មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1577-4206
한국생활안내 정보더하기 사이트로 이동

ម្ហូបអាហារ

  • Home
  • វប្បធម៌ និងជីវិតគ្រួសារ
  • ម្ហូបអាហារ

ម្ហូបអាហារ

01អាហារដែលជនជាតិកូរ៉េធម្មតាបរិភោគ

ជនជាតិកូរ៉េចូលចិត្តញ៉ាំអាហាររួមជាមួយគ្រួសារនិងមិត្តភ័ក្រ្ត។ ប្រហែលជាការតបវិញទៅនឹងការចូលចិត្តនេះទើបធ្វើឱ្យវប្បធម៌ មានទំនោរទៅរកការរៀបចំម្ហូបអាហារប្រសើរជាងមុន សំរាប់ភ្ញៀវមកលេងផ្ទះខ្លួន ។ ជាទូទៅម្ហូបកូរ៉េមាន បាយ ស៊ុប និងសម្លស្ថោរ ។ ស្រដៀង ទៅនឹងស៊ុបដែរ សម្លស្ងោរក្តៅៗ ផ្សេងៗគ្នា ជាច្រើនក៏មានការពេញនិយមផង ដែរក្រៅពីនេះមានម្ហូប ផ្សេងទៀត ដូចជាបន្លែអាហារចំហ៊ុយ អាហារក្តៅ សាច់អាំង សាច់ឆា សាច់ចៀន។ ម្ហូបស្នូលក្នុងចំនោម ម្ហូបខាងលើគឺ គីមឈី។ វាសមនឹងពេលបរិភោគជាមួយបាយ ហើយពេលខ្លះគេនាំគ្នាញ៉ាំមីក្តៅ ឬមីត្រជាក់ផ្សំ ពីម្សៅសាលី និង អន្សម ។ អាហារសម្រាប់១នាក់, អាហារងាយស្រួល, អាហារដឹកជញ្ជូន ។ល។ ក៏មានការកើនឡើងដែរ អាស្រ័យទៅតាមការ ផ្លាស់ប្តូរនៃទម្រង់គ្រួសារ និងការកើនឡើងបន្តិចម្តងៗនៃគ្រួសារដែលធ្វើការទាំំងពីរនាក់ប្តីប្រពន្ធ។

ព័ត៌មានដែលគួរយល់ដឹង!
ចួលកាន់តែស្និតជាមួយម្ហូបកូរ៉េ

យើងនឹងឃើញថាវានឹងងាយស្រួល ក្នុងការចូលទៅស្និ្តតជាមួយម្ហូបកូរ៉េនៅពេលអ្នក ញ៉ាំវាជាមួយមិត្តភ័ក្រ្ត របស់អ្នក។ ការធ្លាប់បរិភោគម្ហូបកូរ៉េជាការល្អបំផុតក្នុងការ ធ្វើឱ្យអ្នកអាចទំលាប់នៅប្រទេសកូរ៉េបាន យ៉ាងរហ័ស។ ពេលអ្នកចាប់ផ្តើមរៀនបរិភោគម្ហូបកូរ៉េ នោះជីវិតនៅប្រទេសកូរ៉េកាន់តែសប្បាយជាងមុន ។

ការបរិភោគទឹក

អ្នកកុំព្រួយបារម្ភ ចំពោះការបរីភោគទឹក នៅប្រទេសកូរ៉េទឹកចេញពីក្បាលរូប៊ីនេពិតជាអាចផឹកបាន ។ ជានជាតិកូរ៉េភាគច្រើនប្រើធុងចំរោះទឹកស្អាតឬដាំទឹកហើយផឹកវានៅកំដៅធម្មតា។ នៅពេលផឹកទឹកម៉ាស៊ីន ដោយមិនដាំទឹក ក៍គ្មានបញ្ហាអ្វីធំដុំឡើយ ប៉ុន្តែមនុស្សជាច្រើនបរិភោគទឹកដាំ ឬទឹកចម្រោះ។ ជាលើក ដំបូងអ្នកប្រហែលជាមានអារម្មណ៍ចំឡែកហើយវា អាចបណ្តាលអោយ ឈឺពោះបាន ។ ប្រសិនបើរោគ សញ្ញានេះ នៅតែបន្តក្នុងរយៈពេលពី៧ទៅ៨ថ្ងៃអ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។ ទឹកត្រូវបានផ្តល់ទៅកាន់ ភោជនីយដ្ឋានឬទៅកាន់រង្គសាលដោយឥតគិតថ្លៃ។ ទឹកច្រកដបផ្លាស្ទិច អាចរកទិញបាន នៅតាមគ្រប់ហាង លក់ទំនិញ ។

02ម្ហូបកូរ៉េ

(1)បាយ (Boiled Rice)

បាយកូរ៉េមានលក្ខណៈស្អិតជាងបាយនៅតំបន់អាស៊ីអាគ្នេយ៍ ។ ការញ៉ាំដំបូងប្រហែលជាលំបាកក្នុងរំលាយអាហារហើយ និងអាចបណ្តាលអោយឈឺក្រពះបាន ។ ជាធម្មតាវាចំណាយពេលប្រហែលមួយសប្តាហដើម្បីស៊ាំទៅនឹងបាយកូរ៉េ ។

  • 밥
    < បាយស >
ពត៌មានដែលគួរយល់ដឹង!
ប៊ីប៊ីមប៉ាប់

ជាម្ហូបដែលតំណាងឱ្យជនជាតិកូរ៉េ ធ្វើឡើងដោយលាយបន្លែគ្រប់មុខសាច់គោ គ្រឿងផ្សំ ប្រេងល្ងរ ទឹកម្ទេសក្រហម ជាមួយនឹងបាយ ។ ឆុនជូភីភីមប៉ាប់ៈជាម្ហូបដ៏ល្បីល្បាញ ដែលតំណាងអោយម្ហូបនៅក្នុងតំបន់ ។ វាក៏ជាម្ហូបដែលតារាល្បីៗ លើពីភពលោកចូលចិត្តផងដែរ ។

  • 비빔밥
    < ប៊ីប៊ីមប៉ាប់ >

(2)គុក ថាំង ជីកេ ចនកូល

អាហារទាំង៤ប្រភេទនេះ ចំអិនដោយស្ងោរ ជាមួយបន្លែ និងសាច់ ឬត្រី ជាមួយទឹក។ ឈ្មោះរបស់មុខម្ហូប ខុសគ្នាទៅតាមគ្រឿងផ្សំ និងរបៀបរៀបចំ។

  • ប៊ូកករគុកៈ ស៊ុបដ្រាយងូលេនៈ ការព្យាបាលជំងឺធីងធោងដ៏ល្បី
  • ខូងនាមូលគុក: ស៊ុបសណ្តែកបណ្តុះ
  • មីយ៉កគុកៈ ស៊ុបសារាយសមុទ្រពណ៌ត្នោត
  • សររង់ថាំងៈ ស៊ុបសាច់គោដែលមានរស់ជាតិ និងចំនិតសាច់គោ
  • ខាន់ប៊ីថាំងៈ ស៊ុបដែលរំងាសសាច់គោរយៈពេលយូរ អំបិល ឬទឹកសយត្រូវបន្ថែម
  • កាមចាថាំងៈ ស្ងោរជាមួយឆ្អឹងជ្រួក ដំលូង និង បន្លែផ្សេងទៀត
  • ដាក់បូកគឹមថាំងៈ មាន់ស្ងោរជាមួយបន្លែ និង ទឹកគ្រឿងហិរ
  • គឹមជីជីកេៈ ស្ងោរគឹមឈីជាមួយសាច់ជ្រូក
  • ត្វែនចាំងជីកេៈ សម្លរធ្វើឡើងដោយការរំងាស់ ក្រោយពីដាក់តេងចាំងនៅក្នុងទឹករួច ដាក់តៅហ៊ូ ល្ពៅ ផ្សិត និងខ្ទឹមបារាំងជាមួយគ្នា
  • ពូដេជីកេ:សម្លរធ្វើឡើងដោយការរំងាស់ គីមឈី ហែម និងបន្លែផ្សេងជាមួយគ្នា។
  • ដុងថេជីកេ : ស្ងោរបូឡេកជាមួយរ៉ាឌី ជូហ្វូ និងសុជីនី
  • ណាក់ជីចនកូលៈ ស្ងោរមឹកជាមួយនឹងបន្លែ និងផ្សិត
  • ឌូពូចនកូនៈ ដោយយកតៅហ៊ូជាគ្រឿងសំខាន់ ស្ងោរវាជាមួយនឹងខ្ទឹមបារាំង ការ៉ុត មីណារី និងសាច់គោ
  • 미역국
    < មីយ៉កគុក >
  • 갈비탕
    < ខាល់បីថាំង >
  • 동태찌개
    < ដុងថេជីកេ >
  • 김치찌개
    < គីមឈីជីកេ >

(3)គីមឈី

គីមឈីៈ គឺជាម្ហូបសំខាន់បំផុត មិនអាចខ្វះបានសម្រាប់គ្រប់អាហារនៃជនជាតិកូរ៉េ ហើយរសជាតិ និងគ្រឿងផ្សំ 7 ជ្រក់បន្លែមានដូចជាៈ ឆៃថាវ ស្ពៃក្តោប ត្រសក់ និងបន្លែជាច្រើនទៀត ។ល។ ហើយដាក់អំបិលលាយ ជាមួយគ្រឿងផ្សេងៗទៀតដូចជា 7 ម្រិច ខ្ទឹមសរ ខ្ទឹមបារាំង ខ្ញី និងទឹកត្រី ។ល។ និងបន្ថែមគ្រឿងផ្សំបន្ថែមទៀត ។ បន្ទាប់មកគ្រប់ទុកហើយទុកវាឱ្យឡើងជូរ និងដាក់ក្រោម កម្រិតសីតុណ្ហ ភាព និងសម្រាប់រយៈពេលយូរមុនពេលញ៉ាំវា ។ នៅក្នុងរដូវរងារស្ពៃបូកគោមិនអាចលូតលាស់បានទេ ដូច្នេះប្រជាជនកូរ៉េធ្វើគីមឈីជាច្រើនប្រភេទចាប់ពីចុងខែវិច្ឆិកា ដល់ដើមខែធ្នូដើម្បីពួកគេអាច ទុកញ៉ាំរយៈ ពេលយូរបាន ហើយមានឈ្មោះថា "គីមចាំង" ។ ដោយសារតែត្រូវធ្វើគីមឈី ឱ្យបានច្រើននៅពេលគីមចាំង ដូច្នេះប្រមូលសាច់ញាតិទាំងអស់ រួមគ្នាធ្វើគីម ឈីជាមួយគ្នា ។

  • 김치
    < គីមឈី >

(4)មុខម្ហូបជាមួយសាច់

  • ប៊ូលកូកីៈ បន្ទះចំនិតសាច់គោប្រឡាក់អំបិល ម្រេច ស្ករ ។ វាមានរស់ជាតិ និង ផ្អែម ។
  • កាលប៊ីៈ អាំងឆ្អឹងជំនីជ្រូក ឬគោ
  • សាមខ្យាប់សាល់ៈ សាច់ជ្រូកអាំង បរិភោគជាំមួយបន្លែ រៀងហិរ ។
  • ដាក់កាល់ប៊ីៈ ជាប្រភេទឆាសាច់មាន់ជាមួយបន្លែ ហើយវាហិរ ។
  • ឆៃយ៉ុកថបប៉ាបៈ សាច់ជ្រូកឆាជាមួយបន្លែ ។
  • 불고기
    < ប៊ូលកូកី >
  • 갈비
    < កាលបី >

(5)មុខម្ហូបមាន់ត្រី

  • សេងសនហ្វេៈ ភ្លក់ចំណិតត្រីឆៅដែលកប់ជ្រៅក្នុងទឹកម្ទេស ជាមួយទឹកខ្មេះ មេសណ្តែកសៀង ទឹកត្រី និងគ្រឿងទេសផ្សេងទៀត ។ល។
  • សេងសនគួអ៊ីៈ ចំហុយ ឬ ស្ងោរត្រី ត្រីចំហ៊ុយ ឬស្ងោរ
  • សេងសនជីមៈ ប្រឡាក់មាន់ជាមួយគ្រឿង ហើយស្ងោរ ឬចំហុយ ។
  • សេងសនឆូរីមៈ ត្រី និងបន្លែ ស្ងោរនៅក្នុងទឹកជ្រលក់ ។
  • អូជីកអរបូកគីមៈ មឹកឆាជាមួយបន្លែ ។ ក្តៅហើយហិរ ។
  • 생선회
    < សេងសនហ្វេ >
  • 생선구이
    < សេងសនគូអ៊ី >

(6)អាហារសំខាន់

  • មីៈ ម្ហូបសំរន់សាមញ្ញនៅកូរ៉េ អ្នកអាចរៀបចំវាតែប៉ុន្មាននាទី គ្រាន់តែដាំទឹកក្តៅហើយ ស្រុះវាមានហិរ និងល្មម ។ កែវ រាម្យ៉ាន ក្លាយមកជាប្រអប់ក្រដាស កន្លែងដេលអ្នកអាចចាក់ទឹកក្តៅហើយបរិភោគ ។
  • គីមប៉ាបៈ ប៉ាយរុំ ជាមួយសារាយសមុទ្រ វាធ្វើពី រាឌីសពណ៌លឿង ពងមាន់ បន្លែ សាច់ បើអ្នកមិនចងញ៉ាំសាច់ទេគ្រាន់តែប្រាប់ ទៅចុងភៅទៅរួចជាស្រេច ។
  • គុកស៊ូ (មី): មុខម្ហូបមីមានដូចជា ស៊ុបមី ឬមីច្របល់ទឹកជ្រលក់
  • ម៉ាន់ឌូៈ ដាមភ្លីង មានបន្លែ តូភូ និងធម្មតាសាច់ជ្រូក ។
  • តក់ប៉ូកគឺៈ កាត់ដុំបាយ និងម្សៅជាដុំ ទៅតាមប្រវែងសមរម្យ ហើយដាក់ផ្សំជាមួយដុំត្រី និងបន្លែគ្រប់ប្រភេទច្របល់ចូលគ្នា បន្ទាប់មកចម្អិនជាមួយគ្រឿងផ្សំផ្សេងទៀត ។
  • សូនដេៈ យកពោះវៀនជ្រូកមកដោះបាយ និងអ្វីផ្សេងទៀត ហើយចំហុយ ។
  • 라면
    < មី >
  • 김밥
    < គីមប៉ាប >
  • 국수
    < គុកស៊ូ >
  • 만두
    < ម៉ានឌូ >
  • 떡볶이
    < តក់ប៉ូកគី >
  • 순대
    < ស៊ូនដេ >

(7)ផ្លែឈើតាមរដូវ

ប្រទេសកូរ៉េមានរដូវទាំងបួនខុសពីគ្នាៈ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ ។ ដូច្នេះតាម រដូវនីមួយៗ មានផ្លែឈើរស់ជាតិឆ្ងាញ់ជាច្រើន ។ សព្វថ្ងៃនេះមានគេដាំឈោះហូបផ្លែ នៅក្នុងរោង ផ្លាសស្ទីក ដូច្នេះអ្នកអាចបរីភោគផ្លែឈើទាំងបួនរដូវបាន ប៉ុន្តែផ្លែឈើតាមរដូវមានរស់ជាតិឆ្ងាញ់ជាង ។ ប្រសិនបើអ្នក ចង់បរិភោគផ្លែឈឺ ដែលធ្លាប់បរិភោគនៅប្រទេសកំណើតរបស់អ្នក អាចរកទិញបាននៅតាមផ្សាទំនើប ឬម៉ាតខ្នាតធំ។

  • រដូវផ្ការីកៈ ផ្លែឈៀរី ស្រ្តបេរី ។ល។
  • រដូវក្តៅៈ ត្រសក់ស្រូវ ផ្លែប៉ែស ឪឡឹក ផ្លែព្រូន
  • រដូវរងារៈ ផ្លែទន្លាប់ សារី ប៉ោម ពុទ្រា កៅឡាក់ និងទំពាំងបាយជូរ ។ល។
  • រដូវស្លឹកឈើជ្រុះ ក្រូចខ្វិច និងក្រូចពោធិសាត់ ។ល។
  • 딸기
    < ផ្លែស្រ្ត៊បែរី >
  • 사과
    < ផ្លែប៉ម >
  • 귤
    < ផ្លែក្រូច >

033. គ្រឿងប្រឡាក់

  • ម៉ានីល (ខ្ទឹមស): ជាធម្មតាហិរ ប៉ុន្តែវាអន់ហិរពេលចៀនឬអាំង ។ ចញ្រ្ចាំវាប្រើដើម្បីលម្អ ហើយប្រើធ្វើជាគ្រឿងហិរ។
  • ទឹកស៊ីអ៊ីវៈ គឺជាគ្រឿងម្យ៉ាងសម្រាប់ដាក់ក្នុងម្ហូប ដែលមានពណ៌ខ្មៅ រាវ និងមានរស់ជាតិប្រៃ បន្ថែមក្នុងអាហារឱ្យមានរស់ជាតិឆ្ងាញ់។ ទឹកស៊ីអ៊ីវធ្វើឡើងដោយសណ្តែកសៀង ផ្អាប់ទុកជាមួយនឹងទឹកអំបិលឱ្យ ឡើងជូរ ។ ទឹកស៊ីអ៊ីវមានពីរប្រភេទគឺប្រភេទបុរាណ និងប្រភេទបិត ទឹកស៊ីអ៊ីវបុរាណគេប្រើសម្រាប់ក្នុងស៊ុបរីឯទឹកស៊ីអ៊ីវបិត គេប្រើសម្រាប់ជ្រលក់ជាមួយត្រីឆៅ ។ល។/li>
  • កូឈូចាង(ម្ទេសមត់ក្រហម): ហិលហើយក្តៅ ធ្វើពីម្សៅម្ទេសលាយបញ្ចូលគ្នាជាមួយសណ្តែក និងអំបិល។ វាមានរសជាតិឆ្ងាញ់ ពេលមានរសជាតិសណ្តែក រសជាតិក្តៅនៃម្ទេស និងរសជាតិប្រៃនៃអំបិល ពិតជាមានឱជាតិរសឆ្ងាញ់ ។
  • ដ្វេនចាង: ធ្វើពីសណ្តែក និងអំបិល ។ ហើយជារស់ជាតិរបស់ជាតិកូរ៉េ។ ធម្មតាត្រូវប្រើដើម្បីធ្វើស៊ុប ។
  • 간장
    < ទឹកស៊ីអ៊ីវ >
  • 고추장
    < កូជូជាង(ម្ទេសមត់ក្រហម) >
  • 된장
    < ដ្វេនចាង >
  • ស្ករសរ: រស់ជាតិផ្អែមមានទាំពណ៌ស លឿង ឬ ត្នោត
  • ទឹកខ្មេះ: ពណ៌លឿង និងជូរ ដបវាស្រដៀងទៅនឹងដបប្រេងឆា ត្រួតពិនិត្យរូបភាព ថាតើវាជាផ្លែប៉ម ឬស្រូវ ។
  • អំបិល: ប្រៃ ម្សៅពណ៌ស មានរសជាតិប្រៃ ។ ត្រូវប្រាកដថាវាជាស្ករ ឬជាអបិល ព្រោះវាស្រដៀងគ្នា ។
  • ឆូមីរ្យូ: គឺជាម្សៅផ្សំជាគ្រឿងសំខាន់សម្រាប់ជួយធ្វើឱ្យម្ហូបមានរសជាតិកាន់តែឆ្ងាញ់ ។ វាមើលទៅស្រដៀងនឹង អំបិល និងស្ករ ដូច្នេះសូមពិនិត្យអោយបានច្បាស់លាស់ ប្រសិនបើអ្នកដាក់ច្រើនពេក ធ្វើឱ្យរស់ជាតិក៍មិនឆ្ងាញ់ និងប៉ះពាល់សុខភាពផងដែរ ដូច្នេះអ្នកត្រូវដាក់វាទៅតាមចំនួនសមរម្យ ។
  • ឆាមគីរឹម : ប្រេ ងដែលមានទឹកពណ៌ត្នោត ប្រើសម្រាប់ធ្វើឱ្យមានរស់ជាតិឈ្ងុយឆ្ងាញ់។ គេហៅថា ឆាមគីរឹម ហើយក្រៅ ពីនេះ ក៍មានធើគីរឹម (ប្រេងធើគេ )ផងដែរ។
  • ស៊ីយ៉ុងយូ: ប្រេងឆា មានពណ៌លឿង ប្រើសំរាប់ចៀន ឬបំពងម្ហូប ។ មានប្រេងល្ងរ មួយប្រភេទទៀតផងដែរ ។
  • អេកឆត: ទឹកត្រី រ័យកឆត និង ខានារ៉ា ទឹកត្រីមានរស់ជាតិដូចទឹកត្រី ថៃ និង វៀតណាម ។
  • 설탕
    < ស្ករស >
  • 소금
    < អំបិល >
  • 조미료
    < ឆូមីរ្យួ >
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”