មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1577-4206
한국생활안내 정보더하기 사이트로 이동

កម្មវិធីសមាហរ័ណកម្មសង្គម

  • Home
  • ការស្នាក់នៅ និងការចូលសញ្ញាតិ
  • កម្មវិធីសមាហរ័ណកម្មសង្គម

កម្មវិធីសមាហរ័ណកម្មសង្គម

01កម្មវិធីអប់រំសម្រាប់ការសម្របខ្លួនគ្រាដំបូងរបស់ជនអន្តោប្រវេសន៍

'កម្មវិធីជំនួយការកែតម្រូវដំបូងសម្រាប់ជនអន្តោប្រវេសន៍/ជនចំណាកស្រុក' ត្រូវបានផ្តល់ជូនជា 18 ភាសា រួមទាំងភាសាកូរ៉េ ដើម្បីផ្តល់ព័ត៌មានអំពីប្រព័ន្ធច្បាប់ជាមូលដ្ឋានរបស់ប្រទេសកូរ៉េ និងការកែតម្រូវ/ការសម្របសម្រួលសង្គម ក្នុងការជួយជនបរទេសឱ្យមានស្ថេរភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងសង្គមកូរ៉េនៅពេលចាប់ផ្តើមជីវិតមកដល់ដំបូង។ វាត្រូវបានគ្រប់គ្រងនៅការិយាល័យអន្តោប្រវេសន៍ និងចំណាកស្រុក និងមជ្ឈមណ្ឌលជំនួយការកែតម្រូវដំបូង។ អ្នកអាចដាក់ពាក្យតាមរយៈគេហទំព័រ បណ្តាញព័ត៌មានសមាហរណកម្មសង្គម (www.socinet.go.kr)។

ខ្លឹមសារអប់រំសំខាន់ៗទៅតាមប្រភេទនីមួយៗ
유형별 주요 교육내용 : 참여대상, 특수과목, 공통과목 및 교육시간을 포함한 표입니다.
អ្នកចូលរួម ប្រធានបទពិសេស ប្រធានបទទូទៅ ម៉ោងអប់រំ
សិស្សអន្តរជាតិជាជនបរទេស
  • ផ្តល់ដំបូន្មានសំរាប់ការសិក្សានៅបរទេសដោយជោគជ័យ
  • ការអភិវឌ្ឈការងារ និងការជ្រើសរើសការងារ
  • ព័ត៌មានចាំបាច់អំពីជីវិតរស់នៅ
  • ច្បាប់ បទបញ្ជាមូលដ្ឋាននិងវប្បធម៌
  • ប្រព័ន្ធគ្រប់គ្រងអន្តោប្រវេសន៍ និងការស្នាក់នៅ
3ម៉ោង (តំបន់ដែលមានប្រជាជនច្រើន៖ 2ម៉ោង)
ជនបរទេសដែលរស់នៅតំបន់មានប្រជាជនច្រើន
  • ផ្តល់ជូនតែមុខវិជ្ជាទូទៅប៉ុណ្ណោះ
ជនបរទេសដែលមានឈ្មោះល្បី
  • វិធីដោះស្រាយ និងដំណើរការជួយ នៅពេលមានការរំលោភសិទ្ធិមនុស្ស
អ្នករៀបការអន្តោប្រេសន៍
  • ការយោគយល់គ្នាទៅវិញទៅមករវាងប្តីប្រពន្ធនិងគ្រួសារ
  • ដំបូន្មានរបស់អ្នករៀបការអន្តោប្រវេសន៍រៀមច្បង
យុវជនអន្តោប្រវេសន៍
  • ការណែនាំអំពីប្រព័ន្ធអប់រំនៅសាលារៀន
  • ការផ្តល់ព័តមានអំពីមជ្ឈមណ្ឌលវប្បធម៌ និងសុខុមាលភាពសំរាប់យុវជន
ជនជាតិកូរ៉េដែលមានសញ្ជាតិបរទេស (ចិន, CIS)
  • មនសិកានៃការគោរព និងច្បាប់ស្តីពីជីវិតរស់នៅប្រចាំថ្ងៃ
  • ប្រព័ន្ធអនុញ្ញាតអោយស្នាក់នៅ និងការស្នាក់នៅអចិន្រ្តៃយ៍ និងការចូលសញ្ជាតិ
ពលករចំណាកស្រុកតាមរដូវកាល
  • ច្បាប់សុវត្ថិភាព និងច្បាប់ស្តង់ដារការងារ ។ល
  • នីតិវិធីសង្គ្រោះ និងវិធីសាស្រ្តឆ្លើយតបក្នុងករណីមានការរំលោភសិទ្ធិមនុស្ស ការរៀបចំឡើងវិញជនភៀសខ្លួន
ស្ថានភាពជនភៀសខ្លួន សិទ្ធិ កាតព្វកិច្ច និងការព្យាបាលជនភៀសខ្លួន
  • ភារកិច្ចការងារកសិកម្ម ច្បាប់សុវត្ថិភាពការងារកសិកម្ម។ល។
  • ព័ត៌មានសហគមន៍មូលដ្ឋាន វិធីសាស្ត្រឆ្លើយតប និងព័ត៌មានទំនាក់ទំនងក្នុងករណីមានអាសន្ន ការការពារសិទ្ធិមនុស្សជាដើម។ល។
ពលករសញ្ជាតិបរទេស
  • ស្ថានភាពជនភៀសខ្លួន សិទ្ធិ កាតព្វកិច្ច និងការព្យាបាលជនភៀសខ្លួន
  • តម្រូវការសម្រាប់ការស្នាក់នៅអចិន្ត្រៃយ៍ និងសញ្ជាតិ
អត្ថប្រផលប្រយោជន៍នៅពេលបញ្ចប់កម្មវិធីបន្សាំខ្លួនក្នុងការស្នាក់នៅដំបូងនៃជនអន្តោប្រវេសន៍
  • អនុញ្ញាតអោយស្នាក់នៅរយៈពេល២ឆ្នាំ នៅពេលអ្នករៀបការអន្តោប្រវេសន៍ចុះឈ្មោះជាជនបរទេស(លើកលែងអ្នកចូលមកក្នុងប្រទេសទៀងទាត់។ល។)
  • ទទួលស្គាល់ម៉ោងសិក្សា*ចំនួន២ម៉ោង នៅពេលសិក្សាកម្មវិធីសមាហរណកម្មសង្គម(ធម្មតា)
    • ទទួលស្គាល់ថាបានបញ្ចប់កំរិតដែលបានទទួលនៅលើកដំបូង(ប៉ុន្តែលើកលែងកំរិត០)ចំនួនរយៈពេល២ម៉ោង

02កម្មវិធីសមាហរ័ណកម្មសង្គម (KIIP)

កម្មវិធីនៃការរួមរួបសង្គម គឺជាកម្មវិធីសម្រាប់ផ្តលើភាពងាយស្រួល ដល់ការសុំចូលសញ្ជាតិកូរ៉េ និងការអនុញ្ញាតឲ្យស្នាក់នៅ សម្រាប់ជនអន្តោប្រវេសន៍ដែលបានបញ្ចប់ការអប់រំ(អំពីការយល់ដឹងភាសា នឹងសង្គម)ដែលបានទទួលស្គាល់ដោយច្បាប់។

កម្មវត្ថុនៃកម្មវិធី៖ ជួយក្នុងការសម្របខ្លួនដំបូង និងការតាំងលំនៅឲ្យបានជោគជ័យ
កម្មវិធីអប់រំ៖
  1. 1ភាសាកូរ៉េ និង វប្បធម៌កូរ៉េ
  2. 2ការយល់ដឹងអំពីសង្គមកូរ៉េ
ខ្លឹមសារ
사회통합프로그램 내용 : 구분에 의한 단계, 한국어와 한국문화의 0단계부터 4단계, 한국사회 이해에 관한 5단계를 포함한 표입니다.
បំណែងចែក វគ្គវប្បធម៌និងភាសាកូរ៉េ ការយល់ដឹង អំពីសង្គមកូរ៉េ
កម្រិត កម្រិត0 កម្រិត1 កម្រិត2 កម្រិត3 កម្រិត4 កម្រិត5
វគ្គអប់រំ មូលដ្ឋាន កម្រិតដំបូង ១ កម្រិតដំបូង២ កម្រិតមធ្យម ១ កម្រិតមធ្យម ២ មូលដ្ឋាន កម្រិតខ្ពស់
រយៈពេលសិក្សាសរុប 15ម៉ោង 100ម៉ោង 100ម៉ោង 100ម៉ោង 100ម៉ោង 70ម៉ោង 30ម៉ោង
ពិន្ទុនៃការធ្វើតេស្ត គ្មាន ការប្រឡង កម្រិត១ កាប្រឡង កម្រិត២ ការប្រឡង កម្រិត3 ការប្រឡង វគ្គកណ្ដាល ការប្រឡងសរុបសម្រាប់ ការស្នាក់នៅអចិន្រ្តៃយ៍ ការប្រឡងសរុបសម្រាប់ចួលសញ្ជាតិ
សេចក្ដីយោង វគ្គពិសេសកម្រិត៥ គឺចូលរួមបានបន្ទាប់ពី(វគ្គម៉ោងការចូលរួមទទួលស្គាល់ការបញ្ចប់)បញ្ចប់វគ្គមូលដ្ឋាន
  • អ្នកដែលបានជាប់លើការវាយតំលៃវគ្គចុងក្រោយសំរាប់ការស្នើសុំសិទ្ធិស្នាក់នៅអចិន្រ្តៃយ៍ គឺមិនបាច់ឆ្លងកាត់ដំណើរការមូលដ្ឋានទេ គឺអាចចូលរៀនវគ្គដំណើរការស៊ីជំរៅបាន
រយៈពេលប្រតិបត្តិការ ៖ ការបើកវគ្គអប់រំ យោងនៅលើការផ្តួចផ្តើម របស់ស្ថាប័នប្រតិបត្ដិកា
ស្ថាប័នប្រតិបត្តិការ៖ 355ស្ថាប័នប្រតិបត្តិការ (គិតត្រឹម ខែមិនា ឆ្នាំ2024)
អត្ថប្រផលប្រយោជន៍សំរាប់អ្នកបញ្ចប់ការសិក្សា
  • អត្ថប្រផលប្រយោជន៍នៅពេលដាក់ពាក្យស្នើសុំចូលសញ្ជាតិ
    • ការប្រលងសរសេរ និង ការសំភាសន៍សម្រាប់ចូលសញ្ជាត្តិត្រូវបានលើកនិងកាត់បន្ថយរយៈពេលរង់ចាំក្នុងការវាយតំលៃទៅលើការចូលសញ្ជាតិ
    • ការប្រលងជាប់ការវាយតំលៃរួមសំរាប់អ្នកដែលស្នើសុំចូលសញ្ជាតិត្រូវបានទទួលស្គាល់ (ផ្តល់ជូននៅពេលបញ្ចប់វគ្គសិក្សា គុណសម្បត្តិអន្តោប្រវេសន៍ទៅកាន់ប្រទេសកូរ៉េ)
    • ការលើកលែងពីការសំភាសន៍នៃការធ្វើសញ្ជាតូបនីយកម្ម (អ្នកដែលបានបញ្ចប់នីតិវិធីសិទ្ធិទទួលបានសញ្ជាតិកូរ៉េ 5 ជំហាន ហើយបានឆ្លងកាត់ការវាយតម្លៃដ៏ទូលំទូលាយសម្រាប់ការចូលសញ្ជាតិ)
  • អត្ថប្រយោជន៍នៅពេលដាក់ពាក្យស្នើសុំឋានៈស្នាក់នៅអចិន្រ្តៃយ៍
    • ទទួលស្គាល់ថាជាការបំពេញតាមតំរូវការអក្ខរកម្មមូលដ្ឋាន
  • អត្ថប្រយោជន៍នៅពេលដាក់ពាក្យស្នើសុំឋានៈស្នាក់នៅផ្សេងទៀត
    • ការផ្តល់ពិន្ទុ(D-8-4 ប្រព័ន្ធពិន្ទុផ្នែកបង្កើតបច្ចេកវិទ្យា, D-9-1 ប្រព័ន្ធពិន្ទុផ្នែកទិដ្ឋការពាណិជ្ជកម្ម, D-10-1 ប្រព័ន្ធពិន្ទុផ្នែកទិដ្ឋាការស្វែងរកការងារធ្វើ, E-7-4 ប្រព័ន្ធពិន្ទុផ្នែកការងារជំនាញ, F-2-7 ប្រព័ន្ធពិន្ទុផ្នែកការងារជំនាញខ្ពស់)
    • លើកលែងចំពោះសមត្ថភាពភាសាកូរ៉េ
  • អត្ថប្រយោជន៍នៅពេលដាក់ពាក្យស្នើសុំទិដ្ឋាការ(VISA)
    • លើកលែងចំពោះសមត្ថភាពភាសាកូរ៉េ
ការរៀបចំតាក់តែងដ្យាក្រាមសម្រាប់កម្មវិធី
ភ្នាក់ងារប្រតិបត្តិការនៃកម្មវិធីសមាហរណកម្មសង្គម ដែលអាចត្រួតពិនិត្យតាមរយៈបណ្តាញព័ត៌មានសមាហរណកម្មសង្គម (www.socinet.go.kr​) ▶​​កម្មវិធីសមាហរណកម្មសង្គម▶ ស្ថានភាពបច្ចុប្បន្នរបស់ភ្នាក់ងារប្រតិបត្តិការ។
  • 1ចូលជាសមាជិក
    ព័ត៌មានស្តីពីសមាហរណកម្មសង្គម និងចូលជាសមាជិកនៅក្នុងគេហទំព័រវាយតម្លៃ
  • 2ការបែងចែកកំរិត (ការវាយតម្លៃជាមុន។ល។)
    • 1. ចាប់ផ្តើមពីកំរិត0ទៅ
      「ព័ត៌មានស្តីពីសមាហរណកម្មសង្គម」-「ការបែងចែកកំរិត」 ជ្រើសរើស‘ចាប់ផ្តើម ពីកំរិត0ទៅ’ ពីមឺនុយ
    • 2. ការបែងចែកកំរិតតាមរយៈការវាយតម្លៃជាមុន
      ㉠ ចូលជាសមាជិកនៅក្នុងគេហទំព័រវាយតម្លៃ 「ការវាយតម្លៃកម្ម វិធីសមាហរណកម្មសង្គម」(www.kiiptest.org) → ㉡ ចូល → ㉢ ស្នើសុំការវាយតម្លៃជាមុន → ㉣ បង់ថ្លៃវាយតម្លៃ → ㉤ ព្រីនវិក័យបត្រចុះឈ្មោះ → ㉥ វាយតម្លៃ → ㉦ បែងចែកកំរិត
    • 3. ការបែងចែកកំរិតតាមរយៈការភ្ជាប់
      • ការវាយតម្លៃការភ្ជាប់ការប្រលងសមត្ថភាពភាសាកូរ៉េ(TOPIK)
      • ការភ្ជាប់ទិដ្ឋាការរៀបការអន្តោប្រវេសន៍
      • វគ្គសិក្សាភាសាកូរ៉េកំរិតមធ្យម
        • ប៉ុន្តែ ការភ្ជាប់កំរិតនីមួយៗនៃការអប់រំភាសាកូរ៉េទៀងទាត់ផ្នែកកំសាន្ត ត្រូវបានលុបចោល
  • 3ជូនដំណឹងពីវគ្គអប់រំ
    ព័ត៌មានស្តីពីសមាហរណកម្មសង្គម
  • 4ចុះឈ្មោះចូលរៀន និងការបែងចែក
    ព័ត៌មានស្តីពីសមាហរណកម្មសង្គម
  • 5ភាសាកូរ៉េ និងវប្បធម៌កូរ៉េ កំរិត(0~3)
    វាយតម្លៃកំរិត(1~3) (គ្រប់គ្រងដោយស្ថាប័នអនុវត្ត)

    (អ្នកចូលរួមវគ្គសិក្សាកំរិតមធ្យមអាចអនុវត្តបាន)
  • 6អប់រំភាសាកូរ៉េ និងវប្បធម៌កូរ៉េ កំរិត4
    ការវាយតម្លៃវគ្គពាក់កណ្តាល (អនុវត្តដោយក្រសួងយុត្តិធម៌)
    (នៅពេលលទ្ធផលនៃការបែងចែកកំរិតទទួលបានកំរិត5)
  • 7ការអប់រំវគ្គមូលដ្ឋានស្តីពីការយល់ដឹងពីសង្គមកូរ៉េ កំរិត5
    ការវាយតម្លៃរួមសំរាប់ការស្នាក់នៅអចិន្រ្តៃយ៍ (អនុវត្តដោយក្រសួងយុត្តិធម៌)
  • 8ការអប់រំវគ្គស៊ីជំរៅស្តីពីការយល់ដឹងពីសង្គមកូរ៉េ កំរិត5
    ការវាយតម្លៃរួមសំរាប់ការចូលសញ្ជាតិកូរ៉េ (អនុវត្តដោយក្រសួងយុត្តិធម៌)
[ព័ត៌មានស្តីពីការបែងចែកគេហទំព័រនៃការអប់រំ និងការវាយតម្លៃក្រោយឆ្នាំ2019]
ការស្នើសុំការអប់រំ : ចូលជាសាមាជិកនៅគេហទំព័រព័ត៌មានស្តីពីសមាហរណកម្មសង្គម (www.socinet.go.kr) បន្ទាប់មក ប្រើប្រាស់
ស្នើសុំវាយតម្លៃដែលអនុវត្តដោយក្រសួងយុត្តិធម៌ : ចូលជាសមាជិកនៅក្នុងគេហទំព័រវាយតម្លៃ 「ការវាយតម្លៃកម្មវិធីសមាហរណកម្មសង្គម」(www.kiiptest.org) បន្ទាប់មកប្រើប្រាស់
  • ប៉ុន្តែ នៅក្នុងគេហទំព័រវាយតម្លៃ ដោយសារប្រើអាយឌីទើបអាចចូលជាសមាជិកបាន ដូច្នេះត្រូវតែចូលជាសមាជិក នៅគេហទំព័រនៃព័ត៌មានស្តីពីសមាហរណកម្មសង្គម បន្ទាប់មកចូលជាសមាជិកនៅក្នុងគេហទំព័រវាយតម្លៃ
  • 1ការចូលជាសមាជិក
    ព័ត៌មានស្តីពីសមាហរណកម្មសង្គម (www.socinet.go.kr) និងការវាយតម្លៃកម្មវិធីសមាហរណកម្មសង្គម(www.kiiptest.org)
  • 2ការបែងចែកកំរិត (ការវាយតម្លៃជាមុន ។ល។)
    បញ្ជាក់កំរិតដែលបានបែងចែក (រយៈពេលសុពលភាពនៃការបែងចែកកំរិត: 2ឆ្នាំដោយគិតចាប់ពីថ្ងៃបែងចែកកំរតិទៅ)
  • 3. ការជូនដំណឹងពីវគ្គអប់រំ
    ព័ត៌មានស្តីពីសមាហរណកម្មសង្គម 「ស្នើសុំវគ្គសិក្សា」
  • 4ការស្នើសុំអប់រំ និងការបែងចែក
    ព័ត៌មានស្តីពីសមាហរណកម្មសង្គម 「ស្នើសុំវគ្គសិក្សា」
  • 5ការអប់រំភាសាកូរ៉េ និងវប្បធម៌កូរ៉េ កំរិត(0~3)
    ការវាយតម្លៃកំរិត(1~3)(គ្រប់គ្រង់ដោយស្ថាប័នអនុវត្ត)
  • 6ការអប់រំភាសាកូរ៉េ និងវប្បធម៌កូរ៉េ កំរិត4
    ការវាយតម្លៃវគ្គពាក់កណ្តាល(គ្រប់គ្រងដោយក្រសួងយុត្តិធម៌) ◀ (អ្នកចូលរួមវគ្គសក្សាភ្ជាប់អាចអនុវត្តបាន)
  • 7ការអប់រំវគ្គមូលដ្ឋានស្តីពីការយល់ដឹងពីសង្គមកូរ៉េ កំរិត5
    ការវាយតម្លៃរួមសំរាប់ការស្នាក់នៅអចិន្រ្តៃយ៍(គ្រប់គ្រងដោយក្រសួងយុត្តិធម៌)
  • 8ការអប់រំវគ្គស៊ីជំរៅស្តីពីការយល់ដឹងពីសង្គមកូរ៉េ កំរិត5
    ការវាយតម្លៃរួមសំរាប់ការចូលសញ្ជាតិកូរ៉េ(គ្រប់គ្រងដោយក្រសួងយុត្តិធម៌)
  • ចំពោះការវាយតម្លៃជាមុន, ការវាយតម្លៃវគ្គពាក់កណ្តាល, ការវាយតម្លៃរួមសំរាប់ការស្នាក់នៅអចិន្រ្តៃយ៍, ការវាយតម្លៃរួមសំរាប់ការចូលសញ្ជាតិកូរ៉េ គឺត្រូវចូលជាសមាជិកនៅក្នុងគេហទំព័រនៃព័ត៌មានស្តីពីសមាហរណកម្មសង្គម បន្ទាប់មកស្នើសុំនៅក្នុងគេហទំព័រវាយតម្លៃ បន្ទាប់មកចុះឈ្មោះស្នើសុំ
ពត៌មានដែលគួយល់ដឹង!

តាមរយៈគេហទំព័រ 'Hi Korea' ដែលដំណើរការជាបីភាសា រួមមាន កូរ៉េ អង់គ្លេស និងចិន អ្នកអាចដាក់ពាក្យស្នើសុំស៊ីវិលតាមប្រព័ន្ធអេឡិចត្រូនិច ដូចជាទិដ្ឋាការដែលមានសុពលភាព ដើម្បីបន្តរយៈពេលស្នាក់នៅ និងរាយការណ៍អំពីការផ្លាស់ប្តូរកន្លែងស្នាក់នៅ ឬ ស្នើសុំការកក់ទុកសម្រាប់ដំណើរទស្សនកិច្ចទៅកាន់សេវាអន្តោប្រវេសន៍កូរ៉េ (ការិយាល័យអន្តោប្រវេសន៍) ។

  • ការណែនាំរបៀបប្រើប្រាស់
    ចូលទៅគេហទំព័រ (www.hikorea.go.kr) →ចុះជាសមាជិក → ប្រើប្រាស់សេវាកម្ម ការណាត់ជួប ទំព័ររបស់ខ្ញុំ
មជ្ឈមណ្ឌលព័ត៌មានទូទៅសម្រាប់ជនបរទេស ៖ លេខទូរស័ព្ទដែលគ្មានលេខកូដតំបន់ ☎1345

អ្នកអាចទទួលការប្រឹក្សាយោបល់តាមទូរស័ព្ទ នៃការផ្ដល់ព័ត៌មាន និងការប្រឹក្សាអំពីពាក្យបណ្តឹងស៊ីវិល ដែលចាំបាច់នៅក្នុងការសម្របខ្លួនទៅនឹងជីវិតរស់នៅក្នុងប្រទេសកូរ៉េរបស់ជនបរទេសដែលរស់នៅក្នុងប្រទេសកូរ៉េ តាមរយៈ ភាសាទាំងអស់ ២០ផ្សេងៗគ្នា រួមទាំងភាសាកូរ៉េផងដែរ ។

  • ម៉ោងធ្វើការប្រចាំថ្ងៃ 09:00~22:00(បន្ទាប់ពីម៉ោង18:00 គឺមានផ្តល់ព័ត៌មានជាភាសាកូរ៉េ អង់គ្លេស និង ចិន)
  • គេហទំព័រ www.hikorea.go.kr
គេហទំព័រ សមាហរណកម្មសង្គម (Soci-net)

បានផ្តល់ជាព័ត៌មានលំអិតអំពីកម្មវិធីសមាហរណកម្មសង្គម ព័ត៌មានអាពាហ៍ពិពាហ៍អន្តរជាតិ។ កម្មវិធី កម្មវិធីសម្របខ្លួនដំបូងសម្រាប់ជនអន្តោរប្រវេសន៍អាពាហ៍ពិពាហ៍ និងការអប់រំអំពីភាពជាពលរដ្ឋរួមបញ្ចូលគ្នា ដែលសម្របតាមអ្នករស់នៅអចិន្ត្រៃយ៍ និងពលរដ្ឋដែលចូលសញ្ជាតិ។ អ្នកអាចដាក់ពាក្យដោយផ្ទាល់ដើម្បីចូលរួមក្នុងកម្មវិធីសិក្សាដែលចង់បានតាមរយៈគេហទំព័រ។

  • ចូលទៅកាន់សេវាកម្មដូចជា ស្នើរការចូលរួមនិងការបញ្ជាក់បន្ថែម សម្រាប់សកម្មភាពផ្សេងៗនៅក្នុង កម្មវិធី សមាហរណកម្មសង្គម(KIIP)
    ចូលប្រើគេហទំព័រ (www.socinet.go.kr) → ចុះឈ្មោះជាសមាជិក → សេវាកម្មដែលមានដូចជាការដាក់ពាក្យចូលរួមនៅក្នុងការអប់រំសមាហរណកម្មសង្គមផ្សេងៗ និងការពិនិត្យលទ្ធផល
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”