មណ្ឌលសុខភាពគឺជាស្ថាប័នវេជ្ជសាស្ត្រសាធារណ: ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ សុខភាពប្រជាជនក្នុងតំបន់ និងបង្ការ និងគ្រប់គ្រងជម្ងឺ។ តួនាទីរបស់មណ្ឌលសុខភាពគឺ ការងារវេជ្ជសាស្ត្រ ការបង្ការជំងឺឆ្លង ការព្យាបាល ការពិសោធនិងពិនិត្យ អនាម័យអាហារ ការណែនាំ និងគ្រប់គ្រងថ្នាំ និងរដ្ឋបាលទូទៅ។ ក្នុងចំណោម តួនាទីទាំងនេះ ផ្នែកការព្យាបាលមានតាមរយ:គេហទំព័រមណ្ឌលសុខភាពសាធារណ:(http://phi.mw.go.kr/g-health.kr)។ រាល់សេវាកម្ម ដូចជាការព្យាបាលជំងឺរ៉ាំរៃ ពិនិត្យជំងឺគ្រប់ប្រភេទ ការព្យាបាលដោយ ធម្មជាតិ និងការព្យាបាលតាមបែបបុរាណ។ មជ្ឈមណ្ឌលត្រូវបានដាក់ឲ្យដំណើរការដោយ អភិបាលរដ្ឋាភិបាលស្វ័យយ័តថ្នាក់មូលដ្ឋាន ដូចនេះ ដែននៃការព្យាបាល អត្ថន័យតម្លៃនៃមណ្ឌល នីមួយៗ អាចមានភាពខុសគ្នាបន្តិច។
01ការព្យាបាលទូទៅ
일반진료 표 : 구분, 내용을 포함한 표입니다. បំណែងចែក | អត្ថន័យ |
ដែននៃការព្យាបាល | ការព្យាបាលដំណាក់កាលទីមួយ, សម្ពាធឈាមខ្ពស់, ទឹកនោមផ្អែម, ជម្ងឺរ៉ាំរៃ, ការពិនិត្យប្រភេទជម្ងឺផ្សេងៗ និងការព្យាបាលបែបធម្មជាតិ |
ការព្យាបាលបែបបុរាណបុរាណ | ការប្រឹក្សា និងការព្យាបាលបែបបុរាណ |
ការព្យាបាលធ្មេញ | ការពិនិត្យ និងប្រឹក្សាសុខភាពមាត់ធ្មេញ, ការព្យាបាលធ្មេញប្រហោង, ការព្យាបាលធ្មេញព្រៃ |
តម្លៃព្យាបាល | [ច្បាប់ស្តីអំពីសុខភាពតាមតំបន់] នៅក្នុងការអនុវត្តតាមមាត្រាទី ២៥ នៃច្បាប់សុខភាពមណ្ឌលសុខភាពត្រូវប្រមូលថ្ងៃសេវាបង់សុខភាពទៅបញ្ចូលក្នុងសមាគមន៍ខេត្ត |
02កម្មវិធីថែរក្សាសុខភាពនៅមណ្ឌលសុខភាព
ជាកម្មវិធីដែលផ្តល់សេវាកម្មគ្រប់គ្រងសុខភាពដូចជា ការគ្រប់គ្រងជំងឺរ៉ាំរ៉ៃដែលមានអ្នកជំនាញសុខភាពរបស់មណ្ឌសុខភាពដូចជា គិលានុបដ្ឋាយិកា អ្នកព្យាបាលរាងកាយ និងអ្នកជំនាញអាហារូបត្ថម្ភ ទៅដល់ផ្ទះផ្ទាល់ ដោយផ្តោតទៅលើក្រុមងាយរងគ្រោះផ្នែកសង្គមវប្បធម៌ និងសេដ្ឋកិច្ច និងមនុស្សចាស់ រស់នៅតែម្នាក់ឯង ដែលមានអាយុលើស ៦៥ឆ្នាំ និងគូស្វាមីភរិយាវ័យចំណាស់ដែលមានអាយុលើស ៧៥ឆ្នាំ ដែលមានការលំបាក ក្នុងការប្រើប្រាស់សេវាថែទាំសុខភាព។
(1)គោលដៅសេវាកម្ម
- ប្រជាពលរដ្ឋក្នុងតំបន់មិនអាចទទួលបានភាពងាយស្រួលក្នុងសេវាថែទាំសុខភាព និងត្រូវការការថែទាំសុខភាព*
- ប្រជាពលរដ្ឋត្រូវផ្លាស់ប្ដូរទម្លាប់នៃបញ្ហាសុខភាពទាក់ទងនឹងការជក់បារី ការផឹកស្រាញឹកញាប់ ការទទួលទានអាហារមិនទៀងទាត់ និងកង្វះសកម្មភាពរាងកាយ ព្រមទាំងក្រុមហានិភ័យសុខភាព និងជំងឺដែលទទួលរងពីជំងឺលើសឈាម ទឹកនោមផ្អែម និងធាត់។
- ក្រុមអាទិភាព) ពលរដ្ឋវ័យចំណាស់ដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ ត្រូវបានទទួលការមើលថែដោយសន្តិសុខចិញ្ចឹមជីវិតមូលដ្ឋានជាតិ គ្រួសារដែលមានចំណូលទាប ចាស់ជរាដែលនៅម្នាក់ឯង គ្រួសារដែលមានឪពុកម្តាយទោល គ្រួសារមេជីតា អ្នករត់ចោលស្រុកកូរ៉េខាងជើង អ្នកជំងឺរ៉ាំរ៉ៃដែលត្រូវបានគេមិនយកចិត្តទុកដាក់។ និងក្រុមហានិភ័យសុខភាពដែលមានជំងឺរ៉ាំរ៉ៃ។
- ដោយមិនរាប់បញ្ចូលមនុស្សវ័យចំណាស់ដែលត្រូវបានចាត់ទុកថាមានសិទ្ធិទទួលបានការថែទាំរយៈពេលវែង (ថ្នាក់ទី 1-5)
(2)ប្រភេទសេវាកម្ម
- ការពិនិត្យបញ្ហាសុខភាព (ការកំណត់ឥរិយាបទសុខភាព និងកត្តាហានិភ័យសុខភាព)
- ការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ (លើសឈាមទឹកនោមផ្អែម ។ល។ ) និងការការពារជំងឺដែលកើតឡើងទន្ទឹមគ្នា
- ការគាំទ្រការគ្រប់គ្រងសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះទារកទើបនឹងកើត និងកុមារ
- ការគ្រប់គ្រងការបង្ការសម្រាប់មនុស្សចាស់ទន់ខ្សោយ
- សេវាថែទាំសុខភាពសម្រាប់គ្រួសារពហុវប្បធម៌ និងជនភៀសខ្លួនកូរ៉េខាងជើង
- ការអប់រំសុខភាពសម្រាប់ការលើកកម្ពស់សុខភាពដូចជា ការកែលំអឥរិយាបថសុខភាព
(3)របៀបផ្តល់ជូន
- ស្វែងរកជនគោលដៅនៅក្នុងនាយកដ្ឋានទាក់ទងនឹងគម្រោងថែទាំសុខភាពនៅមណ្ឌលសុខភាពមូលដ្ឋាន។
- អ្នកទទួលបន្ទុក ចុះសួរសុខទុក្ខផ្ទាល់ និងចុះឈ្មោះជាមនុស្សគោលដៅ និងស្វែងយល់បរិយាកាសរស់នៅ និង កត្តាហានិភ័យសុខភាពរបស់គ្រួសារអ្នកដាក់ពាក្យស្នើសុំ។
- ផ្អែកលើលទ្ធផលនៃការវិភាគ វាត្រូវបានចាត់ថ្នាក់ទៅជាក្រុមគ្រប់គ្រងកណ្តាល ក្រុមគ្រប់គ្រងទៀងទាត់ និង ក្រុមដែលមានសមត្ថភាពផ្ទាល់ខ្លួន។
- លើកកម្ពស់សេវាកម្មថែទាំសុខភាព ឱ្យបានច្រើន និងភ្ជាប់ទំនាក់ទំនងទៅនឹងធនធានខាងក្នុង និងខាង ក្រៅ ដោយផ្អែកលើចំណាត់ថ្នាក់ក្រុម។
ការជ្រើសរើសអ្នកដែលអាចមានសិទ្ធទទួល
សន្និដ្ឋានទៅលើបញ្ហាសុខភាព
ការចុះពិនិត្យ
03សេវាតំហែទាំសុខភាពផ្លូវចិត្ត ដោយឥតគិតថ្លៃ
មជ្ឈមណ្ឌលសុខុមាលភាពសុខភាពចិត្តវិទ្យា គឺជាមជ្ឈមណ្ឌលសុខភាពសាធារណ:ដែលអាចបង្ការរោគចិត្ត ពិនិត្យអ្នកជំងឺដែលមានរោគចិត្ត ផ្តល់ការប្រឹក្សា និងសេវាកម្មព្យាបាល គ្រប់គ្រងករណី និងផ្តល់ការអប់រំផ្លូវចិត្ត ភាពមិនប្រក្រតីនៃសុខភាពផ្លូវចិត្ត រឺក៍ញៀនថ្នាំ អាចរកការប្រឹក្សា និងជំនួយពីមជ្ឈមណ្ឌលសុខុមាលភាពសុខភាពផ្លូវចិត្តដែលនៅជិតលោកអ្នកបាន។
(1)អ្នកមានសិទ្ធទទួល
- កម្មវិធីចុះបញ្ជីអ្នកជំងឺប្រព័ន្ធប្រសាទ ធ្វើឡើងក្នុងតំបន់ដោយផ្តោតទៅលើ អ្នកជំងឺប្រព័ន្ធប្រសាទ។
- កម្មវិធីលើកកម្ពស់សុខភាពផ្លូវចិត្តផ្តោតលើក្រុមដែលមានហានិភ័យខ្ពស់ចំពោះជំងឺផ្លូវចិត្តក្នុងចំណោមនិវាសនជន។
(2)របៀបផ្តល់ជូន
មជ្ឈមណ្ឌលសុខុមាលភាពសុខភាពផ្លូវចិត្ត ជាទូទៅបើកដំណើរការពីម៉ោង 09:00 ដល់ 18:00 នៅថ្ងៃធម្មតា(ច័ន្ទ ដល់ សុក្រ) តែម៉ោងដំនើរការអាចខុសគ្នាទៅតាមកាល:ទេស:តំបន់។
របៀបប្រើប្រាស់សេវាកម្ម
- ទៅមជ្ឈមណ្ឌលសុខុមាលភាពសុខភាពផ្លូវចិត្ត និងរៀបចំពាក្យចុះឈ្មោះ។
- ករណីដែលអ្នកជំងឺទៅមជ្ឈមណ្ឌលសុខុមាលភាពសុខភាពផ្លូវចិត្ត ជាលើកដំបូង គេត្រូវធ្វើការប្រឹក្សា និងតេស្តចិត្តសាស្រ្ត។ ហើយអ្នកជំងឺអាចទទួល ប្រើប្រាស់សេវាកម្មទៅតាមលទ្ធផលប្រឹក្សា និងតេស្ត ។
- សំរាប់ព័ត៌មានទាក់ទងជាមួយនឹងមជ្ឈមណ្ឌលសុខុមាលភាពសុខភាពផ្លូវចិត្ត សូមទូរស័ព្ទទៅកាន់លេខ១៥៧៧-០១៩៩ របស់មជ្ឈមណ្ឌលប្រឹក្សាសុខភាពផ្លូវចិត្ត ។
- តំលៃសេវាកម្ម :
- មិនគិតថ្លៃ(គិតថ្លៃក្នុងករណីដែលអ្នកជំងឺប្រើប្រាស់ កម្មវិធីដែលត្រូវការការព្យបាលដែលមានតំលៃខ្ពស់)។
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”។