មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1577-4206
한국생활안내 정보더하기 사이트로 이동

ការចំនាយ និងសេដ្ឋកិច្ចនៃការរស់នៅ

  • Home
  • វប្បធម៌ និងជីវិតគ្រួសារ
  • ការចំនាយ និងសេដ្ឋកិច្ចនៃការរស់នៅ

ការចំនាយ និងសេដ្ឋកិច្ចនៃការរស់នៅ

01សេដ្ឋកិច្ចក្នុងគ្រួសារ

(1)សេដ្ឋកិច្ចក្នុងគ្រួសារ

សេដ្ឋកិច្ចក្នុងគ្រួសារសំដៅទៅលើចំនូលនិងចំណាយនៅក្នុងគ្រួសារ ។ ទោះចំណូលរបស់អ្នកតិចក្តី សេដ្ឋ កិច្ចក្នុងគ្រួសាររបស់អ្នក កើន ឬ ថយគឺអាស្រ័យលើការគ្រប់គ្រងថវិកាក្នុងគ្រួសាររបស់អ្នក ។

(2)តំលៃរូបិយប័ណ្ណ

នៅប្រទេសកូរ៉េគេប្រើកាក់ ១០វ៉ន, ៥០វ៉ន, ១០០វ៉ន និង ៥០០វ៉ន និងលុយក្រដាស់ ១ ០០០វ៉ន, ៥ ០០០វ៉ន, ១០ ០០០វ៉ន និង ៥០ ០០០វ៉ន។ សែកមានតំលៃ១០០ ០០០ឬក៏ធំជាងនឹងក៏ត្រូវបានប្រើដែរនៅប្រទេសកូរ៉េ

  • កាក់
  • 10원
    < ១០វ៉ន(ស៊ីបវ៉ន) >
  • 50원
    < ១០០វ៉ន(អូស៊ីបវ៉ន) >
  • 100원
    < ១០០វ៉ន(បែកវ៉ន) >
  • 500원
    < ៥០០វ៉ន (អូបែកវ៉ន) >
  • លុយក្រដាស់
  • 1,000원
    < ១,០០០វ៉ន(ឆន់វ៉ន) >
  • 5,000원
    < ៥,០០០វ៉ន(អូឆន់វ៉ន) >
  • 10,000원
    < ១០,០០០វ៉ន(ម៉ានវ៉ន) >
  • 50,000원
    < ៥,០០០វ៉ន(អូម៉ាន់វ៉ន) >
  • 100,000원권 수표
    < ១០០,០០០វ៉ន(បែកម៉ានវ៉ន) >
  • អ្នកអាចប្រើប្រាស់សែក១០០,០០០វន់បានដូចលុយធម្មតា។ ប្រសិនបើអ្នកចង់ប្រើសែក អ្នកត្រូវបង្ហាញ អត្តសញ្ញានប័ណ្ណ និងចុះហត្ថលេខានៅខាងក្រោយសែក។ .

តើយើងអាចទិញបានអ្វីខ្លះដោយប្រើលុយ ១,០០០វ៉ន ៥,០០០វ៉ន និង ៥០,០០០វ៉ន? អ្នកត្រូវប្រៀបធៀបតម្លៃរូបិយប័ណ្ណរបស់ប្រទេសកូរ៉េជាមួយតម្លៃរូបិយប័ណ្ណរបស់ប្រទេសអ្នក ហើយប្រៀបធៀបតម្លៃទំនិញរបស់ប្រទេសកូរ៉េជាមួយតម្លៃទំនិញរបស់ប្រទេសអ្នក ។

ព័ត៌មានដែលគួរយល់ដឹង!
តើអ្នកអាចប្រើប្រាស់ប្រាក់នេះតាមរបៀបណា?
  • 자판기 커피

    ការហ្វេមួយកំប៉ុងពីម៉ាស៊ីន លក់ស្វ័យប្រវត្តិ ៣០០-៥០០វ៉ន

  • 아이스크림

    នំមួយកញ្ចប់ ឬការ៉េម ១០០០-២០០០វ៉ន

  • 냉면

    បាយនិងម្ហូប, មីត្រជាក់ ៦០០០-៨០០០វ៉ន

  • 돼지고기

    សាច់ជ្រូក ៥០០ក្រាម ៥០០ក្រាម ១០០០០វ៉ន

  • 쌀포대

    អង្ករមួយបាន (២០គីឡូ) (២០គីឡូក្រាម) ៥៥០០០០វ៉ន

  • លៃខាងលើ គឺអាចខុសគ្នាទៅតាមប្រភេទទំនិញ ឬ តំបន់។

02របៀបទិញ និងប្រើប្រាស់ទំនិញ

យើងនឹងទិញរបស់មិនចាំបាច់ជាច្រើន ប្រសិនបើយើងទៅហាងដោយគ្មានគម្រោង ហើយយើងនឹងប្រាកដជាមានបញ្ហាប្រសិនបើយើងចំណាយច្រើនជាងចំណូល ដូច្នេះមុនពេលយើងទៅហាងណាមួយត្រូវតែមានគម្រោងការច្បាស់លាស់ ។

(1)ធ្វើបញ្ជី

ធ្វើបញ្ជីមុននឹងទៅទិញឥវ៉ាន់ ។

(2)សំរេចកន្លែងដែលត្រូវទិញឥវ៉ាន់

សំរេចចិត្តថាត្រូវទិញឥវ៉ាន់នៅទីណានិងត្រូវចំណាយលុយទិញ ។

ហាងតូចៗ

ហាងទាំងនេះបើក២៤ម៉ោង ហើយលក់ទំនិញដោយឡែកៗរួមមានអាហារជាដើម ។ ដោយសារតែហាងនេះ មានទំហំតូច វាងាយស្រួលក្នុងការរករបស់ដែលយើងត្រូវការ ។ វាងាយស្រួលនៅពេលដែលយើងត្រូវការ ទិញរបស់មួយពីរនៅពេលភ្លាមៗ ។

ផ្សារ (បើក៥ថ្ងៃ)

អាហារ ខោអាវ និងឥវ៉ាន់ប្រើប្រាស់ផ្សេងៗសុទ្ធតែប្រមូលផ្តុំនៅផ្សារនេះ។ ឥវ៉ាន់ត្រូវបានលក់ក្នុងតម្លៃថោក ហើយយើងអាចតថ្លៃបានទៀតផង ។ យើងអាចយល់ដឹងពីជីវិតនៃការរស់នៅរបស់ ជនជាតិកូរ៉េបាន តាមរយ: ផ្សារនេះ ។

ម៉ាត់នៅក្នុងភូមិ

ភាគច្រើនមានលក់នំបន្លែសាច់និងភេសជ្ច: ដែលអាចរកទិញបានយ៉ាងងាយស្រួល ពីព្រោះមាននៅជិតផ្ទះ(តាមតំបន់)។

ផ្សារទំនើបធំៗ

មានលក់ទំនិញជាច្រ ើនប្រភេទដូចជាខោអាវអាហារគ្រឿងអេឡិចត្រូនិចគ្រឿងសំអាង និងគ្រឿងអលង្ការ។ល។ ដោយសារសេវាកម្ម និងគុណភាពរបស់ទំនិញខ្ពស់ជាងផ្សារធម្មតាតម្លៃទំនិញនៅផ្សារនេះ ក៏ថ្លៃ ជាងផ្សារធម្ម តាផងដែរ។ ផ្សារទំនើបនេះ មានលក់ទំនិញបញ្ចុះតម្លៃជាញឹកញាប់ ដូនេះប្រសិនបើលោកអ្នករងចាំទិញទំនិញក្នុងថ្ងៃបញ្ចុៈ តំលៃនោះបានជាការប្រសើរ

ម៉ាតខ្នាតធំ

ក៏ដូចជាផ្សារទំនើបដែរហាងបញ្ចុះ តម្លៃ ធំៗមានលក់ទំនិញច្រើនប្រភេទដូចជា ខោ អាវ អាហារ គ្រឿងអឡិចត្រូនិច គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ។ គុណភាពរបស់ទំនិញខ្ពស់ ហើយសេវាកម្ម ក៏ដិតដល់ថែមទៀត ។

ការទិញទំនិញតាមរយ:ការមើលទូរទស្សន៍

អ្នកកាម៉ង់ទិញទំនិញតាមទូរទស្សន៍ ឬអ៊ីនធឺណេតបន្ទាប់ពីបានមើលការផ្សព្វផ្សាយលក់ទំនិញច្រើនប្រភេទតាមទូរទស្សន៍ដូចជា សម្លៀកបំពាក់ គ្រឿងទេស គ្រឿងសម្អាង គ្រឿងអគ្គីសនី និងការធានាផ្សេងៗ ។ ការទិញទំនិញតាមទូរទស្សន៍នៅតាមផ្ទះ មានភាពងាយស្រួល ប៉ុន្តែអ្នកគួរជៀសវាងទិញទំនិញណាដែលមិនចាំបាច់ ។

ការទិញទំនិញតាមអ៊ីធឺណេត

ដោយការប្រើប្រាស់តាមរយ:អ៊ីនធឺណេត អាចកុំម៉ង់ទិញទំនិញតាមអ៊ីនធឺណេត និងទិញរបស់របរបានជាច្រើនប្រភេទ ។ ប៉ុន្តែសូមចងចាំថារូបរាងនិងពណ៌ ឬទំហំនៅលើអ៊ីនធឺណេតខុសប្លែកពីរូបរាងពិតខ្លះ ដូច្នេះហើយ សូមពិនិត្យ និងសាកសួរទៅអ្នកលក់ឱ្យបានច្បាស់លាស់ គឺជាការល្អ។

(3)វីធីនៃការបង់ប្រាក់

យើងអាច់បង់ប្រាក់ជាលុយសុទ្ធ ឬក៏ជាសែក ឈែកកាតក្រេឌីតកាត និងប័ណ្ណគូប៉ូន ។

  • 신용카드
    < កាតក្រេឌីត >
  • 상품권
    < គូប៉ុង >

(4)ការទិញទំនិញ

អ្នកត្រូវតែប្រៀបធៀបតម្លៃ និងគុណភាពរបស់ទំនិញ ព្រមទាំងថ្ងៃផុតកំណត់របស់ទំនិញអោយបានច្បាស់។ អ្នកត្រូវតែពិនិត្យមើលថាតើតម្លៃរបស់ទំនិញសមរម្យ ឬក៏អត់ ។ អ្នកត្រូវតែរក្សាវិក័យប័ត្រអោយបានល្អ ព្រោះថាអ្នកនឹងត្រូវការវានៅពេលដែលអ្នកដូរយករបស់ផ្សេង ឬក៏ចង់ដូរយកលុយវិញ ។

(5)មុនពេលទិញទំនិញ

  • ការរក្សាទុកប័ណ្ណធានារាប់រង: ប្រមូលប័ណ្ណធានារាប់រង ហើយទុកវានៅក្នុងកន្លែងមួយអោយច្បាស់។
  • ការអានសៀវភៅណែនាំវិធីប្រើ: សូមអានសៀវភៅណែនាំវិធីប្រើទំនិញអោយបានច្បាស់ដើម្បីប្រាកដថា អ្នកប្រើទំនិញបានត្រឹមត្រូវ។
  • ពិនិត្យមើលការណែនាំ: ពិនិត្យមើលការណែនាំនិងបទបញ្ជាទាក់ទងនឹងសុវត្ថិភាពនិងសុខភាពអោយបានច្បាស់លាស់ ។
  • 품질보관서와 사용설명서
    < លិខិតបង្ហាញពីរលិខិតប្រើប្រាស់និង លិខិតបញ្ជាក់គុណភាព >

(6)ការប្តូរយកប្រាកវិញនិងការប្តូរយកទំនិញថ្មីវិញ

  • សូមកុំធ្វើអោយមានការខួចខាតលើទំនិញ ព្រមទាំងរក្សាវាទុកអោយបានត្រឹមត្រូវ
  • អ្នកលក់ភាគច្រើនត្រូវការអោយអ្នកបញ្ជូនទំនិញក្នុងចន្លោះ ៧ថ្ងៃទៅ១៤ថ្ងៃដើម្បីអាចប្តូរប្រាក់អោយអ្នកវិញបាន ដូច្នេះអ្នកគួរតែសុំជំនួយពីគ្រួសារ ឬក៏អ្នកជិតខាង ។
  • ប្រសិនបើអ្នកមានការលំបាកក្នុងការសុំប្តូរយកប្រាក់វិញ ឬក៏មានបញ្ហាជាមួយនឹងកិច្ចសន្យាទំនិញនោះសូមសុំជំនួយពីភ្នាក់ងារអតិថិជនរបស់ប្រទេសកូរ៉េ ឬក៏អង្គការទាក់ទងនឹងភ្នាក់ងារអតិថិជន ។
Korea Consumer Agency : ☎ 1372, www.kca.go.kr
Consumers Korea : ☎ 02-739-5441, www.consumerskorea.org

03វីធីសន្សំថវិការនិងវិធីប្រើប្រាស់សេវាកម្មធនាគារ

(1)ការចាំបាច់ក្នុងការសន្សំថវិការ

ត្រូវសន្សំប្រាក់សំរាប់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន កិច្ចការបន្ទាន់ការចូលនិវត្តន៍នៅថ្ងៃមុខ ទិញផ្ទះ ការសិក្សា របស់កូន ។ល។ ដើម្បីចាប់ផ្តើមសន្សំថវិការ ចូរបើកគណនីមួយនៅធានាគារ ។

(2)ប្រភេទនៃគណនីធានាគារ

  • • គណនីសន្សំធម្មតា: យើងអាចដាក់ និងដកថវិការបានដោយសេរី។ អត្រាការប្រាក់ទាប។
  • គណនីសន្សំរយ:ពេលយូរ: យើងដាក់ថវិការសន្សំក្នុងរយ:ពេលវែងដោយមិនមានការដកប្រាក់ក្នុងកំឡុងពេលសន្សំ។ អត្រាការប្រាក់បានខ្ពស់។
  • គណនីសន្សំមានពេលកំណត់: ជារៀងរាល់ខែ យើងដាក់ថវិការក្នុងចំនួនកំណត់មួយរហូតដល់ថ្ងៃកំណត់មួយ យើងអាចដកថវិការទាំងនោះបានទាំងអស់។ អត្រាការប្រាក់បានខ្ពស់ ។
  • គណនីសន្សំសេរី: វិធីថ្មីនៃការសន្សំនេះធ្វើឡើងដើម្បីការសន្សំក្នុងគ្រួសារ។ អត្រាការប្រាក់បានខ្ពស់។

(3)វិធីប្រើគណនីធនាគារ

វិធីបើកគណនីធនាគារ
  • ឯកសារត្រូវត្រៀម: អត្តសញ្ញាណប័ណ្ណសម្គាល់ (លិខិតឆ្លងដែន ប័ណ្ណចុះឈ្មោះជនបរទេសប័ណ្ណចុះឈ្មោះស្នាកនៅ ។ល។) ត្រាផ្ទាល់ខ្លួន និងប្រាក់ដើម្បីសន្សំ។
  • ការណែនាំ
    1. 1ចូលទៅក្នុងធនាគារ, ទាញយកលេខរៀង, ហើយរង់ចាំរហូតដល់លេខរបស់អ្នក
    2. 2ដើរសំដៅទៅតុបុគ្គលិកធានាគារនៅពេលដែលលេខរៀងរបស់អ្នកបង្ហាញនៅលើអេក្រង់
    3. 3ប្រាប់បុគ្គលិកធានាគារនូវគោលបំណងរបស់អ្នក (ចង់បើកគណនេយ្យធនាគារ, ដកឬក៏ដាក់ថវិការ) សូមចុះឈ្មោះធ្វើដេប៊ីតកាតផងប្រសិនបើអ្នកត្រូវការប្រើវា។
      • ប័ណ្ណដកប្រាក់ដេរប៊ីតកាតអាចអោយយើងដាក់ឬដកថវិការតាម ម៉ាស៊ីនទោះបីជាអ្នកគ្មានសៀវភៅ គណនេយ្យធនាគារក៏ដោយ។
    4. 4សូមបំពេញទំរងបែបបទទៅកាន់អ្នកផ្តល់ពត៌មាននៅធនាគារ
    5. 5សូមរក្សាសៀវភៅគណនេយ្យ និងកាតធនាគាររបស់អ្នកនៅកន្លែងមានសុវត្ថិភាព
      • រក្សាលេខសម្ងាត់សម្រាប់ខ្លួនឯង ចូរកុំបង្ហាញលេខសម្ងាត់ទៅកាន់នរណាម្នាក់។
ម៉ោងធ្វើការរបស់ធនាគារ
  • ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ: ០៩:០០-១៦:០០
  • ក្រៅពីម៉ោងធ្វើការ: សូមប្រើម៉ាស៊ីននៅជិតធនាគារ
ដក់ដាក់ថវិការតាមរយ:បុគ្គលិកធនាគារនិងតាមរយ:ម៉ានស៊ីនដកដាក់ប្រាក់
  • រៀបចំលិខិតដាក់ ឬក៏ដកថវិការហើយដើរសំដៅទៅតុបុគ្គលិកធនាគារ។ អ្នកមិនចាំបាច់ត្រូវ ប្រាប់លេខ សម្ងាត់ទេ នៅពេលដែលអ្នកដាក់ថវិការ ក៏ប៉ុន្តែអ្នកត្រូវតែប្រាប់លេខសម្ងាត និងចុះហត្ថលេខានៅពេល ដែលអ្នកចង់ដកថវិការ ។
  • អ្នកអាចដាក់ប្រាក់ ឬដកប្រាក់តាមរយ:ម៉ានស៊ីនដកប្រាក់ស្វ័យប្រវត្តិ(ATM) ដោយសៀវភៅ គណនេយ្យ ធនាគា ឬប័ណ្ណដកប្រាក់ ។ ដើម្បីដំណើរការអ្នកត្រូវបញ្ចូលលេខកូដសម្ងាត (លេខកុដផ្ទាល់) ប៉ុន្តែប្រសិន អ្នកបញ្ចូល លេខកូដសម្ងាត់ខុសបីដង អ្នកនឹងមិនអាចដំណើរការបានឡើយ (ដូចជាសួរពត៌មាន ដាក់ប្រាក់ ឬដកប្រាក់) ។ អ្នកត្រូវបង់ថ្លៃបន្ថែមប្រសិនបើអ្នកប្រើកាតនេះនៅក្រៅម៉ោង ធ្វើការរបស់ធនាគារឬដំណើរ ការកាតរបស់ធនាគាផ្សេងទៀត ។
  • 현금자동입출금기(ATM)
    < ម៉ាស៊ីនដកដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) >
ធនាគារតាមអ៊ីនធឺណេត
  • ធនគារតាមអ៊ីធឺណេតសំដៅទៅលើសេវាកម្មធនាគារតាមអ៊ីនធឺណេត ។
  • តាមរយ:ធនាគារតាមអ៊ីនធឺណេតអ្នកអាចពិនិត្យមើលទឹកប្រាក់ក្នុងគណនីរបស់អ្នក, ពិនិត្យមើលរាល់ការដាក់និងដកថវិការ និងផ្ញើរថវិការបានដោយប្រើគណនេយ្យធនាគារបស់អ្នកផ្ទាល់។
  • អ្នកត្រូវការមានឯកសារបញ្ជាក់អះអាង ដែលចេញដោយស្ថាប័ន ទូរគមនាគមន៍ និងកិច្ចការផ្នែកហិរញ្ញវត្ថុនៃប្រទេសកូរ៉េតាមអ៊ីនធឺណេត ទុកនៅក្នុងកំព្យូទ័រផ្ទល់ខ្លួន ហើយត្រូវការមានប័ណ្ណសម្ងាត់ និងប័ណ្ណលេខកូដសម្ងាត់មួយ (OTP) ដែលចេញដោយធនាគាររបស់អ្នក ។ ធនាគាររបស់អ្នកអាចជួយអ្នកបាន ។
ព័ត៌មានដែលគួរយល់ដឹង!
ធនាគារតាមទូរស័ព្ទ

ទូរស័ព្ទស្មាតហ្វូនផ្សេងៗអ្នកក៏អាចប្រើប្រាស់សេវាកម្មធនាគារតាររយ:ទូរស័ព្ទបានដែរ។ ទោះបីជាអ្នកធ្វើដំណើរក៏អាចប្រើប្រាស់បាន ដូច្នេះវាមានភាពងាយស្រួលជាងធនាគារតាមអ៊ីធឺណែត ដោយមិនចាំបាច់រើសទីកន្លែង។

វិធីបង់ថវិការ
  • ការបង់ថវិការដោយផ្ទាល់
    ការបង់ថវិការ គឺតម្រូវអោយអ្នកយកវិក័យប័ត្រទៅបង់ថវិការដោយផ្ទាល់នៅធនាគារ។ តែនៅសព្វថ្ងៃនេះធនាគារជាច្រើន មិនផ្តល់សេវាកម្មបង់ ថវិការដោយផ្ទាល់ទេ។ ក្នុងករណី នេះ អ្នកអាច ប្រើប្រាស់ម៉ាស៊ីនបង់ស្វ័យប្រវត្តិដែលមាននៅក្នុងធនាគារបាន។ ប្រសិនបើប្រើប្រាស់ម៉ាស៊ីនបង់ស្វ័យ ប្រវតិ្តគឺត្រូវតែមានសៀវភៅធនាគារដែលប្រើប្រាស់ជាមួយនឹងធនាគារម្ចាស់ម៉ាស៊ីនតែប៉ុណ្ណោះ ។
    • ចំណាំ: អ្នកអាចបង់ថវិការបាននៅប៉ុស្តិ៍ប្រៃសណីយ៍ ប្រសិនបើគ្មា នគណនី ពីព្រោះគ្រប់ប៉ុស្តិ៍ប្រៃសណី យ៍ ទាំងអស់មានផ្តល់សេវាបង់ថវិការដោយផ្ទាល់នេះ។
  • ការដកប្រាក់ដោយស្វ័យប្រវត្តិ
    អ្នកអាចបង់ថវិការបានតាមគណនេយ្យរបស់អ្នក ដោយមិនចាំបាច់ទៅធនាគារដោយផ្ទាល់ ។ អ្នក ត្រូវកំនត់ថ្ងៃខែថានៅពេលណា ដែលអ្នកចង់អោយថវិការដែលអ្នកត្រូវបង់កាត់ ចេញពីធនាគាររបស់ អ្នកផ្ទាល់។ អ្នកអាចចុះឈ្មោះប្រើសេវាកម្មដោយទៅធនាគារដោយផ្ទាល់ក៏បានឬក៏គ្រាន់តែទូរស័ព្ទទៅធនាគារក៏បាន ។ សូមចងចាំ ថ្ងៃត្រូវបង់ថវិការអោយបានច្បាស់លាស់ ព្រមទាំងរក្សាទុកថវិការគ្រប់គ្រាន់ល្មមនៅ ក្នុងគណនេយ្យ របស់អ្នក។
ការផ្ញើរប្រាក់
  • ត្រូវមានគណនេយ្យបង្កើតឡើងដោយដាក់ឈ្មោះគ្រួសាររបស់អ្នកនៅប្រទេកស្រុកកំណើតរបស់អ្នក។
  • សូមភ្ជាបើជាមួយអ្នកនូវឈ្មោះ អាស័យដ្ឋាន លេខទូរស័ព្ទ ឈ្មោះធនាគារ លេខគណនេយ្យរបស់អ្នក ទទួលហើយទៅផ្នែកប្តូរប្រាក់ដើម្បីបង្ហាញអត្តសញ្ញាណប័ណ្ណរបស់អ្នកទៅបុគ្គលិកធណគារ។
  • សូមរក្សាវិក័យប័ត្រទុក
ព័ត៌មានដែលគួរយល់ដឹង!
ការផ្ញើរប្រាក់ដោយសុវត្ថិភាព

អ្នកអាចផ្ញើរប្រាក់ប្រកបដោយសុវត្ថិភាពបំផុតដោយប្រើតាមរយ:ភ្នាក់ងារសាធារណដូចជាធនាគា និង ប៉ុស្តិ៍ប្រៃ សនីយ៍ ជាដើម ។ មនុស្សភាគច្រើនប្រើសេវាកម្មឯកជនជាជាងធនាគារសាធារណ:ដើម្បីផ្ញើរប្រាក់ ពីព្រោះវា លឿនជាងព្រមទាំងងាយស្រួលជាង ក៏ប៉ុន្តែវាមានការប្រថុយក្នុងការផ្ញើរប្រាក់ជាងធនាគារ សាធារណ: ។ ករណីដែល ប្រាក់ ផ្ញើរត្រូវបានលួចយកទៅបាត់គ្មានដំណឹងមានកើតឡើងច្រើនណាស់ ។ ប្រសិនបើមានករណី បែបនេះកើត មានឡើង អ្នកមិនអាចយកប្រាក់ដែលអ្នកបានផ្ញើរមកវិញបានឡើយ ។ អ្នកមិនគួរផ្ញើរប្រាកតាមសេវាកម្មឯកជនទេ ។

ព័ត៌មានដែលគួរយល់ដឹង!
ការបញ្ឆោតតាមរយៈប្រព័ន្ធទូរគមនាគមន៍

វាគឺជាសកម្មភាពបោកកបញ្ឆោត ដើម្បីអោយអតិថិជនផ្ញើរប្រាក់អោយ ដោយភាគច្រើនតាមរយ:ទូរស័ព្ទ ឬសារដែលផ្តល់ពត៌មានក្លែងក្លាយ ។

ការជម្រិតកូនក្មេង និងការក្លែងបន្លំ

ជនល្មើសបានដឹងលេខទូរស័ព្ទទំនាក់ទំនងរបស់កូនក្មេងនិងឪពុកម្តាយ របស់គេ ។ បន្ទាប់មកជនល្មើសទូរស័ព្ទទៅកាន់ ឪពុកម្តាយ ដោយធ្វើហាក់ដូចជាកូនក្មេងត្រូវបានចាប់ជម្រិតហើយទារប្រាក់ពិឪពុកម្តាយ ។ ការក្លែងបន្លំ ការចាប់ជម្រិតមានទំរងដូចជាការជម្រិតកុមារដែលបានទៅសាលារៀន កូនដែលបានទៅបម្រើទាហាន និងកូនដែលបានទៅសិក្សានៅបរទេស ។

ក្លែងបន្លំសមាសភាព តាមអ៊ីនធឺណេត ហើយសុំអោយអ្នកផ្ងើប្រាក់អោយ

ជនល្មើសធ្វើការលួចចូលក្នុងគណនេយ្យរបស់មិត្តអ្នក ឬគ្រួសារអ្នកហើយប្រើគណនេយ្យរបស់ពួកគេផ្ញើរជាសារមកអ្នក និងសុំអោយអ្នកផ្ញើរប្រាក់អោយដោយយកលេសខ្ចី ឬសងថ្លៃគ្រោះថ្នាក់ចរាចរណ៍ ។

ក្លែបបន្លំសារក្រោមឈ្មោះជាអ្នកគ្រប់គ្រង និងត្រួតពិនិត្យមកពីធនាគារ ដោយបញ្ឆោតអ្នកប្រើប្រាស់អោយទៅកាន់គេហទំព័រក្លែងក្លាយ

ជនល្មើសផ្ញើសារដោយក្លែងបន្លំជាការផ្សាយព័ត៌មានចេញដោយក្រុមហ៊ុនភាគហ៊ុន និងអ្នកត្រួតពិនិត្យធនាគារ (តម្លើងសុវត្ថិភាព ត្រួតពិនិត្យការលេចចេញពត៌មានផ្ទាល់ខ្លួន)។ នៅក្នុងសារមានគេហទំព័របញ្ឆោតមួយដែលដឹកនាំអ្នកប្រើប្រាស់អោយបញ្ចូលពត៌មានគណនេយ្យធនាគារ ។ ជាលទ្ធផល ជនល្មើសទទួលបានពត៌មានទាំងនោះ ហើយយកវាទៅប្រើប្រាស់ដើម្បីខ្ចីប្រាក់ពីធនាគាជាដើម ។

ស្វែងរកពត៌មានធនាគារតាមទូរស័ព្ទ ហើយក្លែងបន្លំប្រាក់ក្នុងចំណោមមនុស្សចាស់អាយុ ៥០-៧០ ឆ្នាំមានអ្នកចុះសេវាកម្មធនាគារតាមទូរស័ព្ទ។ ក្រោយពីបានដឹងថាពួកគាត់បានចុះ ឬក៏ជួយអោយពួកគាត់ចុះសេវាកម្មជនល្មើសបោកប្រាស់ពួកគាត់ក្រោមលេសថាមានការលួចប្រើឈ្មោះ ការលេចចេញពត៌មានផ្ទាល់ខ្លួនរបស់ពួកគាត់ ដូចនេះសុំអោយពួកគាត់ផ្ញើរពត៌មានធនាគារ

លេខអត្តសញ្ញាណប័ណ្ណ, លេខសម្ងាត់សម្រាប់ផ្ទេរប្រាក់, លេខសម្ងាត់គណនី, លេខរៀងនៅលើកាតសូវត្ថិភាព, លេខកូដលើកាតសុវត្ថិភាព) ។ ដោយប្រើប្រាស់ពត៌មានទាំងនោះ ជនល្មើសលួចយកប្រាក់ពីក្នុងគណនេយ្យរបស់ពួកគាត់ ។

បោកបញ្ឆោតជនរងគ្រោះអោយមកម៉ាស៊ីនដកប្រាក់

ជនល្មើសក្លែងបន្លំជាភ្នាក់ងារសើបអង្កេត ហើយបានទូរស័ព្ទទៅប្រាប់ជនរងគ្រោះថាគណនេយ្យរបស់គាត់មានបញ្ហាសុវត្ថិភាពដែលត្រូវដោះស្រាយ ។ បន្ទាប់មកជនល្មើសសុំអោយជនរងគ្រោះមកកាន់ម៉ាស៊ីនដែលខ្លួនដកបង្កើតដើម្បីបោកបញ្ឆោតយកពត៌មាន ។

បំពេញពត៌មានកាតឥណទាន ហើយទទួលប្រាក់តាមរយ:ការប្រើកាតកម្ចីដែលបានប្រើ

ជនល្មើសបោកបញ្ឆោតជនរងគ្រោះដោយប្រាប់ថាមានការបន្លំប្រើឈ្មោះ ការលេចចេញពត៌មានផ្ទាល់ខ្លួន ឧក្រិដ្ឋកម្ម ហើយអោយជនរងគ្រោះប្រាប់ ពត៌មានកាតឥណទាន (លេខកាត លេខសម្ងាត់ លេខកូដ) ។ ក្រោយមជនល្មើសប្រើប្រាស់ឈ្មោះរបស់ជនរងគ្រោះបង្កើត កាតកម្ចីតាមរយ: ARS ហើយក្នុងពេលជាមួយគ្នាជនល្មើសទូរស័ព្ទទៅកាន់ជនរងគ្រោះដើម្បីផ្តល់ពត៌មាន កុហក់ពីការដាក់ប្រាក់ ឧក្រិដ្ឋកម្ម និងអោយជនរងគ្រោះផ្ញើរប្រាក់នោះទៅកាន់គណនេយ្យដែលខ្លួនបានរៀបចំទុក ។

អ្នកធ្វើការរាយការណ៍ពីបទល្មើសទៅកាន់ការរិយាល័យនគរបាល តាមរយ

ទូរស័ព្ទ ☎112 ដោយមិនមានលេខកូដប្រទេសនិងវិទ្យាស្ថានលើកកម្ពស់អ៊ីនធឺណេត ដោយមិនមានលេខកូដប្រទេស ☎1332 ។

ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”