មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1577-4206
한국생활안내 정보더하기 사이트로 이동

ការផ្លាស់ប្តូរអន្តរជាតិសម្រាប់ក្មេងជំទង់(ទ្រទ្រង់ដល់ការចូលរួមរបស់គ្រួសារពហុវប្បធម៌)

  • Home
  • ការអប់រំរបស់កុមារ
  • ការផ្លាស់ប្តូរអន្តរជាតិសម្រាប់ក្មេងជំទង់(ទ្រទ្រង់ដល់ការចូលរួមរបស់គ្រួសារពហុវប្បធម៌)

ការផ្លាស់ប្តូរអន្តរជាតិសម្រាប់ក្មេងជំទង់(ទ្រទ្រង់ដល់ការចូលរួមរបស់គ្រួសារពហុវប្បធម៌)

ដើម្បីលើកកម្ពស់ភាពជាដៃគូអន្តរជាតិនិងជំរុញមេដឹកនាំពិភពលោកតាមរយៈការផ្លាស់ប្តូរយុវជនរដ្ឋាភិបាលកូរ៉េផ្តល់ឱ្យយុវជននូវសកម្មភាពអន្តរជាតិផ្សេងៗនិងលើកទឹកចិត្តគ្រួសារពហុវប្បធម៌ឱ្យចូលរួមក្នុងសកម្មភាពទាំងនេះ។

01ការណែនាំអំពីផ្លាស់ប្តូអន្តរជាតិ

국제교류 사업 표 : 사업, 대상, 기간, 내용을 포함한 표입니다.
កម្មវិធី លក្ខណៈ​សម្បត្តិ រយៈពេល មាតិកា
ការផ្លាស់ប្តូរយុវជនអន្តរជាតិ អាយុយុវជន 16-24 10 ថ្ងៃ ការលើកកម្ពស់សមត្ថភាពរបស់យុវជនកូរ៉េក្នុងការយល់ដឹងអំពីវប្បធម៌ផ្សេងទៀត តាមរយៈការផ្លាស់ប្តូរជាមួយយុវជនមកពីបណ្ដាប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា ដំណើរទស្សនកិច្ចទៅកាន់ស្ថាប័នយុវជន និងស្វែងយល់ពីការផ្លាស់ប្ដូរវប្បធម៌ជាក់ស្ដែង។
យុវជនស្ម័គ្រចិត្តក្រៅប្រទេស ក្រុម“ រសាត់ទៅក្នុងក្តីសុបិន្តនិងស្នេហា” អាយុយុវជន 15-24 ក្នុងរយៈពេល 9 ថ្ងៃ ជួយស្វែងយល់ពីសក្តានុពលរបស់យុវជននិងពង្រឹងសមត្ថភាពសកលរបស់ពួកគេតាមរយៈសកម្មភាពស្ម័គ្រចិត្តនៅក្រៅប្រទេស
ក្រុមចូលរួមសន្និសីទអន្តរជាតិ“ លើកទឹកចិត្តយុវជនឱ្យក្លាយជាអ្នកដឹកនាំពិភពលោក” អាយុយុវជន 15-24 ប្រហែល 3 ថ្ងៃ * ខុសគ្នាតាមសន្និសីទ ដើរតួជាអ្នកតំណាងនៃប្រទេសកូរ៉េនៅក្នុងសន្និសីទនិងអនុសញ្ញាអន្តរជាតិរួមទាំងគណៈកម្មាធិការទី 3 នៃអង្គការសហប្រជាជាតិនិងមានការពិភាក្សានិងផ្លាស់ប្តូរជាមួយតំណាងយុវជនមកពីបរទេស

02អាទិភាពរបស់គ្រួសារពហុវប្បធម៌

  • នៅពេលជ្រើសរើសក្មេងជំទង់អោយចូលរួម គឺផ្តល់អាទិភាពមុនគេដល់ក្មេងជំទង់គ្រួសារពហុវប្បធម៌
    • ក្នុងករណីមានការផ្លាស់ប្តូរក្មេងជំទង់រវាងប្រទេស, គឺត្រូវពិនិត្យលើចំណុចដែលក្មេងជំទង់គ្រួសារពហុវប្បធម៌ទទួលការឧបត្ថម្ភពីប្រទេសកំណើតខាងម្តាយ
  • អត្ថប្រយោជន៍ពិសេស
    • បង្កើនការចូលរួមសំរាប់ការផ្លាស់ប្តូអន្តរថ្នាក់អន្តរជាតិ តាមរយៈការឧបត្ថម្ភថ្លៃចូលរួម ទៅដល់ក្មេងជំទង់គ្រួសារពហុវប្បធម៌

03វិធីដាក់ពាក្យ

  • ពិនិត្យការប្រកាសលើគេហទំព័រ
    • បណ្តាញផ្លាស់ប្តូរអន្តរជាតិសម្រាប់ក្មេងជំទង់(iye.youth.go.kr), ភ្នាក់ងារលើកកំពស់សកម្មភាពយុវជនកូរ៉េ(www.kywa.or.kr)
  • ការដាក់ពាក្យសុំការជូនដំណឹងនៃការជ្រើសរើសបុគ្គលិក
    • បន្ថែមមជ្ឈមណ្ឌលផ្លាស់ប្តូរយុវជន@នៅបណ្តាញខាខាវថក
  • ចុះឈ្មោះជាសមាជិកនៅក្នុងបណ្តាញលផ្លាស់ប្តូអន្តរជាតិសម្រាប់ក្មេងជំទង់(www.youth.go.kr/iye) រួចដាក់ពាក្យ
ព័ត៌មានដែលគួរយល់ដឹង!
កម្មវិធីទ្រទ្រង់ការអភិវឌ្ឍន៍សម្រាប់កុមារគ្រួសារពហុវប្បធម៌

កម្មវិធីទ្រទ្រង់ការអភិវឌ្ឍន៍សម្រាប់កុមារគ្រួសារពហុវប្បធម៌ ផ្តល់នូវកម្មវិធីជាច្រើនដូចជា ការធ្វើ អោយ មានភាពប្រសើរឡើងវិញនូវអត្តសញ្ញាណរបស់កុមារគ្រួសារពហុវប្បធម៌, ការបង្កើនទំនាក់ទំនងក្នុង សង្គម និងអភិវឌ្ឍន៍លើភាពជាអ្នកដឹកនាំ, បទពិសោធន៍ការងារ ។ល។ ហើយនឹងទ្រទ្រង់ដល់ការរីកលូតលាស់ ប្រកបដោយសុខភាពល្អ និងចូលរួមចំណែកបង្កើនទំនាក់ទំនងល្អរវាងឪពុកម្តាយ និង កូន។ ម្យ៉ាងទៀត វាបង្កើតនូវបណ្តាញរវាងស្ថាប័នពាក់ព័ន្ធដែលមាននៅក្នុងតំបន់ និងផ្តល់សេវាកម្មរួមបញ្ចូល និងមានលក្ខណៈប្រព័ន្ធដែលទាក់ទងនឹងឪពុកម្តាយ និងកូនគ្រួសារពហុវប្បធម៌។ ដូចនេះដើម្បីអោយកុមារគ្រួសារពហុវប្បធម៌ មានការអភិវឌ្ឍន៍សមត្ថភាពដែលអាចចូលរួមចំណែក ក្នុងការប្រកួតប្រជែងថ្នាក់ជាតិបាន មជ្ឈមណ្ឌលទ្រទ្រង់គ្រួសារពហុវប្បធម៌ និងសុខភាពគ្រួសារដែលមាននៅទូទាំងប្រទេស បានផ្តល់នូវសេវាកម្មផ្សេងៗជាច្រើន។

លក្ខខណ្ឌ :
ឪពុកម្តាយ និងកូនគ្រួសារពហុវប្បធម៌ដែលគ្រប់អាយុចូលរៀន, យុវជនដែលធំធាត់នៅប្រទេសកំណើត រួមចូលមករស់នៅក្នុងប្រទេសកូរ៉េ ។ល។
ស្ថាប័នដែលដំណើរការ :
ស្ថាប័នដែលផ្តល់សេវាកម្មរួមបញ្ចូលរវាងគ្រួសារពហុវប្បធម៌ និងសុខភាពគ្រួសារ មានចំនួន206កន្លែង
ខ្លឹមសារសំខាន់
  • កម្មវិធីការលើកកម្ពស់ទំនាក់ទំនងមាតាបិតា នឹងកុមារ : ជាកម្មវិធីបង្កើតឡើងក្នុងរូបភាព ដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ខ្លួន ការប្រឹក្សាយោបល់គ្រួសារ ការអប់រំមាតាបិតា(តួរនាទី មាតាបិតាការស្វែងយល់ពីជំនាញទំនាក់ទំនងរបស់មាតាបិតា នឹងកុមារ) របៀបទប់ស្កាត់ជំលោះ កម្មវិធីបោះជំរុំជាលក្ខណៈគ្រួសារជាដើម -ល-។
  • កម្មវិធីសមាហរណកម្មសង្គម : ផ្តល់ការពិនិត្យអំពីទំនាក់ទំនងសង្គម សកម្មភាពក្លឹបយុវជន សកម្មភាពការងារស្មគ្រ័ចិត្ត ជំរុំភាពដឹកនាំ នឹង សកម្មបទពិសោធន៍។
  • កម្មវិធីគម្រោងអនាគត : ការផ្តល់កំលាំងចិត្ត ការពិនិត្យភាពសមស្រប ការអប់រំទំរង់ទិស ការបង្កើតទិសជីវិតសកម្មភាពបទពិសោធន៍ការងារ ។
  • កម្មវិធីទ្រទ្រង់វិបត្តិ : ផ្តល់ការព្យាបាលចិត្តសាស្ត្រតាមរយៈការប្រឹក្សាជាលក្ខណៈឯកជននឹង គ្រួសារ នឹង ការព្យាបាលតាមរយៈសិល្បះតន្ត្រីនឹងល្បែងកំសាន្ត ។
  • បណ្តាញក្នុងតំបន់ : ទំនាក់ទំនងរវាងស្ថាប័នពាក់ពន្ធ័ដូចជាមជ្ឈមណ្ឌលប្រឹក្សាសម្រាប់យុវជន រ៉េនបូស្គូលបរិក្ខាបង្វឹកយុវជន មជ្ឈមណ្ឌលទ្រទ្រង់យុវជនក្រៅសាលារៀន ។
រចនាសម្ព័ន្ថនៃការអភិវឌ្ឍន៍

មជ្ឈមណ្ឌលទ្រទ្រង់គ្រួសារពហុវប្បធម៌ និងសុខភាពគ្រួសារ

  • ផ្តល់ព័ត៌មាន ដល់អ្នកប្រើប្រាស់មជ្ឈមណ្ឌលទ្រទ្រង់គ្រួសារពហុវប្បធម៌
  • អង្គការយុវជនសាលារៀន
  • ស្វែងរកអ្នកចូលរួមកម្មវិធី
  • សំភាសន៍លើកដំបូង
  • ករណីទូទៅ
    • កម្មវិធីបង្កើនទំនាក់ទំនងរវាងឪពុកម្តាយ និងកូន
    • កម្មវិធីអភិវឌ្ឍន៍ផ្នែកទំនាក់ទំនងសង្គម
    • កម្មវិធីកំណត់គោលដៅអនាគត
  • ករីណវបត្តិ
    • ការពិគ្រោះយោបល់ និងព្យាបាលផ្នែកអារម្មណ៍
  • មជ្ឈមណ្ឌលសុខុមាលភាពពិគ្រោះយោបល់យុវជន
    សាលាឥន្ធនូ
    យុវជនថ្នាក់ជាតិ
    ភូមិសុបិន្តអ៊ីធ័រណេត
    មជ្ឈមណ្ឌលបណ្តុះបណ្តាលយុវជន
    មជ្ឈមណ្ឌលទ្រទ្រង់យុវជនក្រៅសាលា
  • ទំនាក់ទំនងព័ត៌មានលំអិត លោកអ្នកអញ្ជើញផ្ទាល់ទៅកាន់មជ្ឈមណ្ឌលគ្រួសារពហុវប្បធម៌ ឬ ចូលទៅកាន់គេហទំព័រdanuri (www.liveinkorea.kr) ឬ ទូរសព្ទទៅកាន់ danuri Helpline☎1577-1366
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”