01ឡានក្រុង
ឡានក្រុងមានដូចជាឡានដូចជាឡានក្រុងក្នុងក្រុង ឡានក្រុងក្រៅក្រុង ឡានក្រុងល្បឿនលឿន ។ ដើម្បីប្រើឡានក្រុងក្រៅក្រុង
និងឡានក្រុងល្បឿនលឿន អ្នកចាំបាច់ត្រូវទិញសំបុត្រទុកជាមុន ។ សូមពិនិត្យមើលពេលចេញដំណើរ
និងទីកន្លែងត្រូវទៅអោយបានច្បាស់លាស់មុននឹងឡើងជិះឡានក្រុង ។
(1)របៀបប្រើឡានក្រុងក្នុងក្រុង
របៀបប្រើឡានក្រុងក្នុងក្រុង
- នៅពេលអ្នកជិះរថយន្តក្រុង អ្នកអាចប្រើប័ណ្ណធ្វើដំណើរ (ទ-មៀនយេ) ឬបង់ប្រាក់ដោយផ្ទាល់ ។
- អ្នកអាចទិញប័ណ្ណធ្វើដំណើរ (ទ-មៀនយេ) នៅហាងជិតៗជុំវិញកន្លែងឈប់រថយន្តក្រុង
ឬនៅតាមស្ថានីយ៍រថភ្លើងក្រោមដី ។ អ្នកបញ្ចូលតម្លៃធ្វើដំណើរបានច្រើនបំផុត ៥០ ០០០វ៉ន និងតិចបំផុត ១០០០វ៉ន។
- នាពេលបច្ចុប្បន្ន មុខងាររបស់កាតធ្វើដំណើរដែលពន្យាការសងត្រូវបានបន្ថែមចូលក្នុងកាតឥណទាន
។
- វាតម្លៃថោកជាងប្រសិនបើអ្នកប្រើកាតមធ្យោបាយធ្វើដំណើរ ។
អ្នកនឹងត្រូវកាត់ប្រាក់តិចតួចនៅពេលដែលអ្នកប្តូរពីការជិះឡានក្រុងទៅជិះរថភ្លើង ។
តម្លៃឡានក្រុងក្នុងស្រុក និងលក្ខណ:ពិសេសរបស់ឡានក្រុង (តម្លៃធម្មតា)
시내버스 요금 표 : 구분, 교통카드 요금, 현금 요금을 포함한 표입니다.
បំណែងចែក |
កាតធ្វើដំណើរ |
ក្រដាសប្រាក់ |
ឡានក្រុងទូទៅ |
1,500원 |
1,500원 |
រថយន្តក្រុងឆ្លងទីក្រុង |
3,000원 |
3,000원 |
ឡានក្រុងក្នុងក្រុង |
1,200원 |
1,200원 |
- តារាខាងលើឆ្លុះបញ្ចាំងអំពីតម្លៃសាច់ប្រាក់ក្នុងតំបន់ក្រុងសេអ៊ូល
ប៉ុន្តែតម្លៃនេះអាចខុសគ្នាក្នុងតំបន់ផ្សេងទៀត ។ ដូច្នេះចូរមើលគេហទំព័ររបស់ទីក្រុង
និងការិយាល័យទីក្រុងស្វ័យ័តនីមួយៗ ដើម្បីមើលពត៌មានអំពីចររាចរណ៍ ។
ប្រព័ន្ធនៃកាករប្តូរមធ្យោបាយធ្វើដំណើរ!
រថយន្តក្រុង នៅទីក្រុងសេអ៊ូល
-
- រថយន្តក្រុងខៀវ
- ការប្រើប្រាស់ខ្សែរថយន្តក្រុងចុងអាំង អាចភ្ជាប់តំបន់ជាយក្រុងជាមួយក្រុងសេអ៊ូល។
-
- រថយន្តក្រុងបៃតង
- ដំណើរការភ្ជាប់ស្ថានីយរថភ្លើងធំៗ ជាមួយចំណតឡានក្រុងចុងក្រោយនៅទីក្រុងសេអ៊ូល។
-
- រថយន្តក្រុងក្រហម
- ភ្ជាប់ទីក្រុងសេអ៊ូល ជាមួយទីក្រុងជាប់សេអ៊ូល សំរាប់អ្នកធ្វើដំណើរចេញចូលសេអ៊ូលរាល់ថ្ងៃ។
-
- រថយន្តក្រុងលឿន
- ធ្វើដំណើរនៅក្នុងសេអ៊ូល និងមិត្រឹមតែឈប់នៅតាមចំណតស្ថានីយរថភ្លើងធំប៉ុណ្ណោះទេកន្លែងពាណិជ្ជកម្ម
និង តំបន់កម្សាន្ត និង ដើរទិញឥវ៉ាន់។
-
- រថយន្តក្រុងភូមិ
- រយន្តក្រុងធុនតូចដែលធ្វើដំណើរចុះឡើងតាមស្ថានីយរថភ្លើង ស្ថានីយផ្ទេរឡានក្រុងពណ៍ក្រហម
បរិវេណអផាតមិន និងតំបន់ផ្សេងទៀត។
-
- រថយន្តក្រុងM(រថយន្តក្រុងលឿនធំ)
- ជាឡានក្រុងដែលត្រូវបានដំណើរការសម្រាប់ការធ្វើដំណើរ បានរហ័សទៅកន្លែអការងារ និង
ជួយសម្រួលការកកស្ទះចរាចរណ៍នៅក្នុងក្រុង។ រថយន្តក្រុងនេះ ឈប់ចំណតតែ ៤ប៉ុណ្ណោះ
ក្នុងចំងាយ៥គីឡូម៉ែត្រ។
ប្រព័ន្ធផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរ (នៅពេលឡើងជិះឬចុះពីឡាន
ត្រូវដាក់កាតប៉ះនឹងប្រដាប់អានកាត)
ប្រព័ន្ធនៃការប្តូរមធ្យោបាយធ្វើដំណើរត្រូវបានអនុវត្តននៅគ្រប់កន្លែងទាំងអស់ដែលមានដំណើរការរថភ្លើង
និងឡានក្រុង។ អ្នកនឹងទទួលបានការបញ្ចុះតម្លៃនៅពេលដែលប្តូរពីការជិះឡានក្រុងទៅរថភ្លើង ឬក៏ពីរថភ្លើង
ទៅឡានក្រុង ។ ប្រសិនបើអ្នកប្រើលុយផ្ទាល់ មិនប្រើប័ណ្ណធ្វើដំណើរនៅពេលប្តូរទៅជិះរថយន្តក្រុង មួយទៀត
អ្នកមិនអាចទទួលបានការចុះថ្លៃបានទេ ។ ប៉ុន្តែបើអ្នកប្រើកាតធ្វើដំណើរ
អ្នកអាចចំនេញនៅក្នុងប្រព័ន្ធផ្លាស់ប្តូរ និងមិនត្រូវបានកាត់លុយសម្រាប់រយ:ចម្ងាយ ១០គីឡូម៉ែត្របន្ថែម
នៅពេលអ្នកប្តូរការធ្វើដំណើរទៅតាមរថយន្តផ្សេងទៀតដូចជា រថយន្តក្រុង ទរថភ្លើងក្រោមដី។
ប៉ុន្តែអ្នកត្រូវបង់ថ្លៃបន្ថែម ១០០វ៉ន សម្រាប់ចម្ងាយផ្លូវ ៥គីឡូម៉ែត្រដែលលើសចម្ងាយផ្លូវ ១០គឺឡូម៉ែត្រ ។
ប្រព័ន្ទបញ្ចុះថ្លៃរបស់រថយន្តក្រុងខុសគ្នាទៅតាមតំបន់នីមួយៗ។
អ្នកទទួលការបញ្ចុះតម្លៃបានតែនៅពេលដែលអ្នកប្តូរមធ្យោបាយធ្វើដំណើរក្នុងរយ:ពេល៣០នាទីក្រោយពីចុះពីមធ្យោបាយធ្វើដំណើរមុន
(១ម៉ោងសម្រាប់ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៧ថ្ងៃបន្ទាប់)
(2)ឡានក្រុងក្រៅក្រុងនិងឡានក្រុងលឿន
វិធីប្រើឡានក្រុង
- ឡានក្រៅក្រុងនេះចេញដំណើរពីចំណតឡានក្រុង ទៅតំបន់ឆ្ងាយៗ ។
- ឡានក្រៅក្រុងឈប់នៅតំបន់ជាច្រើនតាមផ្លូវ ដូច្នេះពេលវេលាធ្វើដំណើរតាមឡានក្រៅក្នុង
យូរជាងឡានល្បឿនលឿន ។
- រថយន្តក្រុងរត់ល្បឿនលឿនទៅទីក្រុងតែមួយប៉ុណ្ណោះ ហើយវាមានរថយន្តក្រុងរថល្បឿនធម្មតា
រថយន្តក្រុងរត់ក្នុងល្បឿនលឿន និងរថយន្តក្រុងរត់ក្នុងល្បឿនលឿនភីមីអម។ រថយន្តក្រុងរត់ក្នុងល្បឿនលឿន
ងាយស្រួលក្នុងការប្រើប្រាស់ដោយវាមានចន្លោះធំៗរវាងកៅអីមួយទៅកៅអីមួយ
ចំណែករថយន្តក្រុងរត់ក្នុងល្បឿនលឿនភីមីអមចន្លោះនៃកៅអីនីមួយៗធំហើយ មានតុទៀតហើយវាមានអេក្រង់ទូរទស្សន៍ នៅជាប់កៅអី
ដូច្នេះលោកអ្នកអាចទស្សនាកំសាន្តកម្មវិធីទូរទស្សន៍បានទៀត។
ចំពោះតម្លៃវាថ្លៃតាមលំដាប់ចាប់ពីរថយន្តក្រុងរត់ក្នុងល្បឿនលឿនភីមីអម
រថយន្តក្រុងរត់ល្បឿនលឿនទៅរថយន្តក្រុងរថល្បឿនធម្មតា។
ចំណតរថយន្តក្រុង នៅក្នុងទីក្រុងធំៗ
យើងត្រូវទៅចំណតឡានក្រុងនៃតំបន់នីមួយៗ នៅពេលជិះឡានក្រៅក្រុង និង ឡានមានល្បឿនលឿន។
អ្នកអាចទទួលបានព័ត៌ដែលទាក់ទងនឹងពេលវេលានិងកក់សំបុត្រឡាន តាមរយៈគេហទំព័ររបស់ខូបើស(www.kobus.co.kr) ឬ ស៊ីវេបើសយេម៉េ(txbus.t-money.co.kr)
주요도시 버스 터미널 표 : 터미널 이름, 전화번호를 포함한 표입니다.
ចំណតឡានក្រុងចុងក្រោយ |
លេខទូរស័ព្ទ |
ចំណតឡានក្រុងចុងក្រោយ |
លេខទូរស័ព្ទ |
ស្ថានីយរថយន្តក្រុងអ៊ិចប្រេសក្រុងសេអ៊ូលខ្សែ Gyeongbu |
1688-4700 |
ឈ្មោះស្ថានីយ៍ចំណតសដេគុ |
1666-2600 |
ឈ្មោះស្ថានីយ៍ចំណតដុងសេអ៊ូល |
1688-5979 |
ឈ្មោះស្ដានីយ៍ចំណតអ៊ូលសាន |
1688-7797 |
ស្ថានីយ៍រថយន្តក្រុងភាគកណ្តាលខ្សែ Honam |
02-6282-0114 |
ឈ្មោះស្ដានីយ៍ចំណតកាងនឹង |
033-641-3184 |
ឈ្មោះស្ថានីយណ៍ចំណតក្រៅក្រុងសាំងបុង |
02-323-5885 |
ឈ្មោះស្ដានីយ៍ចំណតសូកឆូ |
033-631-3181 |
ឈ្មោះស្ថានីយណ៍ចំណតសែអ៊ូលណាមពូ |
1688-0540 |
ឈ្មោះស្ដានីយ៍ចំណតឈូនឆន |
033-256-1571 |
ឈ្មោះស្ថានីយ៍ចំណតស៊ូវ៉ុន |
1688-5455 |
ឈ្មោះស្ថានីយ៍រថយន្តក្រៅក្រុងឆង់ជូ |
1688-4321 |
ឈ្មោះស្ថានីយ៍ចំណតអ៊ីនឆន |
1666-7114 |
ស្ថានីយ៍រថយន្តក្រុង Mokpo |
1544-6886 |
ស្ថានីយ៍រថយន្តក្រុងអានសាន |
1666-1837 |
ឈ្មោះស្ដានីយ៍ចំណតចនជូ |
063-277-1572 |
ឈ្មោះស្ថានីយចំណតអ៊ីយចង់ពូ |
1688-0314 |
ឈ្មោះស្ដានីយ៍ចំណតក្វាងជូ |
062-360-8114 |
ស្ថានីយ៍រថយន្តក្រុង Daejeon |
1577-2259 |
ឈ្មោះស្ដានីយ៍ចំណតយ៉ស៊ូ |
1666-6977 |
ឈ្មោះស្ថានីយ៍ចំណតឆនណាន |
041-640-6400 |
ឈ្មោះស្ដានីយ៍ចំណតពូសាន |
1577-9956 |
ឈ្មោះស្ថានីយចំណតដុងដេគូ |
1666-3700 |
ឈ្មោះស្ដានីយ៍ចំណតម៉ាសាន |
1688-3110 |
02រថភ្លើងក្រោមដី
មានរថភ្លើងក្រោមដីនៅក្នុងទីក្រុង សេអ៊ូល ប៊ូសាន ដេគូ ក្វាងជូរ និងដេចន់ ។ នៅក្នុងទីក្រុងសេអ៊ូលនិងទីក្រុងជុំវិញ
មានរថភ្លើងក្រោមដីសរុបទាំងអស់ ៩ខ្សែបូករួមទាំងរថភ្លើងនៅទីក្រុង អ៊ីឆន ខ្សែទី១ ទី២ ខ្សែប៊ុនដាង ខ្សែប៊ុនដាងថ្មី
ខ្សែក្យង់អឿយជុងអាំង និងខ្សែទៅព្រលានយន្តហោះ ។ល។ ខ្សែរថភ្លើងក្រោមដីនៅទីក្រុងសេអ៊ូល មានពណ៌ខុសគ្នាជាច្រើន។
គ្រប់ស្ថានីយ៍រថភ្លើងក្រោមដីទាំងអស់ បូករួមទាំងស្ថាននីយ៍នៅឆ្ងាយពីទីក្រុង សេអ៊ូល ស្ថានីយ៍នៅក្រុងជុំវិញ
និងស្ថានីយ៍ប្តូរជើងធ្វើដំណើរដែលឆ្លងកាត់ខ្សែផ្សេងទៀត មាននិមិត្តសញ្ញាខុសគ្នាៗ ។
តាមធម្មតារថភ្លើងក្រោមដីរត់ចន្លោះពី ២-៣នាទីម្តងក្នុងកំលុងម៉ោងរវល់នៅពេលព្រឹក និងល្ងាចហើយរត់នៅចន្លោះពី
៤-៦នាទីម្តងនៅម៉ោងផ្សេងទៀត ។
(1)សំបុត្រនិងតំលៃរថភ្លើង
승차권과 요금 표 : 구분, 교통카드 요금, 1회용 교통카드 요금을 포함한 표입니다.
ផ្នែក |
កាតធ្វើដំណើរ |
កាតធ្វើដំណើរ១ដង |
មនុស្សចាស់ |
1,400វ៉ន |
សំរាប់ធ្វើដំណើរ១ដង |
ជំទង់ |
800វ៉ន |
ដូចគ្នានឹងថ្លៃធ្វើដំណើរដោយប្រើកាត |
កូនក្មេង |
500វ៉ន |
ដូចគ្នានឹងថ្លៃធ្វើដំណើរដោយប្រើកាត |
- តារាងនេះបង្ហាញតម្លៃសេវាសម្រាប់រយ:ចម្ងាយ ១០គីឡូម៉ែតក្នុងតំបន់រដ្ឋធានី
ប៉ុន្តែការប្រើប្រាស់និងតម្លៃសេវាអាចខុសគ្នាទៅតាមតំបន់។ ដូច្នេះសូមចូលទៅកាន់គេហទំព័ររបស់ស្ថានីយ៍នីមួយៗ ។
(2)វីធីប្រើរថភ្លើងក្រោមដី
- • ១.២៥០វ៉ុនសម្រាប់ផ្នែកមូលដ្ឋានមួយលើក (ប្រើកាតធ្វើដំណើរដែលមានចម្ងាយតិចជាង១០គីឡូម៉ែត្រ)
ថ្លៃសេវាបន្ថែមត្រូវបានអនុវត្តអាស្រ័យលើចំងាយផ្លូវ ។
- រថភ្លើងក្រោមដីរត់រាល់ ២-១០ នាទីម្តង ហើយចាប់បើកដំណើរការចាប់ពីម៉ោង
៥:៣០ព្រឹករហូតដល់ពាក់កណ្តាលយប់ ។
- រថភ្លើងក្រោមដីមានច្រើនខ្សែ ហើយយើងអាចរកមើលផែនទីបានច្រើនទីតាំង
ហើយយើងថែមទាំងអាចយកផែនទីទំហំប៉ុនហោប៉ៅ
- ប្រសិនបើអ្នកប្រើកាតមធ្យោបាយធ្វើដំណើរ
អ្នកនឹងទទួលបានការបញ្ចុះតម្លៃនៅពេលដែលអ្នកប្តូរខ្សែរថភ្លើង។ អាស្រ័យទៅតាមតំបន់ដែលអ្នកជិះ។
- អ្នកក៏អាចប្រើលុយសុទ្ធបានដែរ ក៏ប៉ុន្តែអ្នកនឹងមិនអាចទទួលការបញ្ជុះតំលៃទេ នៅពេលដែលអ្នកប្តូរ
ខ្សែរថភ្លើង។ ដូច្នេះអ្នកគួរតែប្រើកាតមធ្យោបាយធ្វើដំណើរ
សមា្រប់តុល្យការមិនគ្រប់គ្រាន់លោកអ្នកអាចបញ្ចូលទឹកប្រាក់ក្នុងបរិមាណណាមួយទៅក្នុងកាតនៅការិយាល័យសំបុត្រ
ស្ថានីយ៍រថយន្តក្រុងឬម៉ាស៊ីនបញ្ចូលកាតសម្រាប់សេវាដឹកជញ្ជូននៅស្ថានីយ៍ដឹកអ្នកដំណើរ ។
ពត៌មានដែលគួរយល់ដឹង!
ម៉ាស៊ីនលក់សំបុត្រដោយស្វ័យប្រវត្តិ
- 1ជ្រើសរើសការទិញសំបុត្រសំរាប់ការទៅតែមួយមុខ
- 2ជ្រើសរើសកន្លែងដែលអ្នកចង់ទៅ
- 3ចុចលើចំនួយសំបុត្រដែលអ្នកចង់ទិញ
- 4ដាក់ប្រាក់ចូល ។
- បរិមាណប្រាក់កក់ និងទម្រង់សម្រាប់សំបុត្រមួយលើកអាចមានភាពខុសគ្នាទៅតាមតំបន់ ។
-
< ម៉ាស៊ីនលក់សំបុត្រដោយស្វ័យប្រវត្តិ >
បន្ទប់បំបៅដោះទារក
នៅតំបន់រថភ្លើងស្ថានីយ៍ក្រោមដី, ស្ថានីយ៍រថភ្លើង សេអ៊ូល, ពូសាន់, ថេគូ, អឺនឈន់, ក្វាងជូ, ថេជន់ ។ល។
បានដាក់ឈ្មោះអោយប្រើ"បន្ទប់ស្រលាញ់ទារក"បន្ទប់សុភមង្គល ម្តាយ និងទារក។
- សេចក្តីលំអិតសូមជ្រាបតាមតំបន់ ស្ថានីយ៍រថភ្លើងផ្សេងនឹងគេហទំព័រកូរ៉េ។
(3)ផែនទីរថភ្លើង
សម្រាប់ពត៌មានបន្ថែមអំពីរថភ្លើងជើងទីមួយ រថភ្លើងជើងចុងក្រោយស្ថានីយ៍កម្មវិធីដំណើរការ និងផ្លូវខ្លីៗ
សូមមើលវែបសាយអំពីអ្នកប្រតិបត្តិការផ្លូវក្រោមដីនៅមូលដ្ឋានដែលបានលើកឡើងក្នុងជំពូកជាបន្តបន្ទាប់។
03តាក់ស៊ី
តាក់ស៊ីមានរត់២៤ម៉ោង ។ យើងអាចប្រើប្រភេទតាក់ស៊ីផ្សេងៗគ្នាបានដោយមើលសញ្ញាលើដំបូលឡាន និមួយៗ ។
នៅពេលដែលអ្នកចង់ជិះតាក់ស៊ី អ្នករង់ចាំតាក់ស៊ីនៅចំណតតាក់ស៊ី ឬក៏នៅតាមផ្លូវដោយគ្រាន់តែ
លើកដៃហៅនៅពេលមានតាក់ស៊ីឆ្លងកាត់ក៏បានដេរ ។ ប្រសិនបើអ្នកចង់ប្រើរថយន្តតាក់ស៊ីដែលហៅតាមទូរស័ព្ទ
អ្នកត្រូវបងថ្លៃដោយឡែក (ធម្មតា ១០០០វ៉ន) ក្រៅពីរថយន្តតាក់ស៊ី ។
នៅកូរ៉េមានក្រុមហ៊ុនតាក់ស៊ីហៅជិះតាមទូរស័ព្ទជាច្រើន កំពុងដំណើរការតាមតំបន់នីមួយៗ ។
(1)តាក់ស៊ីធម្មតា
រថយន្តតាក់ស៊ីមួយអាចដាក់មនុស្សច្រើនបំផុតត្រឹម ៣-៤ នាក់ក្នុងមួយជើងហើយរថយន្តតាក់ស៊ីតែងមានម៉ាស៊ីនគិតលុយវាសចម្ងាយ
។ ៣៨០០វ៉ន (ក្រុងសេអ៊ូលរហូតដល់២គីឡូម៉ែត្រ) នៅក្នុងទីក្រុងសេអ៊ូលថ្លៃ ៣៨០០វ៉ន ។
ប្រសិនបើអ្នកប្រើរថយន្តតាក់ស៊ីនៅពេលយប់ជ្រៅចាប់ពីម៉ោង ១២យប់ដល់៤ទាបភ្លឺអ្នកត្រូវបង់ថ្លៃ ២០ភាគរយទៀត។
(គិតត្រឹមខែមេសា ឆ្នាំ២០១៩)
(2)ឡានតាក់ស៊ីប្រណិត
មានរថយន្តតាក់ស៊ី ដែលប្រើម៉ាស៊ីនធំជាងកម្លាំង ២០០០សេន។ វាមានតម្លៃថ្លៃជាងរថយន្តតាក់ស៊ីធម្មតា ដោយមានតម្លៃ ៦៥០០វ៉ន
(ក្រុងសេអ៊ូលរហូតដល់៣គីឡូម៉េត្រ) ជាតម្លៃមួលដ្ឋានថ្លៃគោលគឺ ៦៥០០វ៉ន សម្រាប់ចម្ងាយ
៣គីឡូម៉ែត្រដែលនេះថ្លៃជាងរថយន្តធម្មតាប៉ុន្តែមិនកាតលុយបន្ថែមសម្រាប់ការធ្វើដំណើរពេលយប់ជ្រៅឬធ្វើដំណើរឆ្ងាយ ។
(3)ឡានតាក់ស៊ីធំៗ
តាក់ស៊ីទាំងនេះធំល្មមសំរាប់ដាក់មនុស្សរហូតដល់៩នាក់ ហើយវាងាយស្រួលជិះនៅពេលដែលអ្នកមានឥវ៉ាន់ច្រើន ។
អ្នកអាចទូរស៍ព្ទហៅឡានតាក់ស៊ីធំៗនេះបានគ្រប់ពេលពីព្រោះមានប្រព័ន្ទរាឌីអូនៅបំបាក់ក្នុងឡានស្រាប់។ តម្លៃមូលដ្ឋានគឺ
៦៥០០វ៉ន ប្រហាក់ប្រហែលទៅនឹងតម្លៃរថយនតាក់ស៊ីធម្មតា។ តម្លៃនេះអាចចរចារបានរវាងអ្នកបើកបរ និងអ្នកដំណើរ ។
04អ្នកផ្ទេរសិទ្ធ
តាក់រថយន្តផ្ទាល់ខ្លួន គឺសំដៅលើរថយន្តដែលគ្រួសារនីមួយៗទិញប្រើប្រាស់ផ្ទាល់ខ្លួន ។ រថយន្តផ្ទាល់ខ្លួន មានទំហំតូច
និងច្រើនប្រភេទ ហើយតម្លៃ ចាប់ពីប៉ុន្មា នរយម៉ឺនវ៉ុនដល់រាប់ពាន់ម៉ឺនវ៉ុន ។
វិធីយកប័ណ្ណបើកបរ
នីតិវិធីយកប័ណ្ណបើកបរមានដូចខាងក្រោម :
- 1ការអប់រំសុវត្ថិភាពចរាចរណ៍ ៖
ការអប់រំសុវត្ថិភាពចរាចរណ៍ គឺអ្នករៀនត្រូវអនុវត្តនៅ(សាលាជំនាញវិជ្ជា
ជីវៈរថយន្ត)កន្លែងដែលបានកំណត់ដោយស្ថាប័នអប់រំសុវត្ថិភាពចរាចរណ៍ឬស្នងការអប់រំសុវត្ថិភាពចរាចរណ៍
នៅក្នុងទីតាំងប្រឡងបើកបរ មុនពេលប្រឡងវិញ្ញាសារប្រឡង។
- 2ការពិនិត្យមើលតួខ្លួន (ថ្លៃដោយឡែក
សម្រាប់ត្រួតពិនិត្យរថយន្ត) )
- 3ចុះឈ្មោះដើម្បីប្រឡងទ្រឹស្តី
학과점수 표 : 필요한 서류, 수수료를 포함한 표입니다.
ឯកសារដែលត្រូវការ |
តម្លៃ |
ទម្រង់បែបបដាក់ពាក្យប្រឡង(រូបថតព័ណ៌ដែលប្រើដូចនៅក្នុងលិខិតឆ្លងដែន
៣សន្លឹកដែលថតនៅក្នុងពេល៦ខែចុងក្រោយ) អត្តស ញ្ញា ណប័ណ្ណ (ប័ណ្ណជំនួសដែលទទួលស្គាល់ផ្សេ
ងៗ) បើសិនជាអ្នកតំណាងភ្នាក់ងារតំណាង ឬសមីខ្លួន (អ្នកផ្ទេរសិទ្ធ) |
10,000 វ៉ុន ( 8,000 វ៉ុនសម្រាប់ម៉ូតូ) |
- 4វិញ្ញាសារប្រឡង
(អ្នកត្រូវតែបញ្ចប់ការអប់រំផ្នែកសុវត្ថិភាពនៃការធ្វើដំណើរមុនពេលចុះឈ្មោះសម្រាប់ វិញ្ញាសារប្រឡង) ។
ការប្រឡងមានសំនួរចំនួន ៤០
- ភាសាសម្រាប់ជ្រើសរើសប្រឡង មាន3ភាសាក្រៅពីភាសាកូរ៉េ ដូចជាភាសា អង់គ្លេស ចិន វៀតណាម
- 5ការដាក់ពាក្យប្រឡងអំពីដំណើរការផ្សេងៗ
អ្នកដែលប្រឡងទ្រឹស្តីជាប់ តែប្រឡងអនុត្តន៍ ធ្លាក់អាច ដាក់ពាក្យប្រឡង ទាក់ទងនឹងដំណើរការនេះបាន
។
기능접수 표 : 필요한 서류, 수수료를 포함한 표입니다.
ឯកសារដែលត្រូវការ |
តំលៃ |
ឯកសារដាក់ពាក្យ, អត្តសញ្ញាណប័ណ្ណសមីខ្លួន (ប័ណ្ណសម្គាល់ខ្លួន , ប័ណ្ណជំនួសដែលទទួលស្គាល់ផ្សេ
ងៗ) ※ បើសិនជាអ្នកតំណាង ភ្នាក់ងារតំណាង ឬសមីខ្លួន
(អ្នកផ្ទេរសិទ្ធ)ត្រូវមានអត្តសញ្ញាណប័ណ្ណ និងលិខិតផ្ទេសិទ្ធិភ្ជា ប់ជាមួយ |
- ធម្មតាលំដាប់១ និង ២: 25,000វ៉ុន
- ខ្នាតធំ និងពិសេសលំដាប់១: 25,000វ៉ុន
- ម៉ូតូ: 10,000វ៉ុន
- ទោចក្រយានយន្តធុនតូចលំដាប់២: 14,000វ៉ុន
|
- 6តេស្តបើកបរក្នុងវិទ្យាស្ថាន:
គឺការប្រលងដែលអ្នកត្រូវប្រលងជាប់ការបើកបរដោយផ្ទាល់ខ្លួនឯង ក្នុងផ្លូវ ដែលគេ
បានកំណត់នៅក្នុងវិទ្យាស្ថាន
- 7ការចេញប័ណ្ណហាត់បើកបរសិនបើអ្នកចង់ទទួលបានប័ណ្ណបើកបរ លំដាប់ធម្ម តា១ និងលំដាប់ធម្ម
តា២ ប្រសិនបើបាន ប្រឡងជាប់ទាក់ទងនឹងដំណើ រ ការទូទៅ នឹងចេញជូនប័ណ្ណហាត់បើកបរ ដើម្បីអាចហាត់បើក
បរនៅលើដងផ្លូវបាន។
- 8កា រដាក់ពាក្យប្រឡងបើកបរធ្វើដំណើ
រនៅលើដងផ្លូវ : ក្នុងនាមជាអ្នកមានប័ណ្ណហាត់បើកបរ បន្ទាប់ពីបាន ហាត់បើកបរនៅលើដងផ្លូវបានគ្រ
ប់គ្រាន់ហើយ អាចដាក់ពាក្យប្រឡងបើកបរនៅលើដងផ្លូវបាន។
- 9កា រប្រឡងយក ប័ណ្ណបើកបរៈ
បេក្ខជននិងទៅប្រឡងយកប័ណ្ណបើកបរនៅមជ្ឈមណ្ឌលប្រឡងយកប័ណ្ណ បើកបរ
នៅកាលបរច្ឆេទិដែលបានកំណត់នៅពេលដាក់ពាក្យប្រឡង។
- 10ការចេញប័ណ្ណបើកបរ:
បើសិនជាបេក្ខជនប្រឡងវគ្គផ្តាច់ព្រ័ត្រយកប័ណ្ណបើកបរជាប់គេ នឹងចេញប័ណ្ណ បើកបរ យោងតាម(ប្រភេទទី១ខ្នា
តធំ ប្រភេទទី១ ខ្នាតធម្ម តា ប្រភេទទី១ខ្នាតពិសេស ប្រភេទទី២ ខ្នា តធម្មតា ប្រភេទទី២ ខ្នា តតូច
ប្រភេទទី២ ទោចក្រយា នយន្ត)។
ការប្តូរប័ណ្ណបើកបររបស់ជនបរទេសទៅជាប័ណ្ណបើកបរកូរ៉េ
អ្នកកាន់កាប់ប័ណ្ណបើកបរដែលចេញដោយស្ថាប័នអាជ្ថាធ័របរទេស អាចប្តូរបណ្ណបើកបរនេះ ជាមួយប័ណ្ណបើករបរកូរ៉េ។
នៅពេលភាពត្រឹមត្រូវរបស់ប័ណ្ណនេះត្រូវបានបញ្ជាក់តាមរយៈ ឯកសារដែលបានដាក់ជូន រួម
ទាំងការបញ្ជាក់ពីស្ថានទូតអ្នកកាន់កាប់អាចធ្វើតេស្តសមត្ថភាព ឬធ្វើតេស្តសំណួរតាមកុំព្យូទ័រដើម្បីដោះដូរ ។
សុពលភាពរបស់ប័ណ្ណបើកបរបរទេសត្រូវបានទទួលស្គាល់ត្រឹមតែនៅពេលមានអាជ្ញាប័នពេញលេញ
ដែលកាលផុតកំណត់របស់ប័ណ្ណមិនទាន់ផុតកំណត់ ។ អាជ្ញាប័ណ្ណបណ្តោះអាសន្ន អាជ្ញាប័ណ្ណអ្នកសិក្សា
អាជ្ញាប័ណ្ណរយ:ពេលខ្លី អាជ្ញាប័ណ្ណសាកល្បង ការអនុញ្ញាតបើកបរ
និងវិញ្ញាបនប័ត្របើកបរមិនអាចដូរយកអាជ្ញាប័ំំំណ្ណបើកបររបស់កូរ៉េបាននោះទេ ។
- ទីតាំង: មជ្ឈមណ្ឌលធ្វើតេស្តអាជ្ញាប័ណ្ណបើកបរទូទាំងប្រទេស
- បញ្ជីឈ្មោះប្រទេសដែលទទួលស្គាល់ដោយអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ
2023
- តើប្រទេសណាដែលទទួលស្គាល់ប័ណ្ណបើកបររបស់កូរ៉េ ?
ប្រទេសដែលដោះដូរអាជ្ញាប័ណ្ណបើកបរកូរ៉េជាមួយអាជ្ញាប័ណ្ណក្នុងស្រុកដោយមិនចាំបាច់ធ្វើតេស្ត បន្ថែម
- តំបន់ដែលមានប្រព័ន្ធផ្តល់អាជ្ញាប័ណ្ណឯករាជ្យ ដូចជាទីក្រុងហុងកុង កោះតៃវ៉ាន់ និង
កោះហ្កាម ត្រូវបានរួមបញ្ចូលក្នុងប្រភេទប្រទេសនេះ ។
- អាជ្ញាប័ណ្ណចេញដោយប្រទេសដែលមិនទទួលស្គាល់សម្រាប់ប័ណ្ណបើកបរកូរ៉េ៖
តេស្តសមត្ថភាពនិងការពិនិត្យមើល (ច្រើនជម្រើស 40 សំណួរ) មានជាភាសាកូរ៉េ អង់គ្លេស ចិន
និងវៀតណាម
- រដ្ឋ Oregon និង Idaho សហរដ្ឋអាមេរិក
ស្ថិតនៅក្រោមប្រទេសដែលមានការទទួលស្គាល់
ប៉ុន្តែអ្នករស់នៅក្នុងរដ្ឋទាំងនេះតម្រូវឱ្យធ្វើតេស្ត។
구비서류 표 : 구분, 인정국가, 불인정국가를 포함한 표입니다.
ការចាត់ជាថ្នាក់ឬជាក្រុម |
ប្រជារាស្រ្តដែលទទួលស្គាល់ |
ប្រជារាស្ត្រដែលមិនទទូលស្គាល់ |
ជនបរទេស, ពលរដ្ឋនៅក្រៅប្រទេស |
- ប័ណ្ណបើកបរនៅក្រៅប្រទេសច្បាប់ដើម
- ច្បាប់ដើមនៃលិខិតឆ្លងដែន: លិខិតឆ្លងដែនដែលអាចបញ្ជាក់ពីថ្ងៃចាកចេញ
រហូតដល់ថ្ងៃចូលមកវិញ
-
ច្បាប់ដើមនៃលិខិតបញ្ជាក់ពីការចុះបញ្ជីជនបរទេស(ច្បាប់ដើមនៃលិខិតប្រកាសពីកន្លែងស្នាក់នៅរបស់ជនបរទេស)
- រូបថតពណ៌ធម្មជាតិចំនួន៣សន្លឹកដែលថតក្នុងរយៈពេល៦ខែចុងក្រោយ
(ទំហំរូបថតដែលបានអនុញ្ញាត)
- លិខិតបញ្ជាក់ពីស្ថានទូតទៅលើប័ណ្ណបើកបរ ឬ លិខិតបញ្ជាក់ពីអាផូសធីយូ
- លិខិតបញ្ជាក់ការពិតនៃការចេញចូលប្រទេស(ចាប់ពីថ្ងៃចាកចេញ
រហូតដល់បច្ចុប្បន្ន)
- តម្លៃសេវា ៨,០០០វ៉ុន (ថ្លៃពិនិត្យរាងកាយ គិតដោយឡែក)
|
- ប័ណ្ណបើកបរនៅក្រៅប្រទេសច្បាប់ដើម
- លិខិតឆ្លងដែនច្បាប់ដើម: លិខិតឆ្លងដែនដែលអាចបញ្ជាក់ពីថ្ងៃចាកចេញ
រហូតដល់ថ្ងៃចូលមកវិញ
-
ច្បាប់ដើមនៃលិខិតបញ្ជាក់ពីការចុះបញ្ជីជនបរទេស(ច្បាប់ដើមនៃលិខិតប្រកាសពីកន្លែងស្នាក់នៅរបស់ជនបរទេស)
- រូបថតពណ៌ធម្មជាតិចំនួន៣សន្លឹកដែលថតក្នុងរយៈពេល៦ខែចុងក្រោយ
(ទំហំរូបថតដែលបានអនុញ្ញាត)
- លិខិតបញ្ជាក់ពីស្ថានទូតទៅលើប័ណ្ណបើកបរ ឬ លិខិតបញ្ជាក់ពីអាផូសធីយូ
- លិខិតបញ្ជាក់ការពិតនៃការចេញចូលប្រទេស(ចាប់ពីថ្ងៃចាកចេញ
រហូតដល់បច្ចុប្បន្ន)
- តម្លៃសេវា ១៨,០០០វ៉ុន (ថ្លៃពិនិត្យរាងកាយ គិតដោយឡែក)
|
구비서류 표 : 구분, 인정국가, 불인정국가를 포함한 표입니다.
ការចាត់ជាថ្នាក់ឬជាក្រុម |
ប្រជារាស្រ្តដែលទទួលស្គាល់ |
ប្រជារាស្ត្រដែលមិនទទូលស្គាល់ |
ជនជាតិកូរ៉េ អ្នកស្នាក់នៅ អចិន្ត្រៃយិ៍ |
- ប័ណ្ណបើកបរនៅក្រៅប្រទេសច្បាប់ដើម
- លិខិតឆ្លងដែនច្បាប់ដើម: មានបញ្ជាក់រយ:ពេលស្នាក់នៅលើសពី៩០ថ្ងៃ
ដែលអាចប្រព្រឹត្តទៅបាននៅឯប្រទេសដែលចេញប័ណ្ណបើកបរ
ដោយមានបោះត្រានៃចេញចូលប្រទេសនៅលើលិខិតឆ្លងដែន(មិនទទួលស្គាល់លិខិតស្នាក់នៅអចិន្ត្រៃយ៍
និងទិដ្ឋាការទេ)។ល។
- លិខិតបញ្ជាក់ពីកាចុះបញ្ជីជនបរទេសច្បាប់ដើម
(រួមបញ្ចូលទាំងអត្តសញ្ញាណប័ណ្ណក្នុងនាមជាជនជាតិកូរ៉េ)
- រូបថតពណ៌ធម្មជាតិចំនួន៣សន្លឹកដែលថតក្នុងរយៈពេល៦ខែចុងក្រោយ
- លិខិតបញ្ជាក់ពីស្ថានទូតអំពីប័ណ្ណបើកបរឬ លិខិតបញ្ជាក់ពីអាផូសធីយូ
- លិខិតបញ្ជាក់ការពិតនៃការចេញចូលប្រទេស(ចាប់ពីថ្ងៃចាកចេញ
រហូតដល់បច្ចុប្បន្ន)
- តម្លៃសេវា ៨,០០០វ៉ុន (ថ្លៃពិនិត្យរាងកាយ គិតដោយឡែក)
|
- ប័ណ្ណបើកបរនៅក្រៅប្រទេសច្បាប់ដើម
- លិខិតឆ្លងដែនច្បាប់ដើម: មានបញ្ជាក់រយ:ពេលស្នាក់នៅលើសពី៩០ថ្ងៃ
ដែលអាចប្រព្រឹត្តទៅបាននៅឯប្រទេសដែលចេញប័ណ្ណបើកបរ
ដោយមានបោះត្រានៃចេញចូលប្រទេសនៅលើលិខិតឆ្លងដែន(មិនទទួលស្គាល់លិខិតស្នាក់នៅអចិន្ត្រៃយ៍
និងទិដ្ឋាការទេ)។ល។
- លិខិតបញ្ជាក់ពីកាចុះបញ្ជីជនបរទេសច្បាប់ដើម
(រួមបញ្ចូលទាំងអត្តសញ្ញាណប័ណ្ណក្នុងនាមជាជនជាតិកូរ៉េ)
- រូបថតពណ៌ធម្មជាតិចំនួន៣សន្លឹកដែលថតក្នុងរយៈពេល៦ខែចុងក្រោយ
- លិខិតបញ្ជាក់ពីស្ថានទូតអំពីប័ណ្ណបើកបរ ឬ លិខិតបញ្ជាក់ពីអាផូសធីយូ
- លិខិតបញ្ជាក់ការពិតនៃការចេញចូលប្រទេស(ចាប់ពីថ្ងៃចាកចេញ
រហូតដល់បច្ចុប្បន្ន)
- តម្លៃសេវា ១៨,០០០វ៉ុន (ថ្លៃពិនិត្យរាងកាយ គិតដោយឡែក)
|
- ការបញ្ជាក់អំពីអាជ្ញាប័ណរបស់ស្ថានទូត ឬ លិខិតបញ្ជាក់ពីអាផូសធីយូ:
វិញ្ញាប័នប័ត្រចេញផ្សាយជាភាសារកូរ៉េ ឬអង់គ្លេសពី “ស្ថានទូតរបស់ប្រទេសនីមួយៗ” ក្នុងប្រទេសកូរ៉េ
ឬពីស្ថានទូតកូរ៉េក្នុង “ប្រទេសនីមួយៗ(កន្លែងបច្ចុប្បន្ន)”
ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអាជ្ញាប័ណ្ណបរទេស
- ការបញ្ជាក់អំពីអាជ្ញាប័ណ្ណរបស់ស្ថានទូត ឬ លិខិតបញ្ជាក់ពីអាផូសធីយូ
មានរយ:ពេល១ឆ្នាំគិតចាប់ពីកាលបរិច្ឆេទចេញផ្សាយមក ។
ប្រសិនបើកាលបរិច្ឆេទផុតកំណត់មានបញ្ជាក់នៅលើសេចក្តីបញ្ញាក់នោះ
ហើយនៅមានរយ:ពេលតិចជាង១ឆ្នាំកាលបរិច្ឆេទកំណត់ដែលបានលើកឡើងត្រូវបានយកមកអនុវត្ត។
- ក្នុងករណីដែលវិញ្ញាបនបត្រ មិនត្រូវបានបញ្ជាក់ពីភាពត្រឹមត្រូវទេ
គឺមិនអាចប្តូរយកអាជ្ញាប័ណ្ណដែលបញ្ជាក់ពីស្ថានទូត បានដែរ។
- នៅពេលចង់ប្តូរយកអាជ្ញាប័ណ្ណកាណាដា ត្រូវនាំយកទាំងពីរនូវ
‘អាជ្ញាប័ណ្ណបើកបរដែលចេញដោយប្រទេសកាណាដា’ និង‘លិខិតបញ្ជាក់ពីស្ថានទូត’។
-
'ស្ថានទូតអាមេរិកប្រចាំនៅកូរ៉េ/ស្ថានទូតអង់គ្លេស/ស្ថានអគ្គកុងស៊ុលកូរ៉េប្រចាំនៅហុងកុង/ហ្វាំងឡង់
ស្ថានទូត/អូទ្រីសបានឈប់ផ្តល់សុពលភាព/ការបញ្ជាក់សម្រាប់ប័ណ្ណបើកបររបស់ស្ថានទូត
ដូច្នេះការបញ្ជាក់ភាពត្រឹមត្រូវនៃឯកសារ ត្រូវតែដាក់ជូនសម្រាប់ប័ណ្ណបើកបរ។
- ក្នុងករណីកាលបរិច្ឆេទនៃការចេញផ្សាយ
និងកាលបរិច្ឆេទកំណត់មិនបង្ហាញលើវិញ្ញាបនប័ត្រអាជ្ញាប័ណ្ណបើកបរស្ថាប័នរដ្ឋបាលដែលបានចេញផ្សាយអាជ្ញាប័ណ្ណនោះត្រូវបានដាក់ជូនឯកសារដែលអាំចបញ្ជាក
កាលបរិច្ឆេទចេញផ្សាយនិងកាលបរិច្ឆេទផុតកំណត់ ដូចជា “វិញ្ញាបនបត្រពីសោធបើកបរ” ជាដើម ។
- លិខិតបញ្ជាក់ជាក់ស្តែ ងពីការចេញចូលប្រទេស និងលិខិតឆ្លងដែន:
ត្រូវមានលិខិតបញ្ជាក់ពីការស្នាក់នៅនៅក្នុងកាលបរច្ចេទិនៃការចេញប័ណ្ណបើកបរបរទេស និងភាពជាក់ស្តែងនូវការស្នា
ក់នៅលើសពី ៩០ថ្ងៃ នៅឯប្រទេសដែលខ្លួនបានទទួលប័ណ្ណបើកបរ
ដោយពិនិត្យតាមរយ:ត្រាចេញចូលប្រទេសដែលមាននៅក្នុងលិខិតបញ្ជាក់ជាក់ស្តែងពីការចេញចូលប្រទេស និងលិខិតឆ្លងដែន។
- ក្នុងករណីដែលមិនអាចបញ្ជាក់បានថាអ្នកបានរស់នៅលើសពី៩០ថ្ងៃតាមរយ:លិខិតឆ្លងដែន
និងលិខិតបញ្ជាក់ចេញចូលប្រទេសអ្នកនឹងត្រូវដាក់ឯកសារដូចជាលិខិតបញ្ជាក់ការសិក្សា ឬការងារ លិខិតគិតពន្ធជាដើម
ដែលអាចបញ្ជាក់ពីការស្នាក់នៅលើសពី ៩០ថ្ងៃ។ ការប្រើឯកសាររបស់អ្នកដទៃមិនត្រូវបានទទួលស្គាល់ឡើយ។
- អ្នករស់នៅរយៈពេលខ្លី 90 ថ្ងៃ ឬតិចជាងនេះ
ដែលមិនបានចុះឈ្មោះជាជនបរទេសស្នាក់នៅមិនអាចផ្លាស់ប្តូរអាជ្ញាប័ណ្ណបរទេសរបស់ពួកគេសម្រាប់អាជ្ញាប័ណ្ណក្នុងស្រុក
(មិនរាប់បញ្ចូលអ្នកដែលត្រូវបានលើកលែងពីការចុះឈ្មោះជនបរទេស)។
- ពាក្យថាជនជាតិដើមសំដៅលើជនណាមួយដែលបានចុះឈ្មោះ
ថាជាប្រជាជនម្នាក់ស្ថិតក្រោមមាត្រា៦នៃច្បាប់ស្តីពីការចុះឈ្មោះប្រជាជន
- ជនអាជ្ញាប័ណ្ណដែលចេញជាការដោះដូរ
-
អាជ្ញាប័ណ្ណដែលចេញតាមរយ:ការដោះដូរជាមួយអាជ្ញាប័ណ្ណបរទេសត្រូវបានកំណត់ត្រឹមអាជ្ញាប័ណ្ណធម្មតាថ្នាក់ទី២របស់ប្រទេសកូរ៉េ
។
-
អាជ្ញាប័ណ្ណដែលចេញដោយប្រទេសនានាដែលមានបទបញ្ញត្តិផ្សេងៗគ្នាស្ថិតក្រោមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក
(ប្រទេសប៊ែលហ្សិក ប៉ូឡូញ អេស្ប៉ាញ អ៊ីតាលី) អាចត្រូវបានដោះដូរយកអាជ្ញាប័ណ្ណនៃប្រភេទនីមួយៗ ។
- ផ្សេងៗ មិនមានការទទួលការផ្ទេរសិទ្ធិនោះទេ -
តាមតំបន់នានាដែលមានប្រព័ន្ធផ្តល់អាជ្ញាប័ណ្ណឯករាជ្យដូចជាទីក្រុងហុងកុង កោះតៃវ៉ាន់ និងកោះហ្កាម
ត្រូវបានរួមបញ្ចូលក្នុងប្រភេទក្រុមប្រទេសនេះ ។
- ប្រយ័ត្ន ក្នងករណីអាជ្ញាប័ណ្ណបើកបរកូរ៉េធ្លាប់បានលុបចោលនៅអតីតកាលនោះ
អ្នកត្រូវទទួលការអប់រំអំពីសុវត្ថិភាពចរាចរណ៍ពិសេស រយ:ពេលងយ៉ាងតិច៦។ (ប៉ុន្តែ
ក្នុងករណីអ្នកលុបចោលដោយផុតរយ:ពេលការពិនិត្យសម្បទាអ្នកលុបចោលនឹងមិនអាចទទួលការអប់រំអំពីសុវត្ថិភាពចរាចរណ៍បានទេ)។
អជ្ញាប័ណ្ណអន្តរជាតិ
국제면허증 표 : 항목, 내용을 포함한 표입니다.
ប្រភេទ |
ខ្លឹមសារ |
លក្ខខណ្ឌតម្រូវ |
- ក្នុងករណីដាក់ពាក្យដោយផ្ទាល់៖ ត្រូវផ្តល់លិខិតឆ្លងដែន
(យកច្បាប់ចម្លង) ប័ណ្ណបើកបរ រូបថតទំហំលិខិតឆ្លងដែន 1 សន្លឹកដែលថតក្នុងរយៈពេល 6
ខែកន្លងមក (3.5x4.5cm, តែរូបថតសម្រាប់លិខិតឆ្លងដែនទទួលយក)
- ក្នុងករណីដាក់ពាក្យតាមរយៈភ្នាក់ងារ៖
ត្រូវយកអត្តសញ្ញាណប័ណ្ណរបស់អ្នកដាក់ពាក្យ (ច្បាប់ដើម),រូបថតទំហំលិខិតឆ្លងដែន 1
សន្លឹកដែលបានថតក្នុងរយៈពេល 6 ខែកន្លងមក (3.5x4.5cm,
ទទួលយកតែរូបថតទំហំលិខិតឆ្លងដែន)អត្តសញ្ញាណភ្នាក់ងារ (ច្បាប់ដើម)
ភស្តុតាងនៃលិខិតប្រគល់អំណាច់
- ប្រសិនបើភ្នាក់ងារស្នាក់នៅក្រៅប្រទេស
ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការចូលត្រូវតែដាក់ជូនផងដែរ។
- ក្នុងករណីជនជាតិកូរ៉េដែលមានលិខិតឆ្លងដែនកូរ៉េ
លិខិតឆ្លងដែន(ឯកសារច្បាប់ចម្លង)
អាចត្រូវបានលុបចោលដោយផ្តល់ការយល់ព្រមក្នុងការប្រើប្រាស់ការចែករំលែកព័ត៌មានសាធារណៈ។
-
ព័ត៌មានស្តីពីបញ្ហាប័ណ្ណបើកបរអន្តរជាតិសម្រាប់អ្នកកាន់ប័ណ្ណបើកបរកូរ៉េដែលមានសញ្ជាតិបរទេស
- ឯកសារតម្រូវ៖ លិខិតឆ្លងដែន ប័ណ្ណបើកបរ ប័ណ្ណចុះឈ្មោះជនបរទេស
ឬលិខិតបញ្ជាក់ការចុះឈ្មោះស្នាក់នៅក្នុងស្រុក, រូបថតលិខិតឆ្លងដែន 1
សន្លឹកដែលបានថតក្នុងរយៈពេល 6 ខែកន្លងមកទំហំ (3.5x4.5cm,
ទទួលយកតែរូបថតទំហំលិខិតឆ្លងដែនប៉ុណ្ណោះ)
|
ទីតាំង |
មជ្ឈមណ្ឌល់ធ្វើតេស្តអាជ្ញាប័ណ្ណបើកបរ និងស្ថានីយ៍នគរបាលទូទាំងប្រទេស |
កាលបរិច្ឆេទកំណត់ |
រយ:ពេលមួយឆ្នាំគិតចាប់ពីកាលបរិច្ឆេតនៃការចេញផ្សាយ |
ថ្លៃសេវា |
8500វ៉ន |
ប្រយ័ត្ន |
- បើទោះជាប័ណ្ណបើកបរអត្តរជាតិនៅតែមានសុពលភាពក្តី
(មិនទាន់ហួសកាលបរិច្ឆេទកំណត់)
វាអាចថាអស់សុពលភាពបន្ទាប់ពីការធ្វើដំណើរចូលក្នុងប្រទេសនីមួយៗរយ:ពេលមួយឆ្នាំ
ស្ថិតក្រោមខ្លឹមផ្សារនៃការព្រមព្រៀងអន្តរជាតិ ឬច្បាប់ដែលពាក់ព័ន្ធរបស់ប្រទេសនីមួយៗ
។នៅពេលបើកបរប្រើប្រាស់អាជ្ញាប័ណ្ណអន្តរជាតិ អ្នកកាន់ប័ណ្ណត្រូវមានប័ណ្ណបើកបរ
និងលិខិតឆ្លងដែនរបស់ខ្លួន ។
- ក្នុងប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិច
ការបើកបរជាមួយអាជ្ញាប័ណ្ណអន្តរជាតិប៉ុន្តែគ្មានអាជ្ញាប័ណ្ណបើកបររបស់កូរ៉េ
និងគ្នាលិខិតឆ្លងដែន ត្រូវពិន័យថាជាការបើកបរដោយគ្មានអាជ្ញាប័ណ្ណ។
ដូច្នេះចូរប្រាកដថាលោកអ្នកមានលិខិតទាំង៣ប្រភេទក្នុងដៃដែលរួមមានលិខិតអនុញ្ញាតបើកបរអន្តរជាតិ
ប័ណ្ណបើកបរកូរ៉េ និងលិខិតឆ្លងដែននៅពេលលោកអ្នកកំពុងបើកបរ។
- ហើយចំពោះប្រទេសអាមេរិក កាណាដា ។ល។
ដោយសារដែនកំណត់នៃការទទួលស្គាល់ប័ណ្ណបើកបរអន្តរជាតិ អាចមានភាពខុសគ្នា
អាស្រ័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេសនោះ ដូច្នេះសូមទៅកាន់ស្ថានទូតផ្ទាល់
ដើម្បីធ្វើការបញ្ជាក់ថាតើអាចបើកបរដោយប្រើប័ណ្ណបើកបរអន្តរជាតិបានដែរ ឬទេ។
-
ប្រសិនបើឈ្មោះជាភាសាអង់គ្លេសដែលសរសេរនៅលើលិខិតអនុញ្ញាតបើកបរអត្តរជាតិខុសគ្នាពីឈ្មោះនៅលើលិខិតឆ្លងដែន
ឬក្នុងករណីហត្ថលេខាដែលសរសេរនៅលើលិខិតអនុញ្ញាតបើកបរអន្តរជាតិខុសគ្នាពីហត្ថលេខាលើលិខិតឆ្លងដែន
លិខិតអនុញ្ញាតបើកបរអន្តរជាតិត្រូវបានចាត់ទុកថាគ្មានសុពលភាព ។
-
ក្នុងអំឡុងពេលនៃការដកសិទ្ធិប័ណ្ណបើកបកកូរ៉េគឺមិនអាចបើកបកបានក្នុងប្រទេសដោយ
ប័ណ្ណបើកបកអន្តរជាតិ ដែលបានចេញនៅបរទេស(មូលដ្ឋានទាក់ទង: ខ3 មាត្រា96
នៃច្បាប់ចរាចរណ៍ផ្លូវគោក)
- ទម្រង់ប័ណ្ណបើកបរអន្តរជាតិត្រូវបានទទួលស្គាល់នៅក្នុងប្រទេស
‘International Driving Permit’ ទៅ ‘International Driving License’គឺ
មិនអាចត្រូវបានប្រើនៅក្នុងប្រទេសបានទេ។
- ដោយសារប្រទេសកូរ៉េ គឺជាប្រទេសដែលបានចុះអនុសញ្ញាជេណេបា
ដូច្នេះអាចបើកបរបានបន្ទាប់ពីចូលមកក្នុងប្រទេសបាន១ឆ្នាំ
ដោយការប្រើប័ណ្ណបើកបរអន្តរជាតិដែលមានសុពលភាពចេញដោយប្រទេសដែលបានចុះអនុសញ្ញាជេណេបាតាមគោលការណ៍។
ប៉ុន្តែចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០០២មក
គឺអនុញ្ញាតអោយបើកបរនៅក្នុងប្រទេសបានដោយការប្រើប័ណ្ណបើកបរអន្តរជាតិដែលមានសុពលភាពចេញដោយប្រទេសដែលបានចុះអនុសញ្ញាប៊ីអេនណាហើយមានរយៈពេល១ឆ្នាំដូចគ្នាដោយគិតចាប់ពីថ្ងៃចូលមកក្នុងប្រទេស។
- អ្នកអាចបើកបរបាននៅប្រទេសដែលបានចុះអនុសញ្ញាជេណេបា
ដោយការប្រើប័ណ្ណបើកបរអន្តរជាតិដែលចេញដោយប្រទេសកូរ៉េ(ប៉ុន្តែ
មិនអាចបើកបរនៅប្រទេសវៀតណាមបានទេ)
-
អ្នកអាចបើកបរបាននៅក្នុងប្រទេសដោយការប្រើប័ណ្ណបើកបរអន្តរជាតិដែលចេញដោយប្រទេសដែលបានចុះអនុសញ្ញាជេណេបានិងប៊ីអេនណា។
- ចំពោះប្រទេសចិន
គឺមិនឋិតនៅក្នុងប្រទេសដែលបានចុះអនុសញ្ញាជេណេបា និង ប៊ីអេនណាទេ។
ដោយសារចិន ជាប្រទេសមួយដែលមានប្រព័ន្ធ២ ដោយយោងតាមគោលនយោបាយ
អាចបើកបរនៅប្រទេសកូរ៉េបានដោយសារមានការទទួលស្គាល់ស្តង់ដារដូចគ្នាចំពោះសុពលភាពនៃប័ណ្ណបើកបរអន្តរជាតិដែលចេញដោយប្រទេសម៉ាកាវ(ថ្ងៃទី២០
ខែធ្នូ ឆ្នាំ១៩៩៩)ដែលត្រូវបានរាប់ចាប់ពីប្រទេសព័រទុយហ្គាល់ និង
ចេញដោយប្រទេសហុងកុង(ថ្ងៃទី១ ខែកក្កដា
ឆ្នាំ១៩៩៧)ដែលត្រូវបានរាប់ចាប់ពីប្រទេសអង់គ្លេស។
- យោងទៅលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដាច់ដោយឡែក
វាក៏អាចបើកបរដោយមានប័ណ្ណបើកបរអន្តរជាតិក្នុងប្រទេសវៀតណាម
និងតៃវ៉ាន់ ប៉ុន្តែត្រូវប្រាកដថា
យោងទៅព័ត៌មានប័ណ្ណបើកបរអន្តរជាតិនៅស្ថានទូត ឬ
'ពាក្យបណ្ដឹងរដ្ឋប្បវេណីរួមបញ្ចូលការបើកបរដោយសុវត្ថិភាព'
សម្រាប់ព័ត៌មានអំពី របៀបប្រើវា
និងប្រភេទនៃការបើកបរត្រូវបានអនុញ្ញាត។
|
ប័ណ្ណបើកបរ IC
តើប័ណ្ណបើកបរ IC ជាអ្វី?
-
ប័ណ្ណបើកបរក្នុងពេលបច្ចុប្បន្នបានបំពាក់នូវមុខងារនៃការចេញប័ណ្ណបើកបរចល័ត
-
វាក៏ត្រូវបានគេបញ្ជាក់ពីប័ណ្ណបើកបរស្តង់ដារដែលមានលេខសម្គាល់ទូរសព្ទនៅផ្នែកខាងក្រោមនៃរូបថតអាជ្ញាប័ណ្ណ
ប័ណ្ណបើកបរ IC : 항목, 내용을 포함한 표입니다.
ប្រភេទ |
មាតិកា |
កន្លែងដាក់ពាក្យ |
- ដាក់ពាក្យដោយចូលទៅកាន់មជ្ឈមណ្ឌលប្រឡងយកបណ្ណបើកបរជាតិ
ឬប៉ុស្តិ៍នគរបាល
- ដាក់ពាក្យតាមរយៈមជ្ឈមណ្ឌលIntegrated Civil Petition
នៃសាជីវកម្មដឹកជញ្ជូនផ្លូវគោក (ទោះជាយ៉ាងនេះក្តី ប្រសិនបើមណ្ឌលប្រឡងខាងលើ
និងប៉ុស្តិ៍នគរបាលត្រូវបានជ្រើសរើសទុកជាមុនជាទីតាំងទទួលដែលចង់បាន)
|
តម្រូវការ |
- ប័ណ្ណបើកបរ (ប្រសិនបើប័ណ្ណបើកបរត្រូវបានបាត់បង់
ត្រូវមានអត្តសញ្ញាណប័ណ្ណបញ្ជាក់)
- អាជ្ញាប័ណ្ណអ្នកបើកបរចល័តដែលអាចប្រើប្រាស់
ប្រសិនបើអ្នកដាក់ពាក្យស្នើសុំផ្ទាល់។
- ទោះយ៉ាងណាក៏ដោយនៅពេលដាក់ពាក្យសុំការចេញនៅនឹងកន្លែង
រូបថតអាជ្ញាប័ណ្ណមិនស័ក្តិសមសម្រាប់ប័ណ្ណបើកបរចល័តទេ
ដូច្នេះកម្មវិធីសម្រាប់ការចេញប័ណ្ណសារឡើងវិញអាចត្រូវបានទាមទារ។ក្នុងករណីនេះ
រូបថតលិខិតឆ្លងដែន 1 សន្លឹកទំហំ (3.5X4.5cm) ដែលថតបានក្នុងរយៈពេល 6
ខែចុងក្រោយត្រូវតែដាក់ជូន (2 សន្លឹកក្នុងករណីធ្វើតេស្ត ឬបន្ត)
|
ថ្លៃសេវា |
KRW 21,000 នៅពេលដាក់ពាក្យសុំតេស្តសមត្ថភាព / KRW 15,000
នៅពេលដាក់ពាក្យសុំបន្ត ការចេញសារជាថ្មី ឬការចេញថ្មី |
ផ្សេងៗ |
- ចំពោះប័ណ្ណបើកបរចល័ត
ដែលប្រើប្រាស់ក្នុងទូរស័ព្ទច្រើនជាងពីរមិនអាចប្រើបន្តគ្នាបានទេ
- ចំពោះការផ្លាស់ប្តូរទូរសព្ទ
ការលុបកម្មវិធីលេខសម្គាល់ទូរសព្ទ,ការផ្លាស់ប្ដូរបណ្ណ័បើកបរបច្ចុប្បន្ន,
និងការផុតកំណត់នៃប័ណ្ណបើកបរចល័ត (3 ឆ្នាំ) ដើម្បីប្រើប្រាស់ប័ណ្ណបើកបរចល័ត,
ការចេញប័ណ្ណបើកបរ IC ឡើងវិញ ឬកម្មវិធីសម្រាប់ការចេញនៅនឹងកន្លែងគឺត្រូវបានទាមទារ
|
ប័ណ្ណបើកបរចល័ត
តើអ្វីទៅជាការចេញប័ណ្ណបើកបរចល័តនៅទីតាំង?
-
វិធីសាស្រ្តនៃការទទួលបានប័ណ្ណបើកបរចល័តដោយមិនផ្លាស់ប្តូរប័ណ្ណបើកបរពិតប្រាកដ។
-
ធ្វើការដាក់ពាក្យដោយចូលទៅកាន់មជ្ឈមណ្ឌលធ្វើតេស្តប័ណ្ណបើកបរ
និងទទួលបានប័ណ្ណបើកបរចល័ត។
ប័ណ្ណបើកបរចល័ត : 항목, 내용을 포함한 표입니다.
ប្រភេទ |
មាតិកា |
កន្លែងដាក់ពាក្យ |
- មជ្ឈមណ្ឌលតេស្តអាជ្ញាប័ណ្ណអ្នកបើកបរ Seoul Seobu
និងមជ្ឈមណ្ឌលសាកល្បងអាជ្ញាប័ណ្ណបើកបរ Daejeon
|
តម្រូវការ |
- ប័ណ្ណបើកបរ (ប្រសិនបើប័ណ្ណបើកបរត្រូវបានបាត់បង់
អត្តសញ្ញាណប័ណ្ណត្រូវបានទាមទារ។ )
- អាជ្ញាប័ណ្ណអ្នកបើកបរចល័តអាចទទួលយកបាន
ប្រសិនបើអ្នកដាក់ពាក្យស្នើសុំផ្ទាល់។
- ទោះយ៉ាងណាក៏ដោយនៅពេលដាក់ពាក្យសុំការចេញនៅនឹងកន្លែង,
រូបថតក្នុងប័ណ្ណបើកបរមិនអាចដាក់ក្នុងប័ណ្ណបើកបរចល័តបានទេ,
ដូច្នេះកម្មវិធីសម្រាប់ការចេញឡើងវិញអាចត្រូវបានទាមទារ. ក្នុងករណីនេះ
តំរូវអោយមានរូបថតលិខិតឆ្លងដែន 1 សន្លឹកទំហំ (3.5X4.5cm)
ដែលថតបានក្នុងរយៈពេល 6 ខែចុងក្រោយនេះ ត្រូវតែដាក់ជូន (2
សន្លឹកក្នុងករណីធ្វើតេស្តសមត្ថភាព ឬបន្ត។))
|
ថ្លៃសេវា |
KRW 1,000
- ទោះយ៉ាងណាក៏ដោយនៅពេលដាក់ពាក្យសុំបើកបរនៅខាងក្រៅ
រូបថតក្នុងប័ណ្ណបើកបរមិនអាចដាក់ក្នុងប័ណ្ណបើកបរចល័តបានទេ,
ដូច្នេះកម្មវិធីសម្រាប់ការចេញឡើងវិញអាចត្រូវបានទាមទារ.ក្នុងករណីនេះ
ថ្លៃសេវាអាចត្រូវបានកំណត់ដោយសារតែតម្រូវការសេវាកម្មបន្ថែម
|
ផ្សេងៗ |
- ចំពោះប័ណ្ណបើកបរចល័ត
ដែលប្រើប្រាស់ក្នុងទូរស័ព្ទច្រើនជាងពីរមិនអាចប្រើក្នុងពេលជាមួយគ្គ្នាបានទេ
-
សម្រាប់ការផ្លាស់ប្តូរស្មាតហ្វូន,ការលុបកម្មវិធីលេខសម្គាល់ក្នុងទូរសព្ទ,
ការផ្លាស់ប្តូរប័ណ្ណបើកបរបច្ចុប្បន្ន,ហើយនៅពេលដែលប័ណ្ណបើកបរចល័តផុតកំណត់ (3 ឆ្នាំ)
ដើម្បីទទួលប័ណ្ណបើកបរចល័តឡើងវិញ គឺត្រូវការអោយទាមទារការចេញប័ណ្ណបើកបរ IC ឡើងវិញ
ឬកម្មវិធីសម្រាប់ការចេញនៅកន្លែងផ្ទាល់។
|
គំរូនៃអាជ្ងាប័ណ្ណបើកបរសាធារណរដ្ឋកូរ៉េ
គំរូនៃអាជ្ងាប័ណ្ណបើកបអន្តរជាតិ
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រអាជ្ញាធរចរាចរណ៍ផ្លូវគោក (www.koroad.or.kr) ឬទាក់ទងតាមទូរស័ព្ទ
(☎1577-1120)
05រថភ្លើង
រថភ្លើងនេះមានល្បឿនលឿនណាស់ ហើយវាអាចនាំអ្នកទៅស្ទើរតែគ្រប់កន្លែងនៅក្នុងប្រទេសកូរ៉េ។
ខ្សែរថភ្លើងនេះភ្ជាប់ជាមួយឡានក្រុង និងរថភ្លើងក្រោមដីដែលធ្វើអោយយើងមានការងាយស្រួលក្នុងការធ្វើដំណើរ។ KTX (Korea
Train Express) គឺជារថភ្លើងលឿនបំផុត និងថ្លៃបំផុតនៅប្រទេសកូរ៉េបន្ទាប់ពីសេម៉ាអឹល និង មូកុងហ្វា។
(1)វិធីសាស្រ្តក្នុងការទិញសំបុត្រ
វិធីសាស្រ្តក្នុងការទិញសំបុត្រ គឺអ្នកអាចកក់ទិញបានងាយស្រួល តាមរយៈកម្មវិធីកូរ៉េអ៊ីលធុក ឬតាមអីនធឺណេ ត(www.letskorail.com)។ ឬអាចកក់ទិញបាន
ដោយប្រើតាមរយៈការិយាល័យលក់សំបុត្រនៅតាមស្ថា នីយ៍, ម៉ាស៊ីនលក់សំបុត្រដោយស្វ័យប្រវត្តិ ។ល។
ក្រុមហ៊ុនទេសចរណ៍បានផងដែរ។ អ្នកអាច កក់សំបុត្រ ជិះ ២៤ម៉ោង ក្នុងមួយថ្ងៃ តាមអ៊ីធឺណេតបាន ចាប់ពី១ខែ រហូតដល់
២០នាទីមុនពេលរថភ្លើងចេញដំណើរ។ ពេ លឡើងជិះរថភ្លើង អ្នកត្រូវតែប្រើសំបុត្រដែលបានកំណត់(SRT
គឺទិញបាននៅលើគេហទំព័រetk.srail.co.kr) ។
(2)ការណែនាំនៃការប្រើរថភ្លើងល្បឿនលឿន(KTX∙SRT)
ផ្លូវរថភ្លើងរត់កង្នុ ល្បឿនលឿន(KTX∙ ·SRT)វាជាមធ្យោ បាយធ្វ ដំណើ រដែលប្រកបដោយសុវត្តិភាព និងជំនួយ
ភាពងាយស្រួលបំផុត ដោយអាចរត់ក្នុងល្បឿនលឿនទូទាំងប្រទេសរយ:ពេល២ម៉ោង។ វាមានបែ ងចែកជាពីរ គឺកៅ អីពិសេស និងកៅ
អីធម្មតា ហើយនឹងមានបន្ទប់ទឹក បន្ទប់បំបៅដោះកូន ទូរលក់សម្ភារ:ស្វ័យប្រវតិ្តនឹងមា នបរិក្ខាសម្រួលជាច្រើនទៀតផងដែរ។
បន្ថែមពីនេ ះទៅទៀត មានប្រព័ន្ធអីនធឺណែតដោយមិនចាំបាច់ភ្ជាប់ ខ្សែរ និងមានឌុយសម្រាប់បញ្ចូលថ្មផ្សេ ងទៀតផង។
ព័ត៌មានដែលគួរយល់ដឹង!
- ខ្សែ KTX(ខ្សែខ្យង់ប៊ូ ខ្សែហូណាម ខ្សែខ្យង់ចន ខ្សែចន ខ្សែកាងរឹង)
គឺអាចពិនិត្យសំរាប់ព័ត៌មានអំពីខ្សែរថភ្លើងនៃម៉ឺនុយស្ថានីយ៍រថភ្លើងនៅគេហទំព័រ(www.letskorail.com)'lel’s korail ឬ
ទាញយកកម្មវិធី korail។
- ខ្សែ SRT (ខ្សែលឿនខ្សែហូណាម ខ្សែលឿនខ្យង់ចន ខ្សែចន) គឺអាចរកមើលនៅគេហទំព័រ 'SR(etk.srail.co.kr)'
ព័ត៌មាននៃការប្រើប្រាស់>ព័ត៌មានស្ថានីយ៍រថភ្លើង>មគ្គុទេសនក៏ផ្លូវរថភ្លើងបាន។
06ក្រុមហ៊ុនអាកាសចរណ៍
ការធ្វើដំណើរតាមអាកាសអាចធ្វើអោយយើងចំនេញពេលវេលាបានច្រើនក៏ពិតមែន។
តែវាមានតំលៃថ្លៃជាងមធ្យោបាយធ្វើដំណើរដ៏ទៃទៀតឆ្ងាយណាស់។ មធ្យោបាយធ្វើដំណើរ ជាចម្បងនៅក្នុងស្រុក មានដូចជា
សេអ៊ូល-ភួសាន, សេអ៊ូល-ចេជួ, សេអ៊ូល-អ៊ួលសាន, សេអ៊ូល-ក្វាងជួ, សេអ៊ូល-សាឆន, សេអ៊ូល-យ៊ជូ ។ល។។
អ្នកអាចទិញសំបុត្រយន្តហោះបាន នៅព្រលានយន្តហោះ រឺក៏អាចកក់ទុកមុនតាមរយៈទូរស័ព្ទ អ៊ីធើណេត រឺក៏តាមក្រុមហ៊ុងទេសចរណ។
(1)ព្រលានយន្តហោះអន្តរជាតិ
(2)ព្រលានយន្តហោះក្នុងស្រុក
(3)លេខទូរស័ព្ទក្រុមហ៊ុនអាកាសចរណ៍សំខាន់
주요 항공사 연락처 표 : 나라명, 항공사명, 전화번호를 포함한 표입니다.
ប្រទេស |
ឈ្មោះក្រុមហ៊ុន |
លេខទូរស័ព្ទ |
ប្រទេស |
ឈ្មោះក្រុមហ៊ុន |
លេខទូរស័ព្ទ |
ប្រទេសតៃវ៉ាន់ |
ក្រុមហ៊ុនអាកាសចរណ៍ចិន |
02-317-8888 |
ជប៉ុន |
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន |
02-757-1711 |
សាធារណរដ្ឋកូរ៉េ |
ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ |
1588-2001 |
ជប៉ុន |
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន(ANA) |
02-2096-5500 |
សាធារណរដ្ឋកូរ៉េ |
ក្រុមហ៊ុនអាកាចរណ៍អាស៊ី |
1588-8000 |
ប្រទេសចិន |
ក្រុមហ៊ុនអាកាសចរណ៍គីលសាង |
051-463-0093 |
សាធារណរដ្ឋកូរ៉េ |
ក្រុហ៊ុនអាកាសចរណ៍ភូសាន |
1666-3060 |
ចិន(ហុងកុង) |
ក្រុមហ៊ុនអាកាសចរណ៍ខេសេទីកុន |
1644-8003 |
សាធារណរដ្ឋកូរ៉េ |
ក្រុហ៊ុនអាកាសចរណ៍អ៊ីស៊ឺថា |
1544-0080 |
ប្រទេសចិន |
ក្រុមហ៊ុនអាកាសចរណ៍ចិនអន្តរជាតិ |
02-774-6886 |
សាធារណរដ្ឋកូរ៉េ |
ក្រុហ៊ុនអាកាសចរណ៍ចេជូ |
1599-1500 |
ប្រទេសចិន |
ក្រុមហ៊ុនអាកាសចរណ៍ចិនភាគខាងជើង |
1899-5539 |
សាធារណរដ្ឋកូរ៉េ |
ក្រុហ៊ុនអាកាសចរណ៍ជីន |
1600-6200 |
ប្រទេសចិន |
ក្រុមហ៊ុនអាកាសចរណ៍ចិនភាគខាងកើត |
1661-2600 |
សាធារណរដ្ឋកូរ៉េ |
ក្រុហ៊ុនអាកាសចរណ៍ធីវែអ៊ី |
1688-8686 |
ប្រទេសចិន |
ក្រុមហ៊ុនអាកាសចរណ៍ចិនសៀងហៃ |
1661-2600 |
ប្រទេសឡាវ |
ក្រុហ៊ុនអាកាសចរណ៍ឡាវ |
02-6357-0808 |
ប្រទេសកម្ពុជា |
ក្រុហ៊ុនជើងហោះហើរស្កាយអង្គរ |
02-752-2633 |
ប្រទេសឡាវ |
ក្រុហ៊ុនអាកាសចរណ៍យ៉ាឃូធីអា |
02-335-6944 |
ប្រទេសថៃ |
ក្រុមហ៊ុនអាកាសចរណ៍ថៃ |
02-3707-0114 |
ម៉ុងហ្គោលី |
ក្រុហ៊ុនអាកាសចរណ៍ម៉ុងហ្គោលី |
02-756-9761 |
ប្រទេសហ្វីលីពីន |
ក្រុមហ៊ុនអាកាសចរណ៍សេប៊ូប៉ាស៊ីហ្វិក |
02-6105-2037 |
ប្រទេសវៀតណាម |
ក្រុហ៊ុនអាកាសចរណ៍វៀតណាម |
02-757-8920 |
ប្រទេសហ្វីលីពីន |
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន |
1544-1717 |
ជប៉ុន |
ក្រុមហ៊ុនអាកាសចរណ៍ភីឈី |
02-2023-6764 |
ប្រទេសវៀតណាម |
ក្រុហ៊ុនអាកាសចរណ៍វីអេស់ចេស់ |
02-319-4560 |