មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1577-4206
한국생활안내 정보더하기 사이트로 이동

ស្ថាប័នសុខាភិបាល

  • Home
  • សុខភាព និងវិជ្ជសាស្រ្ត
  • ស្ថាប័នសុខាភិបាល

ស្ថាប័នសុខាភិបាល

01ប្រភេទនៃស្ថាប័នសុខាភិបាល

ស្ថាប័នពេទ្យជាច្រើន ត្រូវបានចែកចេញតាមទំហំ ការប្រើប្រាស់ សេវា និងលំដាប់ សម្រាប់ជំងឺធម្មតាដូចជា ផ្តាសាយបញ្ហារំលាយអាហារ អ្នកត្រូវទៅរកគ្លីនិកដើម្បីព្យាបាល។ ប្រសិនបើ អ្នកនៅតែមិនជា ឬ អ្នកចង់ពិនិត្យសុខភាពឲ្យបានច្បាស់ សូមទៅមន្ទីរពេទ្យធំដើម្បីព្យាបាល។

의료기관 유형 표 : 요양급여 단계, 1단계, 2단계를 포함한 표입니다.
ផលប្រយោជន៍ ដំណាក់កាលទី១ ផលប្រយោជន៍ដំណាក់កាលទី២
មន្ទីរពេទ្យតាមប្រភេទជំងឺ គ្រូពេទ្យជំនួយគ្លីនិក គ្លីនីក, មន្ទីរពេទ្យទូទៅ មន្ទីរពេទ្យធំកំរិតខ្ពស់
ការព្យាបាល ការព្យាបាលនៅក្រៅមន្ទីរពេទ្យ ការចាក់ថ្នាំបង្ការ ការគ្រប់គ្រងសុខភាព ការពិនិត្យទូទៅ និងការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ការពិនិត្យ លម្អិត ការព្យាបាលជំងឺ ការគ្រប់គ្រងសុខភាព
ស្ថាប័នសុខភាព មណ្ឌលសុខភាព, ពេទ្យបុរាណ, ពេទ្យផ្នែកគ្រឿងក្នុង, ពេទ្យកុមារ, មជ្ឈមណ្ឌលពិនិត្យសុខភាព ។ល។ មន្ទីរពេទ្យជំងឺទូទៅ ដោយមាន ផ្នែកជំនាញ សាកលវិទ្យាល័យពេទ្យ ។ល។
  • នៅពេលអ្នកទៅរកមន្ទីរពេទ្យធំកំរិតខ្ពស់ ជាគោលការណ៍អ្នកត្រូវដាក់លិខិតស្នើសុំ ការព្យាបាលព គ្រូពេទ្យដែលបញ្ជាក់ពីការព្យាបាលនៅដំណាក់កាលដំបូង ដើម្បីទទួលបានការធានារ៉ាប់រង សុខភាព។ មានតែអ្នកជំងឺដែលត្រូវ សង្គ្រោះបន្ទាន់ អ្នកឆ្លងទន្លេ អ្នកឈឺធ្មេញ អ្នកត្រូវការឲ្យមាន សម្បទាល្អឡើងវិញ ពេទ្យសម្រាប់គ្រួសារ និងអ្នក ដែលមានជំងឺឈាមហូរមិនឈប់ប៉ុនណោះ ទើបអាចទទួលការធានាសុខភាពនៅមន្ទីរពេទ្យកំរិតខ្ពស់ដោយមិនចាំបាច់មានលិខិតសុំព្យាបាល។
  • នៅក្នុងប្រទេសកូរ៉េ ក្រៅពីវិធីព្យាបាលវេជ្ជសាស្ត្រសុខាភិបាលបែបលោកខាងលិច នៅមានវិទ្យាសាស្ត្រ សុខាភិបាលបែបកូរ៉េផងដែរ។ នៅក្នុងគ្លីនិកទាំងនេះផ្តល់ជូននូវសេវាកម្មដូចជា ការព្យាបាលដោយ ប្រើម្ជុរវិទ្យាសាស្ត្រ ការជប់ខ្យល់ និងថ្នាំរឹសឈើ។

02សេវាចំបង និងជំងឺចំបង

មន្ទីរពេទ្យ ឬ គ្លីនិក
병원 또는 의원 표 : 진료 과목, 주요 진료 분야를 포함한 표입니다.
ប្រភេទការព្យាបាល ផ្នែក
ផ្នែកគ្រឿងក្នុង ការព្យាបាលដោយមិនវះកាត់គ្រឿងក្នុង ការព្យាបាលជំងឺប្រព័ន្ធរំលាយអាហារ (បំពង់ក ក្រពះ) មហារីកសួត និងជំងឺទាក់ទងនឹងបេះដូង សរសៃរឈាម លើសឈាម ទឹកនោមផ្អែម ។ល។
ពេទ្យកុមារ ត្រួតពិនិត្យ និងព្យាបាលជំងឺរបស់ទារក និងកូនក្មេងក្រោមអាយុ ១៨ឆ្នាំ។ ថែទាំទារកកើតមុនពេលកំណត់ ការព្យាបាលជំងឺកុមារ អាឡាក់ស៊ី និងផ្សេងៗ ។
ផ្នែកសម្ភព ដោះស្រាយការសម្រាលកូន ការព្យាបាលដែលទាក់ទងប្រដាប់បន្តពូជស្ត្រី។
មន្ទីរពេទ្យជំងឺផ្លូវចិត្ត ការព្យាបាលជំងឺដែលបណ្តាលរោគសញ្ញាសរសៃប្រសាទ
ផ្នែកខួរក្បាល ការព្យាបាលជំងឺដែលទាក់ទងនឹងប្រព័ន្ធសរសៃរ ដូចជាជំងឺដាច់សរសៃខួរក្បាល ជំងឺប្រកាច់ ជំងឺវិកលចរិត និងជំងឺសរសៃប្រសាទជាដើម ។ល។
ផ្នែកសុខភាពគ្រួសារ ផ្តល់ការថែរក្សាសុខភាពដោយមិនគិតពីអាយុ ភេទ ប្រភេទជំងឺ
រោគស្បែក ការព្យាបាលជំងឺដែលទាក់ទងនឹងស្បែក ដូចជាជំងឺមុន ជ្រុះសក់ និងរលាក
ផ្នែកវះកាត់ទូទៅ ការព្យាបាលជំងឺដោយត្រូវវះកាត់ ដូចជាជំងឺរលាកពោះវៀនខ្នែង ជំងឺឆ្លង ជំងឺប្រព័ន្ធរំលាយអាហារមិប្រក្រតី។
ការវះកាត់កែខៃរូបកាយ វះកាត់ទាក់ទងទៅនឹងបញ្ហាប្រព័ន្ធគ្រោងឆ្អឹង និងផ្នែកដែលទាក់ទងជាមួយនឹងសាច់ដុំ ដោយដៃ រឺដោយឧបករណ៍
ផ្នែកវះកាត់កែសម្ផស្ស កែត្របកភ្នែក និងការវះកាត់ដើម្បីឲ្យរូបរាងស្អាត។
ផ្នែកសុខាភិបាល ដែលធ្វើឲ្យល្អឡើងវិញ ការព្យាបាលជំងឺដែលទាក់ទងទៅនឹងសាច់ដុំ ឆ្អឹង និងប្រព័ន្ធសរសៃដោយគ្រូពេទ្យឯកទេសខាងស្តារសម្បទា និងអ្នកធ្វើចលនា។
ផ្នែកតំរងនោម ព្យាបាលជំងឺតំរងនោម ដូចជា ប្លោកនោម បង្ហួរនោម ប្រដាប់ភេទ។
ផ្នែកចក្ខុ ការព្យាបាលជំងឺដែលទាក់ទងទៅនឹងភ្នែក និងសរសៃភ្នែក ដូចជាបាយភ្នែក ងងឹតភ្នែក និងការវះកាត់កែមិញ៉ូប
ផ្នែកត្រចៀក ច្រមុះ និងក ការព្យាបាលជំងឺដែលទាក់ទងទៅនឹងត្រចៀក ច្រមុះ និងក។
ទន្តពេទ្យ ការព្យាបាលធ្មេញខូច តំរង់ធ្មេញ ដាក់ធ្មេញ ដកសរសៃធ្មេញ។
ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសង្គ្រោះបន្ទាន់
មន្ទីរពេទ្យព្យាបាលដោយប្រើដើមរុក្ខជាតិ និងចាក់ម្ជុលវិជ្ជសាស្ត្រ ឬ មន្ទីរពេលព្យាបាលដោយឱសថចិន។
한방병원 또는 한의원 표 : 진료 과목, 주요 진료 분야를 포함한 표입니다.
ប្រភេទការព្យាបាល ផ្នែក
មន្ទីរពេទ្យចិនព្យាបា, រោគទាំង៨ផ្នែក, រួមមានឱសថ រោគស្ត្រី រោគកុមារ ។ល។ ព្យាបាលដោយម្ជុលវិទ្យាសាស្ត្រ ថ្នាំរុក្ខជាតិ និងប្រភេទនៃការព្យាបាលផ្សេងៗ ទៀតដែលជាការ ព្យាបាលតាមបែបបុរាណនៅអាស៊ី

03វិធីនៃការប្រើប្រាស់សេវាកម្ម

(1)វិធីប្រើប្រាស់ស្ថាប័នសុខាភិបាលជំហានបឋម

  • បង្ហាញកាតធានារ៉ាប់រងសុខភាពរបស់អ្នកនៅកន្លែងដាក់ពាក្យពិនិត្យ ហើយរងចាំវេន

  • នៅពេលឈ្មោះរបស់អ្នកត្រូវបានហៅ ពន្យល់ពីរោគសញ្ញារបស់អ្នកប្រាប់វេជ្ជបណ្ឌិត

  • សាកសួរពីវេជ្ជបណ្ឌិតអំពីការណែនាំរបស់គាត់

  • ក្រោយពីការពិនិត្យ បង់ប្រាក់ និងទទួលសំបុត្រថ្នាំ

  • ទៅទិញថ្នាំនៅឱសថស្ថាននៅក្បែរមន្ទីរពេទ្យ ដោយបង្ហាញវេជ្ជបញ្ជារ

(2)វិធីប្រើប្រាស់ស្ថាប័នសុខាភិបាលជំហានទី ២

  • ទទួលសំបុត្រពិនិត្យពីវេជ្ជបណ្ឌិតនៅស្ថាប័នសុខាភិបាលជំហានបឋម

  • ទៅស្ថាប័នសុខាភិបាលជំហានទី២ ទៅតាមការណាត់ (សូមទៅដល់មុខការណាត់) និងដាក់សំបុត្រ ពិនិត្យពីវេជ្ជបណ្ឌិតនៅស្ថាប័នសុខាភិបាលជំហានបឋម

  • បន្តទៅផ្នែកដែលគេតំរូវសំរាប់ការព្យាបាល

  • ទទួលសំបុត្រថ្នាំ ធ្វើការណាត់សំរាប់ការព្យាបាលបន្តបើសិនជាចាំបាច់

  • បង់ប្រាក់នៅគណនេយ្យ

04ការប្រឈមមុខជាមួយស្ថានភាពបន្ទាន់

  • ជាការល្អគួរទិញថ្នាំផ្កាសាយ ថ្នាំរំលាយអាហារ និងថ្នាំបំបាត់ការឈឺចាប់ ពីឱសថស្ថាន យកមក ទុកនៅផ្ទះ។
  • ប្រសិនបើអ្នកហៅទូរសព្ទសង្រ្គោះបន្ទាន់ ☎119 រថយន្តសង្រ្គោះបន្ទាន់ នឹងបញ្ជូនអ្នកទៅបន្ទប់សង្គ្រោះ បន្ទាន់នៅឯមន្ទីរពេទ្យដែលនៅជិត ។ បន្ទាប់ពីទទួលការព្យាបាលជាបឋមហើយ ប្រសិនបើអ្នកត្រូវការវះកាត់ ឬ ពិនិត្យ អ្នកត្រូវរង់ចាំរហូតដល់មានបន្ទប់ហើយ។
  • បន្ទាប់មានបន្ទប់រៀបចំហើយ អ្នកត្រូវចុះឈ្មោះស្នើសុំការស្នាក់នៅក្នុងមន្ទីរពេទ្យ ។
ព័ត៌មានដែលគួរយល់ដឹង
នៅពេលដែលអ្នកទៅស្ថាប័នសុខាភិបាល រឺ ឱសថស្ថាន សូមយកកាតធានារ៉ាប់រងសុខភាព និងអត្តសញ្ញាណប័ណ្ណ ។
  • សូមទូរស័ព្ទទៅលេខ ☎119 នៅស្ថានភាពបន្ទាន់
  • សម្រាប់មជ្ឈមណ្ឌលពិគ្រោះយោបល់សុខុមាលភាព សូមទូរសព្ទទៅលេខ ☎129(ករណីទូរស័ព្ទដៃ លេខកូដតំបន់ ១២៩)

05ឱសថស្ថាន និងឱសថ ។ល។

ចំពោះឱសថ គឺទាល់តែទទួលវេជ្ជបញ្ជាបន្ទាប់ពីទទួលការព្យាបាលដោយគ្រូពេទ្យនៅឯមន្ទីរពេទ្យដែលមានអ្នកជំនាញផ្នែកឱសថ ទើបអាចទិញពីឱសថស្ថានបាន។ ហើយទោះបីជាមិនមានវេជ្ជបញ្ជា ក៏មានឳសថទូទៅខ្លះ អាចទិញនៅឯឱសថស្ថានបានដែរ។ ចំពោះឱសថទូទៅមានជាច្រើនប្រភេទ ដូចជា ថ្នាំផ្តាសាយ, ថ្នាំរំលាយ អាហារ, ថ្នាំបញ្ចុះកំដៅ, ថ្នាំបំបាត់ការឈឺចុកចាប់, ថ្នាំលាបរបួស, ថ្នាំរាគរូស ។ល។ ហើយថ្នាំបាញ់មូស, សំឡីអនាម័យ, ភេសជ្ជៈជំនួយសុខភាព, ស្រោមអនាម័យ ។ល។ ដែលមិនមែនជាឳសថ គឺអាចទិញបាននៅ ហាងលក់រាយដូចជា ហាងងាយស្រួលទូទៅបានដែរ។ តាមរយៈការវិនិច្ឆ័យរោគសញ្ញាស្រាលៗដោយខ្លួនឯង ហើយ កាត់បន្ថយការប្រើប្រាស់បន្ទាន់ ចំពោះផលិតផលទាំង13មុខដែលមានដូចជា ថ្នាំបញ្ចុះកំដៅថ្នាំបំបាត់ការឈឺ ចុកចាប់, ថ្នាំផ្តាសាយ, ថ្នាំរំលាយអាហារ, បង់បិទដំបៅ គឺអាចរកទិញបាននៅហាងងាយស្រួល24ម៉ោង។

ព័ត៌មានដែលគួរយល់ដឹង
នៅពេលដែលអ្នកឈឺ

នៅពេលដែលអ្នកឈឺ ឬរងរបួសភា្លមៗ អ្នកត្រូវមានថ្នាំសង្គ្រោះបន្ទាន់នៅផ្ទះ។ ថ្នាំមួយចំនួនអាចរក ទិញបាននៅហាងលក់ ទំនិញតូចៗបាន ប៉ុន្តែ ថ្នាំមួយចំនួនអាចទិញបានតែនៅ ឱសថស្ថាន ដូចនេះវាជាការល្អក្នុងការទិញថ្នាំទាំងនោះ ទុកដើម្បីការពារពេលមានអាសន្ន នៅពេល ឱសថស្ថានបិទទ្វារ។ ជាពិសេសសម្រាប់អ្នកដែលរស់នៅឆ្ងាយពីមន្ទីរពេទ្យដាច់ខាតត្រូវតែទិញថ្នាំ និង សំភារ:សង្គ្រោះ បន្ទាន់ទុក។ ខាងក្រោមនេះជាថ្នាំ និងរបស់ដែលដាច់ខាតត្រូវតែមានជាប្រចាំនៅក្នុងផ្ទះ។

  • ថ្នាំគ្រុនក្តៅ : បន្ថយអាការ:គ្រុនក្តៅ
  • នាំបំបាត់ការឈឺចាប់ : បន្ថយការឈឺចាប់
  • ថ្នាំបំបាត់ការឈឺចាប់ : បន្ថយការឈឺចាប់
  • ថ្នាំរាគ : បំបាត់ការរាគរួស
  • ថ្នាំលាងភ្នែក : បន្ថយការនឿយហត់ និងឈឺចាប់ក្នុងភ្នែក
  • ថ្នាំសំលាប់ : ថ្នាំជួយសំរាប់មេរោគនៅមុខរបួស នៅពេលដែលមុតកាំបិត។
  • វ៉ាសេលីន : ប្រើនៅពេលដែលរលាកភ្លើង
  • ថ្នាំលាបដំបៅ : បន្ថយការមាស់ ជំងឺស្បែក
  • ថ្នាំលាបពេលសត្វល្អិតខាំ : លាបនៅកន្លែងដែលសត្វល្អិតខាំ ឬរមាស់។
  • កៅអៀក : បិទត្រង់សាច់ដុំ ដើម្បីបន្ថយការឈឺចាប់
  • បង់បិទដំបៅ : ប្រើសំរាប់បិទការពារដំបៅ
  • សំភារ:សង្គ្រោះបន្ទាន់ : ស្បៃ សំឡី, កន្រៃ្ត, ទែម៉ូមែត្រ, បង់សម្លាប់មេរោគ, បង់រុំ, បង់បិទ ។ល។ សំភារ:ទាំងនេះគួរ តែមានជាប្រចាំនៅក្នុងផ្ទះសម្រាប់គ្រាអាសន្ន។
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”