មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1577-4206
한국생활안내 정보더하기 사이트로 이동

ការទ្រទ្រង់សម្រាប់គ្រួសារដែលកំព្រាម្តាយ រឺឪពុក

  • Home
  • ប្រព័ន្ធធានារាប់រងសង្គម
  • ការទ្រទ្រង់សម្រាប់គ្រួសារដែលកំព្រាម្តាយ រឺឪពុក

ការទ្រទ្រង់សម្រាប់គ្រួសារដែលកំព្រាម្តាយ រឺឪពុក

នៅក្នុងឆ្នាំថ្មីៗ នេះ ចំនួន គ្រួសារដែលកំព្រារម្តាយ រឺ ឪពុកមានការកើនឡើងដោយបញ្ហា លែងលះគ្នា មរណភាពការលំបាកផ្នែកសេដ្ឋកិច្ច។ រដ្ឋភិបាលបានអភិវឌ្ឍ និងធ្វើដំនើរការកម្មវិធី ទ្រទ្រង់ជាច្រើនសំរាប់ស្ថេរភាព និងការទ្រទ្រង់ខ្លូនឯងនៃគ្រួសារដែលកំព្រារម្តាយ រឺឪពុក។

01ប្រភេទនៃសេវាកម្ម

(1)ជំនួយសម្រាប់ថ្លៃចិញ្ចឹមក្មេង មកពីគ្រួសារដែលមានតែឪពុក រឺម្តាយ ចំណេ

한부모가족 아동양육비 등 지원 : 구분 및 내용을 포함한 표입니다.
ផ្នែក អត្ដន័យ
អ្នកដែលអាច ទទួលជំនួយ
  • កុមារដែលមានអាយុក្រោម១៨ឆ្នាំពេញ ក្នុងគ្រួសារដែលមានតែឪពុកឬម្តាយ ហើយមានប្រាក់ចំណូលតិចតួច(ប្រាក់ចំណូលសរុបស្ដង់ដាជាមធ្យម63%គរយ ចុះក្រោម)។ ប៉ុន្តែ ក្នុងករណី កំពុងតែសិក្សា មានន័យថា ក្រោមអាយុ២២ឆ្នាំ និងករណីដែល(នៅពេលត្រឡប់មករៀនវិញតែប៉ុណ្ណោះ)តំពុងសិក្សា ក្រោយពីបំពេញកាតព្វកិច្ចយោធានៅក្នុងការអនុលោមតាម 「ច្បាប់កាតព្វកិច្ចយោធា」គឺមានន័យថា ក្រោមអាយុដែលបន្ថៃមរយៈពេល ដែលបំពេញកាតព្វកិច្ចយោធា។
    • ស្តង់ដារនៃការចេញលិខិតបញ្ជាក់ពីគ្រួសារមានតែម្តាយ ឬឪពុក៖ ប្រាក់ចំណូលមធ្យមស្តង់ដារ 63% ចុះក្រោម
មាតិកាគាំទ្រ
  • ការចំណាយលើការថែទាំកុមារ៖ ក្មេងអាយុក្រោម 18 ឆ្នាំជំនួយប្រចាំខែ 210,000
    • ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកកំពុងចូលរៀននៅវិទ្យាល័យ ឬទាបជាងនេះ (រហូតដល់ខែធ្នូនៃឆ្នាំអនុវិទ្យាល័យរបស់អ្នក) អ្នកអាចដាក់ពាក្យបានរហូតដល់អ្នកមានអាយុ 21 ឆ្នាំ។
  • ការចំណាយលើការចិញ្ចឹមកូនបន្ថែម៖
    • សម្រាប់កុមារដែលចិញ្ចឹមដោយជីដូនជីតាឬឪពុកឬម្តាយទោល (អាយុលើសពី 35ឆ្នាំ និងមិនទាន់រៀបការ) នឹងផ្តល់ប្រាក់បន្ថែម 5០.០០០ វ៉ុនក្នុងមួយកូន ៗ ប្រសិនបើកុមារអាយុក្រោម 5 ឆ្នាំ។
    • ​សម្រាប់កុមារអាយុ 5 ឆ្នាំឬទាបជាងនេះចិញ្ចឹមដោយឪពុកម្តាយទោលដែលមានអាយុ 25-34 ឆ្នាំ៖ ប្រាក់បន្ថែម 1០០.០០០ វ៉ុនត្រូវបានផ្តល់ជូនសម្រាប់កុមារម្នាក់។
    • សម្រាប់កុមារអាយុ 6 ឆ្នាំឬលើសពីនេះចិញ្ចឹមដោយឪពុកម្តាយទោលដែលមានអាយុ 25-34 ឆ្នាំ៖ បន្ថែម 5 ម៉ឺនវ៉ុនផ្តល់ជូនក្នុងមួយកូនៗ។
  • ការចំណាយលើការអប់រំកុមារ (ការផ្គត់ផ្គង់សាលា)៖ ផ្តល់ប្រាក់ឧបត្ថម្ភចំនួន 93,000 វ៉ុនក្នុងមួយឆ្នាំសម្រាប់សិស្សមធ្យមសិក្សាឬវិទ្យាល័យមួយៗ។
  • ប្រាក់ឧបត្ថម្ភការរស់នៅបន្ថែម៖ ផ្តល់ប្រាក់ចំនួន 5 ម៉ឺនវ៉ុនក្នុងមួយខែសម្រាប់គ្រួសារដែលមានឪពុកឬម្តាយទោល
គ្រួសារដែលមិនរាប់បញ្ចូលពីការគាំទ្រ
  • ជំនួយកុមារ ជំនួយកុមារបន្ថែម
    • នៅពេលទទួលបានការឧបត្ថម្ភធនលើការថែទាំកូន (តួនាទីអាណាព្យាបាលលើការចិញ្ចឹមមើលថែកូន) ក្រោមច្បាប់សុខុមាលភាពកុមារ
  • ការចំណាយលើការរស់នៅ (ប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិត)
    • នៅពេលទទួលបានការធានារ៉ាប់រងចិញ្ចឹមជីវិតជាមូលដ្ឋានក្រោមច្បាប់ជាតិសុវត្ថិភាពចិញ្ចឹមជីវិតមូលដ្ឋាន
    • នៅពេលទទួលបានជំនួយសុខុមាលភាពចិញ្ចឹមជីវិតក្រោមច្បាប់ជំនួយសុខុមាលភាពសង្គ្រោះបន្ទាន់
    • នៅពេលទទួលបានការថែទាំកូន (តួនាទីអាណាព្យាបាលលើការចិញ្ចឹមមើលថែកូន) ក្រោមច្បាប់សុខុមាលភាពកុមារ
  • ការចំណាយលើការអប់រំកុមារ (ការផ្គត់ផ្គង់សាលា)
    • អត្ថប្រយោជន៍ផ្នែកអប់រំយោងតាមច្បាប់ស្តីពីសន្តិសុខជីវភាពមូលដ្ឋាន។​
    • ការគាំទ្រផ្នែកអប់រំយោងតាមច្បាប់សុខុមាលភាពជនពិការ។
    • ការគាំទ្រផ្នែកអប់រំយោងតាមច្បាប់គាំទ្រសុខុមាលភាពគ្រាអាសន្ន។
ប្រាក់ចំនូលដែលបានទទួលស្គាល់ នៃគ្រួសារកំព្រាឱពុកឬម្តាយ ដែលមានក្មេងជំទង់ ឆ្នាំ2024
(ឯកតា្ត : វ៉ុន/ខែ)
2020년도 한부모가족지원법 지원대상 가구 소득인정액 기준 : 구분, 2인, 3인, 4인, 5인, 6인 및 비고를 포함한 표입니다.
ផ្នែក 2នាក់ 3នាក់ 4នាក់ 5នាក់ 6នាក់
គ្រួសារដែលកំព្រាម្តាយឬឪពុកឬគ្រួសារដែលមានតែជីតានិងចៅ ចំណូលមធ្យមស្តង់ដារ 63% 2,320,044 2,970,234 3,609,845 4,218,313 4,799,572

(2)ក្មេងជំទង់ឯករាជ្យដែលមានតែម្តាយ ឬតែឪពុក

청소년 한부모 자립지원 : 구분 및 내용을 포함한 표입니다.
ផ្នែក អត្ដន័យ
អ្នកដែលអាច ទទួលជំនួយ
  • ឪពុក ឬ ម្តាយវ័យក្មេងដែលមានអាយុ ២៤ឆ្នាំចុះ និងមានប្រាក់ចំណូលស្មើ ឬ តិចជាង65% នៃប្រាក់
    • ស្តង់ដារនៃការចេញលិខិតបញ្ជាក់ពីគ្រួសារមានតែម្តាយ ឬឪពុក៖ ប្រាក់ចំណូលមធ្យមស្តង់ដារ ៧២% ចុះក្រោម
ការគាំទ្រ
  • ការចំណាយលើការចិញ្ចឹមកូន៖ ការឧបត្ថម្ភប្រចាំខែដែលមានតម្លៃ 35០.០០០ វ៉ុនត្រូវបានផ្តល់ជូនក្នុងមួយកូនៗ សម្រាប់គ្រួសារតូចមួយដែលមានឪពុកម្តាយតែមួយ។
    • ទោះជាយ៉ាងណាក៏ដោយ សម្រាប់កុមារអាយុចាប់ពី 1 ឆ្នាំឡើងទៅ ថ្លៃសេវាគឺ 400,000 វ៉ុន ក្នុងមួយខែសម្រាប់កូនម្នាក់។
  • ប្រាក់ឧបត្ថម្ភសម្រាប់ការសិក្សាសម្រាប់ការប្រឡងសញ្ញាបត្រ: 1.54លានវ៉ុននៃជំនួយប្រចាំឆ្នាំត្រូវបានផ្តល់ជូន នៅពេលដែលឪពុកឬម្តាយ របស់គ្រួសារដែលមានការលែងលះគ្នាក្នុងវ័យក្មេងដើម្បីទទូលបានការសិក្សាការប្រឡងសញ្ញាបត្រ
  • ប្រាក់ឧបត្ថម្ភសម្រាប់ការសម្របសម្រួល តម្រូវការផ្ទាល់ខ្លួន៖ ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន 100,000 វ៉ុន ត្រូវបានផ្តល់ជូននៅពេលដែលឪពុក ឬម្តាយនៃគ្រួសារដែលមានការលែងលះគ្នាទាំងវ័យក្មេងដោយចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ខ្លួនឯង ដូចជាការសិក្សា ឬការងារ។
គ្រួសារដែលមិនរាប់បញ្ចូលពីការគាំទ្រ
  • ជំនួយកុមារ
    • នៅពេលទទួលបានការឧបត្ថម្ភធនលើការថែទាំកូន (តួនាទីអាណាព្យាបាលលើការចិញ្ចឹមមើលថែកូន) ក្រោមច្បាប់សុខុមាលភាពកុមារ
  • ប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិត
    • នៅពេលទទួលបានការធានារ៉ាប់រងចិញ្ចឹមជីវិតជាមូលដ្ឋានក្រោមច្បាប់ជាតិសុវត្ថិភាពចិញ្ចឹមជីវិតមូលដ្ឋាន
    • នៅពេលទទួលបានជំនួយសុខុមាលភាពចិញ្ចឹមជីវិតក្រោមច្បាប់ជំនួយសុខុមាលភាពសង្គ្រោះបន្ទាន់
    • នៅពេលទទួលបានការថែទាំកូន (តួនាទីអាណាព្យាបាលលើការចិញ្ចឹមមើលថែកូន) ក្រោមច្បាប់សុខុមាលភាពកុមារ"
  • ការចំណាយលើការអប់រំកុមារ (ការផ្គត់ផ្គង់សាលា) ការចំណាយលើការសិក្សាសម្រាប់ការប្រលងគុណវុឌ្ឍសាលា។​
    • អត្ថប្រយោជន៍ផ្នែកអប់រំយោងតាមច្បាប់ស្តីពីសន្តិសុខជីវភាពមូលដ្ឋាន។​
    • ​ការចំណាយលើការអប់រំយោងតាមច្បាប់សុខុមាលភាពជនពិការ។​
    • ​ការគាំទ្រផ្នែកអប់រំយោងតាមច្បាប់គាំទ្រសុខុមាលភាពគ្រាអាសន្ន។
ប្រាក់ចំនូលដែលបានទទួលស្គាល់ នៃគ្រួសារមនតែឪពុកឬម្តាយ ដែលមានក្មេងជំទង់ ក្នុងឆ្នាំ2024
2023년 청소년 한부모가구 소득인정액 기준 : 구분, 2인, 3인, 4인, 5인, 6인 및 비고를 포함한 표입니다.
ផ្នែក 2នាក់ 3នាក់ 4នាក់ 5នាក់ 6នាក់
ឪពុកម្ដាយទោលរបស់យុវជន ចំណូលមធ្យមស្តង់ដារ65% 2,393,696 3,064,527 3,724,443 4,352,228 4,951,940
ចំណូលមធ្យមស្តង់ដារ72% 2,651,478 3,394,553 4,125,537 4,820,929 5,485,226

02វិធីដាក់ពាក្យ

  • អ្នកអាចចុះឈ្មោះផ្ទាល់នៅការិយាល័យធំ ឬ តាមរយ:គេហទំព័រ (bokjiro.go.kr) និងអាចពិគ្រោះយោបល់ផ្ទាល់បាននៅមជ្ឈមណ្ឌលសំរាប់សហគមន៍ជាដើម។
  • ប្រសិនបើអ្នកដាក់ពាក្យស្នើសុំមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានការឧបត្ថម្ភបន្ទាប់ពីការធ្វើអធិការកិច្ចគ្រួសារនិងប្រាក់ចំណូល ដោយ ស៊ី ហ្គុ ឬ ហ្គុន នៃតំបន់ លិទ្ធផលត្រូវបានចែក ចាយតាមអ៊ីមែល។
  • ការប្រឹក្សា និងការសាកសួរ៖ ការប្រឹក្សាសម្រាប់ ​ឪពុកម្ដាយដែលមានការលែងលះគ្នាតាមរយះលេខទូរស័ព្ទ (☎1644-6621) ឬទទួលការប្រឹក្សាតាមអ៊ីនធឺណិតនៅ (គេហទំព័ររបស់ ក្រសួងសមភាពយេនឌ័រ និងគ្រួសារ www.mogef.go.kr
ប្តីរបស់ខ្ញុំបានបោះបង់ខ្ញុំចោល ខ្ញុំមិនដឹងថាត្រូវរស់នៅបែបណាឡើយ តើមានវិធីណាដែលខ្ញុំអាច ទទួលជំនួយបានទេ?

ប្រសិនបើកូនរបស់អ្នកមានសញ្ជាតិកូរ៉េ ហើយចំណូលរបស់អ្នកមិនគ្រប់គ្រាន់សម្រាប់ការរស់នៅ អ្នកអាចមានសិទ្ធចុះឈ្មោះទទួលសេវាថែទាំសុខភាព ឬ សិទ្ធិធានាសម្រាប់ជីវភាពរស់កម្រិត មូលដ្ឋាន។ អ្នកអាចមានសិទ្ធិទទួល ឬ អត់ គឺអាស្រ័យលើការកំណត់ ដោយមន្ត្រីសាធារណ: ទទួលបន្ទុកកិច្ចការនោះ ដោយផ្អែកលើលទ្ធផលស្នើសុំឲ្យពិនិត្យដូចជាលិខិតបញ្ជាក់ពីចំណូល និងទ្រព្យសម្បត្តិ។ល។ ប្រសិនបើ អ្នកប្រឈមនឹងស្ថានការណ៍សង្រ្គោះបន្ទាន់ អ្នកអាចដាក់ពាក្យ សុំ សេវាសង្គ្រោះសុខភាពបន្ទាន់ ។ ដូចនេះ សូមទាក់ទងការិយាល័យធំ និងមជ្ឈមណ្ឌល សហគមន៍ដែលនៅជិតលោកអ្នកបំផុត ឬ តេតាមលេខទូរស័ព្ទរបស់មជ្ឈមណ្ឌលសុខុមាលភាព និងសុខភាព(☎129) និងលេខ ពិគ្រោះយោបល់ពីឪពុក ឬ ម្តាយ(☎1644-6621)។ប្រសិនបើ អ្នកមិនចេះភាសាកូរ៉េច្បាស់ សូមពឹងអ្នកណាម្នាក់ដែលចេះ និយាយបានល្អឲ្យជួយអ្នក ដើម្បីទទួល បានការប្រឹក្សា។

  • ម្តាយឬឪពុកជនជាតិបរទេសនៃគ្រួសារដែលមានឪពុកម្តាយទោលដែលគាំទ្រដោយច្បាប់គាំទ្រគ្រួសារតែមួយឪពុកម្តាយដែលរស់នៅប្រទេសកូរ៉េ របស់គាត់ផ្ទាល់។ (ជនបរទេសដែលបានបញ្ចប់ការចុះឈ្មោះជាជនបរទេសតាមមាត្រា 31 នៃច្បាប់ស្តីពីការត្រួតពិនិត្យអន្តោប្រវេសន៍) និងដែលកំពុងចិញ្ចឹមកូនដែលមានសញ្ជាតិកូរ៉េដោយខ្លួនឯង។
ត្រូវដឹង!
សេវាកម្មថ្លៃការថែទាំកុមារ

សេវាកម្មនឹងផ្តល់ការពិភាក្សា ការរៀបចំទៅតាមច្បាប់ ដើម្បីទទួលបានការគាំពារថែទាំកូនៗ ដោយសុវត្ថិភាពរបស់ឪពុកម្តាយ ឬកូនរបស់ឪពុកម្តាយ ដែលលែងលះ ឬឪពុកម្តាយពុំទាន់បាន រៀបការនោះ។

លក្ខខណ្ឌ
  • គ្រួសារដែលមានតែម្តាយ ឬឪពុកដែលកំពុងចិញ្ចឹមកូនដែលមានអាយុក្រោម ១៩ឆ្នាំ ដោយយោងតាម「ច្បាប់ទាក់ទង់នឹងការទ្រទ្រង់ និងការអនុវត្តដោយសុវត្ថិភាពទៅលើថ្លៃចិញ្ចឹមកូន
  • គ្រួសារដែលមានតែជីតា និងចៅ និង គ្រួសារដែលមានតែម្តាយ
    • ករណីកូនៗជានិស្សិត ឬរៀនឡើងវិញនៅសកលវិទ្យាល័យ សេវាកម្មការគាំពារ ឬជួយទ្រទ្រង់ កូនរបស់អ្នករហូតដល់អាយុ ២២ឆ្នាំ(ចំពោះកូនៗ ដែលត្រលប់ពីបំរើការងារ ទាហាន សេវាកម្មនេះ នឹងជួយទ្រទ្រង់កូនរបស់អ្នករហូតដល់អាយុ ២២ឆ្នាំនិងបូកបន្ថែមរយ:ពេលដែលគាត់បំរើការងារ ទាហានដែរ)
    • ករណីគ្រួសារពហុវប្បធម៌ និងឪពុក ឬម្តាយដែលជាជនអន្តោប្រវេសន៍ សេវាកម្មនេះនឹងជួយ ទ្រទ្រង់កូនរបស់អ្នកដែរ។
ការរៀបរាប់ពីសេវាកម្មការគាំពារ
  • ការពិគ្រោះយោបល់តាមទូរស័ព្ទ ការពិគ្រោះយោបល់តាមអនឡាញ ការពិគ្រោះយោបល់ទាក់ទងនឹង ថ្លៃចិញ្ចឹមកូនតាមរយៈការជួបមុខគ្នាផ្ទាល់
  • ការពិគ្រោះយោបល់លំអិតពីថ្លៃការគាំពារកូន
  • ការទ្រទ្រង់នៃនីតិវិធីច្បាប់ ស្តីពីថ្លៃការគាំពារកុមារ
  • ការជួយប្រមូលបំណុលថ្លៃការគាំពារកុមារ
  • ការជួយដាក់ពិន័យទៅលើកូនបំណុលថ្លៃការគាំពារកុមារ
  • ការជួយដាក់ពិន័យទៅលើកូនបំណុលថ្លៃការគាំពារកុមារ
ការទ្រទ្រង់បន្ទាន់លើថ្លៃចិញ្ចឹមកូនបណ្តោះអាសន្ន

កូនរបស់លោកអ្នកបានប្រឈមមុខនឹងគ្រោះថ្នាក់ផ្សេងៗ ដែលប៉ះពាល់ក្នុងការលូតលាស់ ដោយសារការពន្យាបង់ថ្លៃការគាំពារនោះ យើងខ្ញុំនឹងផ្តល់ការគាំពារកុមារបន្ទាន់ និងឈ្មោះ បណ្តោះអាសន្ន។

  • ល័ក្ខខណ្ឌនៃការគាំពារ
    • កូនបំណុលថ្លៃការចុះឈ្មោះសេវាកម្មនៃការគាំពារកុមារនៅក្រុមហ៊ុនគាំពារកុមារ
    • អាចអនុវត្តបាន ប្រសិនបើប្រាក់ចំណូលគ្រួសារទាបជាង 75% នៃប្រាក់ចំណូលមធ្យមស្តង់ដារ
    • ប្រសិនបើអ្នកមិនទទួលបានការធានារ៉ាប់រងសុខុមាលភាពចិញ្ចឹមជីវិតក្រោមច្បាប់ជាតិសុវត្ថិភាពជីវភាពមូលដ្ឋាន ឬជំនួយសុខុមាលភាពចិញ្ចឹមជីវិតក្រោមច្បាប់ជំនួយសុខុមាលភាពសង្គ្រោះបន្ទាន់។
  • ការគាំពារ: កូន១នាក់ ក្នុង១ខែ ២០ម៉ឺនវ៉ុន
  • រយ:ពេលនៃការគាំពារ : 9ខែ (អាចពន្យារបន្តបាន3ខែទៀត ក្នុងករណីចាំបាច់)
  • លក្ខខ័ណ្ឌដែលបានលើកលែងនៅខាងលើនេះ ត្រូវតែមានដើម្បីទទួលបានការគាំពារ។
វិធីប្រើប្រាស់
  • ការពិគ្រោះយោបល់តាមទំនាក់ទំនងលេខទូរសព្ទ : ☎1644-6621
  • ការពិគ្រោះយោបល់តាមគេហទំព័រ : www.childsupport.or.kr
  • ការពិគ្រោះយោបល់ដោយជួបមុខគ្នាផ្ទាល់: សេអ៊ូល សឆូគូ បាន់ផូដេរ៉ូ 217 សេអ៊ូលជីបាំងចូដាល់ឆង់ បូនក្វាន់508ហូ (ការណាត់ទុកជាមុន)
  • ការបំពេញបែបបទគឺទទួលតែបែបបទដែលបំពេញផ្ញើរតាមអ៊ីនធឺណែត តាមសំបុត្រ ឬ មកជួបផ្ទាល់ប៉ុណ្ណោះ។
  • ករណីត្រូវការអ្នកបកប្រែជួយក្នុងការសួរសំណួរផ្សេងៗ សូមទាក់ទង Danuri Helpline ☎1577-1366
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”