មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1577-4206
한국생활안내 정보더하기 사이트로 이동

ការចេញចូល និងការស្នាក់នៅរបស់ជនបរទេស

  • Home
  • ការស្នាក់នៅ និងការចូលសញ្ញាតិ
  • ការចេញចូល និងការស្នាក់នៅរបស់ជនបរទេស

ការចេញចូល និងការស្នាក់នៅរបស់ជនបរទេស

01ការបញ្ជាក់លិខិតឆ្លងដែន និងថ្ងៃផុតកំណត់នៃទិដ្ឋាការ

ពេលដែលអ្នកជាជនបរទេសចង់ចូលមកក្នុងប្រទេសកូរ៉េ អ្នកត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាពជា មួយនឹងទិដ្ឋាការចេញដោយក្រសួងយុត្តិធម៌។ សម្រាប់អ្នកទទួលបានការលើកលែងទិដ្ឋាការពីប្រទេសកូរ៉េ ឬអាចចូលក្នុងប្រទេសកូរ៉េ ដោយមិនត្រូវការទិដ្ឋាការ។ អ្នកត្រូវ តែឆែកមើលថ្ងៃផុតកំណត់នៃលិខិតឆ្លងដែន និងទិដ្ឋាការ ដើម្បីដឹងថាអ្នកត្រូវពន្យាពេលស្នាក់នៅឬអត់។

លិខិតឆ្លងដែន

លិខិតឆ្លងដែន គឺជាភ័ស្តុតាងនៃអត្តសញ្ញាណដែលរួមមានព័ត៌មានផ្ទាល់ខ្លួន ដូច្នេះអ្នកត្រូវតែដាក់ជាប់ខ្លួន ជានិច្ច។

  • 여권 이미지
ការអានព័ត៌មាននៅក្នុងទិដ្ឋាការ(Visa) ចេញចូលនៃសាធារណៈរដ្ឋកូរ៉េ
  • ឋានៈនៃការស្នាក់នៅៈ អាចឲ្យដឹងពីគោលបំណងនៃការចុលមកក្នុប្រទេសកូរ៉េ(ជនអន្តោប្រវេសន៍ ជាស្រ្តីដែលរៀបអាពាហពិពាហ៍មានឋានៈ (F-6).។
  • នៅក្នុងលិខិតបញ្ជាក់ពីការត្រួតពិនិត្យអន្តោប្រវេសន៍មានបញ្ញាក់ពីថ្ងៃចេញនិងចូលប្រទេសកូរ៉េ។ រយៈពេលស្នាក់នៅចាប់រាប់ពី១ថ្ងៃ បន្ទាប់ពីចូលមកក្នុងប្រទេសកូរ៉េ។
  • រយៈពេលនៃការស្នាក់នៅ មានភាពខុសគ្នាទៅតាមប្រភេទឋានៈនៃការស្នាក់នៅ ហើយអ្នកត្រូវតែ ដាក់ពាក្យស្នើសុំពន្យាពេលស្នាក់នៅ និងចុះបញ្ជីជនបរទេស នៅមុនថ្ងៃផុតកំណត់(90ថ្ងៃចុះក្រោមដោយគិតចាប់ពីថ្ងៃចូលមកក្នុងប្រទេស)។ (ការអនុញ្ញាតអោយពន្យាពេលស្នាក់នៅ គឺមានភាពខុស គ្នា អាស្រ័យទៅតាមប្រភេទឋានៈនៃការស្នាក់នៅ និងមូលហេតុនៃការពន្យាពេលរបស់អ្នកស្នើសុំ)។
  • ថ្ងៃផុតកំណត់ដែលនៅខាងក្រោមរយៈពេលស្នាក់នៅ ជារយៈពេលនៃសុពលភាពទិដ្ឋាការ (Visa)។
  • 대한민국 사증발급확인서 양식
ការអានកាតចុះឈ្មោះជនបរទេស
  • 외국인 등록증 앞면
    < ផ្នែកខាងមុខនៃកាតចុះឈ្មោះជនបរទេស >
  • 영주증 앞면
    < ផ្នែកខាងមុខនៃកាតស្នាក់នៅអចិន្រ្តៃយ៍ >
  • 외국국적동포 국내거소신고증 앞면
    < ផ្នែកខាងមុខនៃកាតចុះឈ្មោះស្នាក់នៅក្នុងស្រុកនៃសញ្ជាតិបរទេស >
ផ្នែក​ខាងមុខ
  • ឈ្មោះរបស់អត្តសញ្ញាណប័ណ្ណ
    • (ភាសាកូរ៉េ) វេគុកអ៊ីនថឹងរុកចឹង (ភាសាអង់គ្លេស) RESIDENCE CARD
    • (ភាសាកូរ៉េ) យ៉ងជូចឹង (ភាសាអង់គ្លេស) PERMANENT RESIDENT CARD
    • (ភាសាកូរ៉េ) វេគុកគុកចកថុងផូ គុកណេករសូស៊ីនកូចឹង (ភាសាអង់គ្លេស) OVERSEAS KOREAN RESIDENT CARD
  • លេខចុះឈ្មោះជនជាតិបរទេស ០០០០០០០-០០០០០០០ នៅក្នុងទំរង់មានកំណត់ដូចនេះ៖
  • ភេទ ៖ បុរសសម្គាល់ជាអក្សរM ស្រ្តីF
  • ឈ្មោះ៖ សរសេរជាឈ្មោះអង់គ្លេស នៅភ្នែកខាងលើនៃលិខិតឆ្លងដែន
  • ប្រទេសតំបន់ ៖ សញ្ជាតិសរសេរជាភាសាអង់គ្លេស
  • ឋានះនៃការស្នាក់នៅ៖ កំណត់ដោយឋានះនៃការស្នាក់នៅ នៅក្នុងមាត្រាទី១២ នៃច្បាប់នៃការគ្រប់គ្រងជនអន្តោប្រវេសន៍(ជនវៀបការអន្តោប្រវេសន៍(អ្នករៀបការអន្តោប្រវេសន៍(F-6))*លេខកូដលំនៅដ្ឋានក្នុងវង់ក្រចក
  • អនុញ្ញាតដោយ៖ សម្គាល់ជាភាសារកូរ៉េ និងអង់គ្លេស
  • 외국인등록증 뒷면
    < ផ្នែកខាងក្រោយនៃកាតចុះឈ្មោះជនបរទេស >
  • 영주증 뒷면
    < ផ្នែកខាងក្រោយនៃកាតស្នាក់នៅអចិន្រ្តៃយ៍ >
  • 외국국적동포 국내거소신고증 뒷면
    < ផ្នែកខាងមុខនៃកាតចុះឈ្មោះស្នាក់នៅក្នុងស្រុកនៃសញ្ជាតិបរទេស >
ផ្នែកខាងក្រោយ
រយះពេលនៃការស្នាក់នៅ
  • កាលបរិច្ឆេទនៃការអនុញ្ញាតិ : ជាកាលបរិច្ឆេទដែលបានអនុញ្ញាតិលើការស្នើសុំអនុញ្ញាតិស្នាក់នៅ
  • ថ្ងៃផុតកំណត់៖ : ថ្ងៃផុតកំណត់នៃឋានះការស្នាក់នៅ
    • ក្នុងករណីឋានះនៃការស្នាក់នៅអចិន្រ្តៃយ៍ (F-5) សរសេរថា ‘រយៈពេលសុពលភាព’។ រយៈពេលសុពលភាព គឺ10ឆ្នាំ ដោយគិតចាប់ពីថ្ងៃរាយការណ៍ចេញទៅ
  • បញ្ជាក់៖ បញ្ជាក់ពីការិយាល័យដែលអនុញ្ញាត ប៉ុន្តែមិនចាំបាច់សរសេរ ‘ការិយាល័យអន្តោប្រវេសន៍ និងជនបរទេសទេ(ការិយាល័យ) គឺគ្រាន់តែសរសេរតែ សេអ៊ូល និង ពូសាន។

(1)ជនបរទេសស្នាក់នៅរយៈខ្លី( ប្រភេទ B, C ក្នុងរយៈពេលយូបំផុត ៩០ថ្ងៃ)

រយៈពេលស្នាក់នៅដែលបានចែងលើទិដ្ឋាការគឺជារយៈពេល ដែលអ្នកអាចស្នាក់នៅបានគិតចាប់ពីពេល ដែលអ្នកអាចស្នាក់នៅបាន គិតចាប់ពីពេលដែលអ្នកចូលមកក្នុងប្រទេសកូរ៉េ។

(2)ជនអន្តោប្រវេសន៍រយៈពេលយូរ និងអ្នកមានឋានៈស្នាក់នៅជាអចិន្រ្តៃយ៍: អ្នកដែលទទួលបានកាតចុះឈ្មោះជនបរទេស, កាតរាយការណ៍ស្នាក់នៅ, កាតស្នាក់នៅអចិន្រ្តៃយ៍

រយៈពេលអនុញ្ញាត/សុពលភាព (កាលបរិច្ឆេទ) នៃការស្នាក់នៅ និងកាលបរិច្ឆេទផុតកំណត់ត្រូវបានសរសេរនៅខាងក្រោយប័ណ្ណចុះឈ្មោះជនបរទេស ហើយអ្នកត្រូវតែដាក់ពាក្យសុំទិដ្ឋាការដែលមានសុពលភាព ដើម្បីបន្តរយៈពេលស្នាក់នៅមុនថ្ងៃផុតកំណត់ ដើម្បីស្នាក់នៅបានយូរដោយស្របច្បាប់។ (ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ត្រូវចេញឡើងវិញក្នុងរយៈពេលដែលមានសុពលភាព)

02ការចុះឈ្នោះយកកាតអត្តសញ្ញាណប័ណ្ណជនបរទេស

(1)លិខិតបញ្ជាក់ និងរយៈពេលនៃ ការចុះឈ្មោះជនបរទេស

ជនបរទេសដែលចង់ស្នាក់នៅសាធារណៈរដ្ឋកូរ៉េ លើសពី ៩០ថ្ងៃឡើងទៅ ត្រូវទៅចុះឈ្មោះស្នាក់នៅជា ជនបរទេសក្នុងរយៈពេល ៩០ថ្ងៃសិន។

  •  នៅក្នុងករណីអ្នកដែលបានទទួលអនុញ្ញាតិផ្លាស់ប្តូរសិទ្ធិស្នាក់នៅ ឬ ការពិនិត្យសិទ្ធិស្នាក់នៅ ដែលកំពុងស្នាក់នៅក្នុងសាធារណៈរដ្ឋកូរ៉េនោះ ត្រូវបានធ្វើជាមួយគ្នា ក្នុងការចុះជនបរទេសនៅ ពេលតែមួយ ជាមួយគ្នានឹងផ្លាស់ប្តូរសិទ្ធិស្នាក់នៅ ឬ ការពិនិត្យសិទ្ធិស្នាក់នៅ។

(2)ឯកសារដែលចាំបាច់

ឯកសារដែលចាំបាច់ សមរាប់ជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងប្រទេសកូរ៉េ
  • លិខិតឆ្លងដែន(ច្បាប់ដើមនិងថតចំលង)
  • ពាក្យស្នើសុំរួម(មាននៅឧបសម្ព័ន្ធលេស34បន្ទប់សេវាកម្មសាធារណៈនៃការិយាល័យអន្តោប្រវេសន៍ និងជន បរទេស(ការិយាល័យ និងការិយាល័យសាខា))
  • រូបថតដែលប្រើដូចនៅក្នុងលិខិតឆ្លងដែន (3.5 cm x 4.5cm) 1សន្លឹក
    • រូបថតពណ៌ធម្មជាតិដែលថតចំពីមុខ មានផ្ទៃខាងក្រោយពណ៌ស ដែលទើបថតក្នុងរយៈ 6ខែ។
  • តម្លៃចេញកាត ៣០.០០០វ៉ន (ជាសាច់ប្រាក់)
  • ឯកសារបញ្ជាក់ពីកន្លែងស្នាក់នៅ
    (ដោយសារឯកសារខុសគ្នាទៅតាមឋានៈនៃការស្នាក់នៅ ដូច្នេះត្រូវតែទំនាក់ទំនងទៅកាន់ មជ្ឈមណ្ឌលផ្តល់ព័ត៌មានរួមសំរាប់ជនបរទេសដែលមានលេខ☎1345 ដើម្បីធ្វើការបញ្ជាក់បន្ថែម)

(3)ជនរៀបការរអន្តោប្រវេសន៍ អ្នករៀបការរអន្តោប្រវេសន៍

បន្ថែមពីលើឯកសារខាងលើឯកសារដូចខាងក្រោមរបស់ប្តីប្រពន្ធជនជាតិកូរ៉េត្រូវបានទាមទារ៖

  • ភស្តុតាងនៃអាពាហ៍ពិពាហ៍ (លម្អិត)
  • ច្បាប់ថតចម្លងនៃការចុះឈ្មោះស្នាក់នៅ
  • (ប្រសិនបើមានកូន) វិញ្ញាបនប័ត្រទំនាក់ទំនងគ្រួសាររបស់អ្នក (សៀវភៅគ្រួសារ)
    • ចេញក្នុងរយៈពេលបីខែបន្ទាប់ពីការដាក់ពាក្យ
  • លិខិតបញ្ជាក់ទីកន្លែងស្នាក់នៅ
    • ថ្លៃសេវាចុះបញ្ជីចំនួន 30,000 វ៉ុន (សាច់ប្រាក់) + ថ្លៃបន្ថែមសម្រាប់ការស្នាក់នៅចំនួន 3០,០០០ វ៉ុន
      • ប្រជាជនមកពីប្រទេសនានាដែលត្រូវការតេស្តិ៍ជំងឺរបេងត្រូវតែដាក់ពាក្យតេស្តរកជំងឺរបេងដើម្បីទទួលបានវិញ្ញាបនប័ត្រ (គិតត្រឹមខែមេសាឆ្នាំ 2០2០)
      • រយៈពេលស្នាក់នៅពីរឆ្នាំត្រូវបានផ្តល់ជូនជនបរទេសដែលបានបញ្ចប់កម្មវិធីសម្រាប់ការសម្របសម្រួលដំបូងនៃជនអន្តោប្រវេសន៍។

(4)ការដាក់ពាក្យសុំ និងសងកាតអត្តសញ្ញាណប័ណ្ណជនបរទេស

ដាក់ពាក្យសុំចុះឈ្មោះ និងចេញ(ចេញឡើងវិញ) កាតជនបរទេស នៅការិយាល័យអន្តោ ប្រវេសន៍ និងជនបរទេស(ការិយាល័យ និងការិយាល័យសាខា)ដែលមានសមត្ថកិច្ចក្នុងតំបន់អ្នក

ការចេញនូវអត្តសញ្ញាណប័នជនបរទេស

រយៈពេលក្នុងការចេញកាតចុះឈ្មោះជនបរទេស គឺចំណាយពេលប្រហែល3សប្តាហ៍ឡើងទៅ ដោយគិតចាប់ពីថ្ងៃដាក់ពាក្យស្នើសុំចុះឈ្មោះជនបរទេស ហើយត្រូវទៅការិយាល័យអន្តោប្រវេសន៍ និងជនបរទេស(ការិយាល័យ និង ការិយាល័យសាខា)ដោយផ្ទាល់ ដើម្បីទទួលយកកាត ឬ ប្រើសេវាប្រៃសនីយ៍(បង់ថ្លៃសេវាជាមុន) ដើម្បីអាចទទួល បាននៅផ្ទះ។

(5)ការគ្រប់គ្រងកាតអត្តសញ្ញាណប័ណ្ណជនបរទេស

អត្តសញ្ញាណប័ណ្ណជនបរទេស គឺជាអត្តសញ្ញាណប័ណ្ណដែលបញ្ជាក់ថាអ្នកជាជនបរទេស ដូច្នេះអ្នកត្រូវតែកាន់វា ជាមួយអ្នក ហើយអ្នកអាចនឹងត្រូវពិន័យ រហូតដល់ទៅ ១,០០០,០០០វ៉ុន ដោយរំលោភលើកាតព្វកិច្ចចល័តរបស់អ្នក។

ការចេញប័ណ្ណចុះឈ្មោះជនបរទេសឡើងវិញ៖ក្នុងករណីដូចតទៅនេះ

ជនបរទេសគួរតែដាក់ពាក្យសុំចេញប័ណ្ណចុះឈ្មោះជនបរទេសរបស់ពួកគេឡើងវិញនៅការិយាល័យអន្តោប្រវេសន៍សមស្របឬការិយាល័យជនបរទេស (ការិយាល័យសាខា) ។

  • នៅពេលដែលអត្តសញ្ញាណប័ណ្ណជនបរទេសបានបាត់
  • នៅពេលដែលអត្តសញ្ញាណប័ណ្ណជនបរទេសបានរហែក។
  • នៅពេលដែលគ្មានកន្លែងសម្រាប់សំគាល់ព័ត៌មាន
  • នៅពេលដែលមានការផ្លាស់ប្តូរព័ត៌មាន (ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត រឺ សញ្ជាតិ)
ឯកសារចាំបាច់
  • លិខិតឆ្លងដែន
  • ពាក្យសុំពហុ
  • រូបថតពណ៌ (3.5cm x 4.5cm) 1សន្លឹក
  • តម្លៃចេញកាត ៣០.០០០វ៉ន
  • ការដកលិខិតចុះឈ្មោះជនបរទេសមកវិញៈ : អ្នកអាចដកយកលិខិតចុះឈ្នោះជនបរទេសមកវិញ តាមករណីដូចខាងក្រោមៈ
구비서류 : 반납해야 하는 경우, 반납시기 및 제출서류를 포함한 표입니다.
ករណី ពេលដែលត្រូវសង ឯកសារចាំបាច់
ពេលអ្នកចាកចេញពីកូរ៉េជាអចិន្ត្រៃយ៍ នៅព្រលានយន្តហោះ នៅពេលចាកចេញ គ្មាន
ពេលអ្នកចូលជា សញ្ញាតិកូរ៉េ ក្នុងរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃចុះឈ្មោះស្នាក់នៅ ក្នុងរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃដឹងថាស្លាប់(ប្តី ឬប្រពន្ធ, ឪពុកម្តាយ, បងប្អូនបង្កើត ។ល។)
ពេលអ្នកស្លាប់ ច្បាប់ដើមនៃលិខិតចុះឈ្មោះជនបរទេស លិខិតចុះឈ្មោះស្នាក់នៅ និងលិខិតបញ្ញាក់ បន្ថែម (ឬអត្តសញ្ញាប័ត្រ) កាតចុះបញ្ជីជនបរទេស, ឯកសារផ្សេងទៀតដែលបញ្ជាក់ពីការស្លាប់ដូចជា លិខិតបញ្ជាក់មរណៈភាព ។ល។

03ការពន្យាពេលស្នាក់នៅ

(1)លក្ខខ័ណ្ឌ និងរយៈពេល

ជនបរទេសដែលចង់បន្តរការស្នាក់នៅ នៅសារធារណៈរដ្ឋកូរ៉េលើសពីរយៈ ដែលបានអនុញ្ញាតិឲ្យស្នាក់ នៅត្រូវដាក់លិខិត ស្នើសុំរយៈស្នាក់នៅ ឲ្យបាន៤ខែមុនថ្ងៃផុតកំណត់ ប្រសិនបើអ្នកមិនបានដាក់លិខិត ស្នើសុំបន្តរយៈពេលស្នាក់នៅ ឲ្យបាន៤ខែមុនថ្ងៃផុតកំណត់ទេ អ្នកនិងត្រូវផាកពិន័យ។

(2)ដំណើរការនៃការពន្យារពេលស្នាក់នៅ

    បណ្តឹងរដ្ឋប្បវេណី(ជនស៊ីវិល)
    ចុះឈ្មោះ(មន្ត្រីអន្តោប្រវេសន៍)
    វិនិច្ឆ័យ(ស៊ើបអង្កេតជាក់ស្តែង ប្រសិនបើចាំបាច់)
    អនុញ្ញាត(អនុម័ត)
    បញ្ចូល និងបំពេញការអនុញ្ញាតទៅក្នុងកុំព្យូទ័រ
    ចេញលិខិតឆ្លងដែន ។ល។(ជនបរទេស)

(3)ឯកសារចាំបាច់

  • ពាក្យសុំពហុ
  • លិខិតឆ្លងដែន និងកាតសម្រាប់ជនអន្តោប្រវេសន៍(ក្នុងករណីដែលអាចធ្វើបាន)
  • ឯកសារបញ្ជាក់ពីកន្លែងស្នាក់នៅ
  • តម្លៃ ៦០,០០០(៣០,០០០វ៉ុន សម្រាប់ការធ្វើអន្តោប្រវេសន៍ដោយអាពាហពិពាហ៍ (F-6) )
ឯកសារចាំបាច់សម្រាប់ជនអន្តោប្រវេសន៍ដែលរៀបការ
  • វិញ្ញាបនប័ត្រអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធជនជាតិកូរ៉េ (លម្អិត)
  • ឯកសារចម្លងកាចុះឈ្មោះរស់នៅរបស់ប្តីប្រពន្ធជនជាតិកូរ៉េ
  • (ប្រសិនបើមានកូន) វិញ្ញាបនប័ត្រទំនាក់ទំនងគ្រួសាររបស់កុមារ
  • វិញ្ញាបនប័ត្រស្នាក់នៅ (ត្រូវការតែអាស័យដ្ឋានរបស់ប្តីប្រពន្ធជនជាតិកូរ៉េនិងដៃគូបរទេសរបស់គាត់ខុសគ្នាតែប៉ុណ្ណោះ)ប្រធានការិយាល័យអន្តោប្រវេសន៍អាចត្រូវការឯកសារបន្ថែមប្រសិនបើយល់ឃើញថាចាំបាច់ក្នុងកំឡុងពេលដាក់ពាក្យនិងដំណើរការវាយតម្លៃ។
  • ឯកសារផ្សេងៗគ្នាអាស្រ័យលើលក្ខណៈសម្បត្តិនៃការស្នាក់នៅ សូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលអន្តោប្រវេសន៍តាមរយះលេខទូរស័ព្ទ ☎ 1345 ដើម្បីពិនិត្យ។

04ការផ្លាស់ប្តូឋានៈនៃការស្នាក់នៅ

(1)លក្ខខ័ណ្ឌ និងពេលវេលា

ប្រសិនបើជនបរទេស ដែលស្នាក់នៅប្រទេសកូរ៉េចង់បញ្ចប់សកម្មភាព ដែលត្រូវបានអនុញ្ញាត សំរាប់ទិន្ទា ការរបស់គេ ឫប្តូរទៅធ្វើកិច្ចការនានាដែលត្រូវបាន អនុញ្ញាតសំរាប់ទិដ្ឋិការប្រភេទផ្សេង គេគួរតែដាក់ ពាក្យសុំទៅ ការិយាល័យអន្តោប្រវេសន៍ និងជនបរទេស (ការិយាល័យ និងការិយាល័យសាខា) មុនពេលគេផ្លាស់ប្តូរ។

  • ក្នុងចំនោមឋានះនៃការស្នាក់នៅរយះពេលខ្លី ឋានះជាការស្នាក់នៅទេសចរណ៏(c-3-2)មិនអាចប្តូរឋានះនៃការស្នាក់នៅបានឡើយ។
  • ជនបរទេសដែលបានបញ្ជាក់វគ្គសិក្សាភាសាកូរ៉េ(D-4) ចង់បន្តនៅសាកលវិទ្យាល័យកូរ៉េ(D-2)
  • ក្នុងករណីជនបរទេស ដែលមានឋានះស្នាក់នៅផ្សេងពីគ្នានៅក្នុងប្រទេសកូរ៉េ ប៉ុន្តែលើកលែង ទិអ្នកដែលទិដ្ឋាការយៈពេលខ្លីក្រោម ៩០ថ្ងៃ និងអ្នកមិនស្របច្បាប់ផ្សេងៗ) ដែលបានរៀបការជា មួយជនជាតិកូរ៉េ (ហើយចង់ប្តូរទៅជាឋានៈស្នាក់នៅនៃជនរៀមការអន្តោប្រវេសន៍ (F-6)។

(2)ឯកសារចាំបាច់

  • ពាក្យសុំពហុ រូបថតត្រូវស្បង់ដាម១សន្លឹក
  • លិខិតឆ្លងដែន និង ភាពសំរាប់ជនពរទេស ០៩ក្នុងករណីដែលអាចធ្វើបាន
  • ឯកសារបន្ថែមផ្សេងៗខុសៗគ្នាទៅតាមសមាសភាពនៃការស្នាក់នៅរបស់មនុស្សម្នាក់។
  • តម្លៃនៃការប្តូរឋានៈស្នាក់នៅ 100,000វ៉ុន (តម្លៃចេញកាត 30,000វ៉ុន ដាច់ដោយឡែក)
    • ក្នុងករណីប្តូរឋានៈស្នាក់នៅអចិន្រ្តៃយ៍(F-5) តម្លៃ200,000វ៉ុន(តម្លៃចេញកាតស្នាក់នៅអចិន្រ្តៃយ៍ 30,000វ៉ុន ដាច់ដោយឡែក)

05សិទ្ឋស្នាក់នៅនិងសកម្មភាព

(1)ល័ក្ខខ័ណ្ឌ និង រយៈពេល

ប្រសិនជនបរទេសដែលនឹងរស់នៅកង្នុ ប្រទេសកូរ៉ រេយៈពេ លយូរលើសពី91(លើកលេ ងអ្នកដែលមានទិដ្ឋាការរយៈពេ លខលីក្រោម្ រយៈពេ ល90ថ្ងៃ)ថ្ងៃចង់រក្សាប្រភេទ នៃការស្នា ក់នៅរបស់ គេ តែចង់ធ្វើនូវការងារទាំងឡាយដែលអនុញ្ញា តឲ្យតែចំពោះទិដ្ធារផ្សេងគេគួរតែដាក់ពាក្យក្នុង ការស្នើរសុំការអនុញ្ញា តិជាមុន នឹងដំណើរការនៃការពាក់ព័ន្ធសិទ្ធិស្នា ក់នៅងទៀត។

  • សម្រាប់បុគ្គលដែលត្រូវបានបញ្ជាក់ថាជាសិស្សបរទេសដែលមានទិដ្ឋាការប្រភេទ (D-2) និងសិស្សសិក្សាផ្នែកភាសាដែលមានទិដ្ឋាការប្រភេទ(D-4-1,D-4-7) (សម្រាប់ព័ត៌មានលំអិតបន្ថែម សូមសាកសួរទៅ☎1345)
    • សម្រាប់សិស្សសិក្សាផ្នែកភាសា នឹងត្រូវបានអនុញ្ញាតិ បន្ទាប់ពីចូលមកក្នុងប្រទេសកូរ៉េបាន6ខែ ដោយគិតចាប់ពីថ្ងៃចូលមក។
  • ប្រសិនបើ បេសកជនដែលមានទិដ្ធាការប្រភេទ (D-6)ចង់បង្រៀននៅក្នុងស្ថា ប័នដែ លពាក់ព័ន្ធក្រោមមូលនិធិតែមួយដែលសម្រាប់តែទិដ្ធាការប្រភេទ (E-1)

ជនអន្តោប្រវេស ន៏ដែលរៀបអាពាពិពាណ៏អាចរកការងារតាមចិត្តគេដោយគ្មានការកំណត់ និងមិ នចាំបាច់ទទួលការអនុញ្ញា តផ្សេ ងៗទៀត។ ទោះជាយ៉ាងណា សូម្បី តែសំរាប់សកម្ម ភាពការងារ ដែលទទួលបានការអនុញ្ញា តច្បាប់របស់ប្រទេសកូរ៉ អា ចតម្រូវឲ្យមនុស្សម្នា ក់មានលក្ខណៈស ម្បតតិ(ល័ក្ខខ័ណ្ឌ តម្រូវ) ប្រសិនបើលក្ខណៈសម្បតិ្ត ឬល័ក្ខខ័ណ្ឌ មួយចំនួនត្ រូវបានចែ ង។ត្រូវបានចែង។

(2)ឯកសារចាំបាច់

  • ពាក្យសុំពហុ
  • លិខិតឆ្លងដែន និង កាតសំរាប់ជនអន្តោប្រវេសន៏(ក្នុងករណីដែលអាចធ្វើបាន)
  • ឯកសារបន្ថែមផ្សេងៗខុសៗគ្នាទៅស្ថានភាពរស់នៅរបស់មនុស្សម្នាក់ៗ។
  • តម្លៃ១២០០០០វ៉ន (២០០០០)វិនសំរាប់សិស្សបរទេស(D-2) និងវគ្គសិក្សាទូទៅ(D-4) (មិនមានតម្លៃជើងសារ)

06ការអនុញ្ញាតិឲ្យត្រលប់មកប្រទេសកូរ៉េបន្ទាប់ពីការចាកចេញ

(1)អ្នកទទួលការអនុញ្ញាតៈ

  • អ្នកដែលស្នាក់នៅក្នុងសាធារណៈរដ្ឋកូរ៉េ ច្រើនជាង ៩១ថ្ងៃ ហើយបានចុះឈ្មោះជនបរទេស។
  • បុគ្គលិក និងក្រុមគ្រួសាររបស់ស្ថានទូតប្រទេសផ្សេងៗ នៅក្នុងប្រទេសកូរ៉េ អ្នកដែលមានសិទ្ឋ និងឋានៈ ដូចជាៈ ទូតនិងក្រុមគ្រួសារ និងអ្នកលើកលែងការចុះឈ្មោះជាជនបរទេស តាមកិច្ចសន្យាព្រមព្រៀងជាមួយ និងរដ្ឋាភិបាល នៃសាធារណៈរដ្ឋកូរ៉េ។

(2)រយៈពេល

  • អ្នកដែលអាចចូលមកក្នុងប្រទេសកូរ៉េតែម្តង១ រយៈពេលយាងយូរ១ឆ្នាំ
  • អ្នកដែលអាចចូលមកក្នុកប្រទេសកូរ៉េចាប់ពី ២ដងឡើង រយៈពេលយ៉ាងយូរ២ឆ្នាំ

(3)អ្នកដែលមិនចាំបាច់ទទួលការអនុញ្ញាត ចេញចូលប្រទេសកូរ៉េ

  • ក្នុងករណីអ្នកមានទិដ្ឋាការប្រភេទ A-1~A-3 និងជនបរទេសដែលបានចុះឈ្មោះ (គ្រប់ឋានៈស្នាក់នៅ) ចង់ចេញចូលប្រទេសកូរ៉េក្នុងមួយឆ្នាំ គិតចាប់ពីថ្ងៃចាកចេញទៅ មិនចាំបាច់ទទួលការអនុញ្ញាតទៀតទេ (ក្នុងករណីរយៈពេលស្នាក់នៅសល់តិចជាង១ឆ្នាំហើយរយៈពេលដែលនៅដល់នោះនិងត្រូវបានលើកលែង)។
  • លើកលែងករណីអ្នកដែលមានទិដ្ឋាការប្រភេទ F-5(រស់នៅជាអចិន្ត្រៃ) ចង់ចេញចូលចាប់ពី ២ដងឡើង ក្នុងរយៈពេល២ឆ្នាំ គិតចាប់ពីថ្ងៃចាកចេញ។

(4)ឯកសារចាំបាច់

  • ពាក្យសុំពហុ
  • លិខិតឆ្លងដែន និងលិខិតចុះឈ្មោះជនបរទេស (ករណីចុះឈ្មោះជនបរទេស)
  • ថ្លៃសេវាកម្មដែល់អាចចេញចូល១ដងគឺ ៣០,០០០វ៉ន និងអាចចេញចូលច្រើនដងគឺ ៥០,០០០វ៉ន។

(5)ការស្នើសុំពន្យាពេលនៃការអនុញ្ញាតអោយវលិត្រ លប់មកប្រទេសកូរ៉េវិញបន្ទាប់ពីចាក់ចេញ

រយះពេលនៃការអនុញ្ញាត្តិឲុ្យត្រលប់មកប្រទេសកូរ៉េបន្ទាប់ពីការបាកចេញប្រសិនបើជនបរទេស ចាកចេញពីប្រទេសកូរ៉េ ហើយមិនអាចត្រលប់មក ប្រទេសកូរ៉េវិញក្នុងអំឡុងពេលដែលអនុញ្ញាត្តិ ឬក្នុងរយៈពេលលើកលែង ដោយកាលទេសណាមួយ គេត្រូវតែទៅសុំការពន្យាពេលនៃការអនុញ្ញាត្តិឲុ្យ ត្រលប់មកប្រទេសកូរ៉េនៅក្នុងស្ថានទូតកូរ៉េ។ ហើយបើសិនបើមិនអាច ត្រលប់មកវិញបានក្នុងរយៈពេលនៃការអនុញ្ញាត្តិឲុ្យត្រលប់មកវិញនោះទេ អ្នកនឹងបាត់បង់ឋានះ នៃការស្នាក់នៅរបស់អ្នក។

07កិច្ចការទាំងឡាយដែលជនបរទេសត្រូវរាយការណ៍중요!

(1)ករណីដែលត្រូវរាយការណ៏

ជនបរទេសដែលនៅប្រទេសកូរ៉ត្រូវរាយការណ៏ទៅ ការិយាល័យអន្តោប្រវេសន៍ និងជនបរទេស (ការិយាល័យ និង ការិយាល័យសាខា)ក្នុងអំឡុងពេល15ថ្ងៃ គិតពីថ្ងៃផ្លាស់ប្តូរ ដែលត្រូវកត់ផ្លាស់ប្តូរនៅខ្នងកាត

  • ករណីមានការផ្លាស់ប្តូរ ឈ្មោះ ភេទ ឬ ថ្ងៃ ខែ ឆ្នាំ កំណើត
  • ករណីមានការផ្លាស់ប្តូរ លេខលិខិតឆ្លងដែន ថ្ងៃចុះបញ្ជីលិខិតឆ្លងដែន និងថ្ងៃផុតកំណត់លិខិតឆ្លងដែន។
  • ផ្លាស់ប្តូរ ឬបន្ថែម (រួមទាំងការផ្លាស់ប្តូរឈ្មោះ ) របស់ស្ថាប័ន ឬក្រុម នៃឋានៈរស់នៅ នៃអ្នកកាន់ឋានៈស្នាក់នៅ D-1,D-2,D-4,D-9
  • បញ្ជាក់ពីការចូលសិក្សា ឬផ្លាស់ប្តូរ (រួមទាំងការផ្លាស់ប្តូរឈ្មោះ)របស់ស្ថាប័នអប់រំនៃឋានៈរស់នៅ នៃអ្នកកាន់ឋានៈស្នាក់នៅ D-10
  • បញ្ជាក់ពីការចាប់ផ្តើមធ្វើការ ក្នុងករណីធ្វើការជាលើកដំបូងនៅក្នុងស្ថាប័នឬអាជីរម្ម នៃឋានៈរស់នៅ នៃអ្នកកាន់ឋានៈស្នាក់នៅH-2
  • ការប្តូរឈ្មោះ និង ប្តូរក្រុមហ៊ុន ឬ ប្តូរអង្គការស្ថាប័ន និងឯកជនក្នុងករណីធ្លាប់ធ្វើការ នៅក្នុងស្ថាប័ន ឬអាជីវកម្មណាមួយរួចហើយ អ្នកមានឋានៈរស់នៅ អ្នកកាន់ឋានៈស្នាក់នៅH-2
  • ក្នុងករណីនៃផ្លាសប្តូរកន្លែងស្នាក់នៅដោយមូលហេតុនៃការផ្លាស់ទីលំនៅ ។ល។

(2)ឯកសារចាំបាច់

  • លិខិតដាក់ពាក់រាយការណ៍
  • លិខិតឆ្លងដែន និងកាតសំរាប់ជនអន្តោប្រវេសន៍
  • លិខិតបញ្ជាក់ពីមូលហេតុនៃផ្លាស់ប្តូរ (លិខិតបញ្ជាក់អាស័យដ្ឋានក្នុងករណី នៃផ្លាស់ប្តូរកន្លែងស្នាក់
ពត៌មានដែលគួយល់ដឹង!
ការត្រួតពិនិត្យជាអ្វី? (ត្រួតពិនិត្យសត្វ និង រុក្ខជាតិ)

ដើម្បីទប់ស្កាត់នូវការនាំចូលមកក្នុងប្រទេសនូវជំងឺឆ្លងបសុសត្វ និងសត្វល្អិតចង្រៃពីបរទេសការត្រួតពិនិត្យ ត្រូវបានអនុវត្តនៅគ្រប់ព្រលានយន្តហោះនិងកំពង់ទូទាំងប្រទេស មុនពេលនាំចូល មក ក្នុងប្រទេសកូរ៉េ។ នៅពេលចូលមកក្នុងប្រទេសកូរ៉េ ក្នុងករណីដែលមិនបានរាយការណ៍ អំពីផលិតផលកសិកម្ម និង បសុសត្វដែលហាមនាំចូលនោះ នឹងអាចទទួលគុណវិបត្តិដូចជាត្រូវបានផាកពិន័យ ការហាមយកចូលក្នុងប្រទេស ។ល។

  • ក្នុងករណីនំាចូលផលិតផលកសិកម្ម និងបសុសត្វ ដាច់ខាតត្រូវតែពិនិត្យមើលទំរង់ ប្រកាសឥវ៉ាន់របស់អ្នកដំណើរ និងរាយការណ៍ទៅនាយកដ្ឋានក្សេត្រសាស្ត្ររុក្ខាប្រមាញ់ និងបសុសត្វដែលមានទីតាំងនៅព្រលានយន្តហោះ និងកំពង់ផែ។
ដំណើរការនៃការត្រួតពិនិត្យ
  • ការមកដល់ប្រទេសកូរ៉េ(ព្រលានយន្តហោះ កំពង់ផែ ប្រៃសនីយ៍)
  • ការពិនិត្យសំរាប់ការចូលមកក្នុងប្រទេស
  • ការបំពេញទំរង់ប្រកាសពន្ធគយ(ការប្រកាសពីការត្រួតពិនិត្យ)
  • ការត្រួតពិនិត្យសត្វ រុក្ខជាតិ ផលិតផលកសិកម្ម ផលិតផលបសុសត្វ៖ អាចឆ្លងកាត់បានតែក្នុងករណីដែលបានជាប់លទ្ធផលនៃការត្រួតពិនិត្យ។
  • ការត្រួតពិនិត្យពន្ធគយ
  • ការចូលមកក្នុងប្រទេស
ការត្រួតពិនិត្យបសុសត្វ និង ផលិតផលបសុសត្វ
  • ផលិតផលបសុសត្វត្រូវបានដាក់កម្រិតសម្រាប់ការដឹកជញ្ជូន (ប្រសិនបើអ្នកមិនរាយការណ៍របស់របរសម្រាប់ ដាក់បសុសត្វចល័តទេ) ការផាកពិន័យរហូតដល់ ១,០០០ម៉ឺនវ៉ុន អាចត្រូវបានគិតថ្លៃ។ ជនបរទេស អាចជា កម្មវត្ថុនៃគុណវិបត្តិដូចជា ការហាមឃាត់ការចូលក្នុងប្រទេស និងការរឹតត្បិតការស្នាក់នៅ) ។
    1. 1 ផលិតផលសាច់ និងសាច់កែច្នៃ៖ សាច់គោ សាច់ជ្រូក សាច់មាន់ សាច់ទា សាច់ក្រក ហាំ សាច់ប្រឡាក់ សាច់ស្ងោរ ។ល។
    2. 2 ផលិតផលទឹកដោះគោ : ទឹកដោះគោ, ឈីស, ប័រ ។ល។
    3. 3 ស៊ុត និងផលិតផលធ្វើពីស៊ុត : ស៊ុតមាន់, ស៊ុតបក្សី, ម្ស៉ៅស៊ុតស, ម្ស៉ៅស៊ុត ។ល។
    4. 4 អាហារសត្វចិញ្ចឹម, អាហារសំរន់ និងអាហារបំប៉ន ។ល។
ឥវ៉ាន់របស់អ្នកដំណើរដែលបរាជ័យ
  • 소시지
    < សូសេជី >
  • 햄
    < សាច់ប៉ាតេ >
  • 육포
    < សាច់គោងៀត >
  • 힘줄
    < ហ៊ីមជុល >
  • 순대
    < ស៊ូនដេ >
  • 장조림
    < សាច់គោខ >
  • 닭발
    < ជើងមាន់ >
  • 말린고기
    < សាច់ផាត់ >
  • 만두
    < ម៉ាន់ឌូ >
ការត្រួតពិនិត្យរុក្ខជាតិ និងផលិតផលកសិកម្ម
  • ផលិតផលដែលហាមនំាចូល
    1. 1ប្រភេទផ្លែឈើស្រស់ដូចជាស្វាយ, ចេក, ប៉ោម, សារី, ក្រូចលឿងទុំ, ក្រូចពោធ៍សាត់, អាហ្វូកាដូ, សណ្តែកគួ, ត្រសក់, ប៉េងប៉ោះ ។ល។
    2. 2បន្លែមើម និងគ្រាប់វ៉លណាត់ដែលមានសំបកដូចជាដំឡូង, ដំឡូងបារំាង, ដំឡូងដៃខ្លា ។ល។
    3. 3រុក្ខជាតិដែលមានដី និងជាប់ដី, សត្វល្អិតរស់, គ្រាប់ពូជរុក្ខជាតិតូចៗ ។ល។
  • 망고
    < ស្វាយ >
  • 라임
    < ក្រូចពោធ៍សាត់ >
  • 사과, 귤
    < ប៉ោម, ក្រូចឃ្វិច >
  • 오렌지
    < ក្រូចលឿងទុំ >
  • 바나나
    < ចេក >
  • 풋콩, 토마토, 고추
    < សណ្តែកគួ, ប៉េងប៉ោះ, ម្ទេស >
  • 고구마, 감자
    < ដំឡូង, ដំឡូងបារាំង >
  • 흙부착 식물
    < រុក្ខជាតិជាប់ដី >
  • 살아있는 곤충
    < សត្វល្អិតរស់ >
ការប្រុងប្រយ័ត្នចំពោះការកាន់ ឬលើកដាក់រុក្ខជាតិ និងផលិតផលកសិកម្ម និងការដឹកជញ្ជូនតាមប្រៃសណីយ៍/អ្នកនាំសំបុត្រ

រុក្ខជាតិសម្រាប់ការដាំដុះ ឬការបន្តពូជ ដូចជាគ្រាប់ពូជ (គ្រាប់ពូជ) កូនឈើ (រួមទាំងការផ្សាំ/ការកាប់ផ្សាំ) និងមើមរក្ខជាតិ ត្រូវដាក់ស្នើវិញ្ញាបនបត្របញ្ជាក់ពីសុខភាពរុក្ខជាតិ (ការដាក់រុក្ខជាតិអោយនៅដាច់ដោយឡែក) ដែលចេញដោយប្រទេសនាំចេញ។ ប្រសិនបើ​អ្នក​មិនមាវិញ្ញាបនបត្របញ្ជាក់ពីសុខភាពរុក្ខជាតិ (ការដាក់រុក្ខជាតិអោយនៅដាច់ដោយឡែក នោះ​គេនឹងហាមឃាត់វាមិនអោយនាំចូលទេ (មាន​ប្រសិទ្ធភាព​ចាប់ពី​ខែកញ្ញា ឆ្នាំ 2019)។

  • ចំពោះព័ត៌មានត្រួតពិនិត្យលំអិតគឺសូមសាកសួរទៅកាន់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងបសុសត្វ(www.qia.go.kr) (054-912-1000 ឬ 032-740-2661,2077)
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”