មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1577-4206
한국생활안내 정보더하기 사이트로 이동

ប្រាក់ចូលនិវត្តន៍

  • Home
  • ប្រព័ន្ធធានារាប់រងសង្គម
  • ប្រាក់ចូលនិវត្តន៍

ប្រាក់ចូលនិវត្តន៍

នៅក្រោមប្រព័ន្ធប្រាក់ចូលនិវត្តនជាតិ ដែលដំនើរការដោយរដ្ឋាភិបាល ពលរដ្ឋត្រូវបានតំរូវដោយ បង់សេវារាប់រង ដើម្បីរៀបចំសំរាប់ជីវិតពេលចាស់របស់ពួកគេ ពិការភាព និងមរណភាពដែលមិន បានគ្រោងទុក និងប្រាក់ចូលនិវត្តន៍ ដែលត្រូវបានផ្តល់ជូនទៅឲ្យអ្នកដែលទទួលអត្ថប្រយោជន៍ រឺ គ្រួសាររបស់ពួកគេ ដូចនេះគេអាចមានជីវិតរស់នៅនឹងនរនៅពេលមានសា្ថនការណបន្ទាន់។

01ខកំណត់

ទាំងប្រជាជនកូរ៉េនិងជនបរទេសដែលរស់នៅដែលរស់នៅប្រទេសកូរ៉េដូចគ្នាសុទ្ធតែអាចចូលជាសមាជិកលើគោលដៅ បើកប្រាក់សម្រាប់ពេលចាស់ជរា។ និយាយរួមចាប់ពីអាយុ ១៨ឡើងទៅនិង ក្រោម៦០ឆ្នាំ ចំពោះជនបរទេស ដែលបម្រើការងារ និងត្រូវចូលជាសមាជិកគំរោង ហើយចំពោះ ជនបរទេសដែលជាឈ្មួញរកស៊ី ឬ ក្រៅ ពីនោះនឹងត្រូវចាត់ចូលជាសមាជិកតំបន់។ ប៉ុន្តែ ជនបរទេសទាំងនោះមិន អាចស្នើបញ្ចូលប្រៀវត្សន៍ នោះជាមួយបៀវត្សន៍ប្រទេស របស់ដើម កំណើតរបស់ខ្លួន ឬប្រទេសដែលពាក់ព័ន្ធនោះបានទេ។

  • ទោះបីជាអ្នកមានអាយុក្រោម ១៨ឆ្នាំ អ្នកក៏អាចចូលរួមជាអតិថិជនអាជីវកម្ម ប្រសិនបើអ្នកចង់ចូលរួមខណៈពេលដែលអ្នកធ្វើការជាកម្មករនៅកន្លែងធ្វើការ។
ប្រទេសដែលមិនរាប់បញ្ចូលពីប្រព័ន្ធប្រាក់សោធននិវត្តន៍ជាតិ (23 ប្រទេស)

ហ្សកហ្ស៊ី នីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង នេប៉ាល់ ទីម័រខាងកើត ម៉ាឡេស៊ី ម៉ាល់ឌីវ ភូមា បង់ក្លាដែស វៀតណាម បេឡារុស ប្រ៊ុយណេ អារ៉ាប៊ី សាអូឌីត ស្វាស៊ីឡង់ សិង្ហបុរី អាមេនី អេត្យូពី អ៊ីរ៉ង់ អេហ្ស៊ីប កម្ពុជា តុងហ្គា ប៉ាគីស្ថាន ហ្វីជី

02ចំនួននៃប្រាក់ចូលនិវត្តន៍

  • ចំពោះអ្នកជំនួញត្រូវបង់ប្រាក់តាមកំរិតស្តង់ដារនៃប្រាក់ចំនូលរបស់ពួកគេ ។ ពួកគេត្រូវបង់ ៤.៥%នៃ ប្រាក់ចំនួលរបស់គេសម្រាប់ខ្លូនគេផ្ទាល់ និងអ្នកប្រើប្រាស់នីមួយៗ ជារៀងរាល់ខែ។
  • ចំពោះអតិថិជនប្រចាំតំបន់(ជំនួញផ្ទាល់ខ្លូន -ល-) គឺជារៀងរាល់ខែ សាមីខ្លួនជាអ្នកបង់ទាំងអស់ គឺ ៩% នៃប្រាក់ចំនូលប្រចាំខែរបស់ពួកគេ។

03អត្ថប្រយោជន៍

សមាជិកជាជនបរទេសត្រូវបង់ប្រាក់សម្រាប់ពេលចាស់ជរាជារៀងរាល់ឆ្នាំ (ចាស់ជរា ជនពិការ គ្រួសារកំព្រា) ដើម្បីថ្ងៃក្រោយអាចទទួលបានប្រាក់ចាស់ជរា ប្រាក់សម្រាប់ជនពិការ ប្រាក់សម្រាប់ គ្រួសារកំព្រា។

ប្រាក់បៀវត្សរ៍ពេលចាស់ជរា

ការចូលជាសមាជិក ១០ឆ្នាំឡើងទៅហើយដល់អាយុកំនត់គឺអាចទទួលបានប្រាក់បៀវត្សរ៏ចាស់ ជរា។

អាយុកំណត់ទទួលប្រាក់បៀរត្សរ៍ ទៅតាមឆ្នាំកំនើត
출생연도별 노령연금 지급연령 : 구분, ~52년생, 53~56년생, 57~60년생, 61~64년생, 65~68년생, 69년생~ 포함한 표입니다.
បែងចែក ~ឆ្នាំ52 ឆ្នាំ53 ~ 56 ឆ្នាំ57 ~ 60 ឆ្នាំ61 ~ 64 ឆ្នាំ65 ~ 68 ឆ្នាំ69 ~
អាយុ 60ឆ្នាំ 61ឆ្នាំ 62ឆ្នាំ 63ឆ្នាំ 64ឆ្នាំ 65ឆ្នាំ
ប្រាក់បៀវត្សរសម្រាប់ជនពិការ

អ្នកដែលត្រូវនឹងលក្ខខណ្ឌទូទាត់នៃថ្លៃធានារ៉ាប់រង លើប្រាក់ចូលនិវត្តន៍ថេរដែលបានចុះឈ្មោះចូលជា សមាជិក(ចាប់ពីអាយុ១៨ឆ្នាំ ដល់មុនពេលអាយុទូទាត់ប្រាក់សោធនមនុស្សចាស់) ទោះបីជាក្រោយពេលជាសះស្បើយឡើងវិញ ពីជំងឺ ឬរងរបួសក៏ដោយ(ខណ:កំពុងដំណើរការ គឺរយ:ពេល ១ឆ្នាំ ៦ខែ គិតចាប់ពីថ្ងៃ ពិនិត្យព្យាបាលលើកទីមួយ) តែបើសិនជាបន្សល់នូវភាពពិការ ជននោះ នឹងទទួលបានប្រាក់ចូលនិវត្តន៍ សំរាប់ពិការកម្រិត ១-៣ ហើយទទួលសំណងបណ្តោះអាសន្នក្នុងករណីពិការកម្រិតទី៤។

ប្រាក់បៀវត្សន៍សម្រាប់គ្រួសារដែលរស់នៅ

អ្នកដែលត្រូវនឹងលក្ខខណ្ឌទូទាត់នៃថ្លៃធានារ៉ាប់រងលើប្រាក់ចូលនិវត្តន៍ថេរ ឬ អ្នកដែលកំពុងទទួលបានប្រាក់ចូល និវត្តន៍(មានអាយុច្រើន, ពិការកម្រិត១~២) បានបាត់បង់ជីវិតនោះ ប្រាក់ចូលនិវត្តន៍ប្រចាំខែ នឹងធ្លាក់ទៅលើសមាជិកគ្រួសារដែលរស់នៅជាមួយ គ្នា។

ការទទួលប្រាក់ចូលនិវត្តន៍សរុប

ការផ្តល់ប្រាក់ចូលនិវត្តន៍ សរុបមិនត្រូវបានអនុញ្ញាតសំរាប់ជនបរទេសឡើយ តែគេអាចទទួល ប្រាក់ចូលនិវត្តនសរុប ដោយមានអត្រាការប្រាក់ក្នុងនៅពេលដែលគេត្រលប់មកប្រទេសកូរ៉េ ស្លាប់ រឺក៏គ្រប់អាយុ ៦០ឆ្នាំ តាមករណីខាងក្រោម :

  1. 1ចំពោះប្រទេសកំណើតនៃជនបរទេសដែលមានបៀវត្តន៍សម្រាប់ចាស់ជរាដែលប្រហាក់ ប្រហែលនឹងសាធារណៈរដ្ឋកូរ៉េនោះ ប្រាក់នោះត្រូវបង្វិលជូនជនបរទេសប្រហាក់ ប្រហែលគ្នាវិញ។
  2. 2ក្នុងករណីមានកិច្ចព្រមព្រៀងពីប្រទេសកូរ៉េ និងប្រទេសកំណើតនៃជនបរទេសនោះ ទឹកប្រាក់ ដែលបង្វិលនោះ និងត្រូវកំនត់ក្នុងថ្លៃសន្តិសុខសង្គមវិញ។
  3. 3ជនបរទេសដែលមានប្រភេទទិដ្ឋាការ E-8, E-9, H-2
ប្រទេសដែលមានសិទ្ធិទទួលបានការបង្វិលសងប្រាក់សោធនជាតិ (46 ប្រទេស)

ប្រទេសថៃ. ប្រទេសហ្វីលីពិន. ម៉ាឡេស៊ី. ឥណ្ឌូនេស៊ី. ស្រីលង្កា. កាហ្សាក់ស្ថាន. ហុងកុង. បេលីហ្ស. ក្រេនណាដា. ស៊ែនធីបីនស៊ែន. ក្រាណាឌីន. ឌីហ្សុីមបាវេ. កាមេរ៉ូនហ្គាណា. វ៉ានូអាទូ. បើម្ញូដា. ស៊ូដង្យ់ស្វីស. អែលសាវ៉ាឌ័រ. យ័រដាន់. កេនយ៉ា. ទ្រីនីដាដតូបាហ្គោ. ប៊ូតាន. កូឡាំប៊ី. អ៊ូហ្គង់ដា. ទុយនីស៊ី. ឥណ្ឌា. ស្វីស. តួកគី (ប្រទេសលើសពី ២៤ ការបង៉ធ្វើដោយទូទាត់ជាបណ្តុំ ទៅវិញទៅមក)

អាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា ហុងគ្រី បារាំង អូស្ត្រាលី ឆេកូស្លូវ៉ាគី បែលហ្ស៊ិក ប៉ូឡូញ ស្លូវ៉ាគី ប៊ុលហ្គារី រូម៉ានី អូទ្រីស ឥណ្ឌា តួកគី ស្វីស ប្រេស៊ីល ប៉េរូ ស្វីស តួកគី ឥណ្ឌា លុចសំបួ ស្លូវេនី ក្រូអាស៊ី និងអ៊ុយរូហ្គាយ (ប្រទេសចំនួន 22 មានសិទ្ធិទទួលបានការទូទាត់សរុបលើការចំណាយដោយផ្អែកលើកិច្ចព្រមព្រៀងសន្តិសុខសង្គម)

  • ជនបរទេសសែលមានប្រភេទទិដ្ឋការ E-8. E-9 និង H-2 នឹងទទួលបានប្រាក់ចូលនិវត្តន៍ សរុបដោយមិនគិតពីសញ្ជាតិ។ សំរាប់ពត៌មានបន្ថែម សូមមកការិយាល័យសេវាកម្មប្រាក់ចូល និវត្តន៍ជាតិ រឺ ទូរស័ព្ទមកលេខ ១៣៥៥ ។ គេហទំព័រសំរាប់ សេវាកម្មប្រាក់ចូលនិវិត្តន៍ជាតិ (www.nps.or.kr)។
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”