មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri : 1577-1366
가족상담전화 : 1644-6621
21F, 173, Toegye-ro, Jung-gu, Seoul (Chungmuro 3-ga, Namsan Square Building)
Copyright ⓒ KOREA INSTITUTE FOR HEALTHY FAMILY. All Rights Reserved
ហាងសំអាងនេះមានផ្តល់សេវាជាច្រើនដូចជា កាត់សក់ ផាត់មុខលាបថ្នាំសក់ជាដើម។ តំលៃកាត់សក់ប្រែប្រួលតាមហាងនិមួយៗ ជាធម្មតាការកាត់សក់ធម្មតាថ្លៃប្រែល 10,000~30,000វ៉ុន។ អ៊ុតសក់មានតម្លៃខុសគ្នាជាច្រើន ដោយថ្លៃចាប់ពី 20000 ដល់ជាង 100000 វ៉ន។
កន្លែងងូតទឹករួមគ្នាត្រូវបានបែងចែកជា មូកយូកថាំង សាអូណា និងចីមចីលបាំង។
ប្រទេសកូរ៉េកំពុងមានការរីករាលដាលយ៉ាងខ្លាំងនូវវប្បធម៌ងូតទឹករួមគ្នា។ មនុស្សភាគច្រើនចំនាយពេលក្នុង១សប្តាហ៍ ឬ២សប្ដាហ៍ម្តងដើម្បីទៅត្រាំខ្លួននិងដុសសំអាតខ្លួននៅកន្លែងងូតទឹកសាធារណៈ។ នៅពេលងូតទឹកធម្មតារួមគ្នា ជនជាតិកូរ៉េតែងតែដោះខោអាវចេញអស់ហើយការដោះខោអាវងូតទឹកជុំគ្នានេះបញ្ជាក់ពីភាពស្និទ្ធស្នាលរវាងគ្នានិងគ្នាពីព្រោះថាបើសិនជាមិនស្និទ្ធស្នាលនិងគ្នាទេ ជនជាតិកូរ៉េមិនងាយទៅងូតទឹករួមគ្នាទេ។ ទំលាប់បែបនេះអាចធ្វើអោយជនជាតិមានការទើសទាល់ពីព្រោះពួកគេមិនមានទំលាប់បែបនេះ។ ជនបរទេសតែងតែទទួចពាក់ខោអាវនៅពេលងូតទឹកក្តៅជាមួយជនជាតិកូរ៉េហើយវាធ្វើអោយជនជាតិកូរ៉េមានអារម្មណទើសទាល់ផងដែរ។ ដោយសារកន្លែងងូតទឹករួមជាកន្លែងសំរាប់មនុស្សគ្រប់គ្នាប្រើការគោរពច្បាប់ទំលាប់ជារឿងសំខាន់បំផុតដូច្នេះការគោរពច្បាប់ទំលាប់នេះគឺជារឿងដែលមិនអាចជៀសរួចទេ។
អ្នកដែលគ្មានបញ្ហាសុខភាពក៏មិនសូវល្អនៅកន្លែ ងដែលមានកំដៅខ្លាំងយូរពេក។ អ្នកដែលមានផ្ទៃពោះនិងអ្នកមានបញ្ហា បេះដូងដាច់ខាតមិនត្ រូវចូលទៅក្នុងបន្ទប់ស្ទីមទេ។ ផឹកទឹករៀងរាល់៣០នាទីដើម្បី ការពារការអស់ជាតិសំណើមដោយសារតែការបែកញើស។ ទឹកសុទ្ធត្រូវបានផ្ដល់អោយដោយឥតគិតថ្លៃ តែអ្នកក៏អាចទិញទឹកសូដារកឺ៏ភេសជ្ជៈដទៃទៀតញំាបានដែរ។ ក្រោយពីការផឹកពេ លយប់ជ្រៅអ្នកតែងតែត្រូវបានមិត្តកូរ៉េឃាត់អោយនៅសំរាកនៅជីមជីលបាំងហើយក្រោកទៅ ធ្វើការនៅពេលព្រឹកតែម្តង។ សូមចងចាំថាសូរ៉ាធ្វើអោយយើងបាត់បង់ជាតិទឹកដូច្នេះ ការបញ្ចេញញើសក្នុងបន្ទប់ស្ទីមជាការប្រថុយគ្រោះថ្នាក់បំផុត។ ម្យ៉ាងវិញ ទៀតអ្នកដែលមានជម្ងឺសើរស្បែកឬជម្ងឺឆ្លងមិនអាចទៅកន្លែងងូតទឹកទូរទៅបានទេ។
មិនត្រូវស្លៀលពាក់ខោអាវទ្រនាប់ចូលទៅក្នុងអាងងូតទឹក ឬដុសខ្លួន នៅក្នុងអាងងូតទឹកឡើយ។ ឃើញថាមានទឹកក្តៅ និងសាប៊ូក៍ដោយ គឺមិនអាចបោកគក់សម្លៀកបំពាក់បានទេ។
មន្ទីរពេទ្យ·គ្លីនិក គឺជាកន្លែងសម្រាប់ផ្តល់សេវាកម្មពិនិត្យនិងព្យាបាលអ្នកជំងឺ និងបង្ការជំងឺ ហើយអោយមានសម្បទា ឡើងវិញ។ ត្រូវបានប្រតិបត្តិការដោយអាស្រ័យលើមុខវិជ្ជាព្យាបាល នៃមុខជំងឺនីមួយៗ គឺមានមន្ទីរពេទ្យធម្មតា មន្ទីរពេទ្យ ទូទៅដើម្បីគ្រប់គ្រងជំងឺទាំងអស់ និងរួមទាំងមានមន្ទីរពេទ្យបុរាណដែលព្យាបាលតាមរយ:ឱសថរុក្ខជាតិជាដើម។ អាស្រ័យលើស្ថានភាព និងការព្យាបាលជំងឺថ្លៃព្យាបាលក៏ខុសៗគ្នាដែរ។
គឺជាកន្លែងដែលឱសថការី ផ្តល់ថ្នាំសម្រាប់ព្យាបាល និងជាកន្លែងលក់ថ្នាំដែលចាំបាច់សម្រាប់រក្សាសុខភាព។ ឱសថស្ថានគឺមានការគ្រប់គ្រងយ៉ាងពិសេសដើម្បីមិនអាចបើក បើមិនមានជាឱសថការី ដែលបានទទួលស្គាល់ពីរដ្ឋ ឬឱសថការីថ្នាំបុរាណនិងក្រៅពីកាតព្វកិច្ចផលិត គឺមានការណែនាំពីវិធីប្រើថ្នាំ និងលេបថ្នាំ។ បន្ទាប់ពីទទួលបាន វេជ្ជបញ្ជាពីមន្ទីរពេទ្យអ្នកអាចទិញថ្នាំបាននៅឱសថស្ថាន។
ម៉ាតគឺមានលក់ទំនិញជាច្រើនប្រភេទ ដែលចាំបាច់ក្នុងការរស់នៅ និងម្ហូបអាហារគ្រប់ប្រភេទ អាហារនានា។ មានបែង ចែកចាប់ពីម៉ាតខ្នាតតូច រហូតដល់ម៉ាតខ្នាតធំ ដោយអាស្រ័យលើទំហំ។ បង្កើតបរិយាកាសមានផាសុខភាព និងអតិថិជន ជាច្រើនដែលចូលចិត្តគុណភាព និងសេវាកម្មអតិថិជន។ ហើយអ្នកអាចដើរទិញឥវ៉ាន់ដោយសន្សំសំចៃផងដែរ និងអាច ទិញវត្ថុដោយចំនួនទឹកប្រាក់ ដែលបានបញ្ចុះតម្លៃដោយយោ ងតាមពេលវេលា។
រោងភាពយន្តទំហំរបស់វាមានច្រើនប្រភេទ ដែលជាកន្លែងកំសាន្តសម្រាប់បញ្ចាំងភាពយន្ត។ រោងកុននីមួយៗ នាពេល ថ្មីៗនេះ មានលក្ខណ:ពិសេសខុសគ្នា មានដំណើរការកន្លែងបទពិសោធន៍ ដូចជាខ្សែភាពយន្ត 3D, 4D្។ល។ និង ផ្តល់នូវសេវាកម្មជាច្រើនយ៉ាង សម្រាប់ភាពងាយស្រួលរបស់អ្នកប្រើ។ ចាប់តាំងពីពេលព្រលឹម រហូតដល់យប់ជ្រៅគឺនៅ មានម៉ោងបញ្ចាំងភាពយន្ត ដែលបន្ថែមពេលវេលា ដើម្បីអតិថិជនមកទស្សនាបាន។
ឧទ្យានសង្កាត់គឺជាឧទ្យាន ដែលត្រូវបានបង្កើតឡើង ដើម្បីអាចប្រើប្រាស់ដោយសេរី សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ។ យោងទៅតាមតំបន់ មានទំហំខុសៗគ្នា និងរៀបចំឧបករណ៍ហាត់ប្រាណសម្រាប់មនុស្សពេញវ័យ និងកន្លែងលេង សម្រាប់កុមារ។ ដែលកំពុងជួយដល់សុខភាព និងជីវិតផ្លូវចិត្តរបស់ប្រជារដ្ឋនៃសង្កាត់នេះ។