មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1577-4206
한국생활안내 정보더하기 사이트로 이동

ដោះស្រាយជាមួយករណីបន្ទាន់

  • Home
  • សុខភាព និងវិជ្ជសាស្រ្ត
  • ដោះស្រាយជាមួយករណីបន្ទាន់

ដោះស្រាយជាមួយករណីបន្ទាន់

ការព្យាបាលដ៍ត្រឹមត្រូវក្នុងករណីបន្ទាន់អាចជួយបន្ថយការឈឺចាប់ និងចៀសវាងការធ្វើស្ថានភាព កាន់តែអាក្រក់ ។ បន្ទាប់ពីការព្យាបាលបន្ទាន់ហើយ សូមទូរសព្ទទៅលេខ ១១៩(សង្គ្រោះបន្ទាន់) រឺក៍បញ្ជូនអ្នកជំងឺទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជិតអ្នក។

  • 눈에 이물질이 들어갔을 때
    (1) នៅពេលមានវត្ថុចូលទៅក្នុងភ្នែក
    នៅពេលមានអ្វីចូលទៅក្នុងភ្នែក សូមកុំធ្វើចលនាគ្រាប់ភ្នែករបស់អ្នកព្រោះវាអាច ធ្វើអោយគ្រាប់ ភ្នែករបស់អ្នកមានរបួស ។ សូមកុំព្យាយាមយកវត្ថុនោះចេញ ដោយខ្លួនឯង ។ សូមរុំភ្នែកដែលរង របួស បន្ទាប់មករុំភ្នែកទាំងពីរ ហើយប្រញ៉ាប់ ទៅមន្ទីរពេទ្យទទួលការព្យាបាល។
  • 이가 빠졌을 때
    (2) នៅពេលដែលធ្មេញបាក់
    នៅពេលដែលធ្មេញបាក់ សូមទៅកាន់ពេទ្យធ្មេញ ដោយកាន់ធ្មេញនៅកន្លែងដើម នៅក្នុងមាត់ របស់អ្នក ដោយប្រុងប្រយ័ត្ន។ អ្នកអាចដាក់ធ្មេញដែលបាក់នៅក្នុង ទឹកដោះគោក្តៅឧណ្ឌៗ។ អ្នកមិនគួរលាងសំអាតធ្មេញដែលបាក់ទេ។
  • 코피가 날 때
    (3) នៅពេលដែលឈាមច្រមុះ
    ជាដំបូងទ្រេតក្បាលរបស់អ្នកទៅមុខ និងទាប នៅពេលដែលឈាមហូរចេញពី ច្រមុះអ្នក សូមចាប់ផ្នែក ខាងក្រោមនៃឆ្អឹងច្រមុះរបស់អ្នក។ កុំនិយាយ លេបទឹកមាត់ ក្អ ។ ទៅជួបគ្រូពេទ្យក្នុងករណីដែលហូរឈាម លើសពី១០នាទី។ ទោះបីជាច្រមុះឈប់ហូរឈាម ដាក់អោយក្បាល អ្នកនៅទាបមួយរយ: និងសំអាតមុខបរិវេណជុំវិញច្រមុះរបស់ដោយប្រុងប្រយ័ត្ន ជាមួយនឹងទឹកក្តៅឧណ្ឌៗ។ សូមកុំប៉ះច្រមុះអោយសោះ បើសិនជាអាចជៀសបាន។
  • 화상을 입었을 때
    (4) នៅពេលរលាក
    នៅក្នុងករណីដែលរលាកភ្លើងធ្ងន់ធ្ងរ រឺក៏រលាកធំ សូមរុំកន្លែងរលាកជាមួយបង់សំលាប់មេរោគ និងទៅមន្ទីរពេទ្យភ្លាម ។ នៅពេលដែលអ្នកកំពុងរងចាំជួបវេជ្ជបណ្ឌិត សូមពិនិត្យមើលការដក ដង្ហើម។ សំរាប់ការរលាកតូចតាច សូមកាត់ក្រណាត់ខោអាវដែលនៅ ជុំវិញផ្នែករលាកដោយ កន្ត្រៃ។ បើសិនមិនចាំបាច់ សូមកុំប៉ះមុខរបួស ហើយសូមបន្ថយកំដៅកន្លែងរលាកដោយបង្ហូរ ទឹកត្រជាក់លើយ៉ាងតិច ២០នាទី។
  • 감전되었을 때
    (5) នៅពេលឆក់ខ្សែរភ្លើង
    បិទចរន្តអគ្គីសនីភា្លមៗ ។ នៅពេលដែលមិនអាចបិទបាន សូមយកក្រនាត់ស្ងួត រឺស្រោមដៃដែល មិនចម្លងអគ្គីសនី និងដករបស់ឆក់ចេញ ដើម្បីជួយជនរងគ្រោះ ។ សូមពិនិត្យមើល ដង្ហើម និងចង្វាក់បេះដូងរបស់ជនរងគ្រោះ និងសូមធ្វើអោយគេដឹងខ្លួន ។ ករណីមិនដកដង្ហើម សូមធ្វើការបញ្ចូលខ្យល់តាមមាត់ សង្កត់ទ្រូង ។ ការឆក់អគ្គីសនីអាចធ្វើឆេះ គ្រឿងក្នុងទោះបីជា ជនរងគ្រោះមើលទៅ មិនមានបញ្ហាអ្វី ក៏ត្រូវតែយកទៅមន្ទីរពេទ្យភ្លាម ។
  • 일사병·열사병
    (6) ជំងឺចាញ់កំដៅថ្ងៃ និងឡើងកំដៅ
    នៅពេល ក រឺ ក្បាល ស្ថិតនៅក្រោមពន្លឺព្រះអាទិត្យរយ:ពេលយូរអាចបង្កើតជាជំងឺត្រូវចំហាយ ព្រះអាទិត្យ។ ជំងឺត្រូវចំហាយក្តៅកើតនៅពេលដែលជនរងគ្រោះទទួលកំដៅច្រើនពេក និងមិន អាចបញ្ចេញមកក្រៅ។ សូមនាំជនរងគ្រោះទៅកន្លែងដែលត្រជាក់ និងមានម្លប់ ។ ដោះសំលៀកបំពាក់គេ គ្របគេដោយសន្សែងត្រជាក់ ដាក់កង្ហាល់របស់អ្នកដល់ជនរងគ្រោះ ហើយប្រញ៉ាប់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ។
  • 질식
    (7) ថប់ដង្ហើម
    នៅក្នុងហេតុការណ៍ដែលថបដង្ហើម ជនរងគ្រោះមានការពិបាកក្នុងការដកដង្ហើម ហើយមុខរបស់ គេឡើង ស្លេក និងប៉ោងបរិវេណភ្នែក ។ សូមនាំយកជនរងគ្រោះមកកន្លែង ដែលមានខ្យល់ ចេញចូល ដើម្បីជួយអោយជនរងគ្រោះ អាចដកដង្ហើមបាន និងអោយជនរងគ្រោះសំរាក ។ ទោះបីជាជនរង គ្រោះបាត់បង់ស្មារតីក៏ដោយ ដរាបណាគេនៅមានដង្ហើម សូមដាក់ជនរងគ្រោះ ដេកផ្កាប់មុខដើម្បីជួយអោយដកដង្ហើម ។ បើសិនជាជនរងគ្រោះមិនដកដង្ហើម សូមបញ្ចូលខ្យល់ តាមមាត់ ភ្លាមៗ និងបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ។
  • 뼈가 부러졌을 때
    (8) នៅពេលបាក់ឆ្អឹង
    បើសិនជាផ្នែកដែលបាក់មានការប្រែប្រួល រឺក៍ ធ្លាយចេញមកក្រៅ សូមលាងមុខរបួស និងដាក់ផ្នែកដែលបាក់ អោយនៅនឹង ហើយទូរសព្ទទៅអ្នកសង្គ្រោះផ្ទាល់ខ្លួន ។ សូមកុំរំកិលផ្នែកដែលរងរបួស និងទុកឲ្យផ្នែកដែលរងរបួសឲ្យខ្ពស់ជាបេះដូងជនរងគ្រោះដោយ ប្រើភួយ រឺខ្នើយ។ ក្នុងករណីដែលថ្លោះធម្មតា សូមរុំកន្លែងថ្លោះដោយក្រណាត់រុំរបួស ដែលមាន ភាពយឺត និងចៀសវាងនូវការប្រើចលនាផ្នែករបួស។ សូមស្អំទឹកកកដើម្បីបន្ថយការឈឺចាប់។
  • 손가락이 잘렸을 때
    (9) នៅពេលមុតដាច់ម្រាមដៃ
    ដោយសារតែម្រាមដៃដែលដាច់អាចតវិញបាន សូមចាត់វិធានការថែរក្សាបឋមឲ្យបានល្អ ។ ជាដំបូងសូមច្របាច់ផ្នែករបួសដើម្បីបញ្ឈប់ឈាមហូរ និងរក្សាទីតាំងនៃម្រាមដៃនោះ ខ្ពស់ជាង បេះដូង ។ រុំម្រាមដៃដែលដាច់ជាមួយនឹងស្បៃ និងរក្សាវាទុកក្នុងថង់ដែលមានទឹកកក ហើយនាំយកវាទៅមន្ទីរពេទ្យ ជាមួយ ជនរងគ្រោះ ។ ជៀសវាងការប៉ះមុខដែលដាច់។
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”