេះត្រូវតែឈប់ជក់បារីមុនពេលមានផ្ទៃពោះ។ - ស្ត្រីមានផ្ទៃពោះ ត្រូវទទួលទានជាតិកាល់ឡូរី ជាតិប្រូតេអ៊ីន ជាតិរ៉ែ និងវីតាមីនឲ្យបានគ្រប់គ្រាន់។
ប្រសិនបើបរិភោគអាហារតាមធម្មតា ឲ្យបានត្រឹមត្រូវទៀងទាត់ ពួកគេពុំចាំបាច់ទទួលទានជាតិរូបត្ថម្ភ បន្ថែមទៀតទេ។ បើសិនជាពួកគេគ្មានបញ្ហាខាងអាហាររូបត្ថម្ភទេ រយ:ពេល៤ខែដំបូង ពួកគេនឹងឡើងទម្ងន់ ១គីឡូក្រាមក្នុងមួយខែ ហើយប្រហែលជាឡើង ២គីឡូក្រាមក្នុង ១ខែនៅ ៦ខែក្រោយក្នុងពេលមានផ្ទៃពោះ ដូច្នេះសរុបទាំងអស់អាចឡើងដល់ ១៣គីឡូក្រាមនៅពេលគ្រប់ខែ ។ ផ្នែកម្យ៉ាងទៀត ពួកគេត្រូវលេបថ្នាំជាតិ ដែកបន្ថែម ចាប់ពីខែទី ០៥ នៃការមានផ្ទៃពោះ ។ លេបថ្នាំជាតិដែកមានសារធាតុដែកនៅមុនពេលញ៉ាំ អាហារអាចជួយឲ្យថ្នាំជ្រាបបានល្អ។ ស្រ្តីដែលមានវ័យគ្រប់ការត្រូវលេបថ្នាំ folicacid(ថ្នាំជាតិដែក) ជារៀងរាល់ថ្ងៃ ដើម្បីការពារសសៃប្រសាទ។ - នៅពេលមានផ្ទៃពោះ ងាយនឹងមានជម្ងឺទល់លាមក ដោយសារចលនានៃសរីរសាស្ត្រពោះវៀនមានការអន់ ថយ ធ្វើឲ្យលាមកកាន់តែរឹងនិងផ្ទៃពោះរីកធំធ្វើឲ្យត្បៀតពោះវៀន។
- សូមជៀសវាងការធ្វើសកម្មភាពខ្លាំងៗ
ស្រ្តីមានផ្ទៃពោះមិនចាំបាច់កំណត់ធ្វើលំហាត់ប្រាណទេ។ ជាការល្អដែលមានការបន្តរស់នៅប្រចាំថ្ងៃនឹងលំហាត់ប្រាណស្រាលៗ ឲ្យបានទៀងទាត់ ។ ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នក្នុងការចាប់ផ្តើមធ្វើលំហាត់ប្រាណថ្មី ឬ មិនត្រូវហាត់ប្រាណខ្លាំងពេក ។ ត្រូវតែជៀងវាងក្នុងការធ្វើការងារធ្ងន់ ឬ ការងារគ្រោះថ្នាក់ការដែលឡើងទៅកន្លែងដែលខ្ពស់។ - មិនចាំបាច់កំណត់ក្នុងការរួមដំណេកនៅពេលមានផ្ទៃពោះ រហូតដល់ ៤សប្តាហ៍ចុងក្រោយ។ ប៉ុន្តែត្រូវជៀសវាងក្នុងករណីមានគ្រោះថ្នាក់ការលូតកូន ឬ ការសម្រាលកូនមុនពេលកំណត់ ឬប្រើស្រោមអនាម័យ ។
- វ៉ាក់សាំងផ្តាសាយ ត្រូវបានណែនាំអោយចាក់បង្ការ ដោយមិនគិតពីចំនួនសប្តាហ៍នៃការមានផ្ទៃពោះឡើយ។
ប្រសិនបើស្ត្រីមានផ្ទៃពោះឆ្លងជំងឺផ្តាសាយ នោះហានិភ័យនៃផលវិបាកដូចជា ជំងឺរលាកសួត គឺខ្ពស់ជាងមនុស្ស ទូទៅ ដូច្នេះការបង្ការ គឺចាំបាច់ ហើយការចាក់វ៉ាក់សាំង ត្រូវបានណែនាំ។ - នៅពេលអង្គុយយូរស្ត្រីមានផ្ទៃពោះត្រូវតែធ្វើចលនាជើងរាល់១ម៉ោងម្តងយ៉ាងតិចដើម្បីជួយ ជម្រុញចលនាឈាម។
- នៅពេលមានផ្ទៃពោះ ងាយនឹងមានជំងឺហើមនៅជើង ដោយសារសរសៃឈាមធំ ឬ សរសៃនៃត្រគៀកត្រូវបានគាប ។ ការលើកជើងទាំងពីរឡើងអាចជួយបំបាត់ជំងឺហើម ប៉ុន្តែជំងឺនេះ អាចកើតឡើងដោយលើសឈាមពេលមានផ្ទៃពោះ ដូច្នេះអ្នកដែលមានជម្ងឺហើមជិតពេល សម្រាលកូនត្រូវពិនិត្យឈាម។
- នៅពេលមានផ្ទៃពោះមានការកើតឡើងទឹករងៃនៅទ្វាមាស ។
បញ្ហានេះបណ្តាលមកពីទឹកអ័រម៉ូនស្បូនរបស់ស្ត្រីដែលធ្វើឲ្យទឹករងៃកើតឡើងយ៉ាងច្រើន ដូច្នេះបញ្ហានេះ មិនមែនជាជម្ងឺទេ។ - សូមទទួលការពិនិត្យឲ្យបានទៀងទាត់
សូមទទួលយកការពិនិត្យអោយបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ អ្នកត្រូវទៅទទួលការគាំពារពីវិទ្យាស្ថានវេជ្ជសាស្ត្រដើម្បីពិនិត្យរកមើលហេតុការណ៍មិនល្អណាមួយដែលអាចកើតមានលើម្តាយ និងទារក។ ការធ្វើ ដូចនេះអាចអោយយើងទប់ស្កាត់ហេតុការណ៍មិនទាំងល្អទាំងនោះ បានទាន់ពេលវេលា។
ព័ត៌មានដែលគួរយល់ដឹង!
ការថែរក្សាសុខភាពមុនពេលសម្រាល
ជនជាតិកូរ៉េ ជឿជាក់យ៉ាងខ្លាំងថាអារម្មណ៍ និងសកម្មភាពរបស់ម្តាយជះឥទ្ធិពលខ្លាំងលើខួរក្បាល អារម្មណ៍ និងរូបរាងកាយរបស់ទារក។ ហេតុដូច្នេះហើយបានជាមានការគាំពារមុនការឆ្លងទន្លេ ដែលមានឈ្មោះថា ថេក្យូ នេះកើតឡើង។ ស្ត្រីមានផ្ទៃពោះត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រប់សកម្មភាពដែលនាងធ្វើបញ្ចប់ការគិតមិនល្អ សកម្មភាពប្រញាប់ប្រញាល់ តែត្រូវនិយាយនឹងធ្វើអ្វីៗ មួយៗ ដើម្បីកំណើតទារកដែលមាន សុខភាពល្អ។ មានការហាមឃាត់ជាច្រើនលើការបរិភោគ ការគិតនឹងសកម្មភាពមិនគួរធ្វើជាច្រើន នៅពេលកំពុងមានផ្ទៃពោះ។ សំរាប់អ្នករៀបការអន្តោប្រវេស្តន៍វិញ ពួកគេតែងតែទទួលបានការណែនាំច្រើនពីបងប្អូនខាងស្វាមី របស់ពួកគេដែលពេលខ្លះអាចធ្វើអោយពួកគេធុញថប់នឹងដំបូន្មានច្រើនសន្ធឹកសន្ធាប់នេះ។ ការធុញទ្រាន់នេះអាចបណ្តាលមកពីវប្បធម៌ខុសគ្នា ដូច្នេះអ្នកគួរតែចំណាយពេល និយាយជាមួយពួកគេអោយបានច្រើនដើម្បីយល់ដឹងពីគ្នាទៅវិញទៅមក។ ស្វាមីត្រូវតែចូលរួមយកចិត្តទុកដាក់យ៉ាងសកម្មក្នុងពេលភរិយាមានផ្ទៃពោះនិងពេលសំរាលកូនទើបគ្រួសារមានសុភមង្គលល្អ។
04ការពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ
ស្ដ្រីមានផ្ទៃពោះ (រួមទាំងជនអន្តោរប្រវេសន៍រៀបការរួច) អាចទទួលសេវាថែទាំសុខភាពនៅ មជ្ឈមណ្ឌលសុខភាពសាធារណៈ។
ជាពិសេស ស្ដ្រីមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ ត្រូវការការថែទាំជាចាំបាច់នៅ មជ្ឈមណ្ឌលថែទាំសុខភាពសាធារណៈ ឬមន្ទីរថែទាំសុខភាពណាមួយ។
- មានផ្ទៃពោះដែលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ : តំហែទាំជាពិសេសគឺចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះនៅវ័យក្មេងនិងចាស់ខ្លាំង(អាយុក្រោម២០ឆ្នាំ និងលើស៣៥ឆ្នាំ) ក្នុងករណីមានគភ៌ដូចជា ការឈឺកើតកូនមុនថ្ងៃកំណត់ ធ្លាក់ឈាមទាក់ទងនឹងកំណើតសំពាធឈាមឡើងខ្ពស់ពេលមានផ្ទៃពោះ។ល។ ឬ ស្ត្រីដែលសម្រាលកូនមិនគ្រប់ខែ និងមានកូនមិនប្រក្រតីតាំងពីកំណើត។
(1)ការពិនិត្យសុខភាពស្រ្ដីមានផ្ទៃពោះ
មានផ្ទៃពោះអាចទៅទទួលពិនិត្យនៅមណ្ឌលសុខភាពរដ្ឋ ដូចជាពិនិត្យមើលការមានផ្ទៃពោះលើកដំបូង ពិនិត្យទឹកនោម(ទឹកនោមផ្អែម ប្រូតេអ៊ីន) ពិនិត្យឈាម (ជាតិឈាម ជាលិកាក្រហម ជាលិការោគស្វាយ រោគថ្លើម និងប្រភេទឈាមជាដើម) ។ ស្រ្តីមានផ្ទៃពោះអាចទទួលសេវាពិនិត្យផ្ទៃពោះបានដោយចុះឈ្មោះនៅមណ្ឌលសុខភាព។ (ការពិនិត្យអាចខុសគ្នា ទៅតាមមណ្ឌលសុខភាព)
(2)ថ្នាក់រៀនអំពីរបៀបត្រៀមខ្លួនឆ្លងទន្លេ
- ថ្នាក់រៀនមានដូចជារៀនពីការបំបៅកូន, លំហាត់ប្រាណសំរាប់ស្ត្រីមានផ្ទៃពោះ, ការរៀបចំមុនការផ្តល់កំណើតដល់ទារក, ការថែទាំទារក និងមានការរៀនផ្សេងពីនេះច្រើនទៀត។
- មានតំបន់មួយចំនួនដែលជួលសៀវភៅ ស៊ីឌី និងវីឌីអូដែលពាក់ព័ន្ធនឹងការមានផ្ទៃពោះ ការអប់រំអំពីសុខភាពមុនឆ្លងទន្លេ និងអំពីការសម្រាលកូន។
- ចាប់ពីកម្មវិធីអប់រំត្រូវបានផ្តល់ដោយឯករាជ្យដោយស្ថាប័នស្វយ័តក្នុងមូលដ្ឋាននីមួយឺមក ខ្លឹមសារមានភាពខុសគ្នា ទៅតាមតំបន់។
(3)ខ្លួនឆ្លងទន្លេ
ស្ត្រីមានផ្ទៃពោះដែលបានចុះឈ្មោះនៅមណ្ឌលសុខភាពសាធារណៈនៅពេលមានផ្ទៃពោះលើសពី 16 សប្តាហ៍ មានសិទ្ធិទទួលបានថ្នាំបំប៉នជាតិដែកក្នុងរយៈពេល 5 ខែ។
(4)ការផ្តល់ជូនថ្នាំអាស៊ីតហ្វូលីក(ថ្នាំជាតិដែក)
ស្ត្រីមានផ្ទៃពោះ ឬស្ត្រីកំពុងត្រៀមមានផ្ទៃពោះ ដែលបានចុះឈ្មោះនៅមណ្ឌលសុខភាពសាធារណៈ មានសិទ្ធិទទួលបានថ្នាំបំប៉នជាតិអាស៊ីតហ្វូលិករយៈពេល 3 ខែមុន និងក្រោយពេលមានផ្ទៃពោះ។
(5)ជំនួយលើចំណាយសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះដែលមានហានិភ័យខ្ពស់
ជំនួយចំនួនក្រោម ៣០០ម៉ឺនវ៉ុន ដែលមិនទាក់ទងនឹងធានារ៉ាប់រងសុខភាព នឹងត្រូវផ្តល់ជូនដល់ស្ត្រីមានផ្ទៃពោះ សំរាប់ការពិនិត្យរោគវិនិច្ឆ័យ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ចំនួយ១៩ប្រភេទ។
- មានសិទ្ធិទទួលបានការគាំទ្រ៖ ស្ត្រីមានផ្ទៃពោះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមួយក្នុងចំណោម 19 ជំងឺមានផ្ទៃពោះដែលមានហានិភ័យខ្ពស់* និងទទួលបានការព្យាបាលនៅមន្ទីរពេទ្យ
- ការឈឺលើកដំបូង, ការហូរឈាមទាក់ទងនឹងការសម្រាលកូន, ការញៀនការមានផ្ទៃពោះធ្ងន់ធ្ងរ, ការបែកបាក់ដំបូងនៃភ្នាសអេមនីស, ដាច់ទងសុក, ទងសុកខ្លី, បំរុងរលូតកូន, ជំងឺលើសទឹកភ្លោះ, ជំងឺខ្វះទឹកភ្លោះ, ការហូរឈាមមុនពេលសម្រាលកូន, ជំងឺខ្សោយមាត់ស្បូន, លើសឈាម, ការមានផ្ទៃពោះច្រើនដង, ជំងឺទឹកនោមផ្អែម, មានផ្ទៃពោះនិងក្អួតដែលមានបញ្ហាមេតាប៉ូលីស, ជំងឺតម្រងនោម, ជំងឺខ្សោយបេះដូង, ការលូតលាល់ក្នុងស្បូនមានកំណត់, ជំងឺស្បូននិងផ្នែកពាក់ព័ន្ធនឹងស្បូន
- ខ្លឹមសារជំនួយ: ៩០%(ក្រោម៣០០ម៉ឺនវ៉ុន)នៃថ្លៃព្យាបាលដែលសាមីខ្លួនបង់សរុប និងថ្លៃចំណាយដែលមិន មែនជាប្រាក់ឧបត្ថម្ភ(ដោយមិនរាប់បញ្ចូលថ្លៃស្នាក់នៅមន្ទីរពេទ្យ និងអាហារពិសេសសៗម្រាប់អ្នកជំងឺ) ក្នុង ចំណោមប្រាក់ឧបត្ថម្ភនៃថ្លៃសម្រាកព្យាបាលនៃស្រ្តីមានផ្ទៃពោះដែលមានហានិភ័យខ្ពស់
- នីតិវិធីនៃការដាក់ពាក្យ៖ ដាក់ពាក្យតាមអនឡាញដោយប្រើវិបផតថលសុខភាពសាធារណៈនៃមណ្ឌលសុខភាពសាធារណៈ ឬមណ្ឌលសុខភាពអេឡិចត្រូនិកក្នុងដែនសមត្ថកិច្ចនៃអាសយដ្ឋានចុះឈ្មោះស្ត្រីមានផ្ទៃពោះ ឬកម្មវិធី Aimajung (មុនពេលសម្រាល/ក្រោយសម្រាល) ក្នុងរយៈពេលប្រាំមួយខែគិតចាប់ពីថ្ងៃសម្រាល ដោយមានការរៀបចំឯកសារតម្រូវ។
- ឯកសារតម្រូវ៖ ច្បាប់ចម្លងនៃពាក្យសុំ១ច្បាប់ វិញ្ញាបនបត្រវេជ្ជសាស្រ្ត១ច្បាប់ (រួមទាំងឈ្មោះជំងឺ និងលេខកូដជំងឺ) លិខិតបញ្ជាក់ការចូលរៀន/ការចេញថ្លៃព្យាបាល បង្កាន់ដៃថ្លៃព្យាបាល ១ច្បាប់ របាយការណ៍ចំណាយថ្លៃព្យាបាលលម្អិត ១ច្បាប់ ច្បាប់ថតចម្លងការចុះឈ្មោះស្នាក់នៅ ១ច្បាប់។ គណនីប្រាក់បញ្ញើឧបត្ថម្ភធន (ឈ្មោះបុគ្គលដែលមានសិទ្ធិទទួលបានការគាំទ្រ) ទម្រង់អត្តសញ្ញាណប័ណ្ណដែលមានសុពលភាពរបស់អ្នកដាក់ពាក្យ។ល។
(6)សេវាកម្មជីវជាតិបន្ថែម
ជាសេវាកម្មផ្តល់ការអប់រំអំពីអាហាររូបត្ថម្ភ និងពិគ្រោះយោបល់ដល់ស្រ្តីមានផ្ទៃពោះ និងកុមារដែលមានកត្តា ហានិភ័យអាហារូបត្ថម្ភ ហើយផ្តល់កញ្ចប់អាហារូបត្ថម្ភបន្ថែម និងដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងរបបអាហារ ប្រចាំថ្ងៃដោយខ្លួនគេផ្ទាល់ និងជួយបង្កើនកត្តាហានិភ័យអាហារូបត្ថម្ភ ដែលផ្តល់ដោយក្រសួងសុខាភិបាល និងសុខុមាលភាព។
영양플러스 사업 표 : 구분, 지원내용을 포함한 표입니다. ប្រភេទ | ព័ត៌មានទាក់ទងនឹងជំនួយ |
លក្ខខណ្ឌ | - ជនគោលដៅ :
- កុមារ (អាយុក្រោម 6 ឆ្នាំរហូតដល់ 72 ខែបន្ទាប់ពីថ្ងៃចាប់កំណើត), ស្រ្តីមានផ្ទៃពោះ·ស្រ្តីបំបៅដោះ
- ក្នុងករណីអ្នករៀបការអន្តរជាតិ, យ៉ាងហោចណាស់មាន1នាក់ដែលត្រូវតែមានសញ្ញតិកូរ៉េ ក្នុងចំនោមប្តីប្រពន្ធ
- កំរិតនៃចំណូល :
- តិចជាង80% នៃប្រាក់ចំនូលមធ្យមស្តង់ដារតាមទំហំគ្រួសារ
|
អត្ថន័យ | - ការផ្តល់កញ្ចប់អាហារបំប៉នបន្ថែម៖
អង្ករ ដំឡូង ស៊ុត ការ៉ុត ទឹកដោះគោ សណ្ដែកខ្មៅ សារ៉ាយសមុទ្រ ទ្រូងមាន់កំប៉ុង ក្រូចឃ្វិច ជាដើម ចែកចេញជា 6 កញ្ចប់អាហារ ទៅតាមលក្ខណៈវដ្តជីវិត ហើយអាហារសមរម្យត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ (ដឹកជញ្ជូនដល់ផ្ទះ 1 ឬ 2 ដងក្នុងមួយខែ)។ ការផ្តល់ប្រឹក្សា និងអប់រំអំពីជីវជាតិ - ផ្តល់ការប្រឹក្សាអំពីគ្រោះថ្នាក់សារធាតុចិញ្ចឹមទៅកាន់ម្នាក់ៗ និងជាក្រុម និងតាមគ្រួសារនីមួយៗ ការអប់រំតាមអនឡាញ
- ផ្តល់ការប្រឹក្សាច្រើនជាង១ដង ក្នុង១ខែ។
|
វិធីចុះឈ្មោះ | - កន្លែងទទួលភ្ញៀវ៖ ទៅកាន់មណ្ឌលសុខភាពសាធារណៈ
- ក្នុងតំបន់លំនៅដ្ឋានរបស់អ្នក ឬដាក់ពាក្យតាមអនឡាញ (Subsidy 24)
(ប្រសិនបើលំនៅឋានពិតប្រាកដរបស់អ្នកខុសពីអ្វីដែលមាននៅលើការចុះឈ្មោះស្នាក់នៅរបស់អ្នក ឬប្រសិនបើជីដូនជីតា ឬអ្នកពាក់ព័ន្ធផ្សេងទៀតអនុវត្ត នោះនៅក្នុង - តម្រូវឱ្យការដាក់ពាក្យស្នើសុំដោយផ្ទាល់) ឯកសារចាំបាច់ - ឯកសារដើម្បីផ្ទៀងផ្ទាត់ចំនួនសមាជិកគ្រួសារ : លិខិតចុះបញ្ជីជាប្រជាជន លិខិតបញ្ជាក់ទំនាក់ទំនងគ្រួសារ
- ឯកសារដើម្បីផ្ទៀងផ្ទាត់ប្រាក់ចំណូល : វិក័យបត្របង់ធានាសុខភាព, វិក័យប័ត្រ•កាតធានាសុខភាព, ឯកសារបញ្ជាក់ការធានានូវការរស់នៅជាមូលដ្ឋាន ឬចំណាត់ថ្នាក់ (សម្រាប់តែអ្នកដែលមាន)
- ឯកសារផ្សេងៗ : ឯកសារលើសពី១ ក្នុងចំណោមឯកសារដូចជា លិខិតបញ្ជាក់ពីការមានផ្ទៃពោះ ការសម្រាលកូន, សៀវភៅកំណើត, លិខិតពិនិត្យរបស់វិជ្ជបណ្ឌិត-លទ្ធផលពិនិត្យ(មុនពេលសម្រាល)លិខិតការសម្រាល(ក្រោយពេលសម្រាល) ។
|
កំពុងអនុវត្តនៅតាមបណ្តាលមណ្ឌលសុខភាពទូទាំងប្រទេស (ប៉ុន្តែលើកលែងតែស្រុកអ៊ុងជីន នៃទីក្រុងអ៊ីនឆុន កោះអ៊ូឡឹងនៃខេត្តក្យងបុក) ។ ទទួលព័ត៌មានបានតាមរយ:ការចុះទៅមណ្ឌល សុខភាពដោយផ្ទាល់ ឬតាមទូរសព្ទ ។
(7)គម្រោងគាំទ្រការចាក់វ៉ាក់សាំងថ្នាក់ជាតិនៃជំងឺផ្តាសាយសម្រាប់ស្ត្រីមានផ្ទៃពោះ
គម្រោងនេះ ត្រូវបានរៀបចំឡើង ដើម្បីការពារការឆ្លងជំងឺផ្តាសាយ ចំពោះស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ ដោយផ្តល់វ៉ាក់សាំងផ្តាសាយ ដល់ស្ត្រីមានផ្ទៃពោះ។
- គោលដៅជំនួយ : ស្រ្តីមានផ្ទៃពោះ(អាចចាក់បានដោយមិនគិតពីចំនួនសប្តាហ៍)
- អាចចាក់បានក្នុងករណីបានបង្ហាញឯកសារ (ដូចជាសៀវភៅដៃរបស់ម្តាយ។ល។) ដែលអាចបញ្ជាក់ពីការមានផ្ទៃពោះ
- ខ្លឹមសារជំនួយ : វ៉ាក់សាំងផ្តាសាយ ១ដង
- ស្ថាប័នចាក់វ៉ាក់សាំង: មណ្ឌលសុខភាពនៅទូទំាងប្រទេស និង ស្ថាប័នវេជ្ជសាស្រ្តដែលបានកំណត់
- អាចចាក់វ៉ាក់សាំងបាន នៅមណ្ឌលសុខភាព និងស្ថាប័នវេជ្ជសាស្រ្តដែលបានកំណត់ ដោយមិនគិតពីអាសយដ្ឋាន ហើយស្ថាប័នវេជ្ជសាស្រ្តដែលបានកំណត់ គឺមាននៅគេហទំព័រជំនួយការចាក់បង្ការតាមអ៊ីធ័រណេត (https://nip.cdc.go.kr) → ការគ្រប់គ្រងការចាក់បង្ការកូនរបស់ពួកយើង → អាចបញ្ជាក់ពីការស្វែងរកស្ថាប័នវេជ្ជសាស្រ្ត(ក៏អាចបញ្ជាក់នៅក្នុងកម្មវិធីទូរស័ព្ទបាន)
05ការផ្តល់កំណើតដល់កូន
ស្ត្រីមានផ្ទៃពោះអាចឆ្លងទន្លេនៅការិយាល័យ OB/GYN រឺក៍នៅមន្ទីរពេទ្យ។ ស្ត្រីដែលទទួលបានការគាំពារនៅមជ្ឈមណ្ឌលសុខភាពសាធារណ:ត្រូវឆ្លងទន្លេនៅមន្ទីរពេទ្យ OB/GYN។ អ្នកត្រូវត្រៀមទុកជាមុន មុនការឆ្លងទន្លេដើម្បីជៀសវាងការភ័យស្លន់ស្លោ។ ការឆ្លងទន្លេជាទូទៅមានពីរបែប គឺការឆ្លងតាមបែបធម្មជាតិ និងការឆ្លងទន្លេដោយវះកាត់។
(1)ការសម្រាលកូនតាមបែបធម្មជាតិ
- ការឆ្លងទន្លេតាមបែបធម្មជាតិគឺជាផ្តល់កំណើតអោយកូនតាមបែបធម្មជាតិតាមរន្ធទ្វារមាសស្ត្រី ដោយគ្មានជំនួយពីម៉ាស៊ីនអ្វីទាំងអស់។ តំបន់រន្ធទ្វារមាសត្រូវបានកាត់ដើម្បីធ្វើអោយមានការងាយ ស្រួលដល់ការបង្កើតកូន។
- ប្រសិនបើទារកក្នុងផ្ទៃមិនត្រូវបានបង្កើតចេញក្នុងរយ:ពេលយូរនោះ ថ្នាំជំនួយការបង្កើតកូននឹងត្រូវបានប្រើដើម្បីជំនួយដល់ការឆ្លងទន្លេ។ ប្រសិនជាកូនដំបូងរបស់អ្នក ការឆ្លងទន្លេប្រហែលជាច្រើនជាង១០ម៉ោង ប្រសិនជាកូនទីពីរវិញការឆ្លងទន្លេមានរយ:ប្រហែល ប្រាំម៉ោង។
- ការឆ្លងទន្លេតាមបែបធម្មជាតិមានការឈឺចាប់ខ្លាំងពិតមែន តែការឈឺចាប់នេះនឹងបញ្ចប់ភ្លាមនៅ ពេលការឆ្លងទន្លេត្រូវបានបញ្ចប់។ ការឆ្លងទន្លេតាមបែបធម្មជាតិនេះជាវិធីល្អបំផុត ហើយការស្នាក់ នៅមន្ទីរពេទ្យមានរយ:ពេលខ្លី ហើយវាក៍ជាវិធីសម្រាលកូនដែលមានតំលៃថោកផងដែរ។
(2)ការឆ្លងទន្លេដោយវះកាត់
- នៅពេលដែលការឆ្លងទន្លេតាមបែបធម្មជាតិមានការពិបាក ការឆ្លងទន្លេដោយវះកាត់នឹង ត្រូវអនុវត្តន៍។ វិធីត្រូវបានអនុវត្តន៍នៅក្នុងស្ថានភាពគ្រោះថ្នាក់ដូចជា ការកើតមុនខែ, ឆ្អឹងត្រគាកតូចពេក, ទារកកើតបញ្ច្រាស់ទិសជាដើម។
- ការវះកាត់បែបនេះមានភាពស្មុគស្មាញណាស់។ ដោយសារតែមូលហេតុនេះហើយ វាជាការល្អដែលស្ត្រីសម្រាលកូនតាមបែបធម្មជាតិ បើសិនជាការវះកាត់មិនចាំបាច់។
- ការឆ្លងទន្លេដោយវះកាត់ទាមទារអោយម្តាយស្នាក់នៅមន្ទីរពេទ្យរយ:ពេលប្រហែល ១សប្តាហ៍ ហើយវាមានតម្លៃថ្លៃជាងការឆ្លងទន្លេតាមបែបធម្មជាតិ។
អ្នកអាចប្រើប្រាស់សេវាកម្មបកប្រែផ្ទាល់មាត់ និងតាមឯកសារដោយ ទំនាក់ទំនងទៅកាន់ទីស្នាក់ការដែល ជួយ ដូចជា ការិយាទំនាក់ទំនង ព័ត៌មាន "ដានូរី "ឬមជ្ឈមណ្ឌលគ្រួសារដែលមានវប្បធម៌ចម្រុះមណ្ឌល សុខភាព មជ្ឈមណ្ឌលកម្មករបរទេស និងមជ្ឈមណ្ឌលជួយ បន្ទាន់សម្រាប់ស្ត្រីអន្តោប្រវេសន៍(☎1577-1366)
06ជំនួយនៃប័ណ្ណជំនួប
សម្រាប់ទារកទើបនឹងកើត,2លានវ៉ុននៃប័ណ្ណជំនួប បានផ្តល់ជូនដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដែលកើតឡើងពីការថែទាំកុមារដែលមានមូលដ្ឋានលើទារក។
- សិទ្ធិទទួលបាន៖
- ទារកដែលកើតក្រោយថ្ងៃទី 1 ខែមករា ឆ្នាំ 2022 និងបានចុះបញ្ជីស្នាក់នៅ ជាធម្មតាដោយការចុះឈ្មោះកំណើតរបស់ពួកគេ
- មានសញ្ជាតិកូរ៉េ* (រួមបញ្ចូលទាំងមនុស្សដែលមានសញ្ជាតិលើសពីរឡើងទៅ និងអ្នកដែលមានឋានៈជាជនភៀសខ្លួន (យោងតាមច្បាប់ស្តីពីជនភៀសខ្លួន)
- ប្រសិនបើទារកទើបនឹងកើតមានសញ្ជាតិកូរ៉េ ហើយទោះបីជាឪពុកម្តាយរបស់ពួកគេមានសញ្ជាតិបរទេសក៏ដោយ ត្រូវបានចាត់ទុកថាបានបំពេញកាតព្វកិច្ចត្រឹមត្រូវ។
- មិនរាប់បញ្ចូលប្រសិនបើពួកគេស្ថិតនៅក្រោមការត្រួតពិនិត្យលើពាក្យស្នើសុំទទួលស្គាល់ស្ថានភាពជនភៀសខ្លួន
- ចំពោះទារកដែលកើតនៅក្រៅប្រទេស អត្ថលេខចុះឈ្មោះស្នាក់នៅត្រូវបានផ្ដល់អោយបន្ទាប់ពីត្រួតពិនិត្យអំពីស្ថានភាពនៃការស្នាក់នៅរបស់ពួកគេនៅក្នុងប្រទេសកូរ៉េរួចរាល់(សៀវភៅណែនាំការិយាល័យចុះឈ្មោះស្នាក់នៅឆ្នាំ 2020)
- ជាពិសេសអ្នករួមចំណែកដែលបានកំណត់ ' យោងទៅតាមច្បាប់ស្តីពីការព្យាបាលជនបរទេសដែលបានរស់នៅក្នុងសាធារណរដ្ឋកូរ៉េ។
- ទារកដែលបានទទួលលេខគ្រប់គ្រងប្រកុំព្យូទ័រសុខុមាលភាពសង្គម ទារកដែលបានចុះឈ្មោះកំណើត ហើយប្រសិនបើពួកគេស្ថិតនៅក្នុងមណ្ឌលថែទាំកុមារ យោងតាមមាត្រាទី 52(1) 1 នៃច្បាប់សុខុមាលភាពកុមារ ឬក្រោមវិធានការការពារនៅលំនៅដ្ឋានសហគមន៍ យោងតាមមាត្រា ទី52 (1) 4 នៃច្បាប់ដែលដូចនឹងមាត្រាទី 52(1) 1 ។
- ចំនួននៃជំនួយ :
- ផ្ដល់ជូនប័ណ្ណសុភមង្គលប្រជាពលរដ្ឋ(ពិន្ទុ) ចំនួន 2លានវ៉ុនសម្រាប់ទារកទើបនឹងកើតបើ់យោងទៅតាមគោលការណ៍, ប៉ុន្តែមានករណីលើកលែង(សាច់ប្រាក់)
- វិធីសាស្រ្តដាក់ពាក្យ :
- (មកកាន់មជ្ឈមណ្ឌលផ្ទាល់) មជ្ឈមណ្ឌលសុខុមាលភាពរដ្ឋបាលនៅក្នុង Eup, Myeon, or Dong, (តាមរយះបណ្ដាញអនឡាយ) រដ្ឋាភិបាល24, ឬគេហទំព័រ Bokjiro;
- រយៈពេលនៃប្រសិទ្ធភាព :
- មួយឆ្នាំគិតចាប់ពីថ្ងៃកំណើតរបស់ទារក (កាលបរិច្ឆេទចុះឈ្មោះរបស់អ្នកស្នាក់នៅ)
- ពិន្ទុដែលបានផ្ដល់អោយដែលហើយមិនបានចំណាយក្នុងរយៈពេលប្រើប្រាស់នឹងផុតកំណត់ដោយស្វ័យប្រវត្តិនៅចុងបញ្ចប់នៃកាលបរិច្ឆេទដែលមានសុពលភាព និងមិនបន្តទៅរយៈពេលបន្ទាប់ទៀតទេ
- (ឧទាហរណ៍) ករណីទារកកើតនៅថ្ងៃ27 ខែមេសា ឆ្នាំ2022ប័ណ្ណនេះអាចប្រើបានរហូតដល់ថ្ងៃទី 26 ខែមេសា ឆ្នាំ 2023 ហើយនឹងផុតកំណត់ដោយស្វ័យប្រវត្តិចាប់ពីម៉ោង 00:00 ថ្ងៃទី 27 ខែមេសា ឆ្នាំ 2023។
- លើកលែងតែកុមារដែលទទួលបានការថែរក្សាក្នុងផ្ទះដែលបានទទួលសាច់ប្រាក់តាមរយៈសៀវភៅធនាគារ Didim Seed;
- ចាប់តាំងពីកាលបរិច្ឆេទចាប់ផ្តើមការទូទាត់ប្រាក់គឺចាប់ពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2022 ជាករណីលើកលែង សម្រាប់ការសម្រាលកូននៅចន្លោះខែមករា និងខែមីនា ឆ្នាំ 2022 វាអាចប្រើបានចាប់ពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2022 ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2023។
- របៀបនៃការប្រើប្រាស់ :
- ប្រើបាននៅគ្រប់អាជីវកម្ម (រួមទាំងការទិញទំនិញតាមអ៊ីនធឺណិត), លើកលែងតែហាងដែលគ្មានពន្ធនិងល្បែងស៊ីសង និងឧស្សាហកម្មកម្សាន្ត
- អាចប្រើបាននៅកន្លែងផ្សេងៗ លើកលែងតែអាជីវកម្មខាងលើ ដោយសារប័ណ្ណទូទាត់នេះគឺដើម្បីកាត់បន្ថយបន្ទុកសេដ្ឋកិច្ចរបស់គ្រួសារដែលមានទារកទើបនឹងកើត
- អាជីវកម្មដែលមិនរាប់បញ្ចូល ដូចជាអាជីវកម្មកម្សាន្ត(ហាងស្រាទូទៅ, កន្លែងរាំនឹងកន្លែងផឹកស៊ី , សន្លាក់ស្រាបៀរ, ហាងស្រាផ្សេងទៀត), អាជីវកម្មល្បែង (កាស៊ីណូ ឆ្នោត បន្ទប់ហ្គេម) គ្រឿងបរិក្ខារអនាម័យ(កន្លែងម៉ាស្សា ម៉ាស្សាមុខ សូណា) អាជីវកម្មកម្សាន្ត (បន្ទប់វីដេអូ បន្ទប់ច្រៀង។ល។), ផ្សេងៗទៀត(ផលិតផលមនុស្សពេញវ័យទទួលបានជាក្រដាស់ប្រាក់ ), ហាងលក់ទំនិញដោយមិនបង់ពន្ធ កាតអំណោយអេឡិចត្រូនិច។ល
- យោងតាមការចាត់ថ្នាក់ទាំងបីនៃក្រមឧស្សាហកម្មស្តង់ដាររបស់កូរ៉េដោយអនុលោមទៅតាមការប្រើប្រាស់កាតដែលត្រឹមត្រូវរបស់ភ្នាក់ងារសាធារណៈ