01ការធានារ៉ាប់រងលើគ្រោះថ្នាក់នៅក្នុងឧស្សាហកម្ម
ការធានារ៉ាប់រងសំណងឧបទ្ទវហេតុនៅក្នុងឧស្សាហកម្មត្រូវបានទទួលដោយម្ចាស់ក្រុមហ៊ុន ហើយមូលនិធិត្រូវបានបង់ទៅឱ្យនិយោជិកជំនួសម្ចាស់ក្រុមហ៊ុន។ក្នុងគោលការណ៍ វាអនុវត្តចំពោះអាជីវកម្ម និងក្រុមហ៊ុនទាំងអស់ដែលជួលនិយោជិក។ ប្រសិនបើនិយោជិករងរបួសដោយសារគ្រោះថ្នាក់ក្នុងឧស្សាហកម្ម។គាត់ត្រូវតែដាក់ពាក្យស្នើសុំទៅសេវាសំណង និងសុខុមាលភាពរបស់ពលករកូរ៉េ ហើយប្រាក់ឈ្នួលសំណងគ្រោះថ្នាក់អាចនឹងត្រូវបានផ្តល់ជូនបន្ទាប់ពីការពិនិត្យឡើងវិញរួចរាល់។
- សូមមើលគេហទំព័រសេវាសំណង និងសុខុមាលភាពពលករកូរ៉េ - ប្រព័ន្ធផ្សព្វផ្សាយ - ខិត្តប័ណ្ណសម្រាប់ជនបរទេស - ខិត្តប័ណ្ណភាសាអង់គ្លេសឆ្នាំ 2020
(1)ចំណេះដឹងមូលដ្ឋានអំពីគ្រោះថ្នាក់ក្នុងការងារ
- និយោជិក ឬក្រុមគ្រួសាររបស់ពួកគេអាចស្នើសុំការទូទាត់សំណងគ្រោះថ្នាក់ក្នុងឧស្សាហកម្មដោយផ្ទាល់ទៅកាន់សាជីវកម្មសុខុមាលភាពការងារនៃប្រទេសកូរ៉េ (☎1588-0075)។
- ការព្យាបាលទាន់ពេលវេលា(ការព្យាបាលបន្ទាន់)គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងព្រឹត្តិការណ៍នៃគ្រោះថ្នាក់នៅក្នុងឧស្សាហកម្ម។ ជនរងគ្រោះត្រូវតែពិគ្រោះជាមួយអ្នកជំនាញដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល។ ក្នុងករណីតម្រូអោយកាត់អវៈយវៈណាមួយចេញដូចជាចុងម្រាមដៃ ជនរងគ្រោះត្រូវទៅមន្ទីរពេទ្យដែលផ្តល់ការព្យាបាលឡើងវិញ /សេវាកម្មប្រតិបត្តិការភ្ជាប់ឡើងវិញ។
- ក្នុងកំឡុងពេលព្យាបាលឧបទ្ទវហេតុដែលកើតឡើងនៅក្នុងឧស្សាហកម្ម ក្រុមហ៊ុនមិនអាចបណ្តេញបុគ្គលិក ឬបង្ខំឱ្យនិរទេសខ្លួនចេញបានទេ។ ទោះបីជាឧបទ្ទវហេតុឧស្សាហកម្មត្រូវបានសន្មតថាជាកំហុសរបស់បុគ្គលិកក៏ដោយបុគ្គលិកនៅតែអាចទទួលបានសំណងឧបទ្ទវហេតុក្នុងឧស្សាហ៍កម្ម ប្រសិនបើរបួសបានកើតឡើងក្នុងម៉ោងការងារ។
- លើសពីនេះ អត្ថប្រយោជន៍ធានារ៉ាប់រងគ្រោះថ្នាក់ឧស្សាហ៍កម្ម នឹងត្រូវបង់តែក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់បុគ្គលិកតែប៉ុណ្ណោះដូច្នេះបុគ្គលិកគួរតែមានគណនីធនាគារជាមុន។
(2)ខកំណត់
អាជីវកម្ម ឬនិយោជិកនៃអាជីវកម្មពាក់ព័ន្ធដែលគ្រប់គ្រងដោយច្បាប់ធានារ៉ាប់រងសំណងគ្រោះថ្នាក់ក្នុងឧស្សាហកម្ម ឬគ្រួសាររបស់ពួកគេអាចស្នើសុំសំណងក្នុងករណីមានរបួស មានជំងឺ ពិការភាព ឬមរណភាពក្នុងពេលកំពុងធ្វើការ។
(3)ការរៀបចំឯកសារ
នៅពេលបំពេញទម្រង់ពាក្យស្នើរសុំចំណាយលើការថែទាំសុខភាព ត្រូវប្រាកដថាកំណត់ត្រាខ្លឹមសារ និងកាលបរិច្ឆេទនៃគ្រោះថ្នាក់បានត្លម្អិត និងត្រឹមត្រូវ។ប្រសិនបើនិយោជិកត្រូវបានព្យាបាលនៅស្ថាប័នវេជ្ជសាស្ត្រសម្រាប់គ្រោះថ្នាក់ក្នុងឧស្សាហកម្ម។គាត់អាចស្នើសុំទៅស្ថាប័នវេជ្ជសាស្ត្រ ដើម្បីស្នើសុំការទូទាត់សំណងគ្រោះថ្នាក់ក្នុងឧស្សាហកម្មជំនួសវិញ។
(4)ដំណើរការនៃការសងថ្លៃខូចខាត
- គ្រោះថ្នាក់
- បញ្ជូនទៅមន្ទីរពេទ្យ
- លិខិតបញ្ជាក់សុខភាព
- ការពិនិត្យមើលពីជំងឺ គ្រោះថ្នាក់រឺការរងរបួស
- ការដាក់ពាក្យទៅ សេវាកម្មសងជំងឺចិត្ត
- ការរៀបចំឯកសារសំរាប់ការដាក់ពាក្យសំរាប់សេវាសុខភាព
- ដំបូន្មានសុខភាព(បើសិនចាំបាច់)
- ការពិភាក្សានិងការសំរេចចិត្ត
- ការប្រកាសពីការសំរេចចិត្ត
(បេក្ខជន, កន្លែងធ្វើការ, ស្ថាប័នសុខាភិបាល)
(5)ប្រភេទនៃការសងជំងឺចិត្តសំរាប់គ្រោះថ្នាក់នៅក្នុងឧស្សាហ៍កម្ម
산업재해 보험급여의 종류: 구분, 내용을 포함한 표입니다. បំណែងចែក | អត្ថន័យ | បុគ្គលដែលមានសិទ្ធិ |
ការទ្រទ្រង់ថ្លៃព្យាបាល | ទ្រទ្រង់ថ្លៃព្យាបាល ឬ របួស ក្នុងករណីនិយោជិតកើតជំងឺ ឬ រងរបួសកំពុងបំពេញការងារ។ - ថ្លៃព្យាបាល៖ ថ្លៃមន្ទីរពេទ្យដែលត្រូវការសម្រាប់ការព្យាបាល
- ថ្លៃថែទាំ៖ការចំណាយចាំបាច់សម្រាប់ការថែទាំអ្នកជំងឺ
- ថ្លៃផ្ទេរមន្ទីពេទ្យ៖ថ្លៃនៃការផ្ទេរមន្ទីពេទ្យដែលត្រូវការសម្រាប់ការព្យាបាលអ្នកជំងឺខាងក្រៅ
- ផ្សេងទៀត៖ ថ្លៃជំនួយ និងថ្លៃព្យាបាលដែលបុគ្គលិកត្រូវចេញដោយផ្ទាល់
| ជនរងគ្រោះ |
អត្ថប្រយោជន៍អសមត្ថភាពបណ្តោះអាសន្ន | ៧០%នៃប្រាក់ចំណូលជាមធ្យមត្រូវបានផ្តល់ប្រចាំថ្ងៃដើម្បីការពារជីវភាពរបស់កម្មករដែលរងរបួស និងគ្រួសាររបស់ពួកគេក្នុងកំឡុងពេលគ្មានការងារធ្វើដែលបង្កឡើងដោយការព្យាបាលរបួស។ | ជនរងគ្រោះ |
សោធសំណងរបួស និងជំងឺ | ក្នុងករណីអ្នកដែលត្រូវនឹងលក្ខខណ្ឌនៃកំរិតស្ថានភាពសុខភាពធ្ងន់ធ្ងរចាប់ពីកំរិត1~3ក្នុងចំណោមអ្នករងគ្រោះដែលកំពុងសំរាកថែទាំសុខភាពដែលជាកម្មករនិយោជិតដែលទទួលប្រាក់ឧបត្ថម្ភថែទាំសុខភាព ចាប់ពី2ឆ្នាំឡើង គឺនឹងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការឈប់សំរាកជំនួសវិញ | ជនរងគ្រោះ |
ការទ្រទ្រង់សម្រាប់ការពិការភាព | ប្រាក់ឧបត្ថម្ភដែលបានបង់ទៅតាមភាពធ្ងន់ធ្ងរនៃពិការភាព (ថ្នាក់ទី 1-14)នៅពេលដែលពិការភាពកើតឡើងដោយសារតែឧបទ្ទវហេតុឧស្សាហកម្ម និងបន្ទាប់ពីការព្យាបាលដែលទាក់ទងនឹងគ្រោះថ្នាក់ឧស្សាហកម្ម។ | ជនរងគ្រោះ |
ការទ្រទ្រង់ការមើលថែទាំ | ទ្រទ្រង់អ្នកដែលទទួលការទ្រទ្រង់ថ្លៃព្យាបាល ហើយត្រូវការការថែទាំតាមបែបវេជ្ជសាស្ត្រក្រោយពីពេលព្យាបាល។ | ជនរងគ្រោះ |
ការទ្រទ្រង់ការស្តារឡើងវិញនៃនីតិសម្បទាការងារ | - អត្ថប្រយោជន៍សម្រាប់និយោជិកដែលរក្សាការងារសម្រាប់បុគ្គលដែលមានរបួសផ្ទាល់ខ្លួន(ថ្នាក់ទី1-12)
- អត្ថប្រយោជន៍សម្រាប់និយោជកដែលផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់អ្នកអត់ការងារធ្វើដែលមានរបួសឧស្សាហកម្ម (ថ្នាក់ទី1-12)
| - ការផ្តល់ប្រាក់ត្រឡប់ទៅការងារវិញ៖ និយោជិក
- ការចំណាយលើការបណ្តុះបណ្តាល៖ ភ្នាក់ងារបណ្តុះបណ្តាលវិជ្ជាជីវៈ
- ប្រាក់ឧបត្ថម្ភបណ្តុះបណ្តាល៖ ជនរងគ្រោះ
|
ការធានារ៉ាប់រងលើការបាត់បង់អាយុជីវិត និងការចំណាយលើពិធីបុណ្យសព | ការចំណាយលើពិធីបុណ្យសព និងប្រាក់ឧបត្ថម្ភដែលផ្តល់ដល់សមាជិកគ្រួសារដែលនៅរស់ សម្រាប់សន្តិសុខជីវភាពមូលដ្ឋានរបស់សមាជិកដែលនៅរស់ក្នុងករណីមានបុគ្គលិកស្លាប់។ | - ប្រាក់ឧបត្ថម្ភដល់គ្រួសារដែលនៅរស់៖ គ្រួសារដែលនៅរស់
- ថ្លៃចំណាយទៅលើបុណ្យសព៖ អ្នកដែលរៀបចំពិធីបុណ្យសព (គ្រួសារដែលនៅរស់។ល។)
|
02ក្បួនសុវត្ថិភាពមូលដ្ឋាន
ជំហានទីមួយសំរាប់ការបង្ការគ្រោះថ្នាក់នៅក្នុងឧស្សាហកម្ម គឺការសំអាតកន្លែងធ្វើការ និងផ្លូវឲ្យបានញឹកញាប់ ហើយនឹងរៀបចំ របស់របរអោយមានសណ្តាប់ធ្នាប់ ។ ផ្លូវត្រូវតែមានសភាពស្អាត ហើយកំរាលគួរតែត្រូវបាន ពិនិត្យថាតើវារអឹល រឺក៏អត់ឲ្យញឹកញាប់។ ខាងក្រោមនេះ ជាក្បួនសុវត្តិភាពមូលដ្ឋានដែលអាចអនុវត្តបាន គ្រប់ទីកន្លែងការងារ។
- មុននឹងចាប់ផ្តើមធ្វើការងារ សូមគិតពិចារណាថាតើ កត្តាដែលបង្ករគ្រោះថ្នាក់នៃការងារគឺអ្វី និងបន្ទាប់ពីថ្លឹងថ្លែងហើយ សូមចាប់ផ្តើមធ្វើការងារ។
- សូមបិទកុងតាក់ថាមពលរបស់ម៉ាស៊ីនជាដាច់ខាត ពេលដែលធ្វើការសំអាត ជួសជុល ឬថែទាំ។
- ពេលបំពេញការងារ សូមពាក់អាវការងារ និងសូមកុំជក់បារី ឬ បរិភោគអាហារមានជាតិ សើមក្នុងកន្លែងការងារ។
- សូមកុំពាក់ស្រោមដៃពេលដែលធ្វើការជាមួយម៉ាស៊ីនវិល។
- សូមពាក់មួកការពារសុវត្ថិភាព ស្បែកជើងការពារសុវត្តិភាព និងឧបករណ៍ការពារផ្សេងៗជា ដាច់ខាត។
- សូមពាក់វ៉ែនតាការពារសុវត្ថិភាព ដើម្បីការពារធូលីដី ឬ កំទេចកំទីផ្សេងៗ ពេលដែលធ្វើការ ជាមួយម៉ាស៊ីនកាត់។
- សូមរក្សាទុក និងបែងចែកសំភារ:គ្រោះថ្នាក់នានាទៅតាមប្រភេទនៅកន្លែងដែលបានកំណត់។
- ពាក់របាំងមុខ(របាំងហ្គាស) នៅប្រើអង្គធាតុរំលាយដូចជា ធាតុលាបសំអាត ជ័រកាវ ។
- តែងតែចងចាំទ្វារដែលនៅជិតបំផុត ។
- តែងតែចងចាំកន្លែងផ្ទុកថ្នាំអាសន្ន និងប្រដាប់ ពន្លត់ភ្លើង ។
- ពិនិត្យមើលសារនៃនិមិត្តសញ្ញាសុខភាព និងសុវត្ថិភាព ដូចជាព័ត៌មានស្តីពីការហាមឃាត់ ការប្រុង ប្រយ័ត្ន ការណែនាំផ្សេងៗ ។ល។
- លាងសំអាតដៃមុនពេលបរិភោគអាហារ។
03និមិត្តសញ្ញាសុខភាព និង សុវត្ថិភាពដែលត្រូវយល់ដឹង
(1)ផ្លាកសញ្ញាហាមឃាត់
- < ហាមចូល >
- < ហាមដើរកាត់ >
- < ហាមឡានឆ្លងកាត់ >
- < ហាមប្រើប្រាស់ >
- < ហាមឡើងជិះ >
- < ហាមជក់បារី >
- < ហាមប្រើភ្លើង >
- < ហាមរំកិលវត្ថុ >
(2)ផ្លាកសញ្ញាព្រមាន
- < ប្រយ័ត្នគ្រឿងងាយឆាបឆេះ >
- < ប្រយ័ត្នគ្រឿងងាយឆាបឆេះ >
- < ប្រយ័ត្នគ្រឿងផ្ទុះ >
- < ប្រយ័ត្នជាតិពុល >
- < ប្រយ័ត្នរបស់ពុកផុយ >
- < ប្រយ័ត្នជាតិវិទ្យុសកម្ម >
- < ប្រយ័ត្នអគ្គីសនីឆក់ >
- < ប្រយ័ត្នរបស់ចងព្យួរ >
- < ប្រយ័ត្នរបស់ធ្លាក់ >
- < ប្រយ័ត្នសីតុណ្ហភាពខ្ពស់ >
- < ប្រយ័ត្នសីតុណ្ហភាពទាប >
- < ប្រយ័ត្នដួល >
- < ប្រយ័ត្នកាំរស្មីឡាស៊ែរ >
- < បូតាហ្សែនពុលដល់ប្រព័ន្ធបន្តពូជ ពុលទាំងរាងកាយទាំងមូល ប៉ះពាល់ដល់ប្រព័ន្ធដកដង្ហើម >
- < ប្រយ័ត្នកន្លែងគ្រោះថ្នាក់ >
-
(3)ផ្លាកសញ្ញាបង្ហាញ
- < ពាក់វ៉ែនតាសុវត្ថិភាព >
- < ពាក់ម៉ាសការពារសារធាតុពុល >
- < ពាក់ម៉ាសការពារធូលី >
- < ពាក់របាំងការពារមុខ >
- < ពាក់មួកសុវត្ថិភាព >
- < ប្រើប្រដាប់បិទត្រចៀក >
- < ពាក់ស្បែកជើងសុវត្ថិភាព >
- < ប្រើស្រោមដៃសុវត្ថិភាព >
- < ពាក់សំលៀកបំពាក់សុវត្ថិភាព >
(4)ផ្លាកសញ្ញាណែនាំ
- < កាកបាទបៃតង >
- < សញ្ញាជំនួយបន្ទាន់ >
- < ស្នែងអ្នករបួស >
- < សំភារះសម្រាប់លុបមុខ >
- < ឧបករណ៍សម្រាប់គ្រាអាសន្ន >
- < ច្រកអាសន្ន >
- < ទ្វារអាសន្នខាងឆ្វេង >
- < ទ្វារអាសន្នខាងស្តាំ >
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”។