មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1577-4206
한국생활안내 정보더하기 사이트로 이동

លំនៅដ្ឋាន

  • Home
  • វប្បធម៌ និងជីវិតគ្រួសារ
  • លំនៅដ្ឋាន

លំនៅដ្ឋាន

01ប្រភេទនៃលំនៅដ្ឋាន

នៅក្នុងប្រទេសកូរ៉េ ប្រភេទធម្មតានៃលំនៅដ្ឋានគឺជាផ្ទះដែលដាច់ដោយឡែកតែឯង ផ្ទះល្វែងជាន់ខ្ពស់ បន្ទប់ជួល និងជាផ្ទះពហុគ្រួសារ ។ល។ សព្វថ្ងៃនេះជនជាតិកូរ៉េដែលរស់នៅទីក្រុង ចូលចិត្តរស់ នៅក្នុងបូរីធំៗដូចជា អាផាតមិនដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ ។ សម្រាប់ជនជាតិកូរ៉េមាន ផ្ទះផ្ទាល់ខ្លួនគឺមានអត្ថន័យណាស់សប្រាប់ជនជាតិកូរ៉េ តម្លៃផ្ទះគឺថ្លៃណាស់ ហើយផ្ទះនៅក្នុងទីក្រុងធំៗ គឺមានតម្លៃខ្ពស់ជាងផ្ទះនៅជនបទ ។

02ការទិញផ្ទះនិងកិច្ចសន្យាជួលផ្ទះ

(1)ទិញផ្ទះ

នៅពេលអ្នកទិញផ្ទះ អ្នកត្រូវពិនិត្យមើលទីតាំង ទិសដៅភាពងាយស្រួលនៃការធ្វើចារាចរណ៍ និងបរិស្ថាននៅជុំវិញផ្ទះឱ្យបានល្អិតល្អន់ ។ល។ ដូច្នេះអ្នកនឹងមិនទទួលគុណវិបត្តិពីការទិញផ្ទះនោះ ។ ទីបញ្ចប់ នៅ ពេលអ្នកសរសេរកិច្ចសន្យាទិញផ្ទះអ្នកត្រូវធ្វើការបញ្ចាក់អោយបានច្បាស់លាស់រាល់ចំនុចលម្អិតសំខាន់ៗ ។ ដូច្នេះអ្នកនឹងមិនទទួលគុណវិបត្តិពីការទិញផ្ទះនោះ ។

(2)ឆនសេការជួលការបង់ប្រាក់កក់

នៅក្នុងប្រទេសកូរ៉េ មានរបៀបពិសេសក្នុងការជួលផ្ទះ អ្នកអាច់បងថ្លៃប្រាក់មួយចំនួនទៅម្ចាស់ផ្ទះ ទុកជា ប្រាក់កក់ក្នុងរយៈពេលដែលអ្នកស្នាក់នៅក្នុងផ្ទះនោះ ។ នៅពេលកិច្ចសន្យាជួលផុតកំណត់ អ្នកនឹងបាន ប្រាក់កក់ទាំងអស់មកវិញ ។ អ្នកជួលផ្ទះទាំងមូលឬ ផ្នែកណាមួយនៃផ្ទះ (១ជាន់ ឬ ១-២បន្ទប់ ។ល។) ប្រសិនបើអ្នកជួលផ្ទះទាំងមូល ជាធម្មតាប្រាក់កក់គឺ ៤០-៨០ភាគរយនៃតម្លៃផ្ទះ ការធ្វើកិច្ចសន្យាជួលផ្ទះ ជាធម្មតាធ្វើឡើងរយៈពេល ២ឆ្នាំ(១ឆ្នាំសម្រាប់បន្ទប់ជួល)និយាយតាមបែបផ្សេងវិញ អ្នកជួលអាចស្នាក់ នៅក្នុងផ្ទះមួយ រយៈពេលពីរឆ្នាំស្ថិតក្រោមកិច្ចសន្យា រយៈពេល ១ឆ្នាំស្របតាមច្បាប់ស្តី ពីការការពារ ការជួលផ្ទះ ។

(3)បានចនសេ

ទីផ្សារអចលនវត្ថុកំពុងតែនៅជាប់គាំង ហើយអត្រាការប្រាក់មានកម្រិតទាប ដូចនេះម្ចាស់អចលនវត្ថុ ចាប់ផ្តើម យកថ្លៃឈ្នួលប្រចាំខែ ដោយយកចនសេបែងចែកទៅជាប្រាក់តម្កល់ និងប្រាក់ឈ្នួលប្រចាំខែ ដែល នេះទំនោរនៅប្រទេសកូរ៉េ។ អ្នកអាចនិយាយបានថាក្នុងចំណោមអាគារ ១០ខ្នង គឺមានអាគារ ៣ខ្នងហើយដែលប្រព័ន្ធបានចនសេ ។ ថ្មីៗនេះម្ចាស់អចលនវត្ថុ មានការពេញនិយមក្នុងការបម្លែង តម្លៃចនសេដែលបានឡើងទៅជាប្រាក់ឈ្នួលប្រចាំខែ (ជាធម្មតាស្មើរនឹងពីរដងនៃការប្រាក់ ដែលបានមកពីការដាក់ប្រាក់ក្នុងធនាគារ) ។ ឧទាហរណ៍ ប្រាក់ចនសេសំរាប់រយៈពេល ២ឆ្នាំ ដែលមានតម្លៃ ៣០០លានវ៉ន ត្រូវបានតម្លើងទៅជា ៤០០លានវ៉ន ហើយម្ចាស់អចលនវត្ថុយកតម្លៃ ១០០លានវ៉ន ដែលបានតម្លើងមកបែងចែកជាថ្លៃប្រចាំខែ ដូចនេះជលទ្ធផលអ្នកជួលត្រូវបង់ប្រាក់តម្កល់ ៣០០លានវ៉ន និងប្រាក់ឈ្នួលប្រចាំខែពី ៤០ ទៅ ៦០ ម៉ីនវ៉ន ។

ធានារ៉ាប់រងលើការធានាសងវញ ប្រាក់កក់ជួលចនសេ

អ្នកដែលជួលចនសេ ការត្រៀមទុ កជាមុន នៅកង្នុ ករណី ដែលមិនបានទទួលយកមកវញិ នៃប្រាក់កក់ចនសេ អ្នកអាចចូលជាវ 'ធានារ៉ាប់រងលើការធានាសងវញិ ប្រាក់កក់ជួលចនសេ ' នៅលើគេហទំព័រ(HUG, www.khug.or.kr) សាជីវកម្ម ធានាលំនៅដ្ឋានទីក្រុង

(4)(4) វលសេ- ការបង់ប្រចាំខែ

អ្នកអាចស្នាក់នៅដោយបង់ប្រាក់ប្រចាំខែ ។ អ្នកនៅតែបង់ប្រាក់កក់បន្តិចបន្តួច តិចជាងឆ្ងាយពីថ្លៃជួល ប៉ុន្តែអ្នកនឹងទទួលផងប្រយោជន៍ដោយ អាចចរចារអំពីប្រាក់កក់ទៅតាមរយៈពេលនៃកិច្ចសន្យា បើសិន អ្នកអាច បង់ថ្លៃប្រាក់ឈ្នួលខ្ពស់ជាងមុននោះថ្លៃកក់នឹងចុះតាមនឹងដែរ ។ ហើយតម្លៃវាផ្អែកទៅលើចំនួនបន្ទប់ និង បរិក្ខារដទៃទៀត ។ ទាំងការកក់ និងការរៀបចំជួលប្រចាំខែ នឹងមិនរួមបញ្ចូលថ្លៃទឹក ហ្គាស អ៊ិនធើណែត ទូរសព្ទ ទូរទស្សន៍ឡើយ ។ អ្នកត្រូវរៀបចំគ្រឿងសង្ហារឹម និងឧបករណ៍ប្រើបា្រស់នៅក្នុងផ្ទះ ដោយផ្សេងពីគ្នា ប៉ុន្តែមានផ្ទះច្រើនដែលត្រូវបានផ្គត់ផ្គង់ជាមួយឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះដូចជា ទូរទឹកកក ម៉ានស៊ីបោក សំលៀកបំពាក់ ។ល។

កាល់សេ

ជាញឹកញាប់ មានម្ចាស់ផ្ទះជាច្រើនដែលតម្រូវអោយជនប្រទេសដែលរស់នៅក្នុងប្រទេសកូរ៉េ ឬ គ្រួសារពុហ វប្បធម៌បង់ “Ggalsae” ឬបងប្រាក់ឈ្នួលផ្ទះសរុបរយៈពេល ១-៣ឆ្នាំជាមុន ។ (ការជួលប្រចាំឆ្នាំ គឺជារឿងសាមញ្ញក្នុងតំបន់ Jeju ដែលការជួលផ្ទះរយៈពេលមួយឆ្នាំគួរត្រូវបង់បា្រក់ក្នុងបរិមាណសរុប) ។

(5)គីសុកសា

នេះជាកន្លែងស្នាក់នៅដែលរៀបចំដោយក្រុមហ៊ុន ឬសាលា ។ សម្រាប់សិក្ខាកាម វិនិយោគបច្ចេកវិទ្យាបរទេស (D-3) ហើយអ្នកធ្វើការដែលបានចូលទៅក្នុងប្រទេសកូរ៉េតាមរយៈប្រព័ន្ធអនុញ្ញាតិការងារ ជាមួយអ្នកមិនជំនាញការងារ (Visa E-9) ក្រុមហ៊ុនខ្លះអាចផ្តល់កន្លែងស្នាក់នៅបាន ប៉ុន្តែមិនមែនជាកាតព្វកិច្ចផ្តល់ជូនកន្លែងស្នាក់នៅទេ ។ ឈ្មួញជើងសារអចលនទ្រព្យអាចផ្តល់ការចុះភាគរយមួយផ្នែក ប្រសិនបើលោកអ្នកបានយល់ដឹងអំពីកម្រៃជើងសារជាមុនពីអ៊ីនធឺណែត និងតម្លៃជាមួយឈ្មួញជើងសារនោះ ។

(6)ចំណុចត្រួតពិនិត្យអោយបានច្បាស់នៅពេលរកមើលផ្ទះ

នៅកូរ៉េមានរបៀបជាច្រើនក្នុងការរកជួលផ្ទះ។ អ្នកអាចមើលតាមវិធីផ្សព្វផ្សាយពាណិជ្ជកម្មជួលផ្ទះ តាម ជញ្ជាំងនៅដងផ្លូវ អ្នកទៅជួបដោយខ្លួនឯងផ្ទាល់ ប៉ុន្តែវិធីជាទូទៅគេតែងតែប្រើភ្នាក់ងារអចលនទ្រព្យ។ ប្រសិន បើអ្នកប្រើភ្នាក់ងារអចលនទ្រព្យភ្នាក់ងារនឹងត្រួតពិនិត្យអ្វីគ្រប់យ៉ាង និងរៀបចំ ឯកសាសំខាន់ៗ សម្រាប់អ្នក។ ដូច្នេះអ្នកធ្វើកិច្ចសន្យាដោយទុកចិត្តបាន ដោយគ្មានបញ្ហា ច្បាប់។ ទោះជាយ៉ាងនេះ ក៏អ្នក ត្រូវតែបង់ប្រាក់សម្រាប់ការរត់ការ ប្រសិនបើអ្នកប្រើភ្នាក់ងារអចលនទ្រព្យ ប៉ុន្តែប្រសិនបើអ្នកពិនិត្យ ថ្លៃកំរៃជើងសារតាមរយ:អ៊ីធឺណែតគឺអាចជាជំនួយដល់លោកអ្នកបាន។

  • នៅពេលបច្ចុប្បន្ន កម្រៃជើងសារអចលនវត្ថុ ត្រូវបានកំណត់ទៅតាមតម្លៃ ។ នៅពេលអ្នក ត្រូវបានទាមទារឱ្យបង់កម្រៃជើងសារថ្លៃហួសហេតុពេកអ្នកអាចរាយការណ៍ទៅកាន់មណ្ឌលកំចាត់ភ្នាក់ងារអចលនវត្ថុខុសច្បាប់ ។

(7)កិច្ចសន្យា

កិច្ចសន្យាលើកដំបូង

អ្នកត្រូវធ្វើកិច្ចសន្យាជួលជាក់ស្តែងជាមួយម្ចាស់ផ្ទះ ។ នៅក្នុងកិច្ចសន្យាអ្នកត្រូវបញ្ជាក់អោយបានច្បាស់ លាស់អំពីរយៈជួលចំនួនប្រាក់កក និងចំនួនប្រាក់ជួលប្រចាំខែនីមួយៗ ។ល។ ប៉ុន្តែ ប្រជាជនខ្លះ ធ្វើកិច្ចសន្យា ជាមួយអ្នកជួលផ្ទះមុនហើយបង់បា្រក់កក់អោយទៅពួកគេ ជំនួសការធ្វើកិច្ចសន្យាជាមួយ ម្ចាស់ផ្ទះដោយផ្ទាល់ ។ ក្នុងករណីនេះប្រសិនបើម្ចាស់ផ្ទះមិនព្រមជាមួយកិច្ចសន្យា អ្នកនឹងមិនអាចទទួល ប្រាក់កក់របស់អ្នកត្រឡប់មកវិញបានទេ ។ ដូច្នេះ អ្នកត្រូវតែពិនិត្យអត្តសញ្ញាណប័ណ្នរបស់ម្ចាស់ផ្ទះដើមហើយតម្រូវឱ្យត្រួតពិនិត្យឯកសារនៃម្ចាស់ ផ្ទះ ឬអ្នកបានប្រគល់ឱ្យ។ (លិខិតបញ្ជាក់សម្រាប់បោះត្រា និងលិខិតការផ្ទេរអំណាច) បន្ទាប់មកត្រូវតែ ធ្វើកិច្ចសន្យា។ អ្នកអាចត្រូវពិនិត្យមើលអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ផ្ទះភ្លាមៗ ដោយពិនិត្យលិខិតថត ចម្លង នៃការចុះឈ្មោះអចលនទ្រព្យ ហើយវានឹងអាច ងាយស្រួល ចេញតាមអ៊ីតធឹណែត។ វាជាការល្អ ដែលត្រូវពិនិត្យការចុះឈ្មោះអចលនទ្រព្យ ច្រើនដង មុនពេល អ្នកបង់ប្រាក់កក់ បង់ប្រាក់រយៈពេល ចន្លោះ និងបង់ប្រាក់ផ្តាច់។

បញ្ជីកំណត់ហេតុ

ការគិតអោយច្បាស់អំពីបញ្ជីកំណត់ហេតុមុន ពេលធ្វើកិច្ចសន្យាជាការត្រួតពិនិត្យ សំខាន់សំរាប់ខ្លួនអ្នក។ ក្នុងកំណត់ហេតុមានអាស័យដ្ឋាននៃទីកន្លែង ឈ្មោះម្ចាស់ ពត៌មានលំអិត និងរចនាសម្ព័ន្ធ និងព្រមទាំងផ្តល់ ពត៌អំពីថាតើម្ចាស់ផ្ទះមានសិទ្ទិត្រឹមត្រូវ ឬបង់ថ្លៃផ្ទះក៏អត់ ។ បញ្ជីកំណត់អចលនទ្រព្យនេះ ទោះជាមិនទៅ ដកនៅការិយាល័យចុះបញ្ជីអចលនទ្រព្យ ក៏អាចដកតាមអ៊ីនធឺណែតបានយ៉ាងងាយស្រួល(តុលាការ កំពូលនៃការចុះបញ្ជីអចលនទ្រព្យ តាមអ៊ីនធឺណែតwww.iros.go.kr,) ប្រសិនបើអ្នកមិនសូវដឹង ការសាកសួរមិត្តរួមការងារជនជាតិកូរ៉េនៅជុំវិញអ្នកក៏ជាការល្អផងដែរ។

ការបង់តម្លៃចុះ និងថ្លៃកក់

ការបង់បា្រក់កក់សម្រាប់ធ្វើកិច្ចសន្យាគឺ មិនត្រូវបានកំណត់ដោយច្បាប់ទេ ប៉ុន្តែតាមទំលាប់ត្រូវបង់ ១០ភាគរយនៃប្រាក់កក់សរុប ។ ឧទាហរណ៍ បើប្រាក់កក់មានចំនួន ២លានវ៉ន អ្នកត្រូវដាក់ប្រាក់ចំនួន២០០ពាន់វ៉ន។ មួយផ្នែកនៃប្រាក់ដែលនៅសល់ ១.៨លានវ៉ន អាចបង់នៅថ្ងៃណាដែលព្រមព្រៀងគ្នា មុនថ្ងៃរើចូលហើយប្រាក់ទាំងអស់ត្រូវបងពេញនៅថ្ងៃរើចូល ។ ប៉ុន្តែអ្នកអាចបងពេញនៅថ្ងៃរើចូលតែម្តង ក៏បាន។ អ្នកត្រូវយកនិងរក្សាទុកវិក្កយបត្រទាំងអស់។

ចំនុចដែលត្រូវតែរួមបញ្ចូលក្នុងកិច្ចសន្យាជួលផ្ទះ
  • អាស័យដ្ឋានកន្លែងជួល (អាស័យដ្ឋានគួរតែដូចគ្នាទៅនឹងកំណត់ហេតុ)
  • ការចំណាយលើកិច្ចសន្យា(លុយកក់ និងការចំណាយប្រចាំខែ)
  • ថ្ងៃជាក់លាក់សំរាប់ការបង់តំលៃចុះ និងតុល្យភាពនៃការបង់តម្លៃចុះ និងតុល្យភាពនៃការចំណាយ (ចំពោះការបង់តំលៃចុះ គួរតែបង់ ១០ភាករយនៃថ្លៃកក់ទើបមានសុវត្ថិភាព)
  • កំឡុងពេល។
  • ស្នាមមេដៃនៃម្ចាស់ និងអ្នកជួល។

(8)ថ្ងៃផុតកំណត់កុងត្រា នឹង ការយកប្រាក់កក់វិញ

ពេលខ្លះអ្នកចង់់ប្តូរផ្ទះនៅមុនថ្ងៃផុតកំណត់។ ក្នុងករណីដូចនេះ ម្ចាស់ផ្ទះអាចកាត់ប្រាក់ថ្លៃ ជួលពីប្រាក់កក់បាន រហូតដល់ថ្ងៃផុតកំណត់បន្ទាប់មកនឹងប្រគល់ប្រាក់ដែលនៅសល់ទៅអ្នកវញិ ។ ឧទាហរណ៍ អ្នកត្រូវរស់នៅក្នុងប ន្ទប់មួយប្រាក់កក់ ២០០ម៉ឺនវន៉ ហើយប្រាក់ជួលផ្ទះកង្នុ ខែ និមួយៗ ១៥០.០០០វន៉ ហើយអ្នកត្ រូវតែសម្រេចចិត្ត ដើម្បីប្តូរ ផ្ទះទៅកន្លែ ងផ្សេ ងទៀតអោ យបានមុនថ្ងៃកំណត់៣ខែ ។ នឹងមិនមានបញ្ហាទេ ប្រសិនបើមានអ្នកជួលផ្ទះថ្មីកើ តឡើងភ្លាម ៗ ប៉ុន្តែប្រសិនបើមិនមានអ្នកជួលផ្ទះថ្មីនោះ ម្ចាស់ផ្ទះ នឹងដកថ្លៃ ជួលដែលនៅសល់បីខែ ៤៥០.០០០វន៉ (១៥០.០០០វន៉ X៣ខែ ) ទោ ះបីជាប្រ គល់ប្រាក់កក់វញិ តែ ១.៥៥០.០០០វន៉ ក៍មិនអាចហៅថា ខុសច្ បាប់ទេ។ យ៉ាងហោចណាស់ ១ខែមុ នថ្ ងៃបញ្ច ប់កុងត្រា ត្ រូវតែប្រាប់ម្ចាស ់ផ្ទះជាមុន ថានឹងត្ រូវបតូរ្ ផ្ទះ ប៉ុន្តែបើម្ចាស់ផ្ទះមិន បាបង្វិលបា្រក់តំកល់អោ យអ្នកវញិ នោ ះ ដោយមូលហេ តុថាមិនទាន់មានអ្នកជួលផ្ទះថ្មីនេះជាការប៉ពានច្បាប់។ ក្នុងករណីនេះ អ្នកអាចទទួលបានប្រាក់តាមរយៈការដាក់ពាក្យបណ្តឹង។ ប៉ុន្តែ ការដាក់ពាក្យបណ្តឹងមានភាពស្មុគ្រ ស្មាញ ប្រសិនបើអ្នកបានជួបស្ថា នភាពបែ បនេះ មុនដំបូងត្រូវទំនាក់ទំនងទៅស្ថាប័នជំនួយប្រឹក្សា(www.klac.or.kr, សាជីវកម្មជំនួយផ្នែ កច្បាប់) ដើម្បី ពិគ្រោះយោបល់។

មុនចប់កិច្ចសន្យាត ១ខែ កិច្ចការដែលត្រូវធ្វើ

ធ្វើយ៉ាងហោចណាស់១ខែ មុនពេលចប់កិច្ចសន្យា អ្នកត្រូវប្រាប់ម្ចាស់ផ្ទះ ថាតើអ្នកមានបំណងរើចេញ ឬនៅបន្ត។ប្រសិនបើអ្នកមិនបានពិភាក្សារឿងនេះជាមួយម្ចាស់ផ្ទះទេ កិច្ចសន្យារបស់អ្នកនឹងត្រូវធ្វើឡើងវិញដោយ ស្វ័យប្រវត្តិហើយអ្នកនឹងបាត់បង់ឱកាសក្នុងការរើចេញ។ មានមនុស្សជាច្រើន មិនដឹងបញ្ហានេះបានទទួលរងខាតបង់យ៉ាងធំដូច្នេះហើយចូរអ្នកកុំភ្លេចឱ្យសោះ ។

គុណសម្បត្តិ និងគុណវិប្បត្តិនៃប្រតិបត្តិការអចលនទ្រព្យផ្ទាល់
អ្វីដែលត្រូវដឹងនៅពេលពាក់ព័ន្ធនឹងប្រតិបត្តិការផ្ទាល់ដែលមិនអាចជៀសផុត

មានគ្រួសារពហុវប្បធម៌មួយចំនួនដែលចង់ធ្វើប្រតិបត្តិការអចលនទ្រព្យដោយផ្ទាល់ដើម្បីកាត់បន្ថយការចំណាយ។ ទោះជាប្រតិបត្តិការនេះអាច់សន្សំសំចៃបានក្តីក៏មានហានិភ័យផ្សេងៗផងដែរ។ ជាទូទៅជនដែលចែញផ្សាយអត្ថបទមូយសម្រាប់លក់បង្ហាញព័ត៌មានផ្ទាល់ខ្លួនរួមទាំងអាសយដ្ឋាននិងលេខទូរសព្ទ។ ប៉ុន្តែការដ៏សំខាន់សំរាប់ស្រ្តីដែលរស់នៅតែម្នាក់ឯង ចូរកុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់ខ្លួន។ អ្នកដែលមកមើលអចលនទ្រព្យមិនអាចមកជាមួយក្រុមហ៊ុនអចលនទ្រព្យដែលមានអាជ្ញាប័ណ្ណឬឈ្មួញជើងសារនោះទេ ដូច្នេះអ្នកដែលចេញផ្សាយអត្ថបទសម្រាប់លក់នេះអាចប្រឈមមុខនឹងឧក្រឹដ្ឋកម្មដែលមិនបានរំពឹងទុក។ នៅពេលជួញដូរតាមរយៈឈ្មួញជើងសារអចលនទ្រព្យឈ្មួញជើសារម្នាក់នោះតម្រូវឱ្យធ្វើអធិការកិច្ចការខួចខាតក្នុងផ្ទះនិងពន្យល់បញ្ហានេះទៅនកាន់អ្នកស្វែងរកទិញផ្ទះនោះ។ ផ្ទុយមកវិញអ្នកដែលស្វែងរកទិញផ្ទះនោះត្រូវត្រួតពិនិត្យមើលការខួចខាតដោយខ្លួនឯងផ្ទាល់ក្នុងអំឡុងពេលប្រតិបត្តិការផ្ទាល់។ ការពិនិត្យមើលដោយម៉ត់ចត់តម្រូវអោយមានការប្រាកដថាឧបករណមិនមានបញ្ហាឬមិនមែនបញ្ហាជាមួយនឹងការបញ្ចប់ការពិនិត្យសម្ភារក្នុងផ្ទះ។ សូម្បីតែសម្រាប់ការប្រតិបត្តិការផ្ទាល់មនុស្សម្នាក់ជាទូទៅអាចទុកចិត្តឈ្មួញជើងសារជាមួយនឹងការបង្កើតកិច្ចសន្យាមួយដែលមានតម្លៃប្រហែល ១០០.០០០ វ៉ន។ ប៉ុន្តែនេះមិនមែនមានន័យថាកម្រៃជើងសារអចលនទ្រព្យបានកើតមាននោះទេ។ នេះគឺជាទម្រង់នៃ “សេវាកម្មកត់ត្រា” ដូច្នេះឈ្មួញជើងសារមិនទទួលខុសត្រូវលើការទិញលក់តែសោះ ។

ប្រើប្រាស់ទីភ្នាក់ងារឈ្មួញជើងសារធ្វើជាជម្រើសដ៏មានសុត្ថិភាពធៀបនឹងប្រតិបត្តិការផ្ទាល់

ទោះជាប្រតិបត្តិការ ផ្ទាល់តាមរយៈហាងកាហ្វេ មានត្រឹមតែ៥០ករណីក្នុងឆ្នាំ២០០៩ក្តីក៏បច្ចុប្បន្នមានជាង ១០០ ប្រតិបត្តិការផ្ទាល់តាមរយៈហាងកាហ្វេនេះនិងមាន១,១លានសមាជិក។ ចំនួនបានកើនឡើង ជាងពីរ ដងក្នុង គ្រាដែលមានការធ្លាក់ចុះទីផ្សារអចលនទ្រព្យ។ ឧស្សាហកម្មអចលនទ្រព្យប៉ាន់ ប្រមាណថាការ ដាក់លក់អចលនទ្រព្យមានជាង ១០០.០០០ក្នុងមួយខែដោយព័ត៌មានត្រូវបានចែកចាយតាម រយៈអ៊ីន ធឺណេតរួមទាំងតាមហាងកាហ្វេនិងគេហទំព័រប្រតិបត្តិការជួលផ្ទាល់ដែលមានមូលដ្ឋានលើលើប្រាក់កក់និងការជួលប្រចាំខែមានប្រជាប្រិយភាព ពីព្រោះមានព័ត៌មានជាច្រើនអំពីការលក់អចលនទ្រព្យ ដែលអាច ត្រូវបាន ស្វែងរកនៅលើអ៊ីនធឺណិត។ កាលពីអតីតកាល ការដាក់កក់អចលនទ្រព្យដែល បានបង្ហោះ លើទីផ្សារ ប្រតិបត្តិការផ្ទាល់នៅលើអ៊ីនធឺណេត ត្រូវបានកំណត់អោយមកធ្វើតាមស្ទីដយ៉ូ និងអាគារពហុ បំណង (officetels)។ អ្នកប្រើប្រាស់ភាគច្រើនជាសិស្សមហាវិទ្យាល័យ ឬបុគ្គលិកការិយាល័យដែលរស់ នៅតែម្នាក់ឯង។ ទោះជាយ៉ាងណាថ្មីៗនេះ អត្ថបទសម្រាប់ប្រតិបត្តិការផ្ទាល់បានកើន ឡើងខ្លាំងរហូតដល់ មានការ ដាក់លក់ផ្ទះពហុគ្រួសារដែលមាន ២~៣ បន្ទប់ផ្ទះសម្រាប់មួយគ្រួសារ និងអាផាតមិនសម្រាប់ជួល និងរហូតដល់អការពហុបំណង ផ្ទះដែលរស់នៅក្នុងទីក្រុង មជ្ឈមណ្ឌលទិញទំនិញ និងការិយាល័យ។ ទោះជាប្រតិបត្តិការអចលនទ្រព្យផ្ទាល់អាចជួយកាត់បន្ថយការចំណាយនិងភាពងាយស្រួលក្តី ក៏វាអាចបង្ក អោយ មានកត្តាហានិភ័យសម្រាប់អ្នកទាំងឡាយណាដែលមិនមានបទពិសោធក្នុងសង្គម ឬគ្មានបទពិ សោធន៍ ក្នុងការធ្វើកិច្ចសន្យា។ ហេតុដូចនេះ ការប្រើប្រាស់ទីភ្នាក់ងារឈ្មួញជើងសារ ដែលមាន អជ្ញាប័ណ្ណត្រូវបានផ្តល់អនុសាសន៍ ពីព្រោះកម្រិតគំរូនៃការ ខួចខាតបានកាន់តែ មានភាពផ្សេងៗគ្នា សន្សឹមៗ។ ឧទាហរណ៍ផ្ទះដែលដាក់អោយដេញថ្លៃត្រូវបានដាក់លក់ជាអត្ថបទប្រតិបត្តិការ ផ្ទាល់ហើយ ម្ចាស់ផ្ទាល់ មួយចំនួនបានបោកបញ្ឆោទដោយដាក់ជួលជាលើកទីពីរ (កិច្ចសន្យាស្ទួន) ។ ជាពិសេស ប្រតិបត្តិការផ្ទាល់ សម្រាប់ជួលប្រចាំខែនិងសម្រាប់ជួលដែលមានមូលដ្ឋានលើប្រាក់កក់ គឺជាកិច្ចសន្យា ផ្ទាល់មួយរវាងភាគីជួញដូរ ពីរដោយគ្មានឈ្មួញជើងសារដែលមានការទទួលស្គាល់។ ដូច្នេះមនុស្សមា្នក់ អាចទទួលរងការខាតបង់ខ្លាំង ប្រសិនបើអ្នកនោះមិនពិនិត្យមើលអោយបានម៉ត់ចត់នូវរាល់ខនិងនីតិវិធី។ អត្រាច្រើននៃជនរងគ្រោះគឺជាអ្នកដែលប្រឡូកក្នុងសង្គមថ្មីថ្មោងឬ អ្នកមិនយល់ពីបញ្ហាអចលនទ្រព្យ។ មនុស្សម្នាក់ដែលយល់ដឹងពីពាណិជ្ជកម្មទីផ្សារបើចំហរតាមអ៊ីនធឺណេត ប៉ុន្តែខ្វះចំណេះដឹង មូលដ្ឋាននៃការ ធ្វើពាណិជ្ជកម្មអចលនទ្រព្យ ជាញឹកញាប់ស្រាវជ្រាវស្វែងរកការផ្តល់តម្លៃ និងចូលរួមក្នុងប្រតិបត្តិការផ្ទាល់ ។ ហេតុដូចនេះ អ្នកនោះអាចចុះហត្ថលេខាជាមួយជនដេលអះអាងថាជាម្ចាស់ផ្ទះឬ អាចជួបផលលំបាកដោយ សារតែការជួសជុលនៅពេលដែលរើចេញនាពេលក្រោយមក។ លើសពីនេះទៅទៀត មនុស្សជាច្រើនចុះ ហត្ថលេខាលើកិច្ចសន្យាដោយមិនដឹងពីតម្លៃជួលពិតប្រាកដលើទីផ្សារដូច្នេះពួកគេអាចចុះហត្ថលេខាលើកិច្ចសន្យាក្នុងតម្លៃមួយខ្ពស់ជាងតម្លៃទីផ្សារ។ ហេតុដូចនេះអ្វីដែលមានសុវត្ថិភាពបំផុតគឺត្រូវប្រើទីភ្នាក់ងារ ឈ្មួញជើងសារដែលមានអជ្ញាប័ណ្ណ។ ក្នុងករណីនេះទោះបើជាមនុស្សម្នាក់បានក្លាយជាជនរងគ្រោះ ដោយ សារ កិច្ចសន្យាស្ទួនក្តីក៏ជននោះអាចត្រូវបានការពារស្ថិតក្រោមការធានារ៉ាប់រង់។ ជាងនេះទៀតការជួញ ដូរតាមរយៈ ទីភ្នាក់ងារឈ្មួញជើងសារដែលមានអាជ្ញាប័ណ្ណ ក៏មានអត្ថប្រយោជន៍ផ្សេងទៀតដែរ។ ចូរចង ចាំថា បើទោះជាប្រតិបត្តិការផ្ទាល់ អាចកាត់បន្ថយការចំណាយថ្លៃកម្រៃជើងសារបានក្តី ក៏វាអាចបណ្តាល អោយមានការខាតបង់ពេលវេលា និងថវិកាបន្ថែមទៀតនាពេលក្រោយដោយសារលទ្ធផល នៃប្រតិបត្តិការ មិន មានភាពអំណោយផល។

03ទ្រទ្រង់លំនៅដ្ឋាន

នេះជាប្រព័ន្ធផ្តល់សិទ្ធិអាទិភាពដល់ គ្រួសារពហុវប្បធម៌ក្នុងការកក់ផ្ទះ ដោយមិនមានប្រកួតប្រជែងជាមួយ មនុស្សទូទៅ ដើម្បីជួយទ្រទ្រង់ដល់ការទិញផ្ទះរបស់គ្រួសារពហុវប្បធម៌ ។

(1)ឋានៈដែលអាចដាក់ពាក្យបាន

  • ដោយយោងទៅតាមមាត្រាទី២នៃ ច្បាប់ទ្រទ្រង់គ្រួសារពហុវប្បធម៌ អ្នកត្រូវតែរស់នៅជាមួយនឹង ប្តី/ប្រពន្ធ រយៈពេលលើសពី ៣ឆ្នាំ។
  • មិនត្រឹមតែអ្នកកក់ឡើយ គឺសមាជិកគ្រួសារទាំងអស់ត្រូវតែមិនមានផ្ទះ។
  • អ្នកត្រូវចុះបង្កើតគណនីកក់ផ្ទះមានរយៈពេលយ៉ាងតិច ៦ខែ ហើយត្រូវបង់ប្រាក់ចូលគណនីប្រចាំខែយ៉ាងតិច ៦ដង។

(2)វិធីដាក់ពាក្យ

  • ដាក់បពាក្យចុះឈ្មោះក្រុមហ៊ុនទៅតាមកាលបរិច្ឆេទនៃការដាក់លក់ផ្ទះដែលអ្នកចង់ទិញ ។
  • ការប្រកាសដាក់លក់ អាចរកបាននៅតាមកាសែតប្រចាំថ្ងៃ គេហទំព័រសហគម (ក្រុង គូន គុ) គេហទំព័រអាផាធឺធូយូ (www.applyhome.co.kr)
ជូថេកឆង់យ៉ាកគឺជាអ្វី?

ជូថេកឆង់យ៉ាកគឺសំដៅទៅនឹងប្រព័ន្ធផ្តល់លក្ខណ:សម្បតិ្តដែលអាចស្នើផ្តល់ជូននូវអាផាធឺមែន សម្រាប់ជនដែលមានលក្ខខ័ណ្ឌបានតាមតម្រូវការ ដោយតាមរយ:ការដាក់ប្រាក់ដែលទាក់ទងនឹង ការស្នើផ្តល់។ ផ្ទះថ្មីដែលកសាងឡើងសម្រាប់លក់ គឺបានបែងចែកលំនៅដ្ឋានដែលមានទំហំធំ លំនៅដ្ឋានឯកជន និងលំនៅដ្ឋានជាតិទំហំមធ្យម ប៉ុន្តែអ្នកស្នើផ្តល់ដែលមានបំណងចង់បានផ្ទះថ្មី ដែលកសាងឡើងសម្រាប់លក់នោះគឺត្រូវតែចុះឈ្មោះដាក់ប្រាក់(ការសន្សំការស្នើផ្តល់,ប្រាក់បង់រំលួស)ការស្នើផ្តល់ និង ការសន្សំទូលំទូលាយ (គណនីសន្សំ គណនីបញ្ញើរ គណនីសន្សំ គណនីសន្សំក្នុងការទិញផ្ទះ) ដែលទំនាក់ទំនង នឹងការស្នើផ្តល់ ដើម្បីមានសិទ្ធិចូលទៅរស់នៅដែលកំណត់ដោយយោងតាមលក្ខខណ្ឌនោះ។ ផ្ទះថ្មី ដែលកសាងឡើងសម្រាប់លក់គឺដោយលំដាប់ជាច្រើនដូចជារយ:ពេលមេគ្រួសារដែលគ្មានលំនៅដ្ឋាន, រាប់ចំនួននៃការបង់ប្រាក់សន្សំការស្នើផ្តល់និង ចំនួនទឹកប្រាក់សរុបនៃការសន្សំហើយអ្នក ដែលនឹងត្រូវបានជ្រើសរើសត្រូវបូកបញ្ចូលដោយពិន្ទុដក និង ពិន្ទុបន្ថែម នៃកំរិតដែលបានកំណត់ និងតាមលេខរៀង នឹងជ្រើសរើសអ្នកចូលរស់នៅ ដោយលេខរៀងអ្នកដែលមានពិន្ទុបន្ថែមខ្ពស់ និងជ្រើសដោយការចាប់ឆ្នោត។

04អគ្គីសនី

(1)220v 220វ៉ុលថេក

ផ្ទះភាគច្រើននៅកូរ៉េប្រើចរន្ត ២២០វ៉ុល ប្រសិនបើអ្នកចង់ប្រើភ្លើង ១១០វ៉ុលយើងត្រូវការម៉ាស៊ីន បំលែង ថាមពល ពី២២០វ៉ុល ទៅ ១១០វ៉ុល ។

  • 트랜스
    < ត្រង់ស្វែ >
  • លេខទូរស័ព្ទក្រុមហ៊ុនអគ្គីសនីកូរ៉ែ ☎123(www.kepco.co.kr)

(2)ប្រព័ន្ធការពារអគ្គីសនី

រាល់ផ្ទះទាំងអស់មានប្រព័ន្ធការពារភ្លើងអគ្គីសនី ដើម្បីការពារភ្លើងឆេះនៅពេលឆេះខ្សែ ។ នៅពេលអគ្គីសនី លេចចេញកាន់តែខ្លាំង ប្រព័ន្ធការពារបិទដោយស្វ័យប្រវត្តិ ។ ប្រសិនបើជាវាមិនដំណើរការ វានឹងបណ្តាល អោយមានគ្រោះថ្នាក់ ។ ត្រូវប្រាកដថាវាដំណើរការបានល្អនៅពេលកាច់វា ។ ដើម្បីត្រួតពិនិត្យ ប្រព័ន្ធដំណើរ ការគេគ្រាន់តែចុចប៊ូតុងសាកល្បង (ធម្មតាពណ៌ក្រហម) ។ ការចុចប៊ូតុងនេះធ្វើដោយកុងតាក់ ផ្លាស់ទីចុះ ក្រោម ។ បើមិនដូច្នេះទេ មានន័យថាកុងតាក់ខួចហើយ ។

  • 누전차단기
    < កុងតាក់ >

05ការប្រើប្រាស់ទឹក

ក្នុងខែរងារ : ទឹកនៅក្នុងបំពង់បង្ហូរឡើងកក ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗទាក់ទងទៅនឹងបញ្ហាខាងលើនេះ:

  • អ្នកត្រូវតែត្រួតពិនិត្យថាតើមានទឹកលិចនៅក្នុងប្រដាប់ផ្ទុកទឹកនៃការការពារនាឡិការទឹក ហើយនាឡិការស្ទង់ទឹកគឺត្រូវបានរុំជាមួយសម្ភារៈអ៊ីសូឡង់ទប់កំដៅយ៉ាងត្រឹមត្រូវ ។ (ឧទាហរណ៍ តុយ៉ូរទឹក) ប្រសិនបើសម្ភារៈទាំងនោះមិនដំណើរការត្រឹមត្រូវ អ្នកត្រូវរាយការណ៍ និងជួសជុលជាបន្ទាន់។
  • ប្រសិនជាប្រដាប់ស្ទង់ទឹក ត្រូវបានដាក់នៅកន្លែងផ្លូវដើរ នៃអាគារ ឬ ផ្ទះ នៅក្នុងទីក្រុង ត្រូវការពារដោយការគ្រប់នឹងផ្លាស់ស្ទិកក្រាសពីលើ ឬរុំដោយខ្សែលួសកក្តៅ។ បើកបង្ហូរទឹកតិចៗ បើសិនអ្នកត្រូវធ្វើដំណើរទៅឆ្ងាយ ឬពេលយប់នៅពេលសីតុណ្ហភាពចុះត្រជាក់។
  • ប្រសិនបើប្រដាប់ស្ទង់ទឹកឡើងកក់ដំបូង ត្រូវរំលាយទឹកកកដោយទឹកក្តៅល្មម បន្ទាប់មកទើបទឹកក្តៅព្រោះជៀសវាងការបែកស្រាំ ។

06ការប្រើបា្រស់ហ្គាស

(1)ហ្គាសចំអិនអាហារ (LPG, ហ្គាសក្រុង)

ចូរបើកសន្ទះកណ្តាលរួច ទើបបញ្ឆេះហ្គាសប្រើ។ នៅពេលប្រើរួច អ្នកត្រូវតែបិទសន្ទះកណ្តាល។ នៅពេល ប្រើហ្គាសLPG·ហ្គាសក្រុង នៅក្នុងការពិនិត្យមើលសុវត្ថិភាពហ្គាសជាការសំខាន់ណាស់។ ប្រសិនបើពិនិត្យ មើលថា តើមានការជ្រាបចេញរឺអត់ គឺត្រូវប្រើសាប៊ូលាងចាន លាយជាមួយទឹក ១៖១លាយចួលគ្នារួច យកមកលាបមើល នៅជុំវិញផ្នែកនៃបំពង់ទុយយ៉ូដែលបានតភ្ជាប់។ ប្រសិនបើមិនមានប្រតិកម្មអ្វី គឺប្រក្រតី ប៉ុន្តែប្រសិនបើកើតមានមានពពុះ បានន័យថាហ្គាសជ្រាបចេញ ដូច្នេះត្រូវតែជួសជុលជាបន្ទាន់។ផ្ទះដែល ប្រើប្រាស់ហ្គាសក្រុងជារៀងរាល់៦ខែ ម្ដង ក្រុមហ៊ុនហ្គាសនឹងចុះមកពិនិត្យមើលសុវត្ថិភាព (ពិនិត្យចំនួន នៃម៉ែត្រប្រើជារៀងរាល់ខែ។ក្នុងករណីនេះ បើអាចធ្វើទៅបានសូមកុំចេញទៅក្រៅ ត្រូវតែទទួលត្រួត ពិនិត្យបន្តិចសិន។ គ្រោះថ្នាក់ធំ នឹងអាចកើតមានឡើង ប្រសិនបើអ្នកគ្រប់គ្រងចង្រ្កានហ្គាសសម្រាប់ចម្អិនអាហារនៅផ្ទះបាយ មិនបានល្អ។ ដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្ន។ អ្នកត្រូវមានទម្លាប់ឆែកមើលថា តើភ្លើងបានបិតហើយ ឬនៅ និងត្រូវបិតវ៉ាល់បន្ទាប់ មកទើបប្រើចង្រ្កានហ្គាស ។

  • 취사용 가스 사용의 예
    < ឧទាហរណនៃការប្រើប្រាស់ហ្គាសសំរាប់ចំអិនអាហារ >

(2)ហ្គាសប៊ូតាន

ហ្គាសប៊ូតានៈ កំប៉ុងប៊ូតានត្រូវបានគេប្រើជាកំប៉ុងហ្គាសសំរាប់ប្រើប្រាស់ ។ ពេលប្រើបើកំប៉ុងហ្គាស ដាក់ខុសទីតាំងភ្លើងនឹងឆេះតិចៗ ហើយយើងនឹងធុំក្លិនហ្គាសធ្លាយ ពេលនោះត្រូវបិទហ្គាសហើយត្រួតពិនិត្យ ម្តងទៀតអោយបានត្រឹមត្រូវ ។ សំបកកំប៉ុងពេលប្រើរួចគួតែទំលុះហើយយកទៅកែឆ្នៃ ។ នៅពេលបញ្ចេញ ឧស្ម័នប៊ុយតានដែលប្រើប្រាស់រួចហើយ ចូរចោះកំប៉ុងជាមួយដែកគោល ឬឧបករណ៍ដែលមាន មុខស្រួច នៅម្តុំដែលមានខ្យល់ ចេញមកក្រៅបានល្អមុនពេលបោះចោលក្នុងធុងសម្រាម ។

  • 부탄가스버너
    < ចង្ក្រានហ្គាស >
  • 부탄가스
    < ហ្គាស >

(3)ការទប់ទល់ទៅនឹងគ្រោះថា្នក់ បណ្តាលមកពីសុវត្ថិភាពហ្គាស

ការទប់ទល់ទៅនឹង គ្រោះថ្នាក់នឹងសុវត្ថិភាពហ្គាសភាគច្រើនគ្រោះថ្នាក់ ដែលទាក់ទងទៅនឹងសុវត្ថិភាព ហ្គាសកើតឡើងដោយសារការជ្រាបហ្គាស បណ្តាលមកពីការធ្វេសប្រហែសក្នុងការរៀបចំប្រព័ន្ធហ្គាសមិន បានល្អ ។ ភាគច្រើននៃគ្រោះថ្នាក់មានដូចជា ការថបដង្ហើម និងការផ្ទុះ។ ប្រសិនបើផ្ទុះហ្គាសតាបប្រព័ន្ធ ត្រួតពិនត្យសុវត្ថិភាពសកម្មភាពខាងក្រោមត្រូវធ្វើដូចខាងក្រោម:

  • បិទហ្គាស
  • បើកទ្វា និងបង្អួចដើម្បីងអោយខ្យល់ចេញចូល
  • បិទគ្រប់ប្រព័ន្ធផ្គត់ផ្គង់ អគ្គីសនី ព្រោះផ្កាភ្លើងអាចធ្វើអោយផ្ទុះហ្គាស
  • ទាក់ទងទៅនឹងអ្នកផ្គត់ផ្គង់ហ្គាសដើម្បីផ្តលការត្រួតពិនិត្យសុវត្តិភាព
  • 가스 새는 것을 확인할 수 있는 비누 거품 바르기
    < ការពិនិត្យការលិចហ្គាសតាមរយៈពពុះសាប៊ូ >

07កម្តៅ

ការដំឡើងបំពង់ទឹកក្តៅនៅលើឥដ្ឋក្នុងផ្ទះ ដោយប្រព័ន្ធកំដៅជាទូទៅ ភាគច្រើនបានដំឡើងនៅក្នុងផ្ទះ ហើយធ្វើឱ្យមាន ចរាចរទឹកក្តៅ និងផ្តល់នូវទឹកក្ដៅដែលត្រូវការសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ។

(1)ការដុតកម្តៅ

ដុតកម្តៅមានដូចជាធ្យូងថ្ម ប្រេង ស៊ីធីហ្គាស ហ្គាសក្រុង។ ចំពោះ ធ្យូងថ្មមានតម្លៃថោក ប៉ុន្តែមិនស្រួលដោយសារតែត្រូវការផ្លាស់ប្តូរធ្យូងអោយបានទាន់ពេលវេលា។ ការប្រើដុតកម្តៅប្រេង នឹងស៊ីធីហ្គាសមានតម្លៃថ្លៃហើយ មានគុណវិបត្តិនៅពេលអស់ប្រេង នឹងស៊ីធីហ្គាស រាល់ពេលត្រូវទិញបញ្ចូល។ អ្វីដែលល្អបំផុតនោះ ការឡកម្តៅហ្គាសក្រុង។ ហ្គាសក្រុងមានតម្លៃថោក ហើយ ផ្គត់ផ្គង់តាមបំពង់ផ្តូរ។ វាអាចប្រើប្រាស់ បានទាំងចំអិនអាហារ និងសំរាប់កំដៅ។ នៅពេលជួលឬទិញផ្ទះ ត្រូវ ពិនិត្យមើល តើមានដំឡើងហ្គាសក្រុងឬអត់។ ផ្ទះដែលមានដំឡើងហ្គាសក្រុង តម្លៃជួលថ្លៃជាងបន្តិច ប៉ុន្តែ អាចទទួលផលចំណេញជាង ដោយអាចសន្សំសំចៃច្រើន ការចំណាយលើការកំដៅ។

(2)មាស៊ីនកម្តៅអគ្គីសនី និងពូកអគ្គីសនី

ម៉ាស៊ីនកម្តៅ និងកម្រាលកម្តៅ ត្រូវបានប្រើជាទូទៅ ។ ទោះយ៉ាងណាចូរចាំថា ពួកគេអាចជួបប្រទះ ការចំណាយលើការប្រើប្រាស់អគ្គីសនីច្រើនហួស ហើយបញ្ចេញរលកអេឡិចត្រូម៉ាញ៉េទិច ។ ដូច្នេះចូរ ប្រាកដថា ត្រូវប្រើក្នុងកម្រិតមធ្យម ។ នៅពេលប្រើប្រាស់ឧបករណ៍កម្តៅ និងទ្រនាប់អគ្គីសនីរយៈពេលយូរ អាចមានគ្រោះថ្នាក់អគ្គីភ័យកើតឡើងដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្ន ។

(3)ម៉ានស៊ីនកំដៅប្រើហ្គាស

ម៉ាស៊ីនកម្តៅប្រើហ្គាស ត្រូវបានគេណែនាំអោយប្រើក្នុងបន្ទុប ប៉ុន្តែត្រូវទៀមទាអោយមានម៉ាស៊ីនបូមខ្យល់ ចូលព្រោះពេលទទួលទានតំណេក ពេលបើកម៉ាស៊ីនកម្តៅ ធ្វើអោយបរិមាណអុកស៊ីសែន បាត់បង់ជាហេតុ នាំអោយមានគ្រោះថ្នាក់យ៉ាយធ្ងន់ធ្ងរ ។

08ទូរគមនាគមន៍

(1)ទូរស័ព្ទ

អ្នកអាចទំនាក់ទំនងលេខ 100 (កត), 106 (នៃរលកអាសធំ) គ្រប់ទីកន្លែងនៅប្រទេសកូរ៉េ ។ លើកទូរស័ព្ទឡើងហើយចុចលេខទូរស័ព្ទខាងលើ បន្ទាប់មកអ្នកត្រូវបានភ្ជាប់ទៅ កាន់មជ្ឈមណ្ឌល់ផ្តល់ព័ត៌មាន ។ ជាដំបូងឭសំឡេងការណែនាំជាភាសាកូរ៉េ បន្ទាប់មកឭសំឡេងម្តងទៀតជាភាសាអង់គ្លេស ដូច្នេះបើអ្នក ពូកែខាងភាសាកូរ៉េ ឬអង់គ្លេស អ្នកអាចស្នើសុំសេវាកម្មតាមទូរស័ព្ទ ដោយមិនចាំបាច់ទៅការិយាល័យ ដោយផ្ទាល់ ។ ដើម្បីបង់ថ្លៃសេវាទូស័ព្ទ អ្នកជ្រើសរើសរបៀបដកប្រាក់ដោយស្វ័យប្រវត្តិ ពីគណនីធនាគា របស់អ្នកចុះឈ្មោះ ឬរបៀប Giro www.giro.or.kr, ☎1577-5500 តាមអ៊ីនធឺណេត ។ តាមរបៀបខាងលើ អ្នកអាចបង់ថ្លៃសេវាយ៉ាងងាយស្រួលដោយមិនចាំបាច់ទៅធនាគារដោយផ្ទាល់ ។ អ្នកអាចទំនាក់ទំនង តាមលេខ 100 ឬ 106 ដើម្បីសួរសេវាកម្មដែលទាក់ទងនឹងសំណួរ រួមជាមួយនឹងការផ្សព្វផ្សាយ របាយការណ៍ខុស ។

  • ក្រុមហ៊ុន SK Broadband : ប្រសិនបើអ្នកហៅទូរស័ព្ទទៅលេខ106 ដោយគ្មានលេខកូដតំបន់ នឹងអាចទទួលការប្រឹក្សាជាភាសា កូរ៉េហើយបន្ទាប់ពីភ្ជាប់ជាទីភ្នាក់ងាររួច អាចប្រឹក្សាដោយភាសាអង់គ្លេស និងចិនបាន។
  • KT : ប្រសិនបើអ្នកហៅទូរស័ព្ទទៅលេ ខ100 ដោយគ្មា នលេ ខកូដតំបន់ អ្នកនឹងអាចទទួលការប្រឹក្សាជាភាសាកូរ៉េនិងប្រសិនបើអ្នក ហៅទូរស័ព្ទទៅមជ្ឈមណ្ឌលអតិថិជនជនបរទេស KT☎1588-8448ដោយគ្មា នលេ ខកូដតំបន់ អាចទទួលការប្រឹក្សាដោយភាសា អង់គ្លេស ចិន និងជប៉ុនបាន។

(2)ទូរស័ព្ទ (ទូរស័ព្ទដៃ)

មិនចាំបាច់លក់ទូរស័ព្ទដែលមានតម្លៃថ្លៃទៅកាន់ជនប្រទេសឡើយ ។ អ្នកនឹងឃើញថាវាងាយស្រួលក្នុងការទិញតាមកាតធនាគារ។ អ្នកត្រូវការតែកាតសំគាល់ជនបរទេសប៉ុណ្ណោះ ដើម្បីទទួលបានលេខទូរស័ព្ទមកប្រើ ។

ក្រុមហ៊ុនទូរស័ព្ទដៃ

បើអ្នកគ្មានកាតសំគាល់ខ្លួនទេអ្នកនៅតែអាចប្រើទូរស័ព្ទបានដែរដោយគ្រាន់តែបញ្ចូលលុយតាមកាតដើម្បីតេចេញកេហៅថា “សែលកាត” ។ ពេលប្រើសេវានេះអ្នកមិនទាក់ទងទៅនឹងការបង់លុយតាមធនាគារក្នុងការ បង់សេវាប្រចាំខែនោះ។ តែវាគិតតម្លៃរាងថ្លៃបន្តិចជាងធម្មតា ។ អ្នកអាចប្រើទូរស័ព្ទ ដោយបញ្ចូលបា្រក់ ចាប់ពី 1000វ៉ន ឡើងទៅ ។ ការបញ្ចូលម្តងរយៈប្រើបានមួយ១ខែ ។ ពេលដល់ថ្ងៃផុតកំណត់ ក្រុមហ៊ុននឹងកាត់ លុយដែលនៅសល់ប៉ុន្មានទាំងអស់ករណីមិនបង់ខែបន្ទាប់ៗទៀត ។ ចំពោះទូរស័ព្ទម៉ាក ល្បីតំលៃចាប់ពី 300 000 វ៉នទៅ 600 000វ៉ន។ ចំណែកទូរស័ព្ទប្រើហើយមួយទឹកតម្លៃចាប់ពី ៣០០០វ៉នទៅ២០០០០០វ៉នុ។ កាតទូរស័ព្ទអាចរកទិញបាននៅគ្រប់ហាងលក់ទូរស័ព្ទ។ ចំពោះហាងទំនិញ បរទេសភាគ ច្រើនប្រើដោយជនអន្តោរប្រវេសន៍ ។ ថ្លៃទូរស័ព្ទដៃ មានតម្លៃខុសគ្នាឆ្ងាយតាមផលិតផល ។ អ្នកអាចទិញ កាត បញ្ចូលទឹកប្រាក់នៅតាមហាងទូរស័ព្ទ ឬនៅតាមហាងលកគ្រឿងទេស ដែលនៅរោងចក្រមានពលករ បរទេសជាច្រើន ។ ពួកគេអាចត្រូវបានទិញនៅជិតរោងចក្រដែលមាកម្មករបទេសច្រើននៅតាមហាង ទីផ្សារ ម្ហូបបរទេស ការិយាល័យប្រៃសណី (ការដែលអាចលក់បានប្រែប្រួលតាមតំបន់។ តម្រូវការសាកសួរតាមលេខ ☎1588-1300) ឬហាង ទូរគមនាគមន៍ដែលមានសិទ្ធិលក់ ។

ពត៌មានដែលគួរយល់ដឹង!
ការទូរស័ព្ទ និងសាររបស់ក្រុមហ៊ុនពាណិជ្ជកម្ម

អ្នកអាចហៅទូស័ព្ទ និងផ្ញើសារបាន ប្រសិនបើអ្នកប្រើទូរស័ព្ទដៃ ។ ប៉ុន្តែអ្នកមិនចាំបាច់ឆ្លើយតបទេ លើកលែង តែមានពត៌មានសំខាន់សំរាប់អ្នក ។ សូមប្រុងប្រយ័ត្ន ! កុំហៅទូរស័ព្ទតបវិញ ដោយចង់ដឹងពីអ្វី មួយ ពីព្រោះអ្នកនឹងត្រូវកាត់ថ្លៃសេវាកម្មយ៉ាងថ្លៃដោយមិននឹកស្មានដល់ ។ ជាពិសេសអ្នកត្រូវប្រុងប្រយ័ត្ន កុំឆ្លើយតបនឹងសារ ផ្សាយពាណិជ្ជកម្មដែលមានខ្លឹមសារអាសអាភាស ។

ព័ត៌មានដែលគួរយល់ដឹង

មានលេខកូដតំបន់ ចំនួន ១៧ នៅក្នុងប្រទេសកូរ៉េ ។ នៅតំបន់ដូចគ្នាគ្រាន់តែចុចលេខទូរស័ព្ទបាន ប៉ុន្តែនៅ ពេលហៅទៅតំបន់ផ្សេងត្រូវចុចលេខកូដតំបន់ជាមុនសិន ។ ឧទារហ៍ នៅពេលហៅទៅទីក្រុងសេអ៊ូល គ្រាន់តែចុចលេខទូរស័ព្ទ ប៉ុន្តែនៅពេលហៅទៅពីទីក្រុងសេអ៊ូលទៅទីក្រុងភូរសានត្រូវតែចុចលេខកូដតំបន់ ០៥១ ជាមុនសិនហើយនិងចុចលេខទូរស័ព្ទ ។

지역번호 표 : 지역, 번호를 포함한 표입니다.
តំបន់ លេខកូដតំបន់ តំបន់ លេខកូដតំបន់ តំបន់ លេខកូដតំបន់ តំបន់ លេខកូដតំបន់
សេអ៊ូល 02 ថេចន 042 ជុងបុក 043 ខ្យង់ណាម 055
ប៊ូសាន 051 អុលសាន 052 ជុងណាម 041 ជេជូ 064
ដេគូ 053 សេជុង 044 ផងបូក 063
អ៊នឈន 032 ខ្យងគ 031 ជងណាម 061
គ្វាងក្យូ 062 កាងវន 033 ខ្យងបូក 054

(3)ទូរស័ព្ទសាធារណ

ដើម្បីប្រើប្រាស់ទូរស័ព្ទសាធារណ:បាន អ្នកត្រូវមានកាក់ ឬ កាតបញ្ចូលទឹកបា្រក់ ។ ប្រសិនបើអ្នកជ្រើសរើសម៉ោងក្នុងតំបន់ត្រឹមត្រូវ អ្នកអាចហៅទូរស័ព្ទចេញក្រៅប្រទេសក្នុងតម្លៃទាប ។ តម្លៃទូរស័ព្ទនៅក្នុងតំបន់គឺ 70 វ៉នសម្រាប់រយ:ពេល 180នាទី ហើយចំណែកទូរស័ព្ទដៃវិញគឺ 70វ៉នសម្រាប់ 38នាទី ។

  • 공중전화(카드전화)
    < ទូរស័ព្ទសាធារណៈ(ទូរស័ព្ទសាធារណៈប្រើកាត) >
  • 공중전화(IC카드 및 동전 이용)
    < ទូរស័ព្ទសាធារណៈ(ទូរស័ព្ទសាធារណៈ ប្រើជាកាត ឫកាក) >

(4)2 ទូរស័ព្ទក្នុងពេលគ្រាអាសន្ធ/ទូរស័ព្ទពេលគ្មានថវិការជាប់ខ្លួន

គ្រប់ទូរស័ព្ទសារធារណ:ទាំងអស់តែងមានប៊ូតុងអាសន្នពណ៌ក្រហម ។ អ្នកអាចទូរស៌ព្ទទៅស្នងការប៉ូលីស ឬក៏ភ្នាក់ងារពន្លត់អគ្គីភ័យបានដោយគ្រាន់តែចុច លើប៊ូតុងអាសន្នពណ៌ក្រហមនេះទោះបីជាអ្នកគ្មានកាក់ ឬកាត់ក៏ដោយ។ សូមចងចាំលេខអាសន្នទាំងពីរនេះអោយបានច្បាស់ :

ស្នងការប៉ូលីស : ប៊ូតុងបន្ទាន់ +112, ភ្នាកងារពន្លត់អគ្គីភ័យ : ប៊ូតុងបន្ទាន់ +119

នៅពេលដែលអ្នកចង់ទូរស័ព្ទទៅនរណាម្នាក់អ្នកគ្មានថវិការជាប់ខ្លួនសូមព្យាយាមប្រើប្រាស់សេវាពេលគ្មានថវិការជាប់ខ្លួន ។ អ្នកដែលទទួលទូរស័ព្ទរបស់អ្នកនឹងត្រូវចំណាយលុយលើការទូរស័ព្ទរបស់អ្នកក្នុងតម្លៃមួយ ថ្លៃជាងធម្មតា ។ របៀបហៅទូរស័ព្ទនៅក្នុងប្រទេសកូរ៉េ សូមចុចប៊ូតុងបន្ទាន់ ១៥៤១ លេខទូរស័ព្ទរបស់ ភាគីម្ខាងទៀត ។

  • 긴급통화 버튼

(5)ទូរស័ព្ទក្រៅប្រទេស

ដើម្បីអាចទូរស័ព្ទទៅក្រៅប្រទេស បានដោយប្រើទូរស័ព្ទសាធារណ: អ្នកចាំបាច់ត្រូវទិញកាតទូរស័ព្ទតាម អ៊ីនធឺណែត ឬនៅតាមហាងផ្សេងៗ ។

ប្រទេសកូរ៉េ > បរទេស
  • ទូរស័ព្ទដោយប្រើទូរស័ព្ទធម្មតា
    • ករណីទូរស័ព្ទពីប្រទេសកូរ៉េ ទៅទូរស័ព្ទលេខ 123-4567 នៃឡូសអ៊ែនចឹលលែស
    • លេខសេវាកម្មទូរស័ព្ទក្រៅប្រទេស
    • លេខកូដប្រទេស(អាមេរិច)1
    • លេខកូដតំបន់(LA) 213
    • លេខទូរស័ព្ទ 123-4567
  • ទូរស័ព្ទដោយប្រើទូរស័ព្ទ នឹងអ៊ីធឺណេត
    • ក្នុងករណីទូរស័ព្ទពីប្រទេសកូរ៉េទៅកាន់ លេខទូរស័ព្ទដៃនៃប្រទេសជប៉ុន 080-123-4567
    • លេខសេវាកម្មទូរស័ព្ទក្រៅប្រទេស
    • លេខកូដប្រទេស(ជប៉ុន)81
    • លេខទូរស័ព្ទ 80-123-4567
បរទេស > ប្រទេសកូរ៉េ
  • ទូរស័ព្ទដោយប្រើទូរស័ព្ទធម្មតា
    • ករណីទូរស័ព្ទពីប្រទេសកូរ៉េ ទៅទូរស័ព្ទលេខ 123-4567 នៅក្រុងសេអ៊ូលនៃប្រទេសកូរ៉េ
    • លេខសេវាកម្មទូរស័ព្ទក្រៅប្រទេស
    • លេខកូដប្រទេស(កូរ៉េ) 82
    • លេខកូដតំបន់(សេអ៊ូល) 2
    • លេខទូរស័ព្ទ 123-4567
  • ទូរស័ព្ទដោយប្រើទូរស័ព្ទ នឹងអ៊ីធឺណេត
    • ក្នុងករណីទូរស័ព្ទពីប្រទេសជប៉ុនទៅកាន់ លេខទូរស័ព្ទដៃនៃប្រទេសកូរ៉េ 010-123-4567
    • លេខសេវាកម្មទូរស័ព្ទក្រៅប្រទេស
    • លេខកូដប្រទេស(កូរ៉េ) 82
    • លេខទូរស័ព្ទ 10-123-4567
  • ករណីនៅពីមុខលេខកូដក្នុងដំបន់ និងលេខទូរស័ព្ទមានលេខ ០ ត្រូវវាយលេខដោយមិនមានលេខ ០ ។
ព័ត៌មានដែលគួរយល់ដឹង!
វិធីប្រើប្រាស់សេវាទូរស័ព្ទក្រៅប្រទេស

សេវាទូរស័ព្ទក្រៅប្រទេសមានតម្លៃថ្លៃជាងសេវាទូរស័ព្ទក្នុងប្រទេស ។ អ្នកអាចទូរស័ព្ទទៅក្រៅប្រទេសបាន ក្នុងតម្លៃ មួយថោកជាងតម្លៃធម្មតានៅពេលល្ងាចឬក៏ពេលវិស្សមកាល។ អ្នកចាំបាច់ត្រូវពិនិត្យមើលតម្លៃទុក ជាមុនពីព្រោះ អត្រាតំលៃ ប្រែប្រួលទៅតាមប្រទេសនិងអ្នកផ្តល់សេវា។ សព្វថ្ងៃនេះ អ្នកអាចទូរស័ព្ទក្រៅប្រទ សបាន ដោយទាញយកកម្មវិធីដែលអាចហៅទូរស័ព្ទដោយឥតគិតថ្លៃ នៃទូរស័ព្ទស្មាតហ្វូន។

국제전화 국제번호 : 국가, 국가번호를 포함한 표입니다.
ប្រទេស លេខកូដប្រទេស ប្រទេស លេខកូដប្រទេស ប្រទេស លេខកូដប្រទេស ប្រទេស លេខកូដប្រទេស
នីហ្សេរីយ៉ា 234 វៀតណាម 84 អ៊ីរ៉ាក់ 964 ឃីរឺគីស្ថាន 996
នេប៉ាល់ 977 ប្រេស៊ីល 55 អ៊ីរ៉ង់ 98 ថៃ 66
អាឡឺម៉ង់ 49 ស៊ូដាន់ 249 អេស៊ីប 20 ទូគី 90
ឡាវ 856 ស្រីល័ង្កា 94 ឥណ្ឌា 91 ប៉ាគីស្ថាន 92
រុស្ស៊ី 7 ស៊ីរីយ៉ា 963 ឥណ្ឌូនេស៊ី 62 ប៊ែរូ 51
ម៉ាលេស៊ី 60 ស៊ាំងហ្កាពួរ 65 ជប៉ុន 81 ភីលីពីន 63
មិចស៊ិចកូ 52 អាហ្សង់ទីន 54 ចិន 86 អូស្រ្តាលី 61
ម៉ុងហ្គោល 976 អង់កូឡា 244 ឈីលី 56 ហុងកុង 852
អាមេរិច,កាណាដា 1 អេក្វឌ័រ 593 កាហ្សាស្ថាន 7
មីយ៉ាន់ម៉ា 95 អង់គ្លេស 44 កម្ពុជា 855
បងក្លាដេស 880 អ៊ូសបេឃីសតាន 998 កូឡុំបៀ 57

(6)ទូរទស្សន៍ខ្សែកាបអ៊ីនធឺណេត

នៅប្រទេសកូរ៉េ មានប៉ុស្តិ៍ទូរទស្សន៍ជាច្រើន ដូចជាសេវាកម្មទូរទស្សន៍ទូទៅ ទូរទស្សន៍ខ្សែកាប ទូរទស្សតាមតំបន់ ទូរទស្សន៍ផ្កាយរណប (Sky Life) ថែមទាំងសេវាកម្មទូរទស្សន៍ប្រចាំប្រទេសកូរ៉េ (KBS, MBC, and SBS) ។ សព្វថ្ងៃទូរទស្សន៍ដែលបង់ថ្លៃតាមអ៊ីនធឺណេត ហៅកាត់ (IPTV) កំពុងគេពេញនិយមប្រើ ។ ទូរទស្សន៍ខ្សែកាបតាមតំបន់ ឬក្រុមហ៊ុនទូរទស្សន៍អ៊ីនធឺណេតមួយចំនួន មានផ្តល់ជូនសេវាកម្មអ៊ីធឺណេតល្បឿនលឿន ។ ប្រសិនបើអ្នកទទូលសេវាកម្មទូរទស្សន៍ និងអ៊ីនធឺណេតក្នុងពេលតែមួយ អ្នកអាចប្រើសេវាកម្មដែលមានតម្លៃទាបជាងក្រុមហ៊ុនផ្សេង ។ ប្រសិនជាអ្នកចង់ប្រើតែអ៊ីនធឺណេត អ្នកគួរតែធ្វើការប្រៀបធៀបតម្លៃរបស់ក្រុមហ៊ុនទូរទស្សន៍និមួយៗ មិននឹងធ្វើការចុះឈ្មោះ ។ បើសិនជាអ្នកមិនអាចភ្ជាប់អ៊ីនធឺណេតនៅផ្ទះរបស់អ្នកបានទេ អ្នកអាចទៅកាន់ភីស៊ីបាំង ដើម្បីប្រើប្រាស់អ៊ីនធឺណេត ។ ភីស៊ីបាំងដំណើរការ 24ម៉ោងហើយវាមានតម្លៃ 1500វ៉នទៅ 2000វ៉ន ក្នុងមួយខែ ខុសគ្នាទៅតាមតំបន់នីមួយៗ ។

09 វីធីចោលសំរាម

សំរាមត្រូវបានបែងចែកទៅ តាមប្រភេទនិមួយៗនិងត្រូវបានប្រមូលតាមថ្ងៃ និងពេលវេលាមួយ ច្បាស់លាស់ ។ អ្នកចាំបាច់ត្រូវបែងចែកនិងខ្ចប់សំរាមរបស់អ្នក ទៅតាមការណែនាំរបស់ស្រុកដែលអ្នករស់នៅ ។ សំរាម ភាគច្រើនត្រូវបានប្រមូលនៅពេលព្រឹកព្រលឹម ដូច្នេះអ្នកចាំបាច់ត្រូវចោលសំរាមនៅចន្លោះម៉ោង ១០ យប់ ទៅម៉ោង៥ព្រឹកព្រលឹម ។

(1)សំរាមទូទៅ

ក្រៅពីសំណល់អាហារ និងវត្ថុដែលអាចផលិតសារជាថ្មីបាន សំរាមទូទៅត្រូវដាក់នៅក្នុងថង់សំរាមដែលរចនាឡើងសំរាប់ដាក់សំរាមទូទៅហើយបោះចោល។

ព័ត៌មានដែលគួរយល់ដឹង!
ថង់សំរាមស្តង់ដារ

អ្នកអាចរកទិញធុងដាក់សំរាមបាននៅតាមបណ្តារផ្សារទំនើបឬហាងលក់បញ្ចុះតម្លៃដែលនៅជិត ។ ពណ៌ធុង សំរាមសម្រាប់ដាក់សំរាមធម្មតានិងសំរាមកាកសំណល់អាហារមានពណ៌ខុសៗគ្នាទៅតាមសង្កាត់នីមួយៗ ដូច្នេះអ្នកត្រូវពិនិត្យមុននឹងទិញ ។ ថងសំរាមសំរាប់សំរាមទូទៅមានទំហំខុស្ៗគ្នា1,2,5,10,20,30,50,60,75,100 និង100លីត ។ សំរាប់ការប្រើប្រាស់ក្នុងផ្ទះថង់សំរាម10ឬក៏20លីតត្រូវបានប្រើភាគច្រើន ។ ថង់សំរាប់ដាក់ អាហារ មានទំហំពី2 ទៅ 5លីតព្រោះយើងត្រូវចោលវាជារៀងរាល់ថ្ងៃ ។ ភូមិខ្លះប្រើធុងដើម្បីដាក់អាហារ កាកសំនល់ ។ ដើម្បីដឹងកាន់តែច្បាស់ សូមសួរអ្នកជិតខាងរបស់អ្នក។

  • 쓰레기봉투

(2)សំនល់អាហារ

អាស្រ័យលើតំបន់ដែលមានមនុស្សរស់នៅ បង្ហូរកាកសំណល់ និងបញ្ចេញវាទៅក្នុងស្បោងកាកសំណល់អាហារឬដាក់វាក្នុងធុងកាកសំណល់ដែលប្រើប្រាស់បានតែម្តង ។ ប៉ុន្តែថង់ដាក់សំណល់អាហារមានលក្ខណ:ខុសគ្នាទៅតាមតំបន់នីមួយៗ ។

(3)វត្ថុដែលអាចផលិតសារជាថ្មីបាន

ក្រដាស កែវ ដែក ថង់ប្លាស្ទីកសុទ្ធតែអាចផលិតឡើងវិញបាន(អាចតែក្នុងករណីមានសញ្ញាសម្គាល់បំបែក បែបចេញដាច់ដោយឡែកដូចជា PP, OTHER, LDPE) នៅសញ្ញាកែច្នៃត្រីកោណ, ប្រភេទប្លាស្ទីក [ដបប្លាស្ទីក កែវពង្រីកជាតិភូលីស្ទីរេន(EPS) សម្ភារ:វិចខ្ចប់(ស្នោ) ធុងជ័រសំយោគផ្សេងៗ(ដបទឹកដោះគោជូ និងធុងសាប៊ូ។ល។)] សម្រាប់

(4)សំរាមមានទំហំធំ

ដើម្បីចោលសំណល់ដែលមានទំហំធំៗ ដូចជាគ្រឿងសង្ហារឹមចាស់ៗ ឬគ្រឿងអេឡិចត្រូនិចដែលខូច ជាដើម អ្នកត្រូវទិញតែមបិតពីមណ្ឌលសមាគមន៍ មកបិតលើរបស់នោះសិន ទើបអ្នកអាចដាក់របស់នោះទៅក្រៅផ្ទះ ដើម្បីអោយគេដឹកចេញទៅបាន ។ តែមបិតលើរបស់ចោល មានតម្លៃខុសគ្នាតាមប្រភេទ ឬទំហំរបស់ដែល ត្រូវចោលនោះ ។ តាមហាងមួយចំនួន (ដូចជាផ្សារទំនើប) ក៏មានតែមបិតនេះ នៅតាមតំបន់នីមួយៗ។ អាគារខ្ពស់ៗមួយចំនួនមានសេវាកម្មប្រមូលសំរាម ប្រសិនបើអ្នកបង់ថ្លៃសេវានោះ ។

ការផ្តល់ពត៌មានសម្រាប់កាបញ្ចេញសំរាមតាមអ៊ីនធឺណេត

អ្នកអាចទិញស្ទីគ័រតាមអ៊ីនធឺណេត (នៅលើគេហទំព័ររបស់ខណ្ឌនីមួយៗ) ។

ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”